backup og meta

អ្នកមានបញ្ហានោមញឹក ដឹងអត់ថាអាហារណាគួរញ៉ាំ និងមិនគួរញ៉ាំ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 25

    អ្នកមានបញ្ហានោមញឹក ដឹងអត់ថាអាហារណាគួរញ៉ាំ និងមិនគួរញ៉ាំ?

    ការនោមញឹកជាអាការៈមួយស្ដែងឡើងដោយមានការឈឺនោមញឹកញាប់ខុសធម្មតា ពិបាកទ្រាំ ទោះឈឺនោមតិច ឬច្រើនក៏ដោយ ក្នុងមួយថ្ងៃនោមស្ទើតែមិនក្រោម ៨ដងនោះទេ។ អាការៈនេះអាចកើតមានទាំងបុរស និងស្ដ្រី ចំណែកមូលហេតុដែលបង្កឲ្យមានបញ្ហានេះមានច្រើន ក្នុងនោះមានដូចជា ការរលាកប្រព័ន្ធទឹកនោម ក្រួសក្នុងប្លោកនោម អ្នកមានផ្ទៃពោះ បញ្ហាប្រព័ន្ធប្រសាទ ក្រពេញប្រូស្ដាត​រីកធំ និង ករណីខ្លះទៀតក៏បណ្ដាលមកពីរបបអាហារផងដែរ។ ពពួកគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និង ភេសជ្ជៈមានជាតិកាបូអ៊ីដ្រាត ក៏​អាច​បណ្ដាលឲ្យយើងនោមញឹកដែរ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    របបអាហារដែលគួរញ៉ាំ

    ប្រសិនបើយើងមានបញ្ហាបែបនេះកើតឡើង របបអាហារដែលគួរញ៉ាំ និងអាចជួយកាត់បន្ថយអាការៈបែបនេះបានមានដូចជា៖

    ពពួកផ្លែឈើ៖ ផ្លែចេក ផ្លែប៉ោម ទំពាំងបាយជូរ និងឪឡឹក។

    ពពួកបន្លែ៖ ខាត់ណាខៀវ ស្ពៃក្ដោប ការ៉ុត តាសក់ ស្ពៃបៃតង និងផ្លែត្រប់​។

    ពពួកសាច់៖ ត្រី សាច់មាន់ និង​ស៊ុត។

    របបអាហារមិនគួរញ៉ាំ

    ខណៈសុខភាពរបស់យើងកំពុងតែជួបបញ្ហានេះ យើងគួរតែជៀសឆ្ងាយពីអាហារទាំងនេះ៖

    • ភេសជ្ជៈដែលមានជាតិកាបូន
    • ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ
    • ផលិតផលទឹកដោះគោ
    • សូកូឡា
    • គ្រឿងស្រវឹង
    • ផ្លែក្រូចឆ្មារ​ ទឹកក្រូចឆ្មារ
    • ប៉េងប៉ោះ និងផលិតផលដែលធ្វើពីប៉េងប៉ោះ រួមទាំងទឹកជ្រលក់ប៉េងប៉ោះ និងម្ទេស
    • អាហារហឹរ
    • អាហារខ្លាញ់
    • អាហារដែលមានជាតិស្ករ
    • ទឹកឃ្មុំ
    • ខ្ទឹមបារាំងឆៅ

    ប្រសិនបើអាការៈនេះកើតឡើង រយៈពេលចន្លោះពី២ទៅ ៣ថ្ងៃ នៅមិនទាន់ធូរស្រាលទៀតនោះ យើងត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ និង ទទួលការព្យាបាលឲ្យត្រឹមត្រូវព្រោះករណីខ្លះ អាចជារោគសញ្ញានៃជំងឺណាមួយដែលអាចទើបចាប់ផ្ដើម។

    អត្ថបទគួរអាន៖

    តើការព្យាបាលអាការៈនោមញឹកបណ្ដាលឲ្យប៉ះពាល់ប្រព័ន្ធរំលាយអាហារដែរទេ?

    ការព្យាបាលអាការៈនោមញឹកអាចបណ្ដាលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារបាន ពិសេសការប្រើប្រាស់ថ្នាំមួយចំនួន ដែលបណ្ដាលឲ្យយើងជួបបញ្ហាមួយចំនួនដូចជា៖

    ស្ងួតមាត់

    ចំណុចសំខាន់

    របបអាហារដែលគួរញ៉ាំ


    ប្រសិនបើយើងមានបញ្ហាបែបនេះកើតឡើង របបអាហារដែលគួរញ៉ាំ និងអាចជួយកាត់បន្ថយអាការៈបែបនេះបានមានដូចជា៖
    ពពួកផ្លែឈើ៖ ផ្លែចេក ផ្លែប៉ោម ទំពាំងបាយជូរ និងឪឡឹក។
    ពពួកបន្លែ៖ ខាត់ណាខៀវ ស្ពៃក្ដោប ការ៉ុត តាសក់ ស្ពៃបៃតង និងផ្លែត្រប់​។
    ពពួកសាច់៖ ត្រី សាច់មាន់ និង​ស៊ុត។

    របបអាហារមិនគួរញ៉ាំ


    ខណៈសុខភាពរបស់យើងកំពុងតែជួបបញ្ហានេះ យើងគួរតែជៀសឆ្ងាយពីអាហារទាំងនេះ៖
    • ភេសជ្ជៈដែលមានជាតិកាបូន
    • ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ
    • ផលិតផលទឹកដោះគោ
    • សូកូឡា
    • គ្រឿងស្រវឹង
    • ផ្លែក្រូចឆ្មារ​ ទឹកក្រូចឆ្មារ
    • ប៉េងប៉ោះ និងផលិតផលដែលធ្វើពីប៉េងប៉ោះ រួមទាំងទឹកជ្រលក់ប៉េងប៉ោះ និងម្ទេស
    • អាហារហឹរ
    • អាហារខ្លាញ់
    • អាហារដែលមានជាតិស្ករ
    • ទឹកឃ្មុំ
    • ខ្ទឹមបារាំងឆៅ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 25

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម