ប្រតិកម្មនឹងសារធាតុអ៊ីស្តាមីន ពីអាហារដែលយើងញ៉ាំចូលក្នុងខ្លួនមានរោគសញ្ញាស្រដៀងនឹងអាលែកហ្ស៊ីដែរ ដោយសាររាងកាយយើងមានបញ្ហាក្នុងការបំបែកសារធាតុនោះ ឬដោយសារក្នុងរាងកាយយើងមានផ្ទុកអ៊ីស្តាមីនច្រើនលើសកម្រិត។ តើអាហារណាខ្លះដែលមានកម្រិតអ៊ីស្តាមីនទាប ហើយអាហារណាខ្លះមានអ៊ីស្តាមីនខ្ពស់គួរចៀសវាង?
ចុះអ្វីជាអ៊ីស្តាមីន? គឺជាសារធាតុដែលបញ្ចេញដោយកោសិកាឈាមសដើម្បីឆ្លើយតបនឹងការរងប៉ះពាល់ពីអាលែកហ្ស៊ី ឬពីប្រតិកម្មបញ្ចេញពីការរលាក ដែលអាចបង្កគ្រោះថ្នាក់ដូចជា វីរុស បាក់តេរី សារធាតុបង្កប្រតិកម្ម ឬសារធាតុគីមីជាដើម កោសិកាឈាមសឈ្មោះម៉ាស (mast) នៅក្នុងរាងកាយយើងនឹងបញ្ចេញសារធាតុអ៊ីស្តាមីនដើម្បីកម្ចាត់ ឬទប់ស្កាត់សារធាតុទាំងនោះ។
រាងកាយយើងក៏ទទួលបានអ៊ីស្តាមីនពីអាហារដែលយើងញ៉ាំដែរ។ អាហារមួយចំនួនមានផ្ទុកអ៊ីស្តាមីន អាហារមួយចំនួនជួយជំរុញការបញ្ចេញអ៊ីស្តាមីន និងអាហារមួយចំនួនទៀតផ្ទុកអ៊ីស្តាមីនផង ជំរុញការបញ្ចេញអ៊ីស្តាមីនផង។ ឧទាហរណ៍៖ គ្រឿងស្រវឹងមិនត្រឹមតែផ្ទុកទាំងអ៊ីស្តាមីនទេ ថែមទាំងជំរុញឱ្យរាងកាយយើងបញ្ចេញអ៊ីស្តាមីនទៀតផង។
នៅពេលយើងប្រតិកម្មនឹងជាតិអ៊ីស្តាមីន យើងនឹងមានអាការៈដូចជា៖ កណ្តាស់ រមាស់ ឈឺសន្លាក់ ចង្អោរ រាក សម្ពាធឈាមចុះទាប ឈឺពោះ ឈឺក្បាល ឬឡើងកន្ទួលក្រហម។
១. អាហារដែលមានអ៊ីស្តាមីនទាបមានដូចជា៖
- ផ្លែឈើសឹងតែទាំងអស់លើកលែងតែ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង) ចេក
- បន្លែសឹងតែទាំងអស់លើកលែងតែ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង
- គ្រាប់ធញ្ញជាតិដែលគ្មានជាតិហ្គូទីន (Gluten)៖ ពោត អង្ករ គ្រាប់ឈៀ
- ប្រេងអូលីវ
- ប្រូតេអ៊ីនពីសត្វស្រស់៖ សាច់មាន់ សាច់គោ សាច់ចៀម ពពែ
- ផលិតផលដូង៖ ខ្ទិះដូង សាច់ដូង និងប័រដូង
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ

២. អាហារដែលអាចជួយជំរុញការបញ្ចេញអ៊ីស្តាមីនរួមមាន៖
- សារធាតុបន្ថែមរសជាតិ
- គ្រឿងស្រវឹង៖ ស្រាបៀ ស្រាក្រហម ស្រាសាំប៉ាញ
- សូកូឡា/កាកាវ
- ស៊ុតពណ៌ស
- សាច់៖ សាច់ជ្រូក ត្រីធូណា ត្រីសាឌីន
- សណ្តែក៖ សណ្តែកបាយ សណ្តែកក្រហម
- គ្រាប់ផ្លែឈើ៖ គ្រាប់វ៉ុលណាត់ គ្រាប់អាល់ម៉ុនជាដើម សណ្តែកដី
- ផ្លែឈើ៖ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង) ចេក
- ពពួលខ្យង ខ្ចៅ លៀស គ្រំ
- បន្លែ៖ ស្ពៃពួយឡេង ប៉េងប៉ោះ ត្រប់វែង
បើយើងប្រតិកម្មនឹងអ៊ីស្តាមីន យើងគួរចៀសវាងអាហារដែលផ្ទុកអ៊ីស្តាមីនខ្ពស់ ឬអាហារដែលជំរុញការបញ្ចេញអ៊ីស្តាមីន។ តាមការសិក្សាបានឱ្យដឹងថា អាហារដែលឆ្លងកាត់ការចៀន បំពង ឬអាំងអាចកើនជាតិអ៊ីស្តាមីន ដូច្នេះយើងគួរញុំាអាហារស្ងោរ ឬចំហុយជំនួសវិញ។