រីកក្រពេញប្រូស្តាត ប៉ះពាល់ប្រុសៗបែបណា?
តើអ្វីទៅជាការរីកធំនៃប្រពេញប្រូស្ដាត? ការរីកធំនៃប្រពេញប្រូស្ដាត មានន័យថា ក្រពេញបានរីកមាឌធំជាងមុន ហើយការរីកធំនៃក្រពេញនេះ រមែងកើតឡើងច្រើនទៅលើបុរសវ័យចំណាស់ ចាប់ពី៦០ឆ្នាំឡើងទៅ។ ការរីកធំក្រពេញប្រូស្ដាត អាចបង្កឲ្យប៉ះពាល់ដល់បំពង់បង្ហួរនោម នាំមានការត្បៀតធ្វើឲ្យអ្នកជំងឺពិបាកក្នុងការនោម។ ប៉ុន្ដែកុំបារម្ភអី ការរីកធំក្រពេញប្រូស្ដាត គឺមិនមែនជារោគសញ្ញា ឬក៏ជាមូលហេតុបង្កជាជំងឺមហារីកក្រពេញប្រូស្ដាតនោះទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! មកទល់ពេលនេះនៅមិនទាន់មានការសិក្សាស្រាវជ្រាវរកឃើញអំពីមូលហេតុចម្បង ដែលបង្កឲ្យក្រពេញប្រូស្ដាតរីកធំនៅឡើយទេ។ បើយោងតាមការចុះផ្សាយរបស់ សេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) បានបញ្ជាក់ថា ការរីកធំនៃក្រពេញប្រូស្ដាតបណ្ដលមកពី ការបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយដែលកើតមានទៅតាមវ័យប៉ុណ្ណោះ។ រោគសញ្ញាសំខាន់ៗ នៃការរីកធំនៃក្រពេញប្រូស្ដាត ការរីកធំនៃក្រពេញប្រូស្ដាតអាចបង្កការរំខានដល់ការរស់នៅរបស់បុរសដូចជា៖ នោមមិនដាច់ដំណក់ នោមទាស់ នោមមិនអស់ពីប្លោកនោម ឈឺនោមញឹកញាប់ នោមមានឈាម ឬ នោមឈឺ(បើមានការរលាក) លំហូរទឹកនោមខ្សោយ មិនអាចគ្រប់គ្រងការទឹកនោមបានល្អ ការព្យាបាលក្រពេញប្រូស្ដាតដែលរីកធំ ការព្យាបាលក្រពេញប្រូស្ដាតរីកធំ គឺអាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង ប្រសិនបើអាការៈជំងឺស្ថិតក្នុងកម្រិតស្រាល នោះគ្រូពេទ្យនឹងមិនចាំបាច់ប្រើប្រាស់ថ្នាំព្យាបាលនោះទេ។ ប៉ុន្ដែគ្រូពេទ្យ អាចណែរនាំឲ្យផ្លាស់ប្ដូរពីរបៀបនៃការរស់នៅដូចជា៖ កាត់បន្ថយការផឹកគ្រឿងស្រវឹង កាត់បន្ថយការផឹកភេសជ្ជៈផ្អែមៗ កាត់បន្ថយការញ៉ាំទឹកពេលល្ងាច ឬពេលយប់ បង្កើតទម្លាប់ហាត់ប្រាណ ញ៉ាំអាហារមានប្រូតេអ៊ីន និងសារជាតិចិញ្ចឹម ក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យនឹងព្យាបាលដោយប្រើប្រាស់ថ្នាំ ឬបើធ្ងន់ធ្ងរខ្លាំង ក៏អាចឈានដល់ការវះកាត់តែម្ដង។ អត្ថបទគួរអាន៖ អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ […]