backup og meta

សញ្ញាសំខាន់ៗកំពុងបង្ហាញថាអ័រម៉ូនតេស្ដូស្ដេរ៉ូនថយចុះវ័យក្រោម ៣០ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 29, 2022

    សញ្ញាសំខាន់ៗកំពុងបង្ហាញថាអ័រម៉ូនតេស្ដូស្ដេរ៉ូនថយចុះវ័យក្រោម ៣០ឆ្នាំ

    តេស្ដូស្ដេរ៉ូនគឺជាអ័រម៉ូនភេទ​ប្រុស​ ដែលមានមុខងារសំខាន់ៗជាច្រើនក្នុងរាងកាយ។ ក្នុងនោះជួយជំរុញដល់ការលូតលាស់របស់ឆ្អឹងឲ្យរឹងមាំ ស្បែក ពណ៌សម្បុរ សក់ សំឡេង សាច់ដុំ និង បំពេញមុខងារផ្លូវភេទឲ្យរឹងមាំផងដែរ។  អ័រម៉ូននេះ​មាននៅក្នុងរាងកាយ ទាំងបុរស និង ស្ដ្រី ប៉ុន្ដែនៅក្នុងរាងកាយបុរសមានច្រើនជាងស្ដ្រី ទើបគេហៅថាអ័រម៉ូនភេទប្រុស។ ដូច្នេះបុរសៗប្រសិនបើជួបបញ្ហាថយចុះ​អ័រម៉ូននេះហើយ បញ្ហាប្រឈមខ្លាំងជាងគេ គឺសុខភាពផ្លូវភេទតែម្ដង។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    តាមការសិក្សាកន្លងមកបានបង្ហាញថា អ័រម៉ូននេះនឹងចាប់ផ្ដើមថយចុះបរិមាណក្នុងវ័យចាប់ពី៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីមួយចំនួនមានការប្រែប្រួលដែលបុរសៗខ្លះមិនទាន់ដល់អាយុ៣០ឆ្នាំផងក៏ចាប់ផ្ដើមថយចុះជាបណ្ដើរៗទៅហើយ នោះក៏ព្រោះតែកត្ដាជីវភាពរស់នៅ ការហូបចុក និង រាងកាយមិនសូវមានសកម្មភាព។

    តើការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនវ័យក្រោម៣០ឆ្នាំបង្ហាញសញ្ញាដូចម្ដេច?

    ការថយចុះកម្រិតបរិមាណអ័រម៉ូន តេស្ដូស្ដេរ៉ូនភេទប្រុសនឹងបង្ហាញសញ្ញាសំខាន់ដូចជា៖

    • ខ្សោយសមត្ថភាពផ្លូវភេទ លិង្គមិនសូវឡើងរឹង រួមភេទឆាប់ចេញទឹក
    • ថយចុះចំណង់ផ្លូវភេទ
    • អសមត្ថភាពបង្កកំណើត
    • ជ្រុះសក់ច្រើន
    • ថយចុះម៉ាសសាច់ដុំ
    • រាងកាយកើនឡើងជាតិខ្លាញ់
    • គេងមិនសូវស្កប់ស្កល់
    • ស្មុគស្មាញច្រើន
    • ចុះខ្សោយការគិត
    • ឡើងគីឡូ
    • ដោះរីកធំជាងមុន

    ទាំងនេះជារោគសញ្ញាគួរកត់សម្គាល់ថា បរិមាណតេស្ដូស្ដេរ៉ូនក្នុងរាងកាយត្រូវថយចុះ។

    កាមរោគ​

    កត្ដាសំខាន់ៗដែលបណ្ដាលឲ្យថយចុះបរិមាណ តេស្ដូស្ដេរ៉ូន

    • ការឡើងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់
    • ការគ្រប់គ្រងរបបអាហារមិនបានល្អ
    • មានជំងឺលើសសម្ពាធឈាម
    • ឡើងគីឡូលឿន ឬ ធាត់
    • ផឹកស្រា ជក់បារីច្រើន
    • ប្រើប្រាស់សារធាតុញៀន
    • ប្រើប្រាស់ថ្នាំជំនួយសាច់ដុំច្រើន
    • មានជំងឺមហារីក និង ការព្យាបាលដោយកាំរស្មី
    • មានជំងឺទឹកនោមផ្អែម ជំងឺថ្លើម និង ជំងឺអេដស៍
    • ថង់ពងស្វាសមានការរលាក និងឆ្លងមេរោគ

    អត្ថបទគួរអាន៖

  • គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម
  • សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង
  • ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង
  • ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង
  • ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន
  • ពេលណាគួរទៅជួបគ្រូពេទ្យ?

    ការថយចុះកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូនមុនវ័យមិនមែនជារឿងធម្មតានោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ ដូច្នេះក្នុងករណីសង្ស័យថា កម្រិតអ័រម៉ូនមានការថយចុះ ដោយបង្ហាញរោគសញ្ញាដូចខាងលើ គួរទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្ដនិងទទួលការព្យាបាល។ ក្នុងករណីមិនច្បាស់លាស់ មិនត្រូវប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។ តាមការសិក្សាបានបង្ហាញថា ការប្រើប្រាស់ថ្នាំព្យាបាលមួយចំនួន អាចបណ្ដាលឲ្យប៉ះពាល់ដល់បេះដូង ធ្វើឲ្យអ្នកជំងឺប្រឈមកើតជំងឺគាំងបេះដូងផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម