អសមត្ថភាពផ្លូវភេទ ឬលិង្គមិនអាចឡើងរឹងដូចក្ដីប្រាថ្នា ជាបញ្ហារបស់បុរសៗដែលប្រឈមច្រើននៅវ័យចាប់ពីអាយុ៤៥ឆ្នាំឡើង។ តាមការសិក្សាបានបង្ហាញថា វីតាមីនមួយចំនួនអាចរួមចំណែកជួយព្យាបាល និងអាចកាត់បន្ថយការលំបាកមួយនេះបាន។
អសមត្ថភាពផ្លូវភេទ ឬលិង្គមិនអាចឡើងរឹងដូចក្ដីប្រាថ្នា ជាបញ្ហារបស់បុរសៗដែលប្រឈមច្រើននៅវ័យចាប់ពីអាយុ៤៥ឆ្នាំឡើង។ តាមការសិក្សាបានបង្ហាញថា វីតាមីនមួយចំនួនអាចរួមចំណែកជួយព្យាបាល និងអាចកាត់បន្ថយការលំបាកមួយនេះបាន។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
វីតាមីន B9 មានទំនាក់ទំនងខ្លាំងជាមួយ បញ្ហាអសមត្ថភាពផ្លូវភេទបុរស ព្រោះសារធាតុមួយនេះមានមុខងារពិសេសជួយពង្រឹងទៅដល់ដំណើរការមេតាប៉ូលិសនៃសមាសធាតុ nitric oxide ក្នុងរាងកាយ។ Nitric oxide មានមុខងារជួយសម្រួលចរន្ដឈាម និងជំរុញឲ្យចលនាសាច់ដុំគ្រប់ផ្នែកក្នុងរាងកាយដំណើរការប្រសើរឡើង ក្នុងនោះរួមទាំងសាច់ដុំលិង្គផងដែរ។ ការខ្វះខាត វីតាមីន B9 គឺជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការបង្កើត nitric oxide ក្នុងរាងកាយ ហើយក៏ប៉ះពាល់ទៅដល់ដំណើរការគ្រប់គ្រងសាច់ដុំ និងក៏ងាយប៉ះពាល់ដល់សមត្ថភាពផ្លូវភេទផងដែរ។
វិតាមីន D ក៏ជាចំណែកមួយជួយបង្កើតសមត្ថភាពលិង្គឲ្យខ្លាំងក្លាឡើងវិញបាន ព្រោះវីតាមីនមួយប្រភេទនេះមានមុខងារជួយបង្កើតកោសិកា Endothelial ដែលជាកោសិកាសំខាន់មានតួនាទីក្នុងការគ្រប់លំហូរឈាមពេញរាងកាយ។
ជាក់ស្ដែងណាស់ ការអសមត្ថភាពផ្លូវភេទគឺបណ្ដាលមកពីចុះខ្សោយចរន្ដឈាមចូលទៅក្នុងសរសៃលិង្គមិនអាចបំពេញមុខងារ ពង្រឹកសាច់ដុំបានល្អ ទើបមិនអាចធ្វើឲ្យលិង្គឡើងរឹងបាន។ ម្យ៉ាងវិញទៀត ក៏មានទាក់ទងនឹងប្រព័ន្ធប្រសាទផងដែរ។ ដូច្នេះវីតាមីន D គឺជាផ្នែកមួយជួយធ្វើឲ្យចរន្ដឈាមធ្វើការល្អ ក៏អាចជួយសុខភាពលិង្គរឹងមាំផងដែរ។
ជំងឺក្រិនសរសៃឈាម (Atherosclerosis) ជាជំងឺមួយប្រភេទ ដែលបង្អាក់ដំណើរចរន្ដឈាមទៅចិញ្ចឹមរាងកាយ ហើយជំងឺនេះក៏ជាចំណែកមួយធ្វើឲ្យសមត្ថភាពផ្លូវភេទចុះខ្សោយបាន ព្រោះចរន្ដឈាមមិនអាចទៅបំពេញមុខងារបានល្អ ដូច្នេះវីតាមីន B3 មានមុខងារជួយ បង្កើនកម្រិតកូលេស្ដេរ៉ូល ជួយបំពេញមុខងាររបស់ឈាម បញ្ជូនសារធាតុចិញ្ចឹមទាំងនេះទៅចិញ្ចឹមសរីរាង្គ។
អាស៊ីតប្រភេទនេះមានមុខពិសេសជួយជំរុញឲ្យរាងកាយ អាចបង្កើតប្រូតេអ៊ីនក្នុងសរសៃឈាមបានល្អ។ កាលណារាងកាយអាចបង្កើតប្រូតេអ៊ីនសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ក៏ជាចំណែកមួយជួយកាត់បន្ថយការប្រឈមនឹងបញ្ហាអសមត្ថភាពផ្លូវភេទបានដែរ។ ?
សារធាតុចិញ្ចឹមសំខាន់ទាំងនេះៗយើងអាចរកបាននៅក្នុងរបបអាហារដែលយើងញ៉ាំប្រចាំថ្ងៃមានដូចជា បន្លែបៃតង ខាត់ណា ប្រូខូលី ប្រេងអូលីវ ផ្លែឈើ ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ថ្លើមសត្វ និងគ្រឿងសមុទ្រ ។ យ៉ាងណាក៏ដោយ បើបញ្ហាខ្សោយលិង្គ ឬលិង្គពិបាកឡើងរឹង រំខានដល់ជីវិតផ្លូវភេទរបស់យើង នោះជាការប្រសើរ គួរតែជួបពិគ្រោះជាមួយគ្រូពេទ្យ។

អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
A new potential risk factor in patients with erectile dysfunction and premature ejaculation https://www.ncbi.nlm.nih.gov/pmc/articles/PMC4236337/
Niacin is a B vitamin that’s made and used by your body to turn food into energy https://www.mayoclinic.org/drugs-supplements-niacin/art-20364984
Vitamin B3 (Niacin) https://www.mountsinai.org/health-library/supplement/vitamin-b3-niacin
Sex differences in the association of vitamin D https://journals.plos.org/plosone/article?id=10.1371/journal.pone.0258617
The role of vitamin D supplementation on erectile function https://www.ncbi.nlm.nih.gov/pmc/articles/PMC5503426/
កំណែប្រែបច្ចុប្បន្ន
26/07/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ