២. ម៉ាស្សាពោះកូន
វិធីមួយទៀត បើកូនជួបបញ្ហាទល់លាមក ម៉ាក់ៗអាចសាកល្បងម៉ាស្សាពោះឲ្យកូននៅពេលព្រឹក និងមុនចូលគេង។ ម៉ាក់ៗមិនគួរធ្វើម៉ាស្សាឲ្យកូនភ្លាមៗមុន ឬក្រោយពេលញ៉ាំអាហារ ឬបៅនោះទេ។
ការម៉ាស្សាអាចជាវិធីដ៏មានប្រយោជន៍ ជួយឲ្យការទល់លាមកកូនតូចបានធូរស្រាល។ ម៉ាក់ៗត្រូវលញ់បាតដៃទាំងពីឲ្យមានកម្ដៅបន្តិច រួចចាំម៉ាស្សាលើក្បាលពោះកូនថ្នមៗ។ វិធីម៉ាស្សាគឺម៉ាក់ៗដាក់ដៃសង្កត់ថ្នមៗលើក្បាលពោះកូន និងរំកិលបាតដៃជារង្វង់ជុំវិញពោះកូនតាមចលនាទ្រនិចនាឡិកា។