backup og meta

គួរត្រៀមខ្លួនបែបណា ដើម្បីឲ្យ​រឿង​លើគ្រែ​ប្រព្រឹត្តិទៅដោយរលូន?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 12, 2022

    គួរត្រៀមខ្លួនបែបណា ដើម្បីឲ្យ​រឿង​លើគ្រែ​ប្រព្រឹត្តិទៅដោយរលូន?​

    ការួមភេទដោយតក់ក្រហល់ អាចធ្វើឲ្យឆាប់បញ្ចប់ ហើយក្ដីសុខក៏អាចមិនមាន​ដល់​ដៃគូនោះដែរ។ ដូច្នេះប្រសិនជាដៃគូដែល​ចូលចិត្ដការសប្បាយច្រើន បែបស្រើបស្រាល ពុះកញ្រ្ជោលខ្លាំង ហើយបានយូរ នោះការចំណាយពេលវេលាត្រៀមខ្លួន មុនពេលចាប់ផ្ដើមប្រតិបត្តិការ គឺជារឿងត្រូវគិតពិចារណា។ អ្នកស្រាវជ្រាវផ្នែកសុខភាព​ផ្លូវភេទបានណែនាំថា ជាមធ្យម​ដៃគូអាចចំណាយពេល១៥នាទី​សម្រាប់​ចំណាយ​ពេល​ត្រៀម​ខ្លួន តែ​បើ​លើសពី​២០​នាទី អារម្មណ៍អាចប្រែប្រួលទៅជាធុញវិញ គឺអាស្រ័យលើចំណូលចិត្ដដៃគូដែរ។

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ដៃគូដែលមាន​ទំនាក់ទំនង ស្អិតរមួតខ្លាំងអាចមិនសូវចំណាយពេលយូនោះទេ មានពេលខ្លះ ពួកគេអាចចំណាយពេល មិនដល់៥នាទីផងក៏ចាប់ផ្ដើមរួមភេទតែម្ដង។ ប៉ុន្ដែក៏មានដៃគូខ្លះអាចចំណាយពេលវេលាយូរលើសពី ១៥​នាទីទៅទៀត ប្រ​សិនបើពួកគេមិនអាចសម្រេចជំហ៊ានដំបូង ជួយឲ្យដៃគូឲ្យកើតមានអារម្មណ៍ខ្លាំងបាន។

    អ្នកស្រីវេជ្ជបណ្ឌិត Debra Herbenick នាយកមជ្ឈមណ្ឌលលើកកម្ពស់សុខភាពផ្លូវភេទនៅប្រទេសឥណ្ឌាមានប្រសាសន៍ថា ការចំណាយពេលបង្កើនអារម្មណ៍ផ្លូវភេទ គឺសំខាន់សម្រាប់ដៃគូ ព្រោះវាធ្វើឲ្យជីវិតផ្លូវភេទកាន់តែរស់រវើក និងកាន់តែមានន័យ។ ភាគច្រើនការបង្កើតអារម្មណ៍បែបនេះ ធ្វើឡើងសម្រាប់តែមនុស្សស្រីច្រើនជាងបុរស ព្រោះមនុស្ស​ស្រី​ពិបាកឈានដល់ក្ដីសុខកំពូលជាងបុរស។ ក្នុងដំណើររួមភេទដែលរីករាយបំផុត គឺខាងប្រុសមានសមត្ថភាពជួយឲ្យ​ដៃគូរបស់ខ្លួន​កើតអារម្មណ៍ស្រើបស្រាល ពុះកញ្ជ្រោកខ្លាំងចាប់ពីនាទីដំបូង​។

    មនុស្សស្រីកើតអារម្មណ៍អាចសម្គាល់ដឹងលើប្រដាប់ភេទមានទឹករម្អិល តិចឬច្រើនអាស្រ័យលើចំណង់ ហើយការចំណាយពេលវេលាយូរ ឬឆាប់នោះគឺត្រូវផ្អែកលើភាពប៉ិនប្រសព្វរបស់ដៃគូដែរ។ ការចំណាយពេលធ្វើឲ្យភាគគីខាងស្រីអាចមាន​ទឹក​រម្អិល​បាន ជួយដល់សកម្មភាព​ផ្លូវភេទ​ដែរ​ ព្រោះនៅពេលដែលខាងស្រី​កើតអារម្មណ៍ស្រើប​ស្រាល ពេលនោះសាច់ដុំទ្វារមាសក៏រំញោចឡើង ធ្វើឲ្យដំណើរការរួមភេទកាន់តែមានភាពរីករាយ។

    អត្ថបទគួរអាន៖

    ស្នេហា

    តើគួរស្វែងយល់ពីដៃគូបែបណាដើម្បីឲ្យដំណើការមួយនេះមានភាពរលូន?

    ដៃគូអាចស្វែងយល់ពីគ្នាបាន គ្រប់ឱកាសដែលនៅក្បែរគ្នាស្ងប់ស្ងាត់ មិនចាំបាច់ទាល់តែពេលឡើងគ្រែនោះទេ ហើយ​អាចសាកល្បងសួរគ្នាទៅវិញទៅមកអំពីចំណូលចិត្ដផងដែរ។ ជួនកាលចំណូលចិត្ដដៃគូ មានភាពផ្សេងៗគ្នា ដៃគូខ្លះចូលចិត្ដបែបថើប អង្អែល ឬម៉ាស្សា ជាដើម។ ដូច្នេះគ្មានអ្វីលាក់បាំងទៀតនោះទេ បើដៃគូពិតជាចង់បាន ក្ដីសុខពេញលេញនោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម