backup og meta

សញ្ញាទាំងនេះបង្ហាញថាដៃគូកំពុងធ្លាក់ចុះចំណង់ផ្លូវភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 28, 2022

    សញ្ញាទាំងនេះបង្ហាញថាដៃគូកំពុងធ្លាក់ចុះចំណង់ផ្លូវភេទ

    ការបាត់បង់ចំណង់ផ្លូវភេទតែងតែកើតមានជាធម្មតា មិនថាបុរសឬស្ដ្រីនោះទេ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការប្រែប្រួលចំណង់ផ្លូវភេទនេះ ក៏អាចជាបញ្ហាមួយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដៃគូផងដែរ ប្រសិនបើភាគីសងខាងមិនអាចយល់ពីគ្នា។

    តាមការបង្ហាញរបស់មន្ទីរពេទ្យ mayoclinic របស់អាមេរិកបានបញ្ជាក់ថា ការថយចុះចំណង់ផ្លូវភេទសម្រាប់ស្ដ្រីអាចមាន​សញ្ញាដូចជា៖

    • ការមិនខ្វាយខ្វល់នឹងសកម្មភាពដៃគូ ដូចជា ការឱប ថើប ការបង្កើតភាពស្និទ្ធស្នាលផ្សេងៗ
    • គ្មានអារម្មណ៍នឹកឃើញទៅដល់ការរីករាយ និងការរួមភេទជាមួយដៃគូ

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    តើបញ្ហានេះបណ្ដាមកពីកត្ដាអ្វីខ្លះ?

    ១.កត្ដារាងកាយ

    បញ្ហាការរួមភេទ៖ ការរួមភេទដែលប្រព្រឹត្ដទៅមិនបានរលូនក៏ប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ។ តួយ៉ាងការរួមភេទមានការឈឺចាប់ ទ្វារមាសស្ងួត ការរួមភេទមិនអាចដល់ចំណុចកំពូល ទាំងនេះជាបញ្ហាប៉ះពាល់ដល់ចំណង់ផ្លូវភេទ។

    បញ្ហាជំងឺ៖ ស្ដ្រីដែលមានជំងឺខ្លះក៏ប៉ះពាល់ដល់ចំណង់ផ្លូវភេទ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺលើសឈាម ជំងឺបេះដូង និង ផ្នែកប្រព័ន្ធប្រសាទ គឺជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។

    ផលប៉ះពាល់ថ្នាំ៖ ស្ដ្រីដែលឧស្សាហ៍ប្រើប្រាស់ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ដអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទ ពិសេសពពួកថ្នាំប្រឆាំងការកើនឡើង អ័រម៉ូន serotoninក្នុងខួរក្បាល។

    ទម្លាប់ប្រចាំថ្ងៃ៖ ទម្លាប់ផឹកស្រាច្រើនប្រចាំថ្ងៃ ការជក់បារី អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបេះដូង សរសៃឈាម និងបង្កឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទ។

    ហត់នឿយប្រចាំថ្ងៃ៖ ស្ដ្រីដែលការហត់នឿយនឹងការងារប្រចាំថ្ងៃ ក៏អាចប៉ះពាល់ដល់ចំណង់ផ្លូវបានដែរ។

    ២.កត្ដាអ័រម៉ូន

    កត្ដាប្រែប្រួលអ័រម៉ូនអាចកើតមានក្នុងអំឡុងពេលសំខាន់ៗដូចជា៖

    អំឡុងពេលអស់រដូវ៖ ស្ដ្រីស្ថិតក្នុងវ័យអស់រដូវ កម្រិតអ័រម៉ូនអ៊ឺស្ដូសែន ត្រូវធ្លាក់ចុះក៏អាចបណ្ដាលប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ។

    អំឡុងពេលពរពោះ និង បំបៅដោះកូន៖ ក្នុងស្ថានភាពទាំងនេះ អ័រម៉ូនភេទស្រីមានការប្រែប្រួល និង​ថយចុះអាចបណ្ដាលប៉ះពាល់អារម្មណ៍ផ្លូវភេទ។

    បញ្ហាក្រោយសម្រាល២

    ៣.កត្ដាផ្លូវចិត្ដ

    កត្ដាផ្លូវចិត្តគឺជាផ្នែកមួយសំខាន់ខ្លាំងណាស់អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ កត្ដាទាំងនោះមានដូចជា៖

    • ការថប់បារម្ភ
    • ជំងឺបាក់ទឹកចិត្ត
    • ភាពតានតឹង ស្មុគស្មាញ
    • មានប្រវត្តិនៃការរំលោភលើរាងកាយ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម