បែកញើសពេលយប់ អាចជាសញ្ញានៃជំងឺមហារីកឈាម
ការបែកញើសជារឿងធម្មតានៅអំឡុងពេលរដូវក្ដៅ ប៉ុន្តែប្រសិនបើយើងតែងតែបែកញើសទោះជាអាកាសធាតុបែបណាក៏ដោយនោះ វាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាក់ស្ដែង ការបែកញើសខ្លាំង និងអមដោយរោគសញ្ញាដទៃទៀត ដូចជាគ្រុនក្ដៅ អស់កម្លាំង ធ្លាក់ឈាម និងស្រកទម្ងន់ អាចជារោគសញ្ញានៃជំងឺមហារីកឈាម។ ហេតុនេះហើយ គ្នាយើងគប្បីស្វែងយល់ពីភាពខុសគ្នារវាងការបែកញើសពេលយប់ធម្មតា និងការបែកញើសដែលបញ្ជាក់ពីហានិភ័យសុខភាព។ ការបែកញើសពេលយប់បណ្ដាលមកពីជំងឺមហារីកឈាម នៅក្នុងករណីដែលយើងបែកញើសពេលយប់ខ្លាំង ទោះជាយើងគេងនៅក្នុងបរិយាកាសត្រជាក់នោះ វាអាចជាសញ្ញានៃជំងឺមហារីកឈាម។ យ៉ាងណាមិញ រោគសញ្ញាដទៃទៀតដែលអមជាមួយនឹងការបែកញើសពេលយប់ រួមមាន៖ ស្រកទម្ងន់ភ្លាមៗ បាត់បង់ចំណង់អាហារ ល្ហិតល្ហៃ គ្រុនក្ដៅ ចំពោះកុមារ រោគសញ្ញាមានដូចជា៖ ការហូរឈាម ឬស្នាមជាំ ឈឺចាប់នៅក្នុងឆ្អឹង ជំងឺក្រពេញទឹករងៃ ស្លេកស្លាំង អ្នកដែលមានជំងឺមហារីកឈាមអាចប្រឈមនឹងអាការៈបែកញើសពេលយប់ ដោយសារតែកង្វះកោសិកាឈាមដែលមានសុខភាពល្អ។ យោងតាមការសិក្សាមួយបានពន្យល់ថា ការប្រមូលផ្ដុំកោសិកាមហារីកឈាម ច្រើនពេកនៅក្នុងខួរឆ្អឹង អាចរារាំងមិនឲ្យរាងកាយបង្កើតកោសិកាឈាម ឬប្លាកែតដែលមានសុខភាពល្អគ្រប់គ្រាន់ ជាហេតុធ្វើឲ្យរាងកាយចាប់ផ្ដើមផលិតកោសិកាឈាមខុសប្រក្រតី។ ជាមួយគ្នានេះដែរ រាងកាយរបស់យើងបង្កើនសីតុណ្ហភាពដើម្បីទប់ទល់នឹងការឆ្លងមេរោគ ដែលធ្វើឲ្យយើងមានអាការៈគ្រុនក្ដៅ និងបែកញើសពេលយប់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បែកញើសពេលយប់ក៏អាចជាសញ្ញានៃស្ថានភាពសុខភាពដទៃទៀត ប្រសិនបើយើងមិនមានរោគសញ្ញាដទៃទៀតនៃជំងឺមហារីកឈាមទេនោះ ការបែកញើសច្រើនជ្រុលអាចជាសញ្ញានៃស្ថានភាពសុខភាពដទៃទៀត។ ចំពោះស្ត្រីវ័យចំណាស់ វាអាចជាសញ្ញានៃការអស់រដូវ។ ពិតណាស់ ការបែកញើសពេលយប់ក៏អាចពាក់ព័ន្ធនឹងការមានផ្ទៃពោះ ថប់បារម្ភ ការឆ្លងមេរោគ អ័រម៉ូនមិនប្រក្រតី ឬជាតិស្ករក្នុងឈាមចុះទាប។ មួយវិញទៀត […]