backup og meta

៥សំណួរសំខាន់ៗ អំពីសុខភាពផ្លូវភេទ​ដែលមានអ្នកសួរច្រើន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 14

    ៥សំណួរសំខាន់ៗ អំពីសុខភាពផ្លូវភេទ​ដែលមានអ្នកសួរច្រើន!

    ១.តើការលេបទឹកកាមអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដែរទេ?

    ដោយសារតែទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមផងដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម ដូច្នេះការលេបទឹកកាមមិនបង្កផលប៉ះពាល់សុខភាពនោះទេ។

    ២.តើវិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវដែរទេ?

    វិធីពន្យារកំណើតបន្ទាន់ (ថ្នាំ៧២ម៉ោង) អាចបង្កការរំខាន និងប៉ះពាល់ដល់ការមករដូវប្រចាំខែបានដែរ។ ថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិត​មែន។ វា​នឹងបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងអំឡុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។

    ៣.តើការរមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគដែរទេ?

    ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមានដូចជា ជំងឺប្រមេះទឹកថ្លា ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ជំងឺពងបែកលើប្រដាប់ភេទ និង ជំងឺដុះសាច់លើប្រដាប់ភេទជាដើម។ ដូច្នេះប្រសិនបើមានរោគរមាស់គួរឲ្យកត់សម្គាល់ ពិសេសក្រោយពេលរួមភេទ គួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និង តាមដានអាការៈ។

    ៤.តើការម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ អាចជួយបង្កើនអារម្មណ៍ដៃគូដែរទេ?

    ការម៉ាស្សា ពិសេសម៉ាស្សាបែបស្រើបស្រាលមុនពេលចាប់ផ្ដើមរួម​ភេទ គឺអាចជួយបង្កើនអារម្មណ៍ផ្លូវភេទដៃគូឲ្យកាន់​តែពុះកញ្ជ្រោកខ្លាំងបាន​។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅ​លើ​រាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា ដើម្បីបង្កើនកម្ដៅរាង​កាយលើស​ពីការម៉ាស្សា​បែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។

    ៥.តើការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ?

    ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយ​ទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ និង​ផ្ដល់អត្ថប្រយោជន៍ចំពោះដៃគូ។ ខាងក្រោមជាអត្ថប្រយោជន៍សំខាន់ៗ​ដែលទទួលបានពីការរួមភេទដោយរីករាយ។

    • កាត់បន្ថយស្ដ្រេស
    • បង្កើនភាពស្និទ្ធស្នាល
    • ពង្រឹងប្រព័ន្ធភាពស៊ាំ
    • ជំនួយសុខភាពបេះដូង
    • បង្កើនក្ដីសុខដល់ដៃគូ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 14

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម