backup og meta

ចង់ឲ្យកូនលែងទល់លាមក នេះជាតិចនិករើសអាហារបំប៉នកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 11, 2021

    ចង់ឲ្យកូនលែងទល់លាមក នេះជាតិចនិករើសអាហារបំប៉នកូន

    បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ឈឺ​ក្បាល​ញឹក គឺ​កូន​ឧស្សាហ៍​ទល់​លាមក ជុះ​មិន​ដែល​ទៀង​ទេ ហើយ​ពេល​ជុះ​ម្តងៗ កូន​ត្រូវ​ប្រឹង​យូរ ស្រែក​ផង​យំ​ផង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ បាន​លើក​ឡើង​ថា បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​​  ​ក្មេងៗ​ទល់​លាមក គឺ​កត្តា​ចំណី​អាហារ ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​ជ្រើស​រើស​អាហារ​បំប៉ន​កូន​មិន​បាន​ត្រឹម​ត្រូវ។

    ៣ ចំណុច ខាង​ក្រោម​នេះ​ជា​តិច​និក​ជ្រើស​រើស​អាហារ​បំប៉ន​កូន ដើម្បី​ឲ្យ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ ចៀស​វាង​បញ្ហា​ទល់​លាមក។

    ១. ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​សម្បូរ​ជាតិ​សរសៃ

    កូន​ធំ​បន្តិច អាច​ញ៉ាំ​ចំណី​អាហារ​បាន ម៉ាក់​ប៉ា​មិន​ត្រូវ​បណ្តោយ​ឲ្យ​ញ៉ាំ​អី​តាម​ចិត្ត​ចង់​នោះ​ទេ ព្រោះ​ក្មេង​ចូល​ចិត្ត​ញ៉ាំ​តែ​សាច់ ញ៉ាំ​តែ Fast food មិន​ចង់​ញ៉ាំ​បន្លែ ផ្លែឈើ​នោះ​ទេ។ ទម្លាប់ និង​ចំណង់​ចំណូល​ចិត្ត​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្មេងៗ​ទៅ​ជា​មាន​បញ្ហា​ក្រពះ​ពោះវៀន ឧស្សាហ៍​ទល់​លាមក។ យើង​​គួរ​តែ​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​ចម្រុះ​មុខ មាន​ទាំង​សាច់ ស៊ុត ត្រី ពិសេស​បន្លែ និង​ផ្លែឈើ ដែល​សម្បូរ​ជាតិ​សរសៃ ចៀស​វាង​អាហារ​ប្រៃ ផ្អែម និង​ខ្លាញ់​ច្រើន។

    ២. ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​សម្បូរ​ជាតិ​កាក​សរសៃ និង​ព្រីបាយអូទិក

    ចំពោះ​កូន​ផឹក​ម្សៅ​ទឹក​ដោះ​វិញ ឪពុក​ម្តាយ​មិន​គួរ​ប្រើ​ផលិត​ផល​តាម​គ្នា​នោះ​ទេ ត្រូវ​ចេះ​ជ្រើស​រើស​ម្សៅ​ទឹកដោះ​គោ​ណា​ដែល​មាន​រូបមន្ត​ផ្សំ​ពី​ជាតិ​កាកសរសៃ និង​ព្រីបាយអូទិក ដែល​ទាំង​២​មុខ​នេះ ជួយ​បញ្ចៀស​បញ្ហា​ទល់​លាមក​របស់​ក្មេងៗ​បាន​ល្អ ឯ​សុខភាព​ក្រពះ​ពោះវៀន​កូន​ក៏​គ្មាន​បញ្ហា​ចោទ​ដែរ។

    ក្រពះ-ពោះវៀនកូន

    ៣. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

    ទឹក​មាន​តួនាទី​សំខាន់​​ទ្រទ្រង់​រាងកាយ​ដូច​គ្នា​នឹង​ចំណី​អាហារ​ដែរ បែប​នេះ​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​កូន​បាត់​បង់​ជាតិ​ទឹក និង​មាន​បញ្ហា​ដល់​ក្រពះ​ពោះវៀន​ទៀត។ ក្រៅ​ទឹក​ស្អាត ឪពុក​ម្តាយ​ក៏​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​បន្ថែម​ក៏​បាន តែ​ត្រូវ​ចៀស​វាង​ទឹក​ផ្លែឈើ ឬ​ទឹក​ក្រូច​កំប៉ុង ព្រោះ​ភេសជ្ជៈ​ទាំង​នេះ​មាន​រសជាតិ​ផ្អែម​ខ្លាំង។

    ដូច្នេះ​ហើយ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ និង​ការ​អភិវឌ្ឍ​ផ្សេងៗ។ ដើម្បី​ឲ្យ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ ម៉ាក់ៗ​គួ​រឲ្យ​កូន​ផឹក​ទឹក​ឲ្យ​ច្រើន អាច​ជា​ទឹក​ស្អាត ទឹក​សម្ល ឬ​ទឹក​ផ្លែឈើ ត្រូវ​ឲ្យ​កូន​ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន សំខាន់​ជាង​នោះ​ទៀត​គួរ  ផ្តល់​អាហារ​ដែល​មាន​ជាតិ​សសៃ​ខ្ពស់​ដូច​ជា​បន្លែ ផ្លែឈើ​ជា​ដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម