backup og meta

បុរសៗថយចុះអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចនឹងជួបបញ្ហាអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 07, 2022

    បុរសៗថយចុះអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចនឹងជួបបញ្ហាអ្វីខ្លះ?

    ជាក់ស្ដែងណាស់បើនិយាយទៅដល់អ័រម៉ូនតេស្ដូស្ដេរ៉ូន ​ភាគច្រើនតែងតែជាបញ្ហាដែលចោទទៅកាន់ខាងប្រុសៗច្រើនជាងស្រីៗ ព្រោះថា អ័រម៉ូនប្រភេទនេះ គឺជាអ័រម៉ូនភេទសំខាន់របស់បុរសៗ បើចំពោះស្រី្ដៗវិញក៏មានដែរប៉ុន្ដែមានតិច។ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បុរសៗ អ័រម៉ូននេះ ដើរតួ​យ៉ាងសំខាន់ ដូចជាពង្រឹងទៅដល់ប្រព័ន្ធសរីរាង្គបន្ដពូជ ប្រព័ន្ធសាច់ដុំក្នុងរាងកាយ និងលក្ខណៈសម្បត្ដិខាងក្រៅជាច្រើន​ផ្សេងទៀត។ ដូច្នេះប្រសិន​បើប្រុសៗគ្នាយើងថយចុះអ័រម៉ូនប្រភេទនេះ​នឹងជួបបញ្ហាអ្វីខ្លះ?

    ១.សាច់ដុំ និង​ឆ្អឹង

    ការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចបង្កឲ្យប៉ះពាល់ទៅដល់សាច់ដុំក្នុងរាងកាយ ព្រោះថា អ័រម៉ូនប្រភេទ​នេះដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់សាច់ដុំជាប្រចាំ។ មិនតែប៉ុណ្ណោះ​​​ក៏មានតួនាទីសំខាន់ក្នុងដំណើរការ​លូតលាស់របស់ឆ្អឹងផងដែរ។

    ២.សុខភាពផ្លូវភេទ

    ដោយសារតែអ័រម៉ូនតេស្ដូស្ដេរ៉ូនជាប្រភេទអ័រម៉ូនភេទបុរសស្រាប់ ដូច្នេះវាមានតួនាទីសំខាន់ក្នុងដំណើរការពង្រឹងសមត្ថភាពផ្លូវភេទ។ ការថយចុះកម្រិតអ័រម៉ូនប្រភេទនេះ គឺបង្កឲ្យមានបញ្ហាជាច្រើនដូចជាចំណង់ផ្លូវភេទត្រូវ​ថយចុះ លិង្គមិនឡើងរឹង និង បាត់បង់ការគ្រប់​គ្រង​លើការផលិតកោសិកាឈាមក្រហម។ ការសិក្សាបាន​បង្ហាញ​ថា ភាគច្រើន​អ្នកដែល​មាន​វ័យ​ចាប់​​ពី៥០ឆ្នាំ​ឡើង​ទៅ តែង​ជួប​បញ្ញា​ថយ​ចុះ​កម្រិតអ័រម៉ូននេះញឹកញាប់ណាស់ ដែលជាកត្ដាធ្វើឲ្យពួកគាត់បាត់បង់ចំណង់ផ្លូវភេទ ឬអសមត្ថភាពផ្លូវភេទ។

    ៣. ថាមពល

    ការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនអាចបណ្ដាលឲ្យចុះខ្សោយថាមពលក្នុងរាងកាយ។ អ្នកដែលជួប​បញ្ហានេះ​អាចមានអារម្មណ៍ថា ហេវហត់ខុសពីធម្មតា សូម្បី​តែសម្រាកបានគ្រប់គ្រាន់ ញ៉ាំគ្រប់គ្រានក៏ដោយក្ដី។ នៅមានចំណុចគួរចាប់អារម្មណ៍ផ្សេងទៀត ដូចជា ការជ្រុះសក់ ការកើនឡើងកម្រិតជាតិខ្លាញ់ក្នុងឈាម និងកើតស្ដ្រេសជាដើម។ ទាំង​នេះ​សុទ្ធ​តែបញ្ហាដែលរួមចំណែកនៃការថយចុះអ័រម៉ូន តេស្ដូស្ដេរ៉ូន។

    ៤.ខួរក្បាល

    ការសិក្សាបានបង្ហាញថា កង្វះអ័រម៉ូនតេស្ដូស្ដេរ៉ូន ក៏អាចប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលបានដែរ ប៉ុន្ដែមានភាគរយតិចតួចបំផុតដែលអាចឈានដល់គ្រោះថា្នក់មួយនេះ។ អ្នកស្រី Monika Hollander អ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលវិជ្ជសាស្ដ្រ Erasmus ប្រទេសហូឡង់បានបញ្ជាក់ថា សម្រាប់បុរសៗដែលមានបញ្ហាខ្វះអ័រម៉ូននេះ អាចមាន​ហារនិភ័យប្រឈមនឹងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលខ្ពស់ជាងអ្នកដែលលើសអ័រម៉ូនអេស្ដូស្ដេរ៉ូន។

    អត្ថបទគួរអាន៖

    កត្ដាអ្វីដែលបង្កឲ្យថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន?

    មានកត្ដាមួយចំនួនដែលអាចបង្កឲ្យការថយចុះដូចជា៖

    កត្ដាអាយុ

    -ការធ្លាប់មានរបួសពងស្វាស ឬការឆ្លងមេរោគ

    -ការព្យាបាលជំងឺដោយប្រើគីមី ឬការព្យាបាលដោយវិទ្យុសកម្ម លើជំងឺមហារីក

    -ជំងឺក្រពេញភីតូរីស ឬជំងឺអ័រម៉ូនផ្សេងៗ

    -ការធ្លាប់ប្រើថ្នាំ Corticosteroids

    -លក្ខខណ្ឌហ្សែន

    -ការផឹកស្រា គ្រឿងញៀន ជក់បារី

    -ការមិនសូវសកម្មរាងកាយ

    -មានជំងឺទឹកនោមផ្អែម

    ផឹកស្រារាល់ថ្ងៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម