backup og meta

មហារីក​ឈាម​ជា​ជំងឺ​តពូជ ឬកើត​ពី​កត្តាអ្វី​ផ្សេងទៀត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 02, 2021

    មហារីក​ឈាម​ជា​ជំងឺ​តពូជ ឬកើត​ពី​កត្តាអ្វី​ផ្សេងទៀត?

    មហារីក​ឈាម​ជា​ជំងឺ​តពូជ? ការ​បំប្លែង​ខ្លួន ឬ​ប្រែ​ប្រួល​ជាក់​លាក់​ណា​មួយ​របស់​ហ្សែន អាច​បង្កើត​ហានិភ័យ​​ឲ្យ​បុគ្គល​មួយ​ចំនួន​ប្រឈម​​ខ្ពស់​នៃ​ការ​វិវដ្ដ​ទៅ​ជា​មាន​ជំងឺ​មហារីក។ ការ​ប្រែ​ប្រួល​ទាំង​នេះ ដែល​គេ​ស្គាល់​ថា​ជា​ជំងឺ​មហារីក​តពូជ អាច​ត​ពី​ឪពុកម្ដាយ ទៅ​កូន​បាន​។ ជំងឺ​មហារីក​ឈាម​ជា​​ជំងឺ​ត​​ពូជ ជា​ការសិក្សា​ថ្មី​មួយ​សម្រាប់​អ្នក​វិទ្យាសាស្រ្ត​។

    ១. តើ​ហ្សែន​អាច​បង្ក​ជា​ជំងឺ​មហារីក​ឈាម​តពូជ​បាន​បែប​ណា?

    ការ​សិក្សា​ជា​ច្រើន​បាន​កំណត់​ពី​បណ្ដុំ​រោគ​សញ្ញា​ពិសេសៗ​​ជា​ច្រើន​សម្រាប់​ជំងឺ​មហារីក​ឈាម​តពូជ ហើយ​ថា​ចំនួន​នេះ​បាន​កើន​ឡើង​រាល់​ឆ្នាំ។ កាលពី​មុន​ គេ​គិត​ថា​ជំងឺ​មហារីក​រីក​ឈាម​មិន​មែន​ជា​ជំងឺ​តពូជ​នោះ​ទេ តែ​មក​ដល់ពេល​នេះ គិត​ត្រឹម​ឆ្នាំ​២០០៨ មាន​ភស្តុតាង​បញ្ជាក់​ថា ជំងឺ​មហារីក​ឈាម​ជា​ជំងឺ​ត​ពូជ​ដែរ​។

    កាល​ពី​ពី​ឆ្នាំ​២០០៨ ហ្សែន​ដំបូង​ដែលគេ​រក​ឃើញ​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​មហារីក​ឈាម​តពូជ​ គឺ RUNX1 ដែល​អាច​កំណត់​បាន​នឹង​យក​មក​ធ្វើ​តេស្ត​។ មនុស្ស​ដែល​មាន​តំណ​ពូជ​ហ្សែន RUNX1ប្រែ​ប្រួល​អាច​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ឈាម​​ស្រួច​ស្រាល់​ម្យ៉ាង​ឈ្មោះ​ថា myeloid leukemia (AML)។ ការ​បំប្លែង​ខ្លួន​របស់​ហ្សែនRUNX1 ​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លាកែត​ធ្លាក់​ចុះ​ទាប ដែល​ផ្លាកែត​​ដើរ​តួរ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ហ្សែន​អាច​ជា​មូល​ហេតុ​បង្ក​ជំងឺ​មហារីក​ឈាម​ផ្សេងៗ​គ្នា​ និង​មាន​លក្ខខណ្ឌ​ពាក់ព័ន្ធ​គ្នា ដូ​ជា​ជំងឺ មហារីក myeloid leukemia, myelodysplastic syndrome ជំងឺ​មហារីក​កូន​កណ្ដុរ​ស្រួច​ស្រាល់ (acute lymphoblastic leukemia) និង​មហារីក​កូន​កណ្ដុរ​រ៉ាំរ៉ៃ​(chronic lymphoblastic leukemia)។​

    ​ទោះ​បី​គេ​និយាយ​ថា​ជំងឺ​មហារីក​តពូជ តែ​មិន​មែន​មាន​ន័យ​ថា​ការ​បន្ត​ជំងឺ​មហារីក​ពី​ឪពុកម្ដាយ​មក​កូន​នោះ​ទេ អ្វី​ដែល​បន្ត​មក​ដល់​កូន​គឺ​ហ្សែន​។ ជំងឺ​មហារីក​បង្ក​ដោយ​ហ្សែន​ត​ពី​ឪពុកម្ដាយ​មក​កូន​ជា​ករណី​កម្រ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ថា​មាន​ចន្លោះ​ពី​៥​ទៅ​១០​ភាគរយ ប៉ុណ្ណោះ ដែល​ជំងឺ​មហារីក​នេះ​កើត​ចេញពី​ហ្សែន​ដែល​បំប្លែង​ខ្លួន​ ដែល​កូន​បាន​ពី​ឪពុកម្ដាយ​។​

    មហារីកឈាម

    ២. កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​អាច​បង្ក​ឲ្យ​ប្រឈម​នឹង​ជំងឺ​មហារីក​ឈាម

    ក្រុម​គ្រូពេទ្យ​ជំនាញ និង​អ្នក​សិក្សា​ជ្រាវ​ជ្រាវ​បាន​កំណត់​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​ឈាម​ដូច​ខាង​ក្រោម៖

    ​​ធ្លាប់​ព្យាបាល​ជំងឺ​មហារីក​ពី​មុន៖ ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​វិទ្យុសកម្ម ឬ​គីមី​លើ​ជំងឺ​មហារីក​ផ្សេង ដូច​ជា​មហារីក​សុដន់ ឬ​ជំងឺ​មហារីក​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ទឹករងៃ​ បង្កើន​ឱកាស​ឲ្យ​អ្នក​ជំងឺ​វិវដ្ដ​ជា​ជំងឺ​មហារីក​ឈាម​ដែរ​។ ជាតិ​ពុល​ផ្សំ​ក្នុង​វិធី​ព្យាបាល​នៅ​ក្នុង​រាង​កាយ​អ្នក​ជំងឺ អាច​បង្កើន​ជា​ឱកាស​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ជាថ្មី​។

    ការ​ងារ​ប្រឈម​នឹង​វិទ្យុ​សកម្ម​៖ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា អ្នក​ធ្វើ​ការ​ប្រឈម​នឹង​វិទ្យុ​សកម្ម​ក្នុង​រយៈពេល​យូរ ក៏​បង្កើត​ឲ្យ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​វិវដ្ដ​ជា​ជំងឺ​មហារីក​ឈាម​ណាមួយ​ដែរ​។ ឧទាហរណ៍ អ្នក​ធ្វើ​ការ​នៅ​រោង​ចក្រ​នុយក្លែអែរ ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​មហារីក​ឈាម។​

    ប៉ះពាល់​សារធាតុ​គីមី​ច្រើន​៖ អ្នក​ប៉ះពាល់​ទៅ​​នឹង​សារធាតុគីមី​ច្រើន​ដូច​ជា​ benzene អាច​មាន​ហានិភ័យ​កាន់តែ​ខ្ពស់​។ រោងចក្រ​ជា​ច្រើន​បាន​ប្រើ​ benzene នៅ​ក្នុង​ប្រេង​ឥន្ធនៈ និង​ឧស្សាហកម្ម​គីមី​ផ្សេងៗ​។ សមាគម​ជំងឺ​មហារីក​អាមេរិក ចាត់​ទុក​ថា​​benzene មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ជំងឺ​មហារីក​ឈាម​។​

    ជក់បារី​៖ គ្រូ​ពេទ្យ​បាន​ភ្ជាប់​ការ​ជក់​បារី​ទៅ​នឹង​ជំងឺ​មហារីក​សួត និង​មាត់​។ យ៉ាងណា សារធាតុ​បង្ក​ជំងឺ​មហារីក ដែល​គេ​រក​ឃើញ​ក្នុង​បារី អាច​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​បាន​។ សារធាតុ​គីមី​ពុល​ក្នុង​បារី អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ឈាម​បាន​ដែរ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម