សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក សុខភាពបុរស

សុខភាពលិង្គ

ប្រុសៗចង់ឲ្យសុខភាពផ្លូវភេទ​ល្អ កុំរំលងវីតាមីន ៦ មុខ​នេះ

ឆាប់​បាញ់​ទឹកកាម តូចពេក មិនឡើងរឹង ប្រើបានតែមួយតង់ សុទ្ធតែ​ជា​បញ្ហា​ព្រួយ​បារម្ភ​ពី​សមត្ថភាព​លិង្គ​របស់​ប្រុសៗ។ ប្រុសៗ​ខ្លះ​ហ៊ាន​ចំណាយ​ទិញ​ថ្នាំ​ផ្ដេសផ្ដាស​មក​ប្រើ​ទាំង​ប្រថុយប្រថាន ដើម្បី​ឲ្យ​លិង្គ​មាន​សមត្ថភាព​ខ្លាំង។ ការ​ពិត ចង់​ឲ្យ​លិង្គ​មាន​សមត្ថភាព​ខ្លាំង គេ​អាច​ញ៉ាំ​វីតាមីនប៉ុន្មាន​ប្រភេទ​ជា​ជំនួយ៖ ១- វីតាមីន E ប្រុសៗ​មាន​បញ្ហា​លិង្គ​កោង បណ្ដាល​មក​ពី​ជាលិកា​រឹង​របស់​ប្រដាប់​ភេទ​ទាញ​ឲ្យ​កោង​ខុស​ធម្មតា​នោះ វីតាមីន E ត្រូវ​គេ​ជឿ​ថា​អាច​ជួយ​បន្ថយ​ភាព​ឈឺចាប់​ នៅ​ពេល​លិង្គ​ឡើង​រឹង​បាន។ ពេទ្យ​អាច​ណែនាំ​យើង​ពី​វិធី​ព្យាបាល​មួយ​ចំនួន​ទៀត​ ដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ ឬវះកាត់​តម្រង់​រាង​តែ​ម្ដង។ ប៉ុន្តែ មិន​ត្រូវ​ញ៉ាំ​វីតាមីន E ​លើស​ពី ១០០០ ទៅ ១៥០០ UI (International Unit) ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​កំណក​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- វីតាមីន D នៅ​អាមេរិក គេ​រក​ឃើញ​ថា ​វីតាមីន D និង​រោគ​ស្លាប់​កាម​របស់​ប្រុសៗ មាន​ជាប់​ពាក់ព័ន្ធ​គ្នា​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​តាម​តួ​លេខ​ច្បាស់​ការ​ពី​សាកល​វិទ្យាល័យ John Hopkins ថា ក្នុង​ចំណោម​បុរស​មាន​បញ្ហា​សមត្ថ​ភាព​ផ្លូវ​ភេទ ៣.៤០០ នាក់ មាន ៣២% ជួប​វិបត្តិ​កង្វះ​វីតាមីន D […]


បញ្ហាបុរសផ្សេងទៀត

លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ បញ្ជាក់ថាប្រុសៗប្រឈមបញ្ហាអត់កូន

ការ​ហើយ​ច្រើន​ឆ្នាំ តែ​នៅ​តែ​អត់​កូន​មួយ​ប្រើ​ហ្នឹង​គេ ប្រាកដ​ជា​​ចង់​ដឹង​ថាតើ​​មក​ពី​ខាង​ប្រុស ឬ​ស្រី។ អារ​អត់​កូន គឺ​​អសមត្ថភាព​​មាន​កូន​ អំឡុង​ពេល​កំណត់​មួយ​ ចាប់​ពី ៦ ទៅ ១២ ខែ ទោះ​បី​រួមភេទ​ញឹកញាប់​យ៉ាង​ណា​ក៏​ដោយ។ រោគសញ្ញា​​ជំងឺ​អារ​អត់​កូន ​អាច​លាយឡំ​នឹង​រោគ​សញ្ញា​ផ្សេងៗ​ បូករួម​ទាំង​កត្តា​ជាច្រើន​ទៀត ដូចជា ​អាយុ​ ជាដើម។ ដើម្បី​ច្បាស់​លាស់ ១០០% បាន​ ទាល់តែទៅ​ពិនិត្យនៅ​ពេទ្យ​ជំនាញ។ យ៉ាង​ណា​ក៏​ដោយ ខាង​ក្រោម​នេះ អាច​ជា​ការ​​បញ្ជាក់​ពី​បញ្ហា​អារ​របស់​បុរស៖ ១- រោគសញ្ញាអាចជួបប្រទះ ចំពោះ​បុរស​ ហាក់​ពិបាក​កំណត់​រោគសញ្ញា​ណាស់ ព្រោះ​ថា​ត្រូវ​ប្រើ​ពេល​​​ច្រើន​ឆ្នាំ​ ទើប​កំណត់​បាន​ថា អសមត្ថភាព​​មែន។ មាន​កត្តា​ និង​រោគសញ្ញា ដូចជា៖ - ​ដុះ​រោមខុស​ធម្មតា - គ្មាន​ចំណង់​ផ្លូវភេទ - ឈឺចាប់​ មាន​ដុំ ឬ​ហើម​ពងស្វាស - លិង្គមិន​ឡើង​រឹង ឬមិន​ចេញ​ទឹកកាម - ពងស្វាស​ តូច​ខុស​ធម្មតា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ស្វែងរកជំនួយពេលណា? បើ​អាយុ​លើស​ ៣៥ ​ឆ្នាំ ​គួរ​នាំ​ដៃ​គូ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ទាំង​ពីរ​នាក់ ​បើ​នៅ​តែ​គ្មាន​កូន​ទៀត​ចាប់ពី​ ៦​ ខែ​ឡើង​ទៅ។ ​ពេទ្យ​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ […]


បញ្ហាបុរសផ្សេងទៀត

ល្បីថា​ប្រុសៗ​សម្រេចកាមញឹក អាចអត់មាន​កូន?

ឮ​​ពាក្យ “សាប់” ភ្លាម ប្រុសៗ ជា​​ពិសេស​​គ្នា​យើង​ខិលៗ ប្រាកដ​​ជា​​ដឹង​​ភ្លែត​​ថា ចង់​និយាយ​​ពី​អី​ហើយ។ សាប់ សំដៅ​​ការ​​សម្រេច​កាម​ដោយ​ប្រើ​ដៃ ឬ​ឧបករណ៍​ជំនួយ​ផ្សេងៗ រហូត​​ដល់​បាញ់​ទឹក​កាម​ចេញ។ គ្នា​យើង​ដែល​ឧស្សាហ៍​សាប់ មិន​តិច​នាក់​ទេ កំពុង​បារម្ភ​ខ្លាច​ខ្លួន​ឯង​​អាច​​អត់​កូន​នៅ​ថ្ងៃ​ក្រោយ។ ចង់​​ដឹង​ច្បាស់ ស្ដាប់ “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម។ ការ​ពិត​ទៅ សាប់​ញឹក​ញាប់​គ្មាន​ផល​ប៉ះពាល់​ច្រើន​ដល់​ការ​មាន​កូន​ទេ ព្រោះ​សុខភាព​ប្រុសៗ​ខុស​គ្នា។ អ្នក​ខ្លះ​សុខភាព​ល្អ សាប់​រាល់​ថ្ងៃ ក៏​នៅ​តែ​មាន​មេ​ជីវិត​គ្រប់​គ្រាន់​សម្រាប់​បង្ក​កំណើត​ដែរ តែ​អ្នក​ខ្លះ​វិញ ត្រូវ​ហាម​ដៃ​ខ្លួន​ឯង​យ៉ាង​ហោច​ណាស់ ៣ ថ្ងៃ ទើប​មាន​មេ​ជីវិត​គ្រប់​គ្រាន់​សម្រាប់​បង្ក​កំណើត​មាន​កូន​ប្រើ​នឹង​គេ។ ប៉ុន្តែ បើ​គ្នា​យើង​មាន​គម្រោង​យក​កូន គួរ​កាត់​បន្ថយ​ធ្វើ​បែប​នេះ ដើម្បី​បម្រុង​មេ​ជីវិត​សម្រាប់​បង្ក​កំណើត។ ១- សាប់ហើយ មានរឿងអីកើតឡើង? ពេល​សាប់​ដល់​ត្រើយ ទឹក​កាម​បាញ់​ចេញ ដែល​នេះ​ធ្វើ​ឲ្យ​មេ​ជីវិត​សម្រាប់​បង្ក​កំណើត​ថយ​ថុះ។ ជា​ទូទៅ រាង​កាយ​គ្នា​យើង​ត្រូវ​ការ​ពេល​សម្រាប់​ផលិត​មេ​ជីវិត​ថ្មីៗ ហើយ​គ្នា​យើង​ដែល​ឧស្សាហ៍​សាប់​មួយ​ថ្ងៃ​ម្ដង តែង​មាន​កម្រិត​ចំនួន​មេ​ជីវិត​តិច​ជាង​អ្នក​ដែល​គេ​មិន​សាប់។ បើ​ចង់​បាន​កូន គួរ​តម​ដៃ​ខ្លួន​ឯង ទុក​មេ​ជីវិត​បង្ក​កំណើត​ជាមួយ​ដៃគូ។ ចំពោះ​ស្រីៗ​វិញ ការ​សម្រេច​កាម មាន​ឥទ្ធិពល​ខ្លាំង​មែន​ទែន​លើ​លទ្ធភាព​អត់​កូន។ ការ​ពិត​ទៅ អំឡុង​ពេល​ដល់​កំពូល មាត់​ស្បូន​របស់​ស្រីៗ ធ្លាក់​មក​ជិត​មាត់​ទ្វារ​មាស ដែល​អំណោយ​ផល​ដល់​មេ​ជីវិត​ឈ្មោល​ចូល​ទៅ​បង្ក​កំណើត។ ប៉ុន្តែ ពេល​រួមភេទ បើ​ស្រីៗ​ដល់​កំពូល​មុន​ប្រុសៗ​វិញ ជាតិ​អាស៊ីដ​របស់​ទ្វារមាស […]


សុខភាពផ្លូវភេទ

ប្រុសៗកំពុងចង់បានកូន នេះជាតិចនិកបង្កើនគុណភាពមេជីវិត​

ប្រុសៗមួយចំនួននៅតែមិនអាចសម្រេចគោលដៅមានកូន ទោះខំទាំងយប់ទាំងថ្ងៃ នៅតែគ្មាន ពិបាកចិត្តមិនស្ទើរទេ។ អ្វីត្រូវដឹងពេលនេះ ចង់មានអូនៗ គឺត្រូវបង្កើនគុណភាពមេជីវិតរបស់ប្រុសៗជាមុនសិន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់ពីវិធីសាស្ត្រខ្លះៗ ដើម្បីបង្កើនគុណភាពមេជីវិត ឈានសម្រេចគោលដៅមានកូនគួរឲ្យស្រលាញ់ដូចគេ។ ១- មេជីវិត ជាមធ្យម ក្នុង ១ មិល្លីលីត្រទឹកកាមបុរស មានចំនួនមេជីវិតពី ១២០-៣៥០ លានក្បាល តែបើសិនប្រុសៗមានតែ ៤០ លាន ឬតិចជាងនេះ បញ្ជាក់ថាអសមត្ថភាពហើយ។ កត្តានេះអាចមកពីផឹកស្រាច្រើនពេក ជក់បារី ឬធាតុពុលក្នុងបរិយាកាស និងការប្រើថ្នាំក្រពះមួយចំនួន ដូចជា Cimetidine និង Ranitidine ជាដើម។ កម្ដៅក៏អាចបន្ថយការផលិតមេជីវិតដែរ អ៊ីចឹងការងូតទឹកក្ដៅ ស្ទីមយូរពេក ឬស្លៀកខោរឹបពេក គួរចៀសវាង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- បង្កើនគុណភាពអាហារ ដើម្បី​បង្កើន​គុណភាព​មេជីវិត គួរញ៉ាំបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិណាសម្បូរជីវជាតិ ប្រសើរជាងជក់បារី ផឹកស្រា កាហ្វេ តែ ឬអាហារកំប៉ុងមានគីមីច្រើនលើសលប់ គ្មានប្រយោជន៍ ហើយអាចប៉ះពាល់សុខភាពទៀត។ ធាត់ […]


លិង្គមិនឡើងរឹង

Erectile Dysfunction (បញ្ហាលិង្គមិនឡើងរឹង)

និយមន័យ១- អ្វីជាបញ្ហាលិង្គមិនឡើងរឹង? ​លិង្គ​មិន​ឡើង​រឹង ​កើត​ឡើង​នៅ​ពេល អា​អូន​តូច​មិន​អាច​ឡើងរឹង ​ឬ​ទប់​ភាពរឹង​មិន​បាន​យូរ ពេល​ត្រូវ​ការ​ ឬ​អំឡុង​ពេល​កំពុង​រួមភេទ។ ប្រុសៗ​អាច​មាន​បញ្ហា​នេះ​ក្នុង​ករណី៖ – ពេល​ខ្លះ​មិន​អាច​ឡើង​រឹង​ – ឡើង​រឹង តែ​មិន​បាន​យូរ​គ្រប់​គ្រាន់​ដើម្បី​រួម​ភេទ – មិន​ឡើង​រឹង​សោះ​តែ​ម្តង ២- កើតឡើងញឹកញាប់ដែរទេ? បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ​កើត​មាន​លើ​ប្រុសៗ​គ្រប់​ជាតិ​សាសន៍​ជុំវិញ​លើ​ពិភព​លោក ហើយ​ងាយ​ជួយ​បញ្ហា​នេះ​បំផុត គឺ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់។ ឧទាហរណ៍ បញ្ហា​លិង្គ​មិន​ឡើង​រឹង​កើត​មាន​លើ​មនុស្ស​ប្រុស​តាម​វ័យ ​ដូច​ខាង​ក្រោម៖ – ប្រមាណ​ ១២ភាគរយ ក្នុង​ចំណោម​បុរស​ក្រោម ​អាយុ ​៦០ឆ្នាំ មាន​បញ្ហា​នេះ​ – ២២​ភាគរយ ក្នុង​ចំណោម​បុរស​អាយុ​ចាប់​ពី ៦០-៦៩ ឆ្នាំ – ៣០​ភាគរយ ក្នុង​ចំណោម​បុរស​អាយុ​ចាប់​ពី ៧០ ឡើងទៅ បញ្ហា​នេះ​អាច​គ្រប់គ្រង​បាន​ តាមរយៈ​កាត់​បន្ថយ​កត្តា​ប្រឈម​មួយចំនួន។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ បើ​មាន​ចម្ងល់ ឬ​មន្ទិល​សង្ស័យ។ រោគសញ្ញា៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ចម្បង​ គឺ​មិន​អាច​ឡើង​រឹង ​ឬ​រក្សា​ភាព​រឹង​ដល់ទី​បញ្ចប់​នៃ​ការ​រួម​ភេទ។ ករណី​នេះ បើ​សិន​ជា​បណ្តាល​មិន​ពី​កត្តា​ បញ្ហា​ផ្លូវ​ចិត្ត អាច​ដោយសារ ​ថប់​បារម្ភ អារម្មណ៍​ឆេវ​ឆាវ បាក់​ទឹក​ចិត្ត  គេង​មិន​លក់ បារម្ភ​សកម្មភាព​ផ្លូវភេទ។ ខណៈ​បញ្ហា​បណ្តាល​មក​ពី​កត្តា​ផ្លូវកាយ​ ​ដូចជា ឈាម​ទៅ​ចិញ្ចឹម​អវយវៈ​ជើង​មិន​គ្រប់​គ្រាន់ ចុកទ្រូង ដក​ដង្ហើម​ញាប់ៗ និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ នៅ​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត​មិន​បានរៀប​រាប់ខាង​លើ គួរ​ជួប​គ្រូពេទ្យ​ពេល​ណា​សង្ស័យ ឬ​មាន​ប្រទះ​សញ្ញា​មិន​ឡើង​រឹង​ណា​មួយ។ ៤- ពេលណាគួរទៅជួបគ្រូពេទ្យ? ​គួរ​ទៅ​ជួបគ្រូ​ពេទ្យ […]


សុខភាពលិង្គ

ស្វែង​យល់ពី​បញ្ហាឆាប់ចេញទឹកកាម (Premature ejaculation)

និយមន័យ ១- អ្វីជាឆាប់ចេញទឹកកាមជា​អ្វី? ​ឆាប់​ចេញ​ទឹក​កាម ​សំដៅ​លើ​ការ​បញ្ចេញ​ទឹក​កាម​ទាំង​មិន​អាច​គ្រប់​គ្រង​បាន មិន​ថា​មុន​ពេល​បញ្ចូល​ប្រដាប់​ភេទ ​ឬ​ក្រោយ​បន្តិច​នោះ​ទេ។ ករណី​នេះ​កើត​ឡើង​ដោយ​សារ​ការ​ភ្ញោច​ផ្លូវ​ភេទ​បន្តិច​បន្តួច​មុន​ពេលចង់រួមភេទ អាច​បង្ក​ជា​បញ្ហា​​ធ្វើ​ឲ្យ​ដៃគូ​ទាំង​ពីរ​ មិន​ពេញ​ចិត្ត​ ឬ​ត្រេកត្រអាល ប្រញាប់ប្រញាល​ពេក។ ២- កើតឡើងញឹកញាប់ដែរទេ? ឆាប់​ចេញ​ទឹក​កាម​ ជា​បញ្ហា​មួយ​ឧស្សាហ៍​កើត​បំផុត ញឹក​ញាប់​ជាង​គេ​ក្នុង​ចំណោម​បញ្ហា​ផ្លូវ​ភេទ​ប្រុសៗ ហើយ​អាច​កើត​លើ​ប្រុស​គ្រប់​វ័យ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌មាន​បន្ថែម។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​សំខាន់​ គឺ​អសមត្ថភាព​​ទប់​ការ​ចេញ​ទឹក​កាម​​ តិច​ជាង​មួយ​នាទី ក្រោយ​ពី​ស៊ក​បញ្ចូល​ប្រដាប់​ភេទ។ យ៉ាង​ណា បញ្ហា​អាច​កើត​មាន​គ្រប់​ស្ថាន​ភាព​​រួម​ភេទ​សូម្បី​ តែ​ករណី​សម្រេច​កាម​ខ្លួន​ឯង ក៏​អាច​កើត​មាន​ដែរ។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ត្រូវ​ចែក​ចេញ​ជា ២ ករណីធំៗ៖ – កើត​តាំង​ពី​ការ​រួម​ភេទ​លើក​ដំបូង៖ អាច​កើត​ឡើង​តាំង​ពី​ពេល​ចាប់​ផ្តើម​រួមភេទ​ដំបូង ហើយ​បន្ត​កើត​ស្ទើរ​គ្រប់​ពេល​រួម​ភេទ។ – ទើប​កើត​មាន​ថ្មីៗ៖ ការ​រួម​ភេទ​ពី​មុន​ៗ​គ្មាន​បញ្ហា​នោះ​ទេ ទើប​តែ​ថ្មីៗ ឬ​មួយ​រយៈខ្លី។ ប្រុសៗ​ជា​ច្រើន​យល់​ថា ខ្លួន​មាន​រោគ​សញ្ញា​​បញ្ហា​ឆាប់​ចេញ​ទឹក​កាម តែ​សញ្ញា​ទាំង​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ជា​រោគ​វិនិច្ឆ័យ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បញ្ហា​ទាំង​នោះ​អាចជា​​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ​ ពេល​ខ្លះចេញ​លឿន ពេល​ខ្លះ​ទៀត​ចេញ​ដូច​ធម្មតា។ ឆាប់​ចេញ​ទឹក​កាម អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ ហើយបើមាន​មន្ទិល​សង្ស័យពី​រោគសញ្ញា​ណា​មួយ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៤- ពេលណាគួរទៅជួបពេទ្យ? ​បើ​ឧស្សាហ៍​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ សូម​ទៅ​ជួប​គ្រូពេទ្យ​។ ​ធម្មតា​រឿង​នេះ ច្បាស់​ជា​មាន​​អារម្មណ៍​ខ្មាសអៀន​ពេល​និយាយ​ចេញ​ឲ្យ​គេ​ដឹង តែ​កុំ​ដោយ​សារ​អៀនខ្មាស់ ​មិន​ហ៊ាននិយាយ​ជា​មួយ​គ្រូពេទ្យ​អី ព្រោះ​បញ្ហា​នេះ មាន​មនុស្ស​ប្រុស​ជាច្រើន​ជួប​ប្រទះ ​និង​អាច​ព្យា​បាល​ជា​សះ​ស្បើយ​ទៀត​ផង។ ពិគ្រោះ​ជា​មួយ​ពេទ្យ​អាច​ជួយ​យើង​អស់​កង្វល់ ឲ្យ​យើង​ដឹង​ប្រាកដ​ថា ករណី​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ម្តង​ម្កាល​ជា​រឿង​ធម្មតា​ ខណៈ​គិត​ជា​ធម្យម ​ពេល​ចាប់​ផ្តើម​រួម​ភេទ​ដំបូង […]


សុខភាពបុរស

ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ

ថ្ងៃ​នេះ "Hello គ្រូពេទ្យ" យើង​និយាយ​ពី​ប្រុសៗ​វិញ​ម្ដង! ឃើញ​ប្រុស​ៗមាន​កម្លាំង​ខ្លាំង រឹងមាំ​ជាង​ស្រីៗ តិច​ថា អត់​ចេះ​ឈឺ​ច្រើន។ រឿង​ជំងឺ​នេះ មិន​ចេះ​រើស​អើង​នោះ​ទេ។ ​ប្រុសៗ​ បើ​ចង់​មាន​សុខភាព​ល្អ​រស់​បាន​យូរ គួរ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ហើយ​នេះ​ជា​អ្វី​ដែល​គ្នា​យើង​ត្រូវ​ឆែក​មើល ហើយ​ប្រយ័ត្ន​បំផុត៖ ១- ទឹកនោមផ្អែម បើញ៉ាំអាហារត្រឹមត្រូវ យើងមានគីឡូសមស្រប ហើយថេរ មិនមានបញ្ហាលើសជាតិខ្លាញ់ ឬលើសសម្ពាធឈាមទេ អ៊ីចឹងមិនចាំបាច់ធ្វើតេស្តនេះទេ។ ប៉ុន្តែ បើមានអាយុលើសពី ៤៥ ឆ្នាំ លើសគីឡូ ឬក៏ធ្លាប់មានសមាជិកគ្រួសារណាម្នាក់កើតទឹកនោមផ្អែម គួរប្រញាប់ទៅជួបពេទ្យ ដើម្បីពិនិត្យរកមើលជំងឺនេះ។ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺនេះបាន ពេទ្យនឹងពិនិត្យមើលជាតិស្ករក្នុងឈាម និង A1C។ ២- កាមរោគ មិនខ្វល់រឿងស្មោះស្ម័គ្រតែដៃគូម្នាក់ ឬក៏ច្រើននាក់ក្តី យើងមិនគួររំលងចោលតេស្តពិនិត្យរកជំងឺឆ្លងតាមការរួមភេទទាំងនេះទេ ជាពិសេស អេដស៍ និងរលាកថ្លើម C (HIV and hepatitis C)។ ជំងឺទាំងពីរនេះ អាចរស់នៅក្នុងខ្លួនមនុស្សយើងបានរហូតទៅដល់ ១០ ឆ្នាំ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់។ បើធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់ចាក់ថ្នាំញៀន ធ្លាប់បញ្ចូលឈាម គួរប្រញាប់ទៅពិនិត្យរកមើល។ ៣- សមាមាត្រទម្ងន់ គួរធ្វើតេស្តពិនិត្យមើលសមាមាត្រទម្ងន់ដែលជាតេស្តវាស់ខ្លាញ់ក្នុងខ្លួន ដោយធៀបទម្ងន់ […]


សុខភាពលិង្គ

ម៉េច​បានអ្នក​ខ្លះ នៅ​សុខៗ​​ចុក​ពងស្វាស​សឹង​ទ្រាំ​មិនបាន?

​ប្រុសៗ​មួយ​ចំនួន នៅសុខៗស្រាប់តែរមួលចុកពងស្វាស​ស្ទើរទ្រាំមិនបាន ដោយ​មិន​ដឹង​មូលហេតុ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​បញ្ហា​នេះ! ចុក​ពងស្វាសកើតឡើង ដោយសារការរមួលសរសៃឈាម និងបំពង់មេជីវិត មិនអាចនាំឈាមទៅចិញ្ចឹមថង់ពងស្វាស ហើយភាគច្រើនអ្នកមានជំងឺនេះ គឺរមួលតែមួយចំហៀងប៉ុណ្ណោះ ច្រើនកើតលើក្មេងជំទង់ តែក៏មានករណីកើតលើមនុស្សចាស់ ឬក្មេងៗដែរ សូម្បីអូនៗទើបនឹងកើតក៏អាចមានជំងឺនេះដូចគ្នា។ ១- មូលហេតុនាំឲ្យពងស្វាសរមួល ការរមួលពងស្វាស អាចមានពីកំណើត តែពេលខ្លះកើតដោយសារការប៉ះទង្គិចទៅលើតំបន់ក្រលៀន។ ប្រុសៗមានជំងឺនេះពីកំណើត ច្រើនមិនចាប់អារម្មណ៍ រហូតដល់ពេលស្ថានភាពធ្ងន់ធ្ងរទើបដឹងខ្លួន។ ជាធម្មតា ពងស្វាសមិនអាចបង្វិលក្នុងថង់ពងស្វាសបានទេ ជាលិកានៅជុំវិញពងស្វាសមានភាពធន់អាចការពារបាន ពេលរមួលម្តងៗ គឺដោយសារជាលិកាធ្លាក់ចុះខ្សោយ នាំឲ្យពងស្វាសអាចបង្វិលបានដោយខ្លួនឯង។ ជំងឺនេះអាចបង្កឲ្យយើងប្រឈមករណីរមួលបំពង់បង្ហូរទឹកកាម ហើយនៅមានកត្តាមួយចំនួនទៀតបណ្តាលឲ្យពងស្វាសរមួល ដូចជា គ្រោះថ្នាក់ពេលលេងកីឡា គេងខុសទំនង ឬធ្វើការធ្ងន់ ជាដើម។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២- អាការៈរមួលពងស្វាស រោគសញ្ញាមានញឹកញាប់ត្រង់ថង់ពងស្វាស រួមផ្សំនឹងការឈឺចាប់នេះ។ យើងផ្ទាល់អាចសង្កេតឃើញថាថង់ពងស្វាសម្ខាងហើម ឬហើមទាំងសងខាងតែម្តង។ ការឈឺចាប់អាចពីកម្រិតស្រាលទៅធ្ងន់ ដោយរោគសញ្ញាមានដូចជា៖ - ឈឺពោះ - ក្អួតចង្អោរ - ក្តៅខ្លួន - ឈឺចាប់ពេលនោម - មានឈាមក្នុងទឹកកាម - មានដុំប៉ោងក្នុងថង់ពងស្វាស - ពងស្វាសម្ខាងខ្ពស់ជាងធម្មតា។ [embed-health-tool-heart-rate] ៣- វិធីព្យាបាលការ​រមួល​ពងស្វាស - ត្រូវជួបពេទ្យដើម្បីវះកាត់បន្ទាន់ ដើម្បីឲ្យមានឈាមរត់ទៅចញ្ចឹមពងស្វាសវិញ ព្រោះបើគ្មានឈាមទៅចិញ្ចឹមលើសពី ៦ ម៉ោង ជាលិកា និងកោសិកាពងស្វាសច្បាស់ជាងាប់ ពេលនោះត្រូវតែកាត់ចោលហើយ។ - ករណីកម្រខ្លះ […]


សុខភាពលិង្គ

Watery Semen (ទឹកកាមរាវ)

និយមន័យ១- អ្វី​ជា​បញ្ហា​ទឹកកាមរាវ? គុណ​ភាពនៃ​ទឹក​កាម​បញ្ជាក់​ពី​សុខភាព​បុរស។ មនុស្ស​ប្រុស​ភាគ​ច្រើន​បញ្ចេញ​ទឹក​កាម​ដែល​ខាប់​នៅ​ពេល​ដែល​អារម្មណ៍​ផ្លូវ​ភេទ​ឈាន​ដល់​ចំណុច​កំពូល។ ប៉ុន្តែ​បើ​សិន​ជា​ទឹក​កាម​របស់​យើង​ប្រែ​ជា​រាវ នេះ​អាច​បញ្ជាក់​ថា យើង​មាន​បញ្ហា​សុខភាព​ណា​មួយ​មិន​ខាន។ ២- ទឹក​កាម​រាវ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? បញ្ហា​ទឹក​កាម​រាវ គឺ​មាន​អាត្រា​កើត​ឡើង​ច្រើន​ទៅ​លើ​ប្រុសៗ​គ្រប់​គ្នា។ សូម​មេត្តា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម​។ រោគសញ្ញា៣- រោគសញ្ញា​ទឹកកាម​រាវ​មាន​អ្វី​ខ្លះ? ដូច​ទៅ​នឹង​ឈ្មោះ​នៃ​បញ្ហា រោគ​សញ្ញា គឺ​ទឹក​កាម​មាន​លក្ខណះ​រាវ។ អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​​មិន​បានរៀបរាប់​ខាង​លើ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់​គ្រូ​ពេទ្យ​ជំនាញ។ ៤- ពេល​ណា​ត្រូវ​ជួប​ពេទ្យ? បើ​យើង​មាន​រោគសញ្ញា ឬ​មាន​សំណួរ​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​​មនុស្ស​ម្នាក់​ៗ​អាច​បង្ហាញ​រោគ​សញ្ញា​ខុសគ្នា។ មូលហេតុបង្ក៥- មូល​ហេតុ​បង្ក​ឲ្យ​ទឹក​កាម​រាវ​មាន​អ្វី​ខ្លះ? មាន​មូល​ហេតុ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ទឹក​កាម​រាវ យ៉ាងណា​ មូល​ហេតុ​ទាំង​នោះ​សុទ្ធ​តែ​អាច​ព្យា​បាល និង​បង្ការ​បាន ដូចជា៖ – ចំនួន​មេជីវិត​ឈ្មោល​តិច៖ ភាគ​ច្រើន​បណ្តាល​មក​ពី​ចំនួន​មេ​ជីវិត​ឈ្មោល​​តិច ជា​ភាសា​បច្ចេក​ទេស​គេ​ឲ្យ​ឈ្មោះ​ថា Oligospermia។ ក្នុង​ករណី​រាប់​មេ​ជីវិត​ឈ្មោល​ទាប មាន​ន័យ​ថា​ទឹក​កាម​របស់​យើង​មាន​មេ​ជីវិត​តិច​ជាង​ធម្មតា។ ចំនួន​មេ​ជីវិត​ឈ្មោល ក្រោម​ ១៥​ លាន/មិល្លីលីត្រ គឺ​អាច​ចាត់​ទុក​ថា​ទាប​ជាង​កម្រិត​ធម្មតា​ ហើយ​កត្តា​​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល (Oligospermia) តិច​ មាន​ដូច​ជា៖ ហើម​សរសៃ​វ៉ែន​នៅ​ក្នុង​ពង​ស្វាស​ ដែល​ជា​បញ្ហា​ចម្បង​​មនុស្ស​ប្រុស​មិន​អាច​មាន​កូន​បាន​ ប៉ុន្តែ​អាច​ព្យាបាល​បាន។ មាន​ជំងឺកាម​រោគ​ ដូច​ជា ​ប្រមះ​ ​ឬ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀតដែល​បណ្តាល​ឲ្យ​មាន​ការ​រលាក​ប្រព័ន្ធ​បន្ត​ពូជ​ ដុំ​សាច់​ស្លូត ​ឬ​កាច​នៅ​ក្នុង​ពង​ស្វាស សុទ្ធ​តែ​​អាច​បន្ថយ​ការ​ផលិត​មេ​ជីវិត​ឈ្មោល។​ ​អតុល្យភាព​អ័រម៉ូន ដូចជា អ័រម៉ូន​ផលិត​នៅ​ពង​ស្វាស​ ក្រពេញ​​ Pituitary និង​ក្រពេញ Hypothalamus  ដែល​មាន​សារៈ​សំខាន់ផលិត​មេ​ជីវិត​។ បម្រែបម្រួល​អ័រម៉ូន​ទាំង​នេះ ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ ផលិត​មេ​ជីវិត​ឈ្មោល។ – កត្តា​សំខាន់នាំ​ឲ្យ​​ចំនួន​រាប់​មេ​ជីវិត​ឈ្មោល​ចុះ​ទាប៖​  បញ្ហា​បញ្ចេញ​ទឹក​កាម ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​​មេ​ជីវិត​ឈ្មោល របួស​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស