សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក សុខភាពបុរស

បញ្ហាបុរសផ្សេងទៀត

ប្រុសៗការ​យូរឆ្នាំហើយនៅតែអត់មានកូន ​គួរធ្វើម៉េចល្អ?

ភាព​អារ​អត់​កូន​គឺ​ជា​ការ​អសមត្ថភាព​ផ្លូវ​ភេទ​ក្នុងការបង្ក​កំណើត​ បើទោះបីជាមានការ​រួមភេទ​ជា​ប្រចាំ​ដោយ​មិនការពារ​​ ក៏ដោយ​។ ក្រៅ​ពី​នេះ​ទៀត​រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​ការ​ដែល​មិន​មាន​ផ្ទៃ​ពោះ។នៅ​មាន​រោគ​សញ្ញា​ច្រើន​ផ្សេង​ទៀត​ប៉ុន្តែ​​ក៏មាន​ការ​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ណាស់ដែរ។ មូលហេតុ​នីមួយៗ​នៃ​ភាព​អារ​អត់​កូន​អាច​ចេញ​រោគ​សញ្ញា​ផ្សេងៗ​គ្នា ហើយក៏​មាន​ស្ថានភាព​សុខភាព​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​មាន​គភ៌។ រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​លើ​បុរស សម្រាប់​រោគ​សញ្ញា​លើ​បុរស​គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ពិនិត្យ​រក​ណាស់។ មនុស្ស​ប្រុស​អារ​ភាគ​ច្រើន​គឺ​មិន​បាន​ដឹង​អំពី​ស្ថានភាព​របស់​ខ្លួន​រហូត​ទាល់​តែ​អ្នកទាំងនោះ​​ព្យាយាម​ចង់​បាន​បេប៊ី​ជា​ច្រើន​ឆ្នាំ​ហើយ​មិន​បាន​ជោគជ័យ។ ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​លើ​បុរស​គឺ​អាស្រ័យ​លើ​មូលហេតុ​ដែល​យើង​មិន​អាច​មើល​ឃើញ។ មូលហេតុ​ភាគ​ច្រើន​រួមមាន៖ ប្រែប្រួល​ក្នុង​ការ​លូតលាស់​សក់ ប្រែប្រួល​លើ​ចំណង់​ផ្លូវ​ភេទ(ខ្សោយ) ការ​ឈឺ​ចាប់​ដុំពក​ឬ​ការ​ហើម​ពង​ស្វាស ពិបាក​ឡើង​រឹង​និង​ការ​សម្រេច​កាម ពង​ស្វាស​រឹង​តូច កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ គួរ​ទៅ​មន្ទីរ​ពេទ្យ​​ពេល​ណា? ប្រុសៗយើង​គួរ​ទៅ​ស្វែង​រក​ការ​ព្យាបាល​​បើ​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ ​និង​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ចង់​បាន​បេប៊ី​ហើយ​មិន​ទទួល​បាន​ជោគជ័យទៀត​នោះ​។ សម្រាប់​ស្ត្រី​វិញ​បន្ទាត់​ពេល​វេលា​គឺ​មាន​ភាព​ខុស​គ្នា។ ​បើ​ប្រពន្ធ​​​អាយុ​លើស ​៣៥ ​ឆ្នាំ​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក្រោយ​ព្យាយាម​អស់​រយៈ​ពេល​ ៦​ខែហើយ​នៅមិន​បាន​ផល​​។ [embed-health-tool-heart-rate] គ្រូពេទ្យ​អាច​​​ធ្វើ​រោគ​វិនិច្ឆយ​ពី​មូលហេតុ​​បាន​តាម​រយៈ​ការ​ពិនិត្យ​ឈាម​ ទឹក​នោម​ និង​ការ​ធ្វើ​តេស្ត​វិទ្យុសាស្ត្រ​ផ្សេង​ទៀត។ ដើម្បី​ធ្វើ​ការ​ពិនិត្យ​រាប់​ចំនួន​មេ​ជីវិត ​និង​ស្ថានភាព​សុខភាព​របស់​មេ​ជីវិតរបស់​យើង ​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ទៅ​ជួប​ជាមួយ​អ្នក​ឯកទេស​ខាង​វិភាគ​មេ​ជីវិត។ ម៉្យាង​ទៀតយើង​ក៏​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​អង់ដូគ្រីន​ខាង​បន្ត​ពូជ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ភាព​អារ​អត់​កូន។ យើង​ត្រូវ​រៀប​រាប់​អំពី​រោគ​សញ្ញា​របស់​ខ្លួន ​និង​ប្រវត្តិ​ជំងឺ​ដើម្បី​ឲ្យ​គ្រូពេទ្យ​បាន​ដឹងផង​ដែរ។ ប្រសិន​បើ​យើងកំពុង​ប្រើ​ថ្នាំ​ណា​មួយ​គួរ​យក​របស់​ទាំង​នោះ​ទៅ​ជាមួយ​ផង​រួមមាន​វេជ្ជបញ្ជា​ វីតាមីន​ថ្នាំ​ជាតិ​រ៉ែ​អាហារ​បំប៉ន​ និង​ថ្នាំ​ដែល​គ្មាន​វេជ្ជ​បញ្ជា​ផ្សេង​ទៀត។ កត់​ត្រា​ទុក​ឲ្យ​បាន​ក្បោះ​ក្បាយ​តើ​យើង​​រួមភេទ​ដោយ​មិន​បាន​ការពារ​ញឹកញាប់​ប៉ុណ្ណា​ បាន​ព្យាយាម​យូរ​ហើយ​ឬ​នៅ​ និង​កត់​ថ្ងៃ​ចុង​ដែល​យើង​បាន​ព្យាយាម​យក​បេប៊ី។ សង្កេត​មើល​បំលាស់​ប្ដូរ​រូបរាង​កាយ​ឬ​រោគ​សញ្ញា​ផ្សេងៗ​ដែល​អាច​ពាក់ព័ន្ធ​ជាមួយ​ជំងឺ។ កុំ​ភ្លេច​ប្រាប់​ទៅ​គ្រូ​ពេទ្យ​និង​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​ជាមួយ​ប្រសិន​បើ​យើងធ្វើ​ការ​វះកាត់​ឬ​ព្យាបាល​កាល​ពី​មុន​ដែល​អាច​ប៉ះពាល់​ដល់​ប្រដាប់​ភេទ។ ប្រាប់​ទៅ​គ្រូពេទ្យ​ប្រសិន​បើ​យើង​ធ្លាប់​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​វិទ្យុ​សកម្ម​ ឬ​តាម​បែប​គីមី។ ប្រាប់​អំពី​ទម្លាប់​រស់​នៅ​របស់​យើង​​ដូចជា​ការ​ជក់​បារី​ សេព​គ្រឿង​ស្រវឹង​ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។ ប្រាប់​អំពី​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​(​បើ​មាន)​ ប្រវត្តិ​ជំងឺ​ផ្ទាល់​ខ្លួន​ ឬ​គ្រួសារ​នូវ​បញ្ហា​សេនេទិច​​ណា​មួយ​ ឬ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ជាដើម​។ គួរអាន៖ ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង? មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ បច្ចេកទេសបង្កើនគុណភាពមេជីវិតរបស់ប្រុសៗ បើសិនចង់បានកូនដូចគេ ប្រុសៗចូលចិត្តស្លៀកខោរឹបតឹងយូរពេក អាចខ្សោយមេជីវិត? […]


សុខភាពលិង្គ

ធ្លាប់ឆ្ងល់អត់ ម៉េចបានអាអូនតូចឡើងរឹង​ដោយគ្មានមូលហេតុ​​

លិង្គ​ឡើង​រឹង​គឺ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​រាង​កាយ​បុរសយើងទៅ​ហើយ នៅ​ពេល​ដែល​ដំណើរ​វិវត្ត​ឈាន​ដល់​ពេល​ពេញ​វ័យ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មាន​មនុស្ស​ប្រុស​យើង​ជា​ច្រើន​តែង​តែ​ឆ្ងល់​ថា​ពេល​ខ្លះ ហេតុ​អ្វី​បាន​ជា​លិង្គ​របស់​ខ្លួនេង​​ឡើង​រឹង​ដោយ​គ្មាន​មូល​ហេតុ? ១- តើ​អ្វី​ទៅ​ជា​ការ​ឡើង​រឹង​របស់​លិង្គ? មាន​ពាក្យ​គ្រាម​ភាសា​ជា​ច្រើន​ដែល​គេ​តែង​តែ​និយាយ​នៅ​ពេល​ដែល​លិង្គ​ឡើង​រឹង​ ហើយ​ការ​ឡើង​រឹង​នេះ​កើត​ឡើង​នៅ​ពេល​ដែល​លិង្គ​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​ឈាម​នៅ​ក្នុង​សរសៃ រីក​ធំ និង​វែង​ជាង​ធម្មតា។ ការ​ឡើង​រឹង​នេះ អាច​បាន​រយៈពេល ពីរ​ទៅ​បី​នាទី ឬ​អាច​យូរ​ជាង​នេះ​អាស្រ័យ​លើ​មូល​ហេតុ​ដែល​ភ្ញោច​វា។ [embed-health-tool-bmr] ២- ហេតុ​អ្វី​បាន​ជា​លិង្គ​បុរស​ឡើង​រឹង? ពេញ​មួយ​ថ្ងៃ លិង្គ​មនុស្ស​ប្រុស​គឺ​ទន់​ធម្មតា ហើយ​ការ​ឡើង​រឹង​អាច​កើត​មាន​ដោយ​សារ​តែ​មូល​ហេតុ​មួយ​ចំនួន ប៉ុន្តែ​ជាទូទៅ​គឺ ច្រើន​តែ​មក​ពី​សកម្មភាព​ភ្ញោច ឬ​ការ​គិត​ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ផ្លូវ​ភេទ។ បុរស​វ័យ​ក្មេង ជា​ធម្មតា​ចាប់​ផ្ដើម​ការ​ឡើង​រឹង​របស់​លិង្គ អំឡុង​ពេល​ពេញ​វ័យ ដោយ​នេះ​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​ធម្មតា​នៃ​ការ​វិវត្ត​ផ្នែក​ផ្លូវ​ភេទ​របស់​ប្រុសៗ។ ប្រុសៗ​អាច​នឹងមានលិង្គ​ឡើង​រឹង​នៅ​ពេល​ដែល​គេង​លក់ ដែល​អាច​ពេល​ខ្លះ​បណ្ដាល​មក​ពី​ការ​ចាញ់​បោក​យល់​សប្ដិ ហើយ​​និង​បញ្ចេញ​ទឹក​កាម​នៅ​ពេល​ដែល​គេង​លក់​នោះ​ទៀត​ផង។     ៣- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បញ្ឈប់​កុំ​ឲ្យ​លិង្គ​ឡើង​រឹង? ពេល​ខ្លះ​លិង្គ​ប្រុសយើង​អាច​ឡើង​រឹង​ដោយ​គ្មាន​មូល​ហេតុ ដោយ​មិន​ដឹង​ខ្លួន ឬ​នៅ​ពេល​ដែលយើង​​មិន​ចង់​ឲ្យ​ឡើង​រឹង​បែ​រ​ជា​ឡើង​រឹង។ បើ​មាន​បញ្ហា​ដូច​នេះ​មែន សូម​កុំ​បារម្ភ ព្រោះ​វា​ជា​ការ​វិវត្ត​សុខភាព​ធម្មតា​ប៉ុណ្ណោះ។ លិង្គ​មនុស្ស​ប្រុស​អាច​នឹង​ឡើង​រឹង ទោះ​បី​ជា​ពួកគាត់​មិន​បាន​គិត​ពី​រឿង​ផ្លូវ​ភេទ​ក៏​ដោយ ប៉ុន្តែ​បើ​វា​កើត​មាន​ឡើង សូម​ព្យាយាម​គិត​រឿង​អ្វី​មួយ​ផ្សេង​ជាជាង​ផ្ដោត​លើ​រឿង​កំពុង​កើត​មាន​នៅ​ក្នុង​ខោ​របស់​អ្នក​នោះ ហើយ​ប្រសិន​បើ​វា​កើត​ឡើង​ពេល​ដែលប្រុសៗយើង​​នៅ​ទី​សារធារណៈ ជាមួយ​នឹង​ហ្វូង​មនុស្ស​ច្រើន សូម​ព្យាយាម​កែ​សម្រួល​ខោ​របស់យើង​ ឬ​យក​អ្វី​មក​គ្រប​វា​។ បើ​សិន​គ្មាន​អ្វី​ដែល​អាច​ជួយ​បាន សូម​ប្រញាប់​ទៅ​បន្ទប់​ទឹក​ភ្លាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​បើ​យើង​​មាន​បញ្ហា​រក្សា​ការ​ឡើង​រឹង​របស់​លិង្គ? ​មាន​មូលហេតុ​ជា​ច្រើន​ដែល​​នាំ​ឲ្យ​អាអូនតូចឡើង​រឹង ប៉ុន្តែ​ក៏​មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​បាត់​បង់​ការ​ឡើង​រឹង​របស់​លិង្គ​ដែរ។ បញ្ហា​នេះ​អាច​ក្លាយ​ជា​រឿង​អាក្រក់​ចំពោះ​បុរសយើង​ បើ​សិន​ជា​វា​កើត​ឡើង​នៅ​ពេល​ដែល​កំពុង​រួម​ភេទ​ជាមួយ​ដៃ​គូ។ ការ​ដែល​អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន […]


សុខភាពបុរស

ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត

បច្ចុប្បន្ន​ ភេសជ្ជៈ​​ផ្អែមៗ ទឹកក្រូច ទឹក​ផ្លែឈើ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ពេញ​និយម​ចំពោះ​ប្រុសៗ​ខ្លាំង​ណាស់ អ្នក​ខ្លះ​អត់​មិន​បាន​ផង។ មិន​មែន​តែ​គ្រឿង​ស្រវឹង​នោះ​ទេ ប្រុសៗ​ដែល​ញ៉ាំ​ជាតិ​ស្ករ​លើស​កម្រិត ពិសេស​ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក៏​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រីនៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ គ្រឿង​កំប៉ុង​ផ្អែមៗ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​មាន​ផ្ទុក​សារធាតុ​អីខ្លះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​មេ​ជីវិត? លោក​វេជ្ជបណ្ឌិត​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​​ផ្ទុក​សមាសធាតុ​សំខាន់​ចំនួន​២ គឺ​ស្ករ និង​ជាតិ​កាហ្វេអ៊ីន។ ការ​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ធ្វើ​ឲ្យ​យើង​ធាត់ លើស​គីឡូ ជួប​បញ្ហា​ការ​បញ្ចេញ​ទឹកកាម ធ្វើ​ឲ្យ​គុណភាព​មេ​ជីវិត​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចំណែក​ឯ​អំណាច​នៃ​ជាតិ​កាហ្វេអ៊ីន​វិញ ពេល​​ញ៉ាំ​ច្រើន​ទៅ ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ រសេះ​រសោះ​ក្នុង​ខ្លួន ទៅ​ជា​មួម៉ៅ គេង​មិន​លក់ បញ្ហា​នេះ​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​គេង។ ពេល​គេង​មិន​គ្រប់​គ្រាន់ ​ធ្វើ​ឲ្យ​បរិមាណ និង​គុណភាព​មេ​​ជីវិត​ប្រុសៗ​ថម​ថយ ឬ​ចុះ​ខ្សោយ ដែល​ករណី​ធ្ងន់ធ្ងរ​ខ្លះ​អាច​អារ​អត់​មាន​កូន​ក៏​មាន។ អត្ថបទពាក់ព័ន្ធ​៖ មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ ចង់ដឹងមេជីវិតញី និងឈ្មោល ជួបគ្នាម៉េចបាន? បង្កកំណើតដោយវិធីណា? អត្ថបទនេះអាចប្រាប់បាន ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ស្ករ​មាន​ក្នុង​ទឹកក្រូច ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​ប៉ូវ​​កម្លាំង […]


សុខភាពបុរស

ប្រយ័ត្នឲ្យមែនទែន! ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់

បញ្ហា​លិង្គមិនឡើងរឹង (Erectile Dysfunction) ជា​រឿង​អាក្រក់បំផុត ក្នុង​ជីវិត​របស់​ប្រុសៗ ហើយ​វាត្រូវ​ប៉ាន់ស្មាន​ថា កើតមាន​លើ​ប្រុសៗ ប្រមាណ ១០០​លាន​នាក់ ទូទាំង​ពិភពលោក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន រកឃើញ​ថា ប្រុសៗ ដែល​មាន​បញ្ហា​​លិង្គ​មិន​ឡើងរឹង ប្រឈម​ខ្ពស់​កើត​ជំងឺ​បេះដូង និង​ឆាប់​ស្លាប់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Nanchang បាន​ពិនិត្យ​លើ​ការសិក្សា​ចំនួន ២៥ លើ​ប្រុសៗ ១៥៤.០០០​នាក់។ លទ្ធផល រកឃើញ​ថា អ្នក​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ប្រឈម​កើត​ជំងឺ​បេះដូង​រហូត​ដល់ ៥៩% បើធៀប​នឹង​អ្នក​គ្មាន​បញ្ហា​នេះ។ ក្រៅពី​ជំងឺ​បេះដូង អ្នក​មាន​បញ្ហា​នេះ ប្រឈម​កើត​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល រហូត​ដល់ ៣៤% និង​ឆាប់ស្លាប់ រហូត​ដល់ ៣៣%។ អ្នកវិទ្យាសាស្ត្រ ថា បញ្ហា​លិង្គមិន​ឡើង​រឹង បណ្ដាល​មកពី​បញ្ហា​លំហូរឈាម​ខ្សោយ នៅ​ក្នុង​រាងកាយ។ បញ្ហា​លំហូរ​ឈាម​ខ្សោយ​នេះ បណ្ដាល​មក​ពី​ការ​កកើត​កំណ នៅ​ក្នុង​សរសៃឈាម។ ជាមួយ​គ្នា​នេះ ដោយសារ​សរសៃឈាម​លិង្គ មាន​ទំហំ​តូចជាង​សរសៃឈាម​បេះដូង ដូច្នេះ​បញ្ហា​លិង្គ​មិន​ឡើង​រឹង អាច​ជាសញ្ញា​ដំបូង មុន​សញ្ញា​នៃ​ជំងឺ​បេះដូង […]


សុខភាពលិង្គ

អ្នកដឹងច្បាស់ប៉ុណ្ណាពីដំណើរការនិងមុខងារលិង្គ?

និយាយ​ឬ​សូម្បី​គិត​ដល់​ប្រដាប់ភេទ​ភាគច្រើនមានភាពខ្មាសអៀន​អមមកជាមួយ ប៉ុន្តែ​ក្រៅពីការបត់ជើងតូច ឬ​ការ​រួមភេទ ​លិង្គ ​​នៅ​មាន​រឿង​ច្រើន​ទៀត។ ​អវយវៈ​ភេទ​សំខាន់​បំផុត​របស់​ប្រុសៗ​មួយ​នេះ ទាំង​រចនា​សម្ព័ន្ធ​របស់​លិង្គ ​តួនាទី​របស់​វាមានមុខងារនិងដំណើរការម៉េចខ្លះ?។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ឲ្យ​យើង​ស្គាល់​ច្បាស់​ពី​អង្គជាតនេះ។ ១- ផ្នែកតូចៗនៃ​រចនា​សម្ព័ន្ធ​លិង្គ លិង្គ​ អាច​ជា​សរីរាង​សំខាន់​មួយ​របស់​​ប្រុសៗ ប៉ុន្តែ​បើ​និយាយ​សម្រាយ​ឲ្យ​អស់ លិង្គ​កើត​ឡើង​តាម​រយៈ​ការ​តភ្ជាប់​រចនា​សម្ព័ន្ធ​សរីរាង្គ​ជា​ច្រើន ខណៈរចនា​សម្ព័ន្ធ​សំខាន់ៗ​របស់លិង្គ​មាន​ដូចជា៖ – ក្បាលលិង្គ (Glans)៖ ចំពោះប្រុសៗ​​មិន​ទាន់​កាត់​ចុង​លិង្គ​ ក្បាល​លិង្គ ​នឹងមាន​​គ្របដណ្តប់​ដោយ​ស្រទាប់​កោសិកាភ្នាសសើម ពណ៌​ផ្កាឈូក​ហៅ​ថា​ Mucosa។ ចំពោះប្រុសៗ ​បាន​កាត់​ស្បែក​ចុង​លិង្គ​រួច​រាល់ (ស្បែក​គ្រប​ចុង​លិង្គ​ត្រូវ​បាន​គេ​វះ​កាត់​យក​ចេញ) នឹង​ធ្វើ​ឲ្យ​​ស្រទាប់ភ្នាស​ Mucosa ​ប្រែ​ទៅ​ជា​ស្ងួត។ – Corpus cavernosum៖ ជា​ម៉ាស នៃ​​ជាលិកា​​​ផ្នែកខាង​លើ​ចំនួន​ពីរ ​​រត់​តាម​ដង​ខ្លួន​លិង្គ ហើយ​ឈាម​បំពេញ​ក្នុង​តំបន់​ទាំង​ពីរ នេះ​ នឹង​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន។ – Corpus spongiosum៖ ជាម៉ាសនៃ​​ជាលិកា​ស្ពោត​មួយ​រត់​តាម​បណ្ដោយ​លិង្គ រហូត​ទៅ​បញ្ចប់ត្រង់​ក្បាលលិង្គ។ ពេល​វា​ត្រូវ​បាន​បំពេញ​ដោយ​ឈាម​ ហើយ​លិង្គ​ឡើង​រឹង ​នឹង​ធ្វើ​ឲ្យ​​បំពង់​បង្ហូរ​នោម​រត់​ក្បែរ​នោះចំហ។ – រន្ធ​បង្ហូរ​នោម៖ ជារន្ធ​ដែល​​រត់​តាម​បណ្ដោយជាលិកា Corpus spongiosum មាន​នាទី ​ដឹក​នាំ​ទឹក​នោម ​ចេញ​ពី​ក្នុង​ខ្លួន​យើង។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២-​ លិង្គឡើងរឹងបានដោយ​របៀប​ណា? លិង្គ​ឡើង​រឹងបាន ​គឺ​ដំបូង​ចាប់​ផ្ដើម​ចេញពី​ប្រព័ន្ធ​ប្រសាទ​​ក្នុង​ខួរ​ក្បាល​ កើត​ឡើង​នៅ​ពេល​យើង​ […]


ជំងឺក្រពេញអ័រម៉ូន

Male Hypogonadism (ជំងឺខ្សោយអ័រម៉ូនភេទបុរស)

និយមន័យ១‑ អ្វីទៅជាជំងឺខ្សោយអ័រម៉ូនភេទបុរស? ជំងឺ​ខ្សោយ​អ័រម៉ូនភេទ​ប្រុស ​កើត​ឡើង​នៅ​ពេល​​ខ្លួន​ប្រាណ​យើង​បញ្ចេញ​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​មិន​គ្រប់​គ្រាន់ ឬ​មិន​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​ទាំង​ ២ តែ​ម្តង។ អ័រម៉ូន​នេះ​ មាន​តួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​លូត​លាស់​ និង​ការ​វិវត្ត​ផ្លូវ​ភេទបុរស។ ជំងឺនេះ​អាច​មាន​តាំង​ពី​កំណើត ឬ​ពេល​ណា​មួយ​ជីវិត តែ​ច្រើនកើត​ដោយ​សារ​ការ​រង​របួស​ ឬ​ការ​បង្ក​រោគ​ណា​មួយ។ ផល​វិបាករបស់​ជំងឺ​ខ្សោយ​អ័រម៉ូន​ភេទ​បុរស ​អាស្រ័យ​លើ​មូល​ហេតុ​ និង​ពេល​វេលា​ជំងឺ។ ប្រភេទ​ខ្លះ​ អាច​ព្យាបាល​ដោយ​ការ​ប្រើ​អ័រម៉ូន​តេស្តូស្តេរ៉ូន​បាន។ ២‑ ជំងឺខ្សោយ​អ័រម៉ូនភេទ​បុរស​កើតញឹកញាប់ដែរទេ? ជំងឺខ្សោយ​អ័រម៉ូនភេទ​បុរស​ ​អាច​កើត​មាន​លើ​បុរស​គ្រប់​វ័យ តែ​​ញឹក​ញាប់ជាងគេ ចំពោះមនុស្ស​ចាស់។បុរស​ច្រើន​ជាង ៦០% ​មាន​អាយុ​លើស​ពី ៦៥​ឆ្នាំ មាន​កម្រិតអ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប​ជាង​កម្រិត​ធម្មតា​ អំឡុង​​វ័យ​ចន្លោះ ៣០-៣៥​ ឆ្នាំ។ រោគសញ្ញា៣‑ រោគសញ្ញាជំងឺ​ខ្សោយ​អ័រម៉ូន​ភេទ​បុរស​មាន​អ្វី​ខ្លះ? កង្វះ​អ័រម៉ូន​តេស្តូស្តេរ៉ូន​ អាច​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ជា​ច្រើន អាស្រ័យ​លើកត្តា​មួយ​ចំនួន​ដូច​ជា៖ – វ័យ​ពេល​កើតជំងឺ – កម្រិត​​កង្វះ​អ័រម៉ូនតេស្តូស្តេរ៉ូន – រយៈ​ពេលកើតជំងឺ – ក្មេង​ជំទង់ៗ​ និងក្មេង​ៗ​ ដែល​មិន​ទាន់​វិវត្ត​លក្ខណៈ​ភេទ​ពេញ​លេញ នឹង​មើល​ទៅ​ក្មេង​ជាង​អាយុ​ពិត។ ក្នុងករណីនេះ អ្នក​ជំងឺ​​អាច​នឹង​មាន​ប្រដាប់​ភេទ​តូច មាន​រោម​លើ​មុខ​តិច​តួច សម្លេង​មិន​សូវ​ធំ និង​មិន​ងាយ​ឡើង​សាច់​ដុំ​ ទោះ​បី​ខំ​ហាត់​ប្រាណ​ក៏​ដោយ។ រោគ​សញ្ញា​ខ្សោយ​អ័រម៉ូនភេទ​ពេល​ចាប់​ផ្តើម​ពេញ​វ័យ៖ – មិន​មាន​ការ​វិវត្តន៍​លក្ខណៈ​ភេទ​ទី​ពីរ – ពង​ស្វាស​តូច – ដោះ​ឡើង​ធំ រោគ​សញ្ញា​ខ្សោយអ័រម៉ូន​ភេទលើ​មនុស្ស​ពេញ​វ័យ​ហើយ៖ – អសមត្ថភាព​ផ្លូវ​ភេទ (លិង្គ​មិន​ឡើង​រឹង) – មេ​ជីវិត​ឈ្មោលតិច – បាក់​ទឹក​ចិត្ត – ថយ​ចំណង់​ផ្លូវ​ភេទ – អស់​កម្លាំង – គេង​មិន​លក់​ស្រួល – សាច់​ដុំ​ និង​កម្លាំង​កាយ​ថយ​ចុះ – ជ្រុះ​សក់ ​និង​រោម (រោម​ប្រដាប់​ភេទ រោម​ក្លៀក រោម​មុខ) – ពុក​ឆ្អឹង ​និង​កំហាប់​ឆ្អឹង​ថយ​ចុះ – កើន​ឡើង​ខ្លាញ់​ក្នុង​ខ្លួន – ដោះ​ឡើង​ធំ – ក្តៅ​មុខ […]


សុខភាពលិង្គ

ស្រាយ​ចម្ងល់ពាក់ព័ន្ធនឹង​ទំហំ​ស្ដង់ដារអាអូន​តូច​ប្រុសៗយើង

អាអូនតូច​ខុស​គេ ប្រុសៗ​ទើប​យល់​អារម្មណ៍​នេះ​ច្បាស់។ ប្រុសៗ​គ្នា​ឯង​បង្អាប់​មធ្យម ងំ​ត្រង់​ដៃគូ​មិន​ពេញ​ចិត្ត​ម៉ង។ ករណី​ខ្លះ របស់​យើង​ត្រូវ​ស្តង់ដារ​សោះ បែរ​ជា​គិត​ថា​តូច ព្រោះ​មិន​ចង់​ដឹង​ច្បាស់​ពីទំហំ​ស្តង់​ដារ។ អាន​ការ​បកស្រាយ​ខាង​ក្រោម! ១- ទំហំ​ស្តង់ដា​ររបស់​លិង្គ ស្រីៗ​ភាគច្រើន​​គិត​លើ​គុណ​ភាព​ច្រើន​ជាង​ទំហំ មាន​ន័យ​ថា បើ​អាអូន​តូច​យើង​ដំណើរ​ការ​ល្អ គឺ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ នៅ​មាន​ស្រី​មួយ​ចំនួន​តូច អាច​គិត​រឿង​ទំហំ​តូច ឬ​ធំ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​លើ​ដៃគូខ្លួន​ឯង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រុសៗ​ប្រមាណ ៤៥% ពុំមាន​ទំនុក​ចិត្ត​លើ​ទំហំ​អាអូនតូច​របស់ខ្លួន។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លិង្គ​របស់​ប្រុសៗ​ទាំង​នោះ អាច​មិន​តូច​ដូច​អ្វី​ដែល​គិត​ទេ គ្រាន់​តែ​ពួក​គេ​មិន​ដឹង​ពី​ទំហំ​ស្តង់​ដារ​ប៉ុណ្ណោះ។ ប្រុសៗ​ខ្លះ​ទៀត ខ្វល់​ពី​ទំហំលិង្គ​ពេល​ឡើង​រឹង ខ្លះ​ទៀត​​​គិត​រឿង​រូប​រាង​លិង្គ​ពេល​វា​មិនទាន់​​ឡើង​រឹង ហេតុនេះ​ត្រូវ​ដឹង​ថា ទំហំ​អាអូនតូច មិន​មែន​វាស់​ដឹង​ដោយ​គ្រាន់​តែ​មើល​លេខ​ដូច​ពេល​ទិញ​ស្បែក​ជើង​ទេ ឬអ្វី​មួយ​ទេ ចាំ​ត្រូវ​ធ្វើ​ការ​វាស់​ប្រវែង​មើល​សិន។ ២- ចុះ​វាស់​លិង្គ​របៀប​ម៉េច? មិន​គួរ​វាស់​ប្រវែង​អាអូនតូច ពេល​យើង​កំពុង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​នោះ​ទេ។ វិធី​ល្អ​សម្រាប់​វាស់ ត្រូវ​គេ​ហៅ​ថា ​ទាញ​ពន្យឺត​លិង្គ SPL (Stretched Penis Length)។ ប្រើ​វិធី SPL តម្រូវឲ្យ​វាស់​អា​អូន​តូច​ពេលកំពុង​ទន់ ដោយ​យក​បន្ទាត់​មក​ដាក់​លើ​ឆ្អឹង​ថ្ងាស​លិង្គ បន្ទាប់​មក​ទាញ​លិង្គ​ពន្យឺត​ថ្នម​ៗ ទាញ​បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង។ [embed-health-tool-bmr] គេ​កំណត់​យក​ប្រវែង SPL គឺ​គិត​ចាប់​ពី​ឆ្អឹង​ថ្ងាស​លើ​លិង្គ​រហូត​ដល់​ចុង​លិង្គ។ បើ​វាស់​បាន​ប្រហែល […]


សុខភាពលិង្គ

លើសជាតិ​ខ្លាញ់ ​​អា​អូន​តូច​ប្រុសៗនឹងចុះខ្សោយ​មិនខាន

ប្រហែល​មាន​អ្នកធ្លាប់​ឮ​ថា ជាតិ​ស្ករ​ខ្ពស់ លើស​ឈាម ធ្វើ​ឲ្យ​អាអូន​អត់​ឡើង​រឹង តែលើក​នេះ​ពេទ្យសូមប្រាប់​ថា សូម្បី​តែ​ជាតិ​ខ្លាញ់​ខ្ពស់ ក៏​អាច​ធ្វើឲ្យ​អាអូន​តូច​អត់​រឹង​ដូចគ្នា។ ញ៉ាំ​អី​ឲ្យ​ចេះ​គិត​ ប្រយ័ត្នប្រើ​ការ​លែង​បាន តាំង​ស្ដាយ​ក្រោយ។ "Hello គ្រូពេទ្យ" នឹង​ប្រាប់​ហេតុ​ផល​ខ្លះ​ៗ​ពី​ទំនាក់ទំនង​រវាង​ជាតិ​ខ្លាញ់កូលេស្តេរ៉ូលខ្ពស់ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជីវិត​ផ្លូវ​ភេទ។ ១- កម្រិតកូលេស្តេរ៉ូលខ្ពស់ កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ឬហៅថា Hypercholesteremia ​មិន​មែន​ជា​ជំងឺ​ទេ ប៉ុ​ន្តែ​ប្រឈម​ខ្ពស់បង្ក​ឲ្យ​កើត​ជំងឺ​ធ្ងន់​ធ្ងរ ​ដូច​ជា គាំង​បេះដូង​ សរសៃ​ឈាមបេះដូង និង​ដាច់​សសៃរ​ឈាម​ខួរ​ក្បាល ដែល​បណ្តាល​មក​ពី​ក្រិន​សរសៃ​ឈាម​អាកទែ ដោយ​សារ​កក​ស្ទះ។ បញ្ហា​នេះមិន​ងាយ​លេច​ជា​រោគ​សញ្ញា​នោះ​ទេ ហេតុនេះ មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ដឹង​ពី​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ឬ​អត់ ត្រូវ​ធ្វើ​តេស្ត​ឈាម។ វាអាច​កើត​នៅ​ក្នុង​គ្រួសារ ដូចនេះ ​ហ្សែន អាច​កត្តា​ធំ​ធ្វើ​ឲ្យ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ដូច​គ្នា។ ត្រូវ​ចាំថា វា​អាច​បង្ក​​ដោយ​សារ​ទម្លាប់​រស់​នៅ​មិន​ល្អ ដូច​ជា របប​អាហារ​ប៉ះ​ពាល់​សុខ​ភាព និង​មិនសូវ​ហាត់​ប្រាណ​។ ២- កូលេស្តេរ៉ូលខ្ពស់ និងជីវិតផ្លូវភេទ ក្រៅ​ពី​ជំងឺ​ធ្ងន់ៗ​ខាង​លើ ការ​ថយ​ចុះ​លំហូរ​ឈាម​ដោយសារ​​ជាតិ​ខ្លាញ់​កូលេស្ដេរ៉ូល ក៏​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ភេទ អាច​ប៉ះ​ពាល់​ឡើង​រឹង​របស់​អាអូន​ផង​ដែរ។ លំហូរឈាម​មិន​គ្រប់​គ្រាន់​ទៅ​កាន់​លិង្គ បង្ក​ឲ្យ​ប្រុសៗលេច​ឡើង​បញ្ហា​អសម្ថភាព​នេះ​ឯង។ ការ​ប្រើថ្នាំ​​ព្យាបាល​បញ្ហា​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​កោសិកា​សាច់​ដុំ​រលីងក្នុង​សរសៃ​ឈាមសម្រាក ធ្វើ​ឲ្យ​ឈាម​ហូរ​ងាយ​ស្រួល​ជាង​មុន។ ពេល​ប្រុសៗ​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ បេះដូង​ច្របាច់​ឈាម​មិន​ស្មើ​គ្នា នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ងើប​ឡើង​រឹង​របស់​អាអូន​តូច។ យ៉ាង​ណា បញ្ហា​នេះមិន​ផ្តោត​ចំពោះ​តែប្រុសៗ​នោះទេ ការ​ស្រាវ​ជ្រាវ​បង្ហាញថា កម្រិត​ខ្លាញ់​កូលេស្តេរ៉ូល​ខ្ពស់ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​មាន​បញ្ហា​ក្នុង​ការរួម​ភេទ។ […]


លិង្គមិនឡើងរឹង

ប្រុសៗមានបញ្ហាលិង្គមិនឡើងរឹង សាក ៣ ក្បាច់នេះអាចជួយបាន

ប្រុសៗ​កំពុង​ពិបាក​រឿង​លិង្គ​មិន​ឡើង​រឹង ឈប់​បារម្ភ​ទៅ ពេល​នេះ “Hello គ្រូពេទ្យ" នឹង​ណែនាំ​វិធីសាស្ត្រ ​៣ យ៉ាង ​​ដោះ​ស្រាយ​បញ្ហា​អត់​សប្បាយ​ចិត្ត​រឿង​យប់ព្រលប់​មួយ​នេះ។ ១- ពិនិត្យសុខភាពទៀងទាត់ ប្រុសៗ​រាប់​លាន​នាក់ តែង​មាន​បញ្ហា​លិង្គ​មិន​ឡើងរឹង ហើយ​អាច​ជា​រឿង​គួរ​ឲ្យ​​ខ្មាស​អៀន​ ពេល​​​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ពី​រឿង​នេះ។ ត្រូវ​ចាំ​ថា ​បញ្ហា​នេះ​មិនមែន​កើត​មាន​លើ​យើង​ម្នាក់​ទេ កុំ​ខ្មាស​អៀន ​ស្ទាក់​ស្ទើរ​ទៅ​ប្រឹក្សា​យោបល់​ ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​អី។ មួយទៀត ប្រុសៗ​ចាស់ៗ​ត្រូវ​ចាំ​ថា ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​នេះ​មិន​មែន​ជា​រឿង​ធម្មតា​លើ​មនុស្ស​ចាស់​ទេ តែ​​ឆ្លុះ​បង្ហាញ​ពី​បញ្ហា​មួយ​ត្រូវ​ការ​ព្យាបាល​ទៅ​វិញ។ មុន​សម្រេច​ចិត្ត​ព្យាបាល​ខ្លួន​ឯង គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​មុន រក​ពី​ឫស​គល់​ម៉េច​បាន​ជា​លិង្គ​មិន​ឡើង​រឹង។ បើ​​លើសឈាម ឡើង​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ឬ​លើស​ជាតិ​ស្ករ ជំងឺ​ទាំងនេះ​អាច​ជា​មូលហេតុ​នាំឲ្យ​យើង​ងាយ​ជួប​ប្រទះ​​បញ្ហា​នេះ ជា​ពិសេស​ជំងឺបេះដូង​ និង​ទឹក​នោម​ផ្អែម ​ជា​មូលហេតុ​​ចម្បង​លិង្គ​មិន​ឡើង​រឹង។ ២- ហាត់ប្រាណរក្សាទម្ងន់ឲ្យល្អ លំហាត់​ប្រាណ​ជា​សកម្ម​ភាព​សំខាន់​មួយ  ដើម្បីរក្សា​សុខភាព​ និង​ទម្ងន់។ យើង​គួរ​ទៅ​កន្លែង​ហាត់​ប្រាណ ហាត់​យ៉ូហ្គា ដើរ រត់ ឡើង​ភ្នំ ​ហែល​ទឹក ហាត់​តេក្វាន់ដូ ជិះ​កង់ ឬ​អ្វី​ផ្សេង​ដែល​អាច​ជួយ​បង្កើន​ភាព​មាំមួន​ និង​អារម្មណ៍​ស្រស់​ស្រាយ ពិសេស​គួរ​ហាត់ ឬ​ធ្វើ​សកម្ម​ភាព​ទាំង​នេះ​យ៉ាង​ហោច​ណាស់​ ៤​ ដង​ក្នុង​មួយ​សប្ដាហ៍ និង​ម្តង ៣០ ​នាទីយ៉ាងតិច។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]


បញ្ហាបុរសផ្សេងទៀត

Autoimmune Diseases (ប្រព័ន្ធភាពស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង)

និយមន័យ១- អ្វី​ជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង? ប្រព័ន្ធ​ភាព​ស៊ាំ ​ជាទូទៅ​ការពារ​រាងកាយ​​ប្រឆាំង​នឹង​ការ​បង្ករោគ​ផ្សេងៗ​​។ ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំបង្កើត​ប្រូតេអ៊ីន​ទៅ​ជា​អង់​ទីករ​ដើម្បី​ប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះ​ត្រូវ​ចាត់​ទុក​ជា​ជំងឺ​នេះ​ហើយ ខណៈ​សរីរាង្គ​​ប៉ះពាល់​ញឹកញាប់​បំផុត​មាន​សន្លាក់​ និង​ស្បែក​។​ ជំងឺ​នេះ ​ពេល​ខ្លះ​ប៉ះ​ពាល់​លើ​សរីរាង្គ​តែ​មួយមុខ​ប៉ុណ្ណោះ​ (ឧ.ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ប៉ះពាល់​លំពែង) ប៉ុន្តែ​មាន​មួយ​​ប្រភេទ​ទៀត ​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ហៅ​ថា​ជំងឺ Lupus ( ​Systemic Lupus Erythematosus ឬ Lupus) ខណៈ​ប្រភេទ​នៃ​ជំងឺ​ទាំង​ពីរ​មាន​ដូច​ជា៖ – ជំងឺ​រលាក​សន្លាក់( Rheumatoid arthritis )៖​ ដោយ​សារ​អង់ទីករ​​ទៅ​ប្រឆាំង​ផ្ទាល់​លើ​សន្លាក់​ ​បង្ក​ឲ្យ​​ហើម​រលាក​​ និង​ឈឺ​ចាប់​។​​​ករណី​ព្យាបាល​​ពេល​ សន្លាក់​នឹង​ខូចខាតធ្ងន់ធ្ងរ​មិន​អាច​កែកុន​បាន​ឡើយ​។ – ជំងឺ​លូផឹស Lupus )៖ ករណី​នេះ​អង់ទីករ​មិន​ទៅ​ប្រឆាំង​លើ​តែ​កោសិកា​សន្លាក់​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រឆាំង​ទៅ​នឹង សួត ​គ្រាប់​ឈាម សរសៃ​ប្រសាទ ​ក៏ដូចជា​​តម្រង​នោម​ជាដើម។ – រលាក​ពោះវៀន​រ៉ាំរ៉ៃ ( IBD )៖​ ដោយ​សារ​ប៉ះពាល់​លើ​ជាលិកា​ភ្នាស​​ពោះវៀន ​អាការៈ​មួយ​ចំនួននឹង​បង្ហាញ​ដូចជា​ រាគ​ញឹកញាប់​ បន្ទោរបង់​ឈាម​ ឧស្សាហ៍​ផោម ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​និង​ស្រក​ទម្ងន់​។ ជំងឺ​ក្រុណ្ហ( Crohn’s disease ) និង​ដំបៅ​ពោះវៀនឧស្សាហ៍​ជួប​ប្រទះ​បំផុត។ – ជំងឺ​ក្រិន​សរសៃ​ប្រសាទ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស