ការួមភេទដោយតក់ក្រហល់ អាចធ្វើឲ្យឆាប់បញ្ចប់ ហើយក្ដីសុខក៏អាចមិនមានដល់ដៃគូនោះដែរ។ ដូច្នេះប្រសិនជាដៃគូដែលចូលចិត្ដការសប្បាយច្រើន បែបស្រើបស្រាល ពុះកញ្រ្ជោលខ្លាំង ហើយបានយូរ នោះការចំណាយពេលវេលាត្រៀមខ្លួន មុនពេលចាប់ផ្ដើមប្រតិបត្តិការ គឺជារឿងត្រូវគិតពិចារណា។ អ្នកស្រាវជ្រាវផ្នែកសុខភាពផ្លូវភេទបានណែនាំថា ជាមធ្យមដៃគូអាចចំណាយពេល១៥នាទីសម្រាប់ចំណាយពេលត្រៀមខ្លួន តែបើលើសពី២០នាទី អារម្មណ៍អាចប្រែប្រួលទៅជាធុញវិញ គឺអាស្រ័យលើចំណូលចិត្ដដៃគូដែរ។
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ដៃគូដែលមានទំនាក់ទំនង ស្អិតរមួតខ្លាំងអាចមិនសូវចំណាយពេលយូនោះទេ មានពេលខ្លះ ពួកគេអាចចំណាយពេល មិនដល់៥នាទីផងក៏ចាប់ផ្ដើមរួមភេទតែម្ដង។ ប៉ុន្ដែក៏មានដៃគូខ្លះអាចចំណាយពេលវេលាយូរលើសពី ១៥នាទីទៅទៀត ប្រសិនបើពួកគេមិនអាចសម្រេចជំហ៊ានដំបូង ជួយឲ្យដៃគូឲ្យកើតមានអារម្មណ៍ខ្លាំងបាន។
អ្នកស្រីវេជ្ជបណ្ឌិត Debra Herbenick នាយកមជ្ឈមណ្ឌលលើកកម្ពស់សុខភាពផ្លូវភេទនៅប្រទេសឥណ្ឌាមានប្រសាសន៍ថា ការចំណាយពេលបង្កើនអារម្មណ៍ផ្លូវភេទ គឺសំខាន់សម្រាប់ដៃគូ ព្រោះវាធ្វើឲ្យជីវិតផ្លូវភេទកាន់តែរស់រវើក និងកាន់តែមានន័យ។ ភាគច្រើនការបង្កើតអារម្មណ៍បែបនេះ ធ្វើឡើងសម្រាប់តែមនុស្សស្រីច្រើនជាងបុរស ព្រោះមនុស្សស្រីពិបាកឈានដល់ក្ដីសុខកំពូលជាងបុរស។ ក្នុងដំណើររួមភេទដែលរីករាយបំផុត គឺខាងប្រុសមានសមត្ថភាពជួយឲ្យដៃគូរបស់ខ្លួនកើតអារម្មណ៍ស្រើបស្រាល ពុះកញ្ជ្រោកខ្លាំងចាប់ពីនាទីដំបូង។
មនុស្សស្រីកើតអារម្មណ៍អាចសម្គាល់ដឹងលើប្រដាប់ភេទមានទឹករម្អិល តិចឬច្រើនអាស្រ័យលើចំណង់ ហើយការចំណាយពេលវេលាយូរ ឬឆាប់នោះគឺត្រូវផ្អែកលើភាពប៉ិនប្រសព្វរបស់ដៃគូដែរ។ ការចំណាយពេលធ្វើឲ្យភាគគីខាងស្រីអាចមានទឹករម្អិលបាន ជួយដល់សកម្មភាពផ្លូវភេទដែរ ព្រោះនៅពេលដែលខាងស្រីកើតអារម្មណ៍ស្រើបស្រាល ពេលនោះសាច់ដុំទ្វារមាសក៏រំញោចឡើង ធ្វើឲ្យដំណើរការរួមភេទកាន់តែមានភាពរីករាយ។
អត្ថបទគួរអាន៖
![ស្នេហា](https://cdn.hellokrupet.com/wp-content/uploads/2022/07/ស្នេហា.jpg)
តើគួរស្វែងយល់ពីដៃគូបែបណាដើម្បីឲ្យដំណើការមួយនេះមានភាពរលូន?
ដៃគូអាចស្វែងយល់ពីគ្នាបាន គ្រប់ឱកាសដែលនៅក្បែរគ្នាស្ងប់ស្ងាត់ មិនចាំបាច់ទាល់តែពេលឡើងគ្រែនោះទេ ហើយអាចសាកល្បងសួរគ្នាទៅវិញទៅមកអំពីចំណូលចិត្ដផងដែរ។ ជួនកាលចំណូលចិត្ដដៃគូ មានភាពផ្សេងៗគ្នា ដៃគូខ្លះចូលចិត្ដបែបថើប អង្អែល ឬម៉ាស្សា ជាដើម។ ដូច្នេះគ្មានអ្វីលាក់បាំងទៀតនោះទេ បើដៃគូពិតជាចង់បាន ក្ដីសុខពេញលេញនោះ។