ជំងឺក្រពេញអ័រម៉ូន

ជំងឺក្រពេញអរ័ម៉ូន - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​ប្រុសៗ​​គឺ ជំងឺក្រពេញអរ័ម៉ូន។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺក្រពេញអ័រម៉ូន

រីកក្រពេញប្រូស្តាត ប៉ះពាល់ប្រុសៗបែបណា?

តើអ្វីទៅជាការរីកធំនៃប្រពេញប្រូស្ដាត? ការរីកធំនៃប្រពេញប្រូស្ដាត មានន័យថា ក្រពេញបានរីកមាឌធំជាងមុន ហើយការរីកធំនៃក្រពេញនេះ រមែងកើតឡើងច្រើនទៅលើបុរសវ័យចំណាស់ ចាប់​ពី​៦០​ឆ្នាំ​ឡើងទៅ។ ការរីកធំក្រពេញប្រូស្ដាត អាចបង្កឲ្យប៉ះពាល់ដល់បំពង់បង្ហួរនោម នាំមានការត្បៀតធ្វើឲ្យអ្នកជំងឺពិបាកក្នុងការនោម។ ប៉ុន្ដែកុំបារម្ភអី ការរីកធំក្រពេញប្រូស្ដាត គឺមិនមែនជារោគសញ្ញា ឬក៏ជាមូលហេតុបង្កជាជំងឺមហារីកក្រពេញប្រូស្ដាតនោះទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! មកទល់ពេលនេះនៅមិនទាន់មានការសិក្សាស្រាវជ្រាវរកឃើញអំពីមូលហេតុចម្បង ដែលបង្កឲ្យក្រពេញប្រូស្ដាតរីកធំនៅឡើយទេ។ បើយោងតាមការចុះផ្សាយរបស់ សេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) បានបញ្ជាក់ថា ការរីកធំនៃក្រពេញប្រូស្ដាតបណ្ដលមកពី ការបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយដែលកើតមានទៅតាមវ័យប៉ុណ្ណោះ។ រោគសញ្ញាសំខាន់ៗ នៃការរីកធំនៃក្រពេញប្រូស្ដាត ការរីកធំនៃក្រពេញប្រូស្ដាតអាចបង្កការរំខានដល់ការរស់នៅរបស់បុរសដូចជា៖ នោមមិនដាច់ដំណក់ នោមទាស់ នោមមិនអស់ពីប្លោកនោម ឈឺនោមញឹកញាប់ នោមមានឈាម ឬ នោមឈឺ(បើមានការរលាក) លំហូរទឹកនោមខ្សោយ មិនអាចគ្រប់គ្រងការទឹកនោមបានល្អ ការព្យាបាលក្រពេញប្រូស្ដាតដែលរីកធំ ការព្យាបាលក្រពេញប្រូស្ដាតរីកធំ គឺអាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង ប្រសិនបើអាការៈជំងឺស្ថិតក្នុងកម្រិតស្រាល នោះគ្រូពេទ្យនឹងមិនចាំបាច់ប្រើប្រាស់ថ្នាំព្យាបាលនោះទេ។ ប៉ុន្ដែគ្រូពេទ្យ អាចណែរនាំឲ្យផ្លាស់ប្ដូរពីរបៀបនៃការរស់នៅដូចជា៖ កាត់បន្ថយការផឹកគ្រឿងស្រវឹង កាត់បន្ថយការផឹកភេសជ្ជៈផ្អែមៗ កាត់បន្ថយការញ៉ាំទឹកពេលល្ងាច ឬពេលយប់ បង្កើតទម្លាប់ហាត់ប្រាណ ញ៉ាំអាហារមានប្រូតេអ៊ីន និងសារជាតិចិញ្ចឹម ក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យនឹងព្យាបាលដោយប្រើប្រាស់ថ្នាំ ឬបើធ្ងន់ធ្ងរខ្លាំង ក៏អាចឈានដល់ការវះកាត់តែម្ដង។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ […]

ស្វែងរក ជំងឺក្រពេញអ័រម៉ូន

ជំងឺក្រពេញអ័រម៉ូន

Male Hypogonadism (ជំងឺខ្សោយអ័រម៉ូនភេទបុរស)

និយមន័យ១‑ អ្វីទៅជាជំងឺខ្សោយអ័រម៉ូនភេទបុរស? ជំងឺ​ខ្សោយ​អ័រម៉ូនភេទ​ប្រុស ​កើត​ឡើង​នៅ​ពេល​​ខ្លួន​ប្រាណ​យើង​បញ្ចេញ​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​មិន​គ្រប់​គ្រាន់ ឬ​មិន​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​ទាំង​ ២ តែ​ម្តង។ អ័រម៉ូន​នេះ​ មាន​តួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​លូត​លាស់​ និង​ការ​វិវត្ត​ផ្លូវ​ភេទបុរស។ ជំងឺនេះ​អាច​មាន​តាំង​ពី​កំណើត ឬ​ពេល​ណា​មួយ​ជីវិត តែ​ច្រើនកើត​ដោយ​សារ​ការ​រង​របួស​ ឬ​ការ​បង្ក​រោគ​ណា​មួយ។ ផល​វិបាករបស់​ជំងឺ​ខ្សោយ​អ័រម៉ូន​ភេទ​បុរស ​អាស្រ័យ​លើ​មូល​ហេតុ​ និង​ពេល​វេលា​ជំងឺ។ ប្រភេទ​ខ្លះ​ អាច​ព្យាបាល​ដោយ​ការ​ប្រើ​អ័រម៉ូន​តេស្តូស្តេរ៉ូន​បាន។ ២‑ ជំងឺខ្សោយ​អ័រម៉ូនភេទ​បុរស​កើតញឹកញាប់ដែរទេ? ជំងឺខ្សោយ​អ័រម៉ូនភេទ​បុរស​ ​អាច​កើត​មាន​លើ​បុរស​គ្រប់​វ័យ តែ​​ញឹក​ញាប់ជាងគេ ចំពោះមនុស្ស​ចាស់។បុរស​ច្រើន​ជាង ៦០% ​មាន​អាយុ​លើស​ពី ៦៥​ឆ្នាំ មាន​កម្រិតអ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប​ជាង​កម្រិត​ធម្មតា​ អំឡុង​​វ័យ​ចន្លោះ ៣០-៣៥​ ឆ្នាំ។ រោគសញ្ញា៣‑ រោគសញ្ញាជំងឺ​ខ្សោយ​អ័រម៉ូន​ភេទ​បុរស​មាន​អ្វី​ខ្លះ? កង្វះ​អ័រម៉ូន​តេស្តូស្តេរ៉ូន​ អាច​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ជា​ច្រើន អាស្រ័យ​លើកត្តា​មួយ​ចំនួន​ដូច​ជា៖ – វ័យ​ពេល​កើតជំងឺ – កម្រិត​​កង្វះ​អ័រម៉ូនតេស្តូស្តេរ៉ូន – រយៈ​ពេលកើតជំងឺ – ក្មេង​ជំទង់ៗ​ និងក្មេង​ៗ​ ដែល​មិន​ទាន់​វិវត្ត​លក្ខណៈ​ភេទ​ពេញ​លេញ នឹង​មើល​ទៅ​ក្មេង​ជាង​អាយុ​ពិត។ ក្នុងករណីនេះ អ្នក​ជំងឺ​​អាច​នឹង​មាន​ប្រដាប់​ភេទ​តូច មាន​រោម​លើ​មុខ​តិច​តួច សម្លេង​មិន​សូវ​ធំ និង​មិន​ងាយ​ឡើង​សាច់​ដុំ​ ទោះ​បី​ខំ​ហាត់​ប្រាណ​ក៏​ដោយ។ រោគ​សញ្ញា​ខ្សោយ​អ័រម៉ូនភេទ​ពេល​ចាប់​ផ្តើម​ពេញ​វ័យ៖ – មិន​មាន​ការ​វិវត្តន៍​លក្ខណៈ​ភេទ​ទី​ពីរ – ពង​ស្វាស​តូច – ដោះ​ឡើង​ធំ រោគ​សញ្ញា​ខ្សោយអ័រម៉ូន​ភេទលើ​មនុស្ស​ពេញ​វ័យ​ហើយ៖ – អសមត្ថភាព​ផ្លូវ​ភេទ (លិង្គ​មិន​ឡើង​រឹង) – មេ​ជីវិត​ឈ្មោលតិច – បាក់​ទឹក​ចិត្ត – ថយ​ចំណង់​ផ្លូវ​ភេទ – អស់​កម្លាំង – គេង​មិន​លក់​ស្រួល – សាច់​ដុំ​ និង​កម្លាំង​កាយ​ថយ​ចុះ – ជ្រុះ​សក់ ​និង​រោម (រោម​ប្រដាប់​ភេទ រោម​ក្លៀក រោម​មុខ) – ពុក​ឆ្អឹង ​និង​កំហាប់​ឆ្អឹង​ថយ​ចុះ – កើន​ឡើង​ខ្លាញ់​ក្នុង​ខ្លួន – ដោះ​ឡើង​ធំ – ក្តៅ​មុខ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស