អត្ថបទពាក់ព័ន្ធ៖
៣- មូលហេតុ និងបញ្ហាប្រឈមពេល HDL ឡើងខ្ពស់
ការសិក្សាស្រាវជ្រាវមួយចំនួនបង្ហាញថា អ្នកធ្លាប់មានជំងឺគាំងបេះដូងពីមុន អាចមានកម្រិត CRP (C-reactive protein) ខ្ពស់ អាចជាមូលហេតុបង្កឲ្យ HDL ឡើងខ្ពស់ខ្លាំងដូចគ្នា។ CRP បង្កើតឡើងដើម្បីទប់ទល់ការរលាកក្នុងរាងកាយ ខណៈថ្លើមជាអ្នកធ្វើការផលិត CRP។ យ៉ាងណា ឡើងកម្រិត HDL ខ្ពស់ ចំពោះគ្នាយើងមានកម្រិត CRP ខ្ពស់ខ្លាំង មិនផ្តល់ជាផលល្អច្រើននោះទេ ដោយសារអាចធ្វើឲ្យយើងកាន់តែប្រឈមជំងឺបេះដូង។
ការសិក្សាមួយចំនួនទៀត ក៏បង្ហាញដែរថា គ្នាយើងមានកម្រិត HDL និង CRP ខ្ពស់ មានអត្រាប្រឈមជំងឺបេះដូងខ្ពស់មនុស្សធម្មតា ប៉ុន្តែលទ្ធផលស្រាវជ្រាវទាំងនោះ មិនទាន់គ្រប់គ្រាន់ អាចកំណត់ផលប៉ះពាល់នោះទេ ទាមទារការសិក្សាបន្ថែមទៀត។
៤- កត្តាជំងឺ និងថ្នាំ
បញ្ហាសុខភាពមួយចំនួន ដូចជា ជំងឺទាក់ទងក្រពេញទីរ៉ូអ៊ីត ប្រើប្រាស់គ្រឿងស្រវឹង និងជំងឺបង្កដោយការរលាក ក៏អាចធ្វើឲ្យកម្រិត HDL ឡើងខ្ពស់ផងដែរ។
មួយវិញទៀត ប្រើប្រាស់ថ្នាំគ្រប់គ្រងកម្រិតកូលេស្តេរ៉ូលមួយចំនួន ដូចជា ថ្នាំកាត់បន្ថយបរិមាណសរុបខ្លាញ់ LDL ឬពពួកខ្លាញ់ទ្រីគ្លីសេរីដ (Triglyceride) ក៏អាចធ្វើឲ្យកម្រិត HDL ឡើងខ្ពស់បានដែរ។ ប្រភេទថ្នាំទាំងនោះ រួមមាន ពពួក Bile acid sequestrants (មានមុខងារកាត់បន្ថយការស្រូបជាតិខ្លាញ់ពីចំណីអាហារ) ពពួកអាហារបំប៉នមានអាស៊ីដខ្លាញ់អូមេហ្គា ៣ (មានមុខងារកាត់បន្ថយកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីដក្នុងឈាម) ពពួក Cholesterol absorption inhibitors (មានមុខងារបង្អាក់ការស្រូបកូលេស្តេរ៉ូលរបស់រាងកាយ) ក៏ដូចជាពពួកថ្នាំ Statins (មានមុខងារបង្អាក់ការផលិតកូលេស្តេរ៉ូលក្នុងថ្លើម)។
យ៉ាងណា ជាទូទៅ ការបង្កើនបរិមាណកម្រិត HDL លើគ្នាយើងមានកូលេស្តេរ៉ូលប្រភេទនេះតិច ក៏អាចជួយកាត់បន្ថយអត្រាកើតជំងឺបេះដូងបានមួយចំណែកផងដែរ។
៥- សរុបសេចក្តី
ប្រភេទខ្លាញ់ HDL អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ អាចជួយកាត់បន្ថយអត្រាកើតជំងឺបេះដូង។ យ៉ាងណា បើវាឡើងខ្ពស់ជ្រុល ក៏មិនជាល្អណាស់នោះដែរ។ គប្បីពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីប្រាកដថាកម្រិតកូលេស្តេរ៉ូលក្នុងឈាម ស្ថិតក្នុងបរិមាណសមស្រប ក៏ដូចជាគប្បីធ្វើការស្វែងយល់បន្ថែមទាក់ទងទៅនឹងកត្តាប្រឈមជំងឺបេះដូងផ្សេងៗ។