backup og meta

ក្រោយបញ្ចេញទឹកកាម ស្រាប់តែមានអារម្មណ៍វិលមុខ អាចមកពីអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 10, 2023

    ក្រោយបញ្ចេញទឹកកាម ស្រាប់តែមានអារម្មណ៍វិលមុខ អាចមកពីអ្វី?

    ជឿជាក់ថា មានបុរសមិនតិចនោះទេដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ វិលមុខភ្លាមៗ ក្រោយពេលរួមភេទ។ អាការៈវិលមុខក្រោយពេលរួមភេទ ក៏ជាបញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀត ដែលអាចរំខានដល់ក្ដីសុខលើគ្រែរបស់ដៃគូបាន។ ពិសេសដៃគូថ្មីថ្មោងដែលចង់សប្បាយរីករាយហើយប្រើពេលវេលាឲ្យបានយូរទៀតនោះ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ការវិលមុខ ក្រោយពេលរួមភេទគឺជាអាការៈមួយកើតឡើងរយៈពេលខ្លីបន្ទាប់ពីបានបញ្ចេញទឹកកាម ហើយអាការៈនេះមិនបង្កគ្រោះថ្នាក់អ្វីនោះទេ វានឹងបាត់ទៅវិញដោយខ្លួនឯង បន្ទាប់ពីបានសម្រាក​បន្តិច​។ មូលហេតុសំខាន់បំផុតដែលបណ្ដាលឲ្យបុរសៗជួបបញ្ហានេះ មានដូចជា៖

    ១.ប្រើថ្នាំពង្រីកក្រពេញប្រូស្ដាត

    ប្រសិនបើបុរសៗប្រើប្រាស់ថ្នាំពង្រីកក្រពេញប្រូស្ដាត ជាក់ស្ដែងណាស់ប្រភេទថ្នាំមួយចំនួន អាចបណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវភេទ។ ផលប៉ះពាល់នៃប្រសិទ្ធភាពថ្នាំទាំងនោះធ្វើឲ្យបុរសៗពិបាកបញ្ចេញទឹកកាម និងធ្វើឲ្យបុរសៗប្រឈមនឹងការវិលមុខក្រោយពេលរួមភេទ។ ក្នុងករណីបែបនេះ ប្រសិនបើគ្នាយើងបានជួបប្រទះត្រូវពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីផ្លាស់ប្ដូរថ្នាំ។

    ២.ប្រើថាមពលខ្លាំងពេក

    ការខំប្រឹងរួមភេទដោយប្រើប្រាស់ថាមពលខ្លាំងលើសកម្រិត អាចប្រឈមអស់កម្លាំងធ្វើឲ្យវិលមុខក្រោយពេលរួមភេទ។ បុរសៗអាចឆ្លងកាត់បទពិសោធន៍មួយនេះ ពិសេសរួមភេទ​ទាំង​ដែល​ក្រពះមិនទាន់មានអាហារគ្រប់គ្រាន់ ឬ មិនបានត្រៀមលក្ខណៈញ៉ាំអាហារឲ្យបាន២ម៉ោងមុនពេលរួមភេទ ទើបធ្វើឲ្យរាងកាយប្រឈមអស់កម្លាំងខ្លាំង។ ដូច្នេះវិធីល្អបំផុត មុនពេលឡើងគ្រែជាមួយដៃគូ បុរសៗគួរតែញ៉ាំអាហារឲ្យបានឆ្អែតមានកម្លាំងជាមុនសិនទើបល្អ។

    ៣.ខ្សោះជាតិទឹក

    ខ្សោះជាតិទឹកក៏ធ្វើឲ្យយើងងាយវិលមុខបានដែរ សំខាន់ក្រោយពេលរួមភេទ ដែលប្រើប្រាស់ថាមពលខ្លាំង និងបញ្ចេញញើសក៏ច្រើន ហើយមិនបានញ៉ាំទឹកគ្រប់គ្រាន់។ ការខ្សោះជាតិទឹកធ្វើឲ្យចរន្ដឈាមក្នុងរាងកាយមិនអាចដំណើរការបញ្ជូនអុកស៊ីសែនគ្រាប់គ្រាន់ទៅកាន់ខួរក្បាលបានទេ ដូច្នេះវាគឺជារឿងងាយបំផុតធ្វើឲ្យយើងប្រឈមវិលមុខក្រោយពេលសម្រេចក្ដីសុខជាមួយដៃគូហើយ។ មុនពេលរួមភេទគួរតែញ៉ាំទឹកឲ្យគ្រប់គ្រាន់សិនទើបជាជម្រើសល្អ។

    ៤.ប្រើប្រាស់ថ្នាំជំនួយផ្លូវភេទ

    ពពួកថ្នាំជំនួយផ្លូវភេទ ជួយឲ្យរួមភេទបានយូរ មានកម្លាំង និងបង្កើនក្ដីសុខខ្លាំងទៀតនោះ ក៏អាចធ្វើឲ្យប៉ះពាល់មុខងារបេះដូង និង ចរន្ដឈាមធ្វើការលើសធម្មតា ទើបធ្វើឲ្យយើងប្រឈមវិលមុខ អស់កម្លាំងពេលបញ្ចេញទឹកកាមហើយ។ ដូច្នេះត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យច្បាស់លាស់ អំពីប្រសិទ្ធភាពថ្នាំ និងសុខភាពជាក់ស្ដែងមុនពេលប្រើប្រាស់។

    តើពេលណាគួរទៅជួបគ្រូពេទ្យ?

    ប្រសិនបើគ្នាយើងសង្កេតឃើញថា ឧស្សាហ៍មានបញ្ហាវិលមុខញឹកញាប់ក្រោយពេលរួមភេទ គួរទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិគ្រោះយោបល់ និងធ្វើតេស្ដសុខភាព ខណៈដែលពេលខ្លះយើងមិនបានដឹងច្បាស់ពីលក្ខខណ្ឌសុខភាពទាំងស្រុងនោះទេ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម