backup og meta

រឿងសំខាន់ៗដែលគួរធ្វើ ក្រោយពេលរួមភេទជាមួយដៃគូ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 25

    រឿងសំខាន់ៗដែលគួរធ្វើ ក្រោយពេលរួមភេទជាមួយដៃគូ

    មិនថាតែបុរស ឬស្ដ្រីនោះទេ ក្រោយពេលរួមភេទហើយក៏ត្រូវគិតគូពីសុខភាពផង ពិសេសការសម្អាត និងអនាម័យប្រដាប់ភេទឲ្យបានល្អ ជៀសវាងការបង្កជាមេរោគផ្សិត ប៉ះពាល់សុខភាព។ ខាងក្រោមជាគន្លឹះផ្សេងៗ ដែលដៃគួរអនុវត្ដបន្ទាប់ពី ឡើងគ្រែហើយ៖

    ១.ទៅនោម

    ការរួមភេទដែលមិនបានការពារ អាចបណ្ដាលឲ្យពពួកបាក់តេរី ឬ មេរោគតោងជាប់ក្នុងប្រដាប់ភេទ ក៏អាចបង្កទៅជាជំងឺរលាកផ្លូវបង្ហួរនោម ករណីនេះកើតឡើងញឹកញាប់ចំពោះស្ដ្រី។ ការនោមក្រោយពេលរួមភេទ អាចជួយបញ្ចេញពពួកបាក់តេរី ហើយក៏ជួយការពារពីមេរោគផងដែរ។

    ២.ញ៉ាំទឹក

    ការរួមភេទគឺស្រដៀងគ្នាទៅនឹងការហាត់ប្រាណ ដែលរាងកាយយើងប្រើប្រាស់ថាមពល ច្រើន ពិសេសការប្រឈមថយចុះជាតិទឹកក្នុងរាងកាយនៅពេលយើងបញ្ចេញញើស។ វិធីល្អបំផុត ក្រោយពេលរួមភេទត្រូវញ៉ាំទឹកឲ្យបាន ១កែវចំណុះ២០០ ទៅ ២២០មិល្លីលីត្រ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយបានល្អ។

    ៣.លាងសម្អាត

    ដៃគូទាំងសងខាង ត្រូវលាងសម្អាតប្រដាប់ភេទឲ្យបានស្អាតល្អក្រោយពេលរួមភេទហើយ។ ការលាងសម្អាតប្រដាប់ភេទបានល្អ អាចជួយកម្ចាត់ពពួកបាក់តេរី ដែលតោងជាប់ប្រដាប់ភេទ ដែលងាយបង្កឲ្យកើតមានជំងឺសើស្បែកផ្សេងៗ ប៉ះពាល់សុខភាពផ្លូវភេទ។ ត្រូវលាងសម្អាតនៅបរិវេណប្រដាប់ភេទផ្នែកខាងក្រៅ បន្ថែមពីនេះ ដៃ ក៏គួរតែលាងសម្អាតជាមួយគ្នាផងដែរ។

    ៤.ស្លៀកសំលៀកបំពាក់ធូរលុង

    បន្ទាប់ពីរួមភេទ យើងអាចស្លៀកសម្លៀកបំពាក់ដែលមាន ភាពស្ដើង និង ធូរលុង អាចឲ្យមានខ្យល់ចេញចូលបានល្អ ឬក៏អាចគេងដោយគ្មានខោអាវក៏បានដែរ។

    តើបន្ទាប់ពីរួមភេទហើយអាចទៅងូតទឹកបានទេ?

    ការសិក្សាបានបង្ហាញថា បន្ទាប់ពីរួមភេទហើយគឺអាចងូតទឹកបានធម្មតា មិនចាំបាច់ងូតទឹកក្ដៅ ឬ ត្រាំក្នុងអាងទឹកក្ដៅនោះទេ ព្រោះការងូតទឹកក្ដៅអាចបណ្ដាលឲ្យប៉ះពាល់ដល់ស្បែកពិសេសក្រោយពេលបញ្ចេញញើសហើយ។ យើងអាចងូតទឹកផ្កាឈូកក្នុងស៊ីតុណ្ហភាពល្មម ត្រឹមលាងសម្អាតរាងកាយ ថែមទាំងជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។

    កំហុសពេលងូតទឹក

    ចំណុចសំខាន់

    ខាងក្រោមជាគន្លឹះផ្សេងៗ ដែលដៃគួរអនុវត្ដបន្ទាប់ពីឡើងគ្រែហើយ៖
    • ទៅនោម
    • ញ៉ាំ​ទឹក
    • លាង​សម្អាត
    • ស្លៀក​សំលៀក​បំពាក់​ធូរលុង

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 25

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម