brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ពេលមានអាការៈក្ដៅខ្លួន អាចរួមភេទបានដែរទេ?

ចំណង់ផ្លូវភេទអាចកើតឡើងបានគ្រប់ពេលវេលា ប៉ុន្ដែរឿងដែលគួរបារម្ភគឺលក្ខខណ្ឌសុខភាព ក្នុងខណៈដែលមានអាការៈ មិនសូវស្រួលខ្លួន ឈឺក្បាល អស់កម្លាំង ឬកើតស្រេ្ដសបង្កការគេងមិនលក់ជា​ដើម។ ក្នុងស្ថានភាពបែបនេះ បើដឹងខ្លួនថា មិនមានជំងឺអ្វីធ្ងន់ធ្ងរ គ្រាន់តែជាជំងឺធម្មតា នោះមិនមែនជាឧបសគ្គរារាំងចំណង់បានឡើយ អាចប្រព្រឹត្ដទៅតាមធម្មតា។

ពេលមានអាការៈក្ដៅខ្លួន អាចរួមភេទបានដែរទេ?

ដោយឡែកក្នុងករណីខ្លះប្រសិនជា​អាការៈនោះជាជំងឺផ្ដាសាយធំ គួរតែជារឿងមួយគិតឡើងវិញ មិនថាតែជាដៃគូ ឬខ្លួនយើងផ្ទាល់នោះទេ គួរតែជៀសវាងកុំរួមភេទឲ្យសោះ។ ព្បើ​រួម​ភេទ​ពេល​នេះ អាចនាំ​ឲ្យ​ជំងឺនេះឆ្លងទៅកាន់ដៃគូម្ខាងទៀត បង្កការលំបាកទាំងសងខាង។ មួយវិញទៀត អាការៈជំងឺផ្ដាសាយធំ តែងធ្វើអ្នកជំងឺអស់កម្លាំងខ្លាំង បាត់បង់អារម្មណ៍ចំណង់ផ្លូវភេទ ហើយក៏ជារឿងដែលពិបាកធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលផងដែរ។

ករណីខ្លះបើមានអាការៈត្រឹមតែក្ដៅខ្លួនបន្ដិចបន្ដួច មិនស្រួលខ្លួនដោយបញ្ហាគេងមិនលក់ កើតស្ដ្រេស ផ្ដាសាយធម្មតា គឺជារឿងល្អវិញប្រសិនមានអារម្មណ៍រួមភេទ ព្រោះការរួមភេទអាចជាជំរើសមួយជួយដល់សុខភាព។ ការរួម​ភេទអាច​ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ អាចចំណាយពេល ១០ ទៅ១៥ នាទីរួមភេទនឹងធ្វើឲ្យអារម្មណ៍ស្រាយពីជំងឺបាន។ ការរួម​ភេទ​អាចធ្វើឲ្យសរសៃឈាមដើរបានល្អ រំញោចដល់បេះដូង និងខួរក្បាលដំណើរការស្រួល រំសាយអារម្មណ៍គេងលក់ស្កប់ស្កល់។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

គួរចាប់ផ្ដើមបែបណា ប្រសិនបើដៃគូមានអាការៈមិនសូវស្រួលខ្លួន ឬ មានអាការៈផ្ដាសាយធម្មតា? ប្រសិនបើដៃគូ មានអាការៈមិនសូវស្រួលខ្លួន ឬជាសញ្ញាជំងឺផ្ដាសាយ​ធ​ម្មតា នោះអាចសាកល្បងវិធីទាំងនេះបាន៖

ជៀសវាងការថើបគ្នា៖ ត្រូវរក្សាគម្លាតផ្ទៃមុខឲ្យនៅដាច់ពីគ្នា យ៉ាងហោចកន្លះម៉ែត្រ ដើម្បីបញ្ជៀស សារធាតុរាវដែល​ខ្ទាត​ចេញពីមាត់ ឬច្រមុះអ្នកជំងឺ មកលើយើង ព្រោះករណីខ្លះអាចបង្កជំងឺផ្សេងៗអ្នកជំងឺមាន ឆ្លងមក។ អ្នកអាចបង្កើតបរិយាកាស រីករាយនឹងកម្មភាពផ្សេងៗដែលអាចធ្វើបាន ក្រៅពីផ្ទៃមុខប៉ះគ្នា។

ប្រើប្រាស់វិធីរួមភេទ៖ ការប្រើប្រាស់វិធីរួមភេទអាចធ្វើបានច្រើនវិធី តាមលទ្ធភាពដែល ដៃគូទំនងចង់ធ្វើ។ មានវិធីរួមភេទច្រើនបែប ដែលអាចបញ្ជៀសដៃគូពីការប្រឈមផ្ទៃមុខដាក់គ្នា។ ព្យាយាមសាកល្បងរួមភេទក្នុងបន្ទប់ទឹក ក្រោមទឹកផ្កាឈូក ព្រោះអាចកាត់បន្ថយមេរោគក្នុងបរិយាកាស និង កាត់បន្ថយ ការក្អក ឬកណ្ដាសរបស់អ្នកជំងឺ។

ការត្រៀមខ្លួន៖ ការត្រៀមខ្លួនមុនពេលចាប់ផ្ដើម ដៃគូត្រូវតែដឹងពីគ្នាពីអារម្មណ៍ដែលត្រូវចាប់ផ្ដើម ត្រូវធានាថា ដៃគូមានជំងឺក៏មានចំណាប់អារម្មណ៍ដូចគ្នា ព្រោះការមានអារម្មណ៍ឲ្យគ្នាទៅវិញទៅមក ទើបធ្វើឲ្យដំណើរមួយនេះទទួលបានជោគជ័យ និងអារម្មណ៍ស្រស់ស្រាយទាំងស្រុង។

រួមភេទ

អត្ថបទគួរអាន៖

ការមានអារម្មណ៍ផ្ដល់ឲ្យដៃគូបានក្នុងស្ថានភាព មានអាការៈមិនសូវស្រួលខ្លួន គឺជារឿងលំបាក ព្រោះភាគច្រើនដៃគូដែលមានបញ្ហាសុខភាព មិនថាយើង​មាន​បញ្ហាដូចជា គេងមិនលក់ កើតស្រេ្ដស ក្ដៅខ្លួនផ្ដាសាយធម្មតា ក៏ជាបញ្ហាប៉ះពាល់ទៅដល់សេចក្ដីសុខចំណង់ផ្លូវភេទ។ ដូច្នេះចំពោះដៃគូម្ខាងទៀត ត្រូវតែយល់ឲ្យបានច្បាស់ ពីចំណុចនេះក្នុងករណីដែលដៃគូមានជំងឺ មិនអាចផ្ដល់អារម្មណ៍ឲ្យបាន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 14/02/2023