មិនថាតែបុរស ឬស្ដ្រីនោះទេ ក្រោយពេលរួមភេទហើយក៏ត្រូវគិតគូពីសុខភាពផង ពិសេសការសម្អាត និងអនាម័យប្រដាប់ភេទឲ្យបានល្អ ជៀសវាងការបង្កជាមេរោគផ្សិត ប៉ះពាល់សុខភាព។ ខាងក្រោមជាគន្លឹះផ្សេងៗ ដែលដៃគួរអនុវត្ដបន្ទាប់ពី ឡើងគ្រែហើយ៖
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មិនថាតែបុរស ឬស្ដ្រីនោះទេ ក្រោយពេលរួមភេទហើយក៏ត្រូវគិតគូពីសុខភាពផង ពិសេសការសម្អាត និងអនាម័យប្រដាប់ភេទឲ្យបានល្អ ជៀសវាងការបង្កជាមេរោគផ្សិត ប៉ះពាល់សុខភាព។ ខាងក្រោមជាគន្លឹះផ្សេងៗ ដែលដៃគួរអនុវត្ដបន្ទាប់ពី ឡើងគ្រែហើយ៖
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការរួមភេទដែលមិនបានការពារ អាចបណ្ដាលឲ្យពពួកបាក់តេរី ឬ មេរោគតោងជាប់ក្នុងប្រដាប់ភេទ ក៏អាចបង្កទៅជាជំងឺរលាកផ្លូវបង្ហួរនោម ករណីនេះកើតឡើងញឹកញាប់ចំពោះស្ដ្រី។ ការនោមក្រោយពេលរួមភេទ អាចជួយបញ្ចេញពពួកបាក់តេរី ហើយក៏ជួយការពារពីមេរោគផងដែរ។
ការរួមភេទគឺស្រដៀងគ្នាទៅនឹងការហាត់ប្រាណ ដែលរាងកាយយើងប្រើប្រាស់ថាមពល ច្រើន ពិសេសការប្រឈមថយចុះជាតិទឹកក្នុងរាងកាយនៅពេលយើងបញ្ចេញញើស។ វិធីល្អបំផុត ក្រោយពេលរួមភេទត្រូវញ៉ាំទឹកឲ្យបាន ១កែវចំណុះ២០០ ទៅ ២២០មិល្លីលីត្រ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយបានល្អ។
ដៃគូទាំងសងខាង ត្រូវលាងសម្អាតប្រដាប់ភេទឲ្យបានស្អាតល្អក្រោយពេលរួមភេទហើយ។ ការលាងសម្អាតប្រដាប់ភេទបានល្អ អាចជួយកម្ចាត់ពពួកបាក់តេរី ដែលតោងជាប់ប្រដាប់ភេទ ដែលងាយបង្កឲ្យកើតមានជំងឺសើស្បែកផ្សេងៗ ប៉ះពាល់សុខភាពផ្លូវភេទ។ ត្រូវលាងសម្អាតនៅបរិវេណប្រដាប់ភេទផ្នែកខាងក្រៅ បន្ថែមពីនេះ ដៃ ក៏គួរតែលាងសម្អាតជាមួយគ្នាផងដែរ។
បន្ទាប់ពីរួមភេទ យើងអាចស្លៀកសម្លៀកបំពាក់ដែលមាន ភាពស្ដើង និង ធូរលុង អាចឲ្យមានខ្យល់ចេញចូលបានល្អ ឬក៏អាចគេងដោយគ្មានខោអាវក៏បានដែរ។
ការសិក្សាបានបង្ហាញថា បន្ទាប់ពីរួមភេទហើយគឺអាចងូតទឹកបានធម្មតា មិនចាំបាច់ងូតទឹកក្ដៅ ឬ ត្រាំក្នុងអាងទឹកក្ដៅនោះទេ ព្រោះការងូតទឹកក្ដៅអាចបណ្ដាលឲ្យប៉ះពាល់ដល់ស្បែកពិសេសក្រោយពេលបញ្ចេញញើសហើយ។ យើងអាចងូតទឹកផ្កាឈូកក្នុងស៊ីតុណ្ហភាពល្មម ត្រឹមលាងសម្អាតរាងកាយ ថែមទាំងជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕