home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កម្រិត​ខ្លាញ់ល្អ HDL ក្នុង​ឈាម​ខ្ពស់ខ្លាំង គ្រោះ​ថ្នាក់​អត់?

កម្រិត​ខ្លាញ់ល្អ HDL ក្នុង​ឈាម​ខ្ពស់ខ្លាំង គ្រោះ​ថ្នាក់​អត់?

មាន​អត្ថបទ​ច្រើន​ហើយ “Hello គ្រូពេទ្យ” ធ្លាប់​ណែ​នាំ​គ្រប់​គ្នា អ្វី​ជា​ខ្លាញ់​ល្អ អ្វី​ជា​ខ្លាញ់​មិន​ល្អ ក៏​ដូច​ជា​ផល​ប៉ះពាល់​ជាដើម។ គ្នា​យើង​សុទ្ធ​តែ​ដឹង ក្នុង​កូលេស្តេរ៉ូល ដែល​ជាសារធាតុ​ខ្លាញ់​ក្នុង​សរសៃឈាម គឺ​មាន ២ប្រភេទ មាន LDL (ខ្លាញ់​មិន​ល្អ) និង HDL (ខ្លាញ់ល្អ) ហើយ​បើ​លើស​ជាតិ​ខ្លាញ់ LDL ច្បាស់​ណាស់​ជំងឺ​នឹង​មក​រក​យើង​ដោយ​ខ្លួនឯង ប៉ុន្តែ​បើ​លើស​ជាតិ​ខ្លាញ់ HDL វិញ រាង​កាយ​នឹង​មាន​អ្វី​កើត​ឡើង​ខ្លះ? តោះ​ស្វែង​យល់​ទាំង​អស់​គ្នា។

១- កូលេស្តេរ៉ូល

កូលេស្តេរ៉ូល (Cholesterol) សំដៅ​លើ​សារធាតុ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ហើយ​ត្រូវចេញ​ជា​ពីរ​ប្រភេទ ខ្លាញ់​មិន​ល្អ (LDL) ជា​ខ្លាញ់​មាន​ដង់ស៊ីតេ​លីប៉ូ​ប្រូតេអ៊ីន​ទាប (Low-density lipoprotein) និង​ខ្លាញ់​ល្អ (HDL) ដែល​មាន​ដង់ស៊ីតេ​លីប៉ូ​ប្រូតេអ៊ីន​ខ្ពស់ (High-density lipoprotein)។

ខ្លាញ់​មិន​ល្អ LDL អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​អាកទែកក​​ស្ទះ រី​ឯ​ខ្លាញ់​ល្អ HDL អាច​ជួយ​កាត់​បន្ថយ​នូវ​ប្រភេទ​កូលេស្តេរ៉ូល​មិន​ល្អ​មួយ​ចំនួន​ក្នុង​ឈាមដែល​​ជា​កត្តា​ប៉ះពាល់​ដល់​សុខភាព។

បើ​កម្រិត​ខ្លាញ់ LDL ឡើង​ខ្ពស់ ហើយ​កម្រិត HDL ចុះ​ទាប នឹង​ប្រឈមជំងឺ​ថប់​បារម្ភ។ គ្នា​យើង​ភាគ​ច្រើន​ជឿ​ថា មាន​កម្រិត​ខ្លាញ់​ប្រភេទ HDL ក្នុង​ឈាម​ខ្ពស់ អាច​ជួយ​ឲ្យ​គេ​មាន​សុខភាព​ល្អ។ យ៉ាងណាមិញ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា មាន​កម្រិត​ខ្លាញ់​ប្រភេទ​នេះ​ច្រើន ក៏​មិន​ជា​ល្អ​ប៉ុន្មាន​ដែរ អាច​បង្ក​គ្រោះថ្នាក់​ដូច​គ្នា។

២- កម្រិត​បរិមាណ​ធម្មតា​ខ្លាញ់ HDL

ជា​ទូទៅ បរិមាណ​កម្រិត​ខ្លាញ់ HDL ក្នុង​ឈាម​ធម្មតា គឺ ៦០ មិលី្លក្រាម/​ដេស៊ីលីត្រ​ឈាម ឬ​ខ្ពស់​ជាង​នេះ។ បើ​កម្រិត HDL ចុះ​ទាប​ជាង ៤០ មិលី្លក្រាម/ដេស៊ីលីត្រឈាម កាន់​តែ​ប្រឈម​កើត​ជំងឺ​បេះដូង​ណា​មួយ។

អត្ថបទពាក់ព័ន្ធ៖

៣- មូលហេតុ និង​បញ្ហា​ប្រឈម​ពេល HDL ឡើង​ខ្ពស់

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា អ្នក​ធ្លាប់​មាន​ជំងឺ​គាំង​បេះដូង​ពី​មុន អាច​មាន​កម្រិត CRP (C-reactive protein) ខ្ពស់ អាច​ជា​មូលហេតុ​បង្ក​ឲ្យ HDL ឡើង​ខ្ពស់​ខ្លាំង​ដូច​គ្នា។ CRP បង្កើត​ឡើង​ដើម្បី​ទប់ទល់​ការ​រលាក​​ក្នុង​រាងកាយ ខណៈ​ថ្លើម​ជា​អ្នក​ធ្វើ​ការ​ផលិត CRP។ យ៉ាងណា ឡើង​កម្រិត HDL ខ្ពស់ ចំពោះ​គ្នា​យើង​មាន​កម្រិត CRP ខ្ពស់​ខ្លាំង មិន​ផ្តល់​ជា​ផល​ល្អ​ច្រើន​​នោះ​ទេ ដោយ​សារ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ប្រឈម​ជំងឺ​បេះដូង។

ការ​សិក្សា​មួយ​ចំនួន​ទៀត ក៏​បង្ហាញ​ដែរ​ថា គ្នា​យើង​មាន​កម្រិត HDL និង CRP ខ្ពស់ មាន​អត្រា​ប្រឈម​ជំងឺ​បេះដូង​ខ្ពស់​មនុស្ស​ធម្មតា ​ប៉ុន្តែ​លទ្ធផល​ស្រាវជ្រាវ​ទាំង​នោះ មិន​ទាន់​គ្រប់គ្រាន់ អាច​កំណត់​ផល​ប៉ះពាល់​នោះ​ទេ ទាម​ទារ​ការ​សិក្សា​បន្ថែម​ទៀត។

៤- កត្តា​ជំងឺ និង​ថ្នាំ

បញ្ហា​សុខភាព​មួយ​ចំនួន ដូចជា ជំងឺ​ទាក់ទង​ក្រពេញ​ទីរ៉ូអ៊ីត ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ជំងឺ​បង្ក​ដោយ​ការ​រលាក ក៏​អាច​ធ្វើ​ឲ្យ​កម្រិត HDL ឡើង​ខ្ពស់​ផង​ដែរ។

មួយ​វិញ​ទៀត ប្រើប្រាស់​ថ្នាំ​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូល​មួយ​ចំនួន ដូចជា ថ្នាំ​កាត់​បន្ថយ​បរិមាណ​សរុប​ខ្លាញ់ LDL ឬ​ពពួក​ខ្លាញ់​ទ្រីគ្លីសេរីដ (Triglyceride) ក៏​អាច​ធ្វើ​ឲ្យ​កម្រិត HDL ​ឡើង​ខ្ពស់​បាន​ដែរ។ ប្រភេទ​ថ្នាំ​ទាំង​នោះ រួម​មាន ពពួក Bile acid sequestrants (មាន​មុខងារ​កាត់​បន្ថយ​ការ​ស្រូប​ជាតិ​ខ្លាញ់​ពី​ចំណី​អាហារ) ពពួក​អាហារ​បំប៉ន​មាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (មាន​មុខងារ​កាត់​បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីដ​ក្នុង​ឈាម) ពពួក Cholesterol absorption inhibitors (មាន​មុខងារ​បង្អាក់​ការ​ស្រូប​កូលេស្តេរ៉ូល​របស់​រាង​កាយ) ក៏​ដូចជា​ពពួក​ថ្នាំ Statins (មាន​មុខងារ​បង្អាក់​ការ​ផលិត​កូលេស្តេរ៉ូល​ក្នុង​ថ្លើម)។

យ៉ាង​ណា ជា​ទូទៅ ការ​បង្កើន​បរិមាណ​កម្រិត HDL លើ​គ្នា​យើង​មាន​កូលេស្តេរ៉ូល​ប្រភេទ​នេះ​តិច ក៏​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង​បាន​មួយ​ចំណែក​ផង​ដែរ។

៥- សរុប​សេចក្តី

ប្រភេទ​ខ្លាញ់ HDL អាច​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ អាច​ជួយ​កាត់​បន្ថយ​អត្រា​​កើត​ជំងឺ​បេះដូង។ យ៉ាង​ណា បើ​វា​ឡើង​ខ្ពស់​ជ្រុល ក៏​មិន​ជា​ល្អ​ណាស់​នោះ​ដែរ។ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ប្រាកដ​ថា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម ស្ថិត​ក្នុង​បរិមាណ​សម​ស្រប ក៏​ដូចជា​គប្បី​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​ទាក់ទង​ទៅ​នឹង​កត្តា​ប្រឈម​ជំងឺ​បេះដូង​ផ្សេងៗ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Can HDL Cholesterol Be Too High? http://www.livestrong.com/article/402591-can-hdl-cholesterol-be-too-high/. Accessed August 8, 2017

Can HDL Cholesterol Levels Be Too High? http://www.healthline.com/health/high-hdl#overview1. Accessed August 8, 2017

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ Sao Solynet
កែ 09/05/2019
x