backup og meta

ទំពាំងបាយជូរ​ខ្មៅផ្ដល់​អត្ថប្រយោជន៍​ច្រើន​ មិន​គួរ​រំលង​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 28, 2022

    ទំពាំងបាយជូរ​ខ្មៅផ្ដល់​អត្ថប្រយោជន៍​ច្រើន​ មិន​គួរ​រំលង​​​​​

    ទំពាំងបាយជូរ​ខ្មៅ​ មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ក៏​ផ្ដល់​អត្ថប្រយោជន៍​សម្បូរ​បែប​ដល់​សុខភាព និង​សម្រស់​​​របស់​យើង​ផង​ដែរ​។ ពិត​ណាស់​ ទំពាំងបាយជូរ​ខ្មៅ​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ព្រម​ទាំង​ផ្ទុក​ទៅ​ដោយ​​វីតាមីន​A, B6, B12, C, E, ប៉ូតាស្យូម​ ជាតិ​ដែក​ ម៉ាញ៉េស្យូម​ និង​ជាតិ​សរសៃ​ ដែល​​ចាំបាច់​បំផុត​ចំពោះ​រាងកាយ​​។

    ១. ប្រឆាំង​នឹង​ជំងឺ​បេះដូង​

    ​​ទំពាំងបាយជូរ​ខ្មៅ​ផ្ទុក​បរិមាណ​​ដ៏​ច្រើន​នៃ​សារធាតុResveratrol និង quercetin ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង​ ព្រម​ទាំង​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ ដែល​បណ្ដាល​មក​ពី​កម្រិត​ខ្ពស់​នៃ​កូលេស្តេរ៉ូល​មិន​ល្អ​នៅ​ក្នុង​ចរន្ត​ឈាម​​​បាន​យ៉ាង​ល្អ​។

    ​​​​​​​២. ជួយ​គ្រប់គ្រង​ការ​ប្រែប្រួល​អារម្មណ៍​ និង​​អាការៈ​ឈឺ​ក្បាល​

    ប្រសិនបើ​ស្រី​ៗ​យើង​តែង​ប្រឈម​នឹង​រោគសញ្ញា​​មុន​ពេល​មក​រដូវ (PMS) ដូច​ជា​ប្រែប្រួល​អារម្មណ៍ និង​ឈឺ​ក្បាល​ ទំពាំងបាយជូរ​ខ្មៅ​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ សារជាតិRiboflavin ​នៅ​ក្នុង​ទំពាំងបាយជូរ​ខ្មៅ​ ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​​ចំពោះ​អ្នក​ដែល​ជួប​ប្រទះ​អាការៈ​ឈឺ​ក្បាល​ ឬ​ឈឺ​ក្បាល​ប្រកាំង​ជា​ញឹកញាប់​​។

    ​​៣. ប្រឆាំង​នឹង​ជំងឺ​មហារីក​

    យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុCarotenoids ដែល​មាន​នៅ​ក្នុង​ទំពាំងបាយជូរ​ខ្មៅ​ អាច​ការពារ​ការ​ផលិត​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​។ ដូច្នេះ​ហើយ​ ទំពាំងបាយជូរ​ខ្មៅ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មួយ​ចំនួន​ ដោយ​សារ​តែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុCarotenoids។​

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ​​​​៤. ល្អ​ចំពោះ​ស្បែក​ និង​សក់​

    ទន្ទឹម​នឹង​នេះ​ ទំពាំងបាយជូរ​ខ្មៅ​ក៏​ផ្ទុក​ប្រេង​គ្រាប់​ទំពាំងបាយជូរ​​ ​​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​​នឹង​អុកស៊ីតកម្ម​ និង​វីតាមីន​E ​​ដែល​អាច​ជួយ​ថែទាំ​​សុខភាព​ស្បែក​ក្បាល ដោយ​បង្កើន​ចរាចរ​ឈាម​ ការពារ​សក់​ជ្រុះ និង​បែក​ចុង​ ព្រម​ទាំង​បញ្ហា​សក់​ស្កូវ​មុន​វ័យ​។ ប្រេង​នេះ​ក៏​ជួយ​ជំរុញ​ការ​លូតលាស់​នៃ​​សក់​ និង​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​ថែម​ទៀត​ផង​។

    សក់

    ៥. គាំទ្រ​ដល់​សុខភាព​ឆ្អឹង​

    បន្ថែម​ពី​នេះ ទំពាំងបាយជូរ​ខ្មៅ​ក៏​ផ្ទុក​វីតាមីន​K ដែល​​ជួយ​ទ្រទ្រង់​សុខភាព​ឆ្អឹង​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ស្រី​ៗ​ដែល​ខ្វះ​វីតាមីន​K ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​​យើង​គប្បី​ញ៉ាំ​ទំពាំងបាយជូរ​ខ្មៅ​​​ឲ្យ​បាន​ច្រើន​ ទើប​ជា​ការ​ប្រសើរ​។

    អត្ថបទគួរ​អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម