របបអាហារមានតួនាទីសំខាន់ជួយទ្រទ្រង់រាងកាយមានសុខភាពល្អ មិនតែប៉ុណ្ណោះក៏មានចំណែកជួយបង្កើនអារម្មណ៍ចំណង់ផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ យើងធ្លាប់បានដឹងខ្លះមកហើយ ថាសុខភាពផ្លូវភេទស្ដ្រីមានការលំបាកថែទាំជាងបុរស បូករួមទាំងការបង្កើតចំណង់ និង សេចក្ដីសុខកំលុងរួមភេទ ក៏ពិបាកទទួលបានពេញលេញខ្លាំងណាស់ដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទអាហារដែលអាចជួយ រំញោចអារម្មណ៍ផ្លូវភេទងើបឡើងវិញ និង ធ្វើឲ្យការរួមភេទឆាប់ទៅដល់គោលដៅ៖
Ginkgo Biloba ជាស្លឹកឈើមួយប្រភេទដែលមានកំណើតនៅប្រទេសចិន។ ស្លឹកឈើនេះ ត្រូវបានច្នៃជា ឱសថ និង តែសម្រាប់ឆុងញ៉ាំ ប៉ុន្ដែមិនអាចញ៉ាំស្រស់ ឬ ដុតនោះទេ។ វាមានមុខងារជួយសម្រួលអារម្មណ៍ ពង្រឹងប្រព័ន្ធប្រសាទ និងធ្វើឲ្យចរន្ដឈាមដំណើរការល្អ ពាសពេញរាងកាយ បូករួមទាំងសរីរាង្គរាងភេទផងដែរ។ ការណ៍នេះធ្វើឲ្យសុខភាពផ្លូវភេទល្អប្រសើរឡើងវិញ និង ធ្វើការរួមភេទឆាប់ដល់គោលដៅ។ ស្លឹកឈើនេះ មានអត្ថប្រយោជន៍ស្រដៀងគ្នានឹង យិនសិន ដែលមានប្រភពចេញពីប្រទេសចិនដូចគ្នា។
២. ស្រាក្រហម
ស្រាក្រហម ក៏ជាចំណែកមួយជួយបង្កើនចំណង់ផ្លូវភេទបានដែរ។ ញ៉ាំស្រាក្រហមត្រឹមមួយកែវ អាចជួយសម្រួលដល់សរសៃឈាមដំណើរការល្អ និង បង្កើនកម្ដៅក្នុងរាងកាយ។ ការសិក្សាក្នុងឆ្នាំ២០០៩ បានបង្ហាញថា ការញ៉ាំស្រាក្រហមត្រឹមមួយកែវ ជួយបង្កើនអារម្មណ៍ និងបំពេញមុខងារផ្លូវភេទបានល្អ។
៣.ផ្លែប៉ោម
ញ៉ាំផ្លែប៉ោមត្រឹមមួយផ្លែរាល់ថ្ងៃ ក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ តាមការសិក្សាបានបង្ហាញថា ផ្លែប៉ោមអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម ជំនួយសរសៃឈាម និង ជួយឲ្យស្រ្ដីមានចំណង់ផ្លូវភេទឡើងវិញ។ ប៉ុន្តែ ក៏មានផ្លែឈើមួយចំនួនទៀតដែលមានអត្ថប្រយោជន៍ស្រដៀងគ្នាផងដែរ ដូចជា ផ្លែចែក និង ស្ដ្រប៊ឺរី។
៤.អយស្ទ័រឆៅ
អយស្ទ័រឆៅ ក៏ជាអាហារដែលអាចធ្វើឲ្យចំណង់ផ្លូវភេទស្ដ្រីកើតឡើងវិញបាន។ អយស្ទ័សម្បូរទៅដោយ សារជាតិចិញ្ចឹមសំខាន់ៗ ដូចជា អាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន D រ៉ែដែក និងម៉ាញ៉េស្យូម ដែលសុទ្ធតែជាសារជាតិជំនួយដល់សរសៃឈាម និងជំនួយដល់សុខភាពផ្លូវភេទ។
