សុខភាពបុរស

សុខភាព​បុរស​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាប្រុសៗ​ដែល​ស្រីៗ​​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺក្រពេញអរ័ម៉ូន​ ​លិង្គមិនឡើងរឹង ​​សុខភាពលិង្គ ​​ ​បញ្ហាបុរសផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពបុរស

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក សុខភាពបុរស

សុខភាពលិង្គ

ទឹកកាម​ប្រែពណ៌ អាចមកពីហេតុផល​ច្រើនយ៉ាង ប្រុសៗគួរ​ដឹង!

គ្នា​យើង​ប្រុសៗ​បើ​ឃើញ​ថា​ទឹក​កាម​មាន​ពណ៌​ស​ដូចសម្លី ឬ​ពណ៌​ប្រផេះ នោះ​អាច​និយាយ​បាន​ថា​ទឹក​កាម​យើង​មាន​សុខភាព​ល្អ​ធម្មតា​ទេ ប៉ុន្តែ​បើ​ឃើញ​មាន​ពណ៌​ក្រហម ឬ​លឿង​វិញ គឺ​អាច​មាន​បញ្ហា​ហើយ។ នៅ​ក្នុង​ទឹក​កាម​របស់​យើង​មិ​ន​មែនមាន​តែ​មេជីវិត​មួយ​មុខ​នោះ​ទេ គឺ​ទឹក​កាម​ដែល​មាន​សុខ​ភាព​ល្អ មាន​ផ្ទុក​នូវ​ជាតិរ៉ែ វីតាមីន អង់ហ្សីម antioxidants ប្រូតេអ៊ីន និង​ស្ករ​ទៀត​ផង។ អ្វី​ទាំង​នេះ​គឺ​ជួយ​ទ្រ​ទ្រង់​ និង​ការ​ពារ​មេ​ជីវិត​ពី​កត្តា​បរិស្ថាន​ផ្សេងៗ។ ចំពោះ​រឿង​ថា​ទឹក​កាម​ប្រែ​ពណ៌​អាច​ថា​ក្នុង​ទឹក​កាម​មាន​លាយ​ជាមួយ​សារធាតុ​ផ្សេង​ទៀត ដូច​ជា​ឈាម​ ទឹក​នោម ឬក៏​សារធាតុ​រាវ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រ​ព័ន្ធ​បន្ត​ពូជ ឬ​ក៏​បង្ហួរ​នោម។​ ១. ទឹកកាម​ប្រែជា​ពណ៌​ក្រហម ឬ​ផ្កាឈូក បើ​ទឹក​កាម​យើង​ប្រែជា​ពណ៌​ក្រហម ផ្កាឈូក ឬ​ពណ៌​ត្នោត នោះ​អាច​ថាជា​រឿង​មួយ​គួរ​ឲ្យ​បារម្ភ​ដែរ ប៉ុន្តែ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៧ ថា​បញ្ហា​នេះ​ក៏អាច​បង្ក​ឡើង​ដោយ​បញ្ហា​ធម្មតា​មួយ​ចំនួន ហើយ​មិន​គ្រោះថ្នាក់​នោះ​ដែរ។ ការ​ខូច​ខាត​សរ​សៃឈាម ការ​ខូច​ខាត​សរសៃ​ឈាម​ណា​មួយ​ក៏​អាច​ធ្វើ​ឲ្យ​បរិមាណ​ឈាម​តិច​តួច​ចូល​ទៅ​លាយ​ឡំ​ជាមួយ​ទឹក​កាម​បាន​ និង​នាំឲ្យ​ទឹក​កាម​ប្រែ​ពណ៌។ ការ​ប្រែ​ពណ៌​នេះ​អាច​ប្រែ​ជា​ផ្កាឈូក​ និង​បន្ត​ទៅ​ជា​ក្រហម​ ឬ​ក៏​ជា​ពណ៌​ត្នោត​ស្រាល។ ការ​ខូច​សរសៃឈាម​នេះ​អាច​បណ្ដាល​មកពី​យើង​មាន​របួស ឬ​រួមភេទ​ខ្លាំងៗ​ពេក ឬ​ក៏​មកពី​ការ​សម្រេច​កាម។ បើសិនជា​ការ​ប្រែ​ពណ៌​ទាំងនេះ​ឆាប់​បាត់​ទៅ​វិញ និង​មិន​មាន​បញ្ហា​អ្វី​ថែម​នោះ​ទេ ការ​ប្រែប្រួល​នេះ​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​នោះ​ទេ​។ ឆ្លង​មេ​រោគ ករណី​ឆ្លង​មេរោគ​មួយ​ចំនួន​ក៏​អា​ចបង្ក​ឲ្យ​មាន​ឈាម​នៅ​ក្នុង​ទឹក​កាម​ដែរ ដែល​ទឹកកាម​អា​ច​ប្រែ​ពណ៌​ទៅ​តាម​សភាព​នៃ​ឈាម។ ដូច​នេះ​ហើយ យើង​គួរ​តែ​ពិនិត្យ​មើល​ថា​យើង​មាន​ឆ្លង​មេរោគ​អ្វី​ឬ​យ៉ាង​ណា។​ បញ្ហា​ប្រូស្តាត បើ​ប្រូស្តាត​យើង​មាន​បញ្ហា​ ក៏​អាច​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ប្រួល​ដែរ។ ផលវិបាក​ផ្សេងៗ​កើត​មាន​លើ​ប្រូស្តាត​អាច​បណ្ដាល​មក​ពី ការ​រលាក​ប្រូស្តាត វះកាត់​ប្រូស្តាត ច្រឹបសាច់​ប្រូស្តាត និង​មហារីក​ប្រូស្តាត។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ សម្ពាធ​ឈាម​ខ្ពស់ ផល​វិបាក​នានា​កើត​ចេញពី​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ គឺ​អាច​បង្ក​ការ​រំខាន​មួយ​ចំនួន​ដល់​ប្រ​ព័ន្ធ​ក្នុង​រាង​កាយ​របស់​យើង​។ ក្នុង​នោះ ប្រ​ព័ន្ធ​បន្ត​ពូជ​ក៏​អាច​ត្រូវ​រង​ការ​រំខាន​ដែរ ដោយ​អាច​មាន​ឈាម​ចូល​ទៅ​ក្នុង​ទឹកកាម និង​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ពណ៌។​ [embed-health-tool-heart-rate] ២. ទឹកកាម​ប្រែជា​ពណ៌​ត្នោត​ ខាងក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ទឹក​កាម​ប្រុសៗ​យើង​ប្រែជា​ពណ៌​ត្នោត៖ ពេល​មាន​របួស និង​ហូរ​ឈាម​ច្រើន ទឹកកាម​ពណ៌​ត្នោត ឬ​ពណ៌​ខ្មៅ​អា​ចជា​សញ្ញា​នៃ​ការ​ហូរ​ឈាម​ធ្ងន់​ធ្ងរ ឬ​ឈាម​មាន​នៅ​ក្នុង​រាងកាយ​ក្នុង​រយៈពេល​យូរ​។ […]


សុខភាពបុរស

ប្រុសៗបញ្ចេញ​ទឹកកាមញឹកញាប់ អាចកាត់បន្ថយអត្រាប្រឈមជំងឺមហារីកក្រពេញប្រូស្តាត

ប្រុសៗ​គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ការ​បញ្ចេញ​ទឹក​កាម​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត? ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ប្រុសៗ​ដែល​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ក្នុង​មួយ​ខែអាច​​​កាត់​បន្ថយ​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​ បើ​ធៀប​ទៅ​នឹង​អ្នក​បញ្ចេញ​ទឹក​កាម​តិច​ដង​ក្នុង​មួយ​ខែ។ តើ​ត្រូវ​បញ្ចេញ​ទឹក​កាម​ប៉ុន្មាន​ដង​ក្នុង​មួយ​ខែ​ទើប​ហៅ​ថា​ញឹក​ញាប់?​ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ​ Harvard បាន​សិក្សា​ទៅ​លើ​មនុស្ស​ប្រុស​ចំនួន​២៩ ៣៤២ នាក់​តាំង​ពី​ឆ្នាំ​១៩៩២ មក ដោយ​អ្នក​ចូល​រួម​មាន​អាយុ​ចន្លោះពី​៤៦ ទៅ​៨១​ឆ្នាំ។ អ្នក​ចូល​រួម​តម្រូវ​ឲ្យ​ផ្ដល់​ព័ត៌មាន​ពី​ការ​បញ្ចេញ​ទឹក​កាម​របស់​ខ្លួន​តាំងពី​នៅ​វ័យ​២០​ដល់​២៩​ឆ្នាំ និង​វ័យ​៤០ទៅ​៤៩​ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖  បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិត​អត់ ឬអាចអត់កូនទេ? ហេតុផល​ ៣ យ៉ាងប្រុសៗមួយចំនួន​មិន​សូវ​នឹកដល់​រឿងលើគ្រែ ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់? ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង? ការ​បញ្ចេញ​ទឹក​កាម​ក្នុង​ការសិក្សា​នេះ​មិន​សំដៅ​​ដល់​តែការ​រួម​ភេទ​នោះ​ទេ ដោយ​រួម​ទាំង​ការ​បញ្ចេញ​ទឹក​កាម​ដោយ​សម្រេច​កាម​ដោយ​ខ្លួន​ឯង និង​ការ​បញ្ចេ​ញ​ទឹក​កាម​ដោយ​មិន​ដឹងខ្លួនពេល​គេង​លក់​​ (Wet dream)។ អ្នក​ចូល​រួម​បាន​ផ្ដល់​ព័ត៌​មាន​រាល់ពី​រឆ្នាំ​ម្ដង​ទាក់ទង​នឹង​បញ្ហា​សុខភាព និង​ការ​រស់នៅ​ជាដើម រហូត​ដល់​​ការ​សិក្សា​នេះ​បញ្ចប់​នៅ​ឆ្នាំ​២០០០។ តាម​រយៈ​លទ្ធផល​នៃ​ការសិក្សា​នេះ បាន​បង្ហាញ​ថា​ប្រុសៗ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ចាប់​ពី​២១ដង​ឬ​លើស​ពី​នេះ​ក្នុង​មួយ​ខែ មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​កាត់​បន្ថយ​អត្រា​​ប្រ​ឈម​​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​ដល់ទៅ​៣០​ភាគរយ បើ​ធៀប​ទៅ​នឹង​ប្រុសៗ​បញ្ចេញ​ទឹក​កាម​តែ​៤ទៅ​៧​ដង​ក្នុង​មួយ​ខែ។ ការសិក្សា​ស្រដៀងគ្នា​នេះ​ដែរ​ធ្វើ​ឡើង​នៅ​ប្រទេស​អូស្រ្តាលី​ក៏​បាន​រក​ឃើញ​ដែរ​ថា​ប្រុសៗ​បញ្ចេញ​ទឹក​កាម​ពី៤,៦ ទៅ​៧ ដង​ក្នុង​មួយ​សប្ដាហ៍ អាច​កាត់​បន្ថយ​អត្រា​​ប្រឈម​កើតជំងឺ​មហារីក្រ​ពេញ​ប្រូស្តាត​បាន​៣៦​ភាគរយ​មុន​ឈាន​ដល់​វ័យ​៧០​ឆ្នាំ ដែល​នេះ​គឺ​មាន​តួលេខ​ល្អ​ជាង​ប្រុសៗ​បញ្ចេញ​ទឹក​កាម​តែ​២,៣​ដង​ក្នុង​មួយ​សប្ដាហ៍។ គ្នា​យើង​គួរ​ដឹង​ដែរថា​រហូត​មក​ដល់ពេលនេះ ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ គឺនៅ​មិន​ទាន់​ដឹង​ថា​បង្ក​ឡើង​ដោយ​អ្វី​ជាក់លាក់​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា​ហ្សែន​បាន​ដើរ​តួរ​នាទី​យ៉ាង​សំខាន់​ចំពោះជំងឺ​នេះ ក្រៅពីនេះ​ក៏​នៅ​មាន​ទាក់ទង​នឹង​របប​អាហារ និង​របៀប​របប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ដូច​គ្នា។


សុខភាពបុរស

បញ្ចេញទឹកកាមញឹកញាប់ នាំឲ្យប្រុសៗកើតជំងឺមហារីកក្រពេញប្រូស្ដាត?

ជំងឺ​មហារីកក្រពេញ​ប្រូស្តាត គឺ​នៅតែ​ជា​បញ្ហា​ដ៏​សំខាន់​របស់​បុរស ហើយ​មូលហេតុ​របស់​វា​មិន​អាច​បកស្រាយ​បាន​ច្បាស់​ឡើយ។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នឹង​បង្ហាញ​ពី​រោគ​សញ្ញា ​និង​មធ្យោបាយ​ស្វែង​រក។ លោក​បាន​បកស្រាយ​ថា មហារីក​ក្រពេញ​ប្រូស្តាត គឺ​កើត​ទៅ​លើ​ជាលិកា​ក្រពេញ​ប្រូស្តាត​បុរស​ដែល​អាច​បណ្ដាល​ឲ្យ​ងាប់​ការ​លូតលាស់​កោសិកា និង​មិន​មាន​របៀបរៀបរយ​នៃ​កោសិកា​ជា​ចង្កោម​ក្រពេញ​ប្រូស្តាត។ ការ​រីក​ក្រពេញ​ប្រូស្តាត​​បណ្ដាល​ឲ្យ​ពិបាក​នោម និង​ស្ទះ​ទឹកនោម ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ប្លោកនោម ផ្លូវ​បង្ហូរ​ទឹកនោម និង​តម្រង​នោម​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោក​បាន​ឲ្យ​ដឹង​តាម​អ្នក​វិទ្យាសាស្ត្រ​ថា លក្ខណៈ​ហ្សែន​ដើរ​តួនាទី​យ៉ាង​សំខាន់ តែ​យ៉ាង​ហោច​ណាស់​កត្តា​របប​អាហារ និង​របៀប​រស់​នៅ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​នេះ​ដែរ។ ដោយសារ​តែ​ប្រូស្តាត គឺជា​សរីរៈ​ទាក់ទង​ការ​បន្ត​ពូជ​ដែល​ផលិត​ទឹក​កាម (ទឹក​រម្អិល​ផលិត​ដោយ​ប្រូស្តាត មេ​ជីវិត​ឈ្មោល​ផលិត​ដោយ​ពង​ស្វាស) សម្រាប់​បាញ់​ចេញ។ វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា បុរស​មាន​អាយុ​តិច​ជាង ៤៥ ឆ្នាំ​គឺ​កម្រ​នឹង​កើត​ជំងឺ​នេះ​ណាស់ ប៉ុន្តែ​អត្រា​កើត​មហារីក​ក្រពេញ​ប្រូស្តាតនេះ​លើអ្នក​ជំងឺ​មាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ។   យោង​តាម​ការ​សិក្សា​ដែល​លោក​លើក​មក​បញ្ជាក់ មហារីក​ក្រពេញ​ប្រូស្ដាត​នេះ​មិន​កើត​មកពី​ការ​បញ្ចេញ​ទឹក​កាម​ញឹក​ញាប់​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ការ​បញ្ចេញ​ទឹក​កាម​ញឹកញាប់​ជាប់​ទាក់​ទង​នឹង​ការថយ​ចុះ​ការ​ប្រឈម​មុខ​ជំងឺ​នេះ។ ប្រៀប​នឹង​បុរស​ដែល​បញ្ចេញ​ទឹកកាម ៤-៧ ដង/ខែ នៅ​ក្នុង​ជីវិត ទៅ​នឹង​បុរស​បញ្ចេញ​ដល់​ទៅ​ច្រើន​ជាង ២១ ដង/ខែ បុរស​បញ្ចេញ​ទឹក​កាម​ច្រើន ថយ​ចុះ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​នេះ​ដល់​ទៅ ៣១%។ ដូចនេះ​​វ័យ​ត្រូវ​បញ្ចេញ​ទឹក​កាម​ច្រើន​ដង​គឺ​ចន្លោះ ២០-២៩ ឆ្នាំ។ ចំពោះ​កត្តា​គ្រោះថ្នាក់​ទាក់ទង​នឹង​ជំងឺ​នេះ​មាន​ទាំង​ចំណី​អាហារ​មាន​ជាតិ​កូឡេស្តេរ៉ូល​ចេញ​ពី​សាច់​សត្វ​ខ្ពស់ ហើយ​មួយ​វិញ​ទៀត​គឺ​កម្រិត​អង់ដ្រូសែន​នៅ​ក្នុង​ខ្លួន​ប្រាណ​កើតឡើង។ រោគសញ្ញា​ដែល​ជួប​ប្រទះ​ញឹកញាប់​មាន​ដូចជា៖ - នោម​ញឹក​ទាំង​យប់​ទាំង​ថ្ងៃ - ទោះ​ជា​នោម​ញឹក […]


សុខភាពបុរស

ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ

កន្លង​មក​យើង​អាច​ដឹង​ត្រឹម​ថា អ្នក​ជក់​បារី​ ផឹក​ស្រា សេព​គ្រឿង​ញៀន​ជា​ហេតុ​នាំឲ្យ​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ។ វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ជក់បារី ផឹកស្រា នៅ​មាន​ករណី​មួយ​ចំនួន​ទៀត​ក៏​ជា​មូលហេតុ​នាំឲ្យ​មេ​ជីវិត​ធ្លាក់​ចុះ​ដូច​គ្នា​ផង​ដែរ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ បន្ត​ថា​អ្នក​ដែល​ឧស្សាហ៍​ជិះកង់ និង​ស្លៀក​សម្លៀកបំពាក់​រឹប​តឹង​ជា​ប្រចាំ សុទ្ធតែ​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត​ដូច​គ្នា ហើយ​ចំណុច​សំខាន់​មួយ​ទៀត​ការ​ដាក់​ទូរស័ព្ទ​ដាក់​ក្នុង​ហោប៉ៅ​មុខ។ ចំពោះ​ការ​បកស្រាយ​ពី​មូលហេតុ​អស់​ទាំង​នោះ​មាន​ដូច​ខាងក្រោម៖ ១- ជិះកង់ ប្រសិនបើ​យើង​ជា​អ្នក​ជិះកង់ ដើម្បី​កម្សាន្ត​អារម្មណ៍ និង​ជា​កីឡា​ដែល​ល្អ​ចំពោះ​សុខភាព អាច​ជិះ កន្លះ​ទៅ ១ ម៉ោង ឬ​យ៉ាង​ច្រើន ៣ ដង​ក្នុង​មួយ​សប្ដាហ៍​មិន​មែន​ជា​បញ្ហា។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជិះ​កង់​ទៅ​ផ្លូវ​ឆ្ងាយ​ៗ ប្រាកដជា​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ ដែល​ខោ​ត្រូវ​ស្លៀក​នោះ​តឹង​រឹប។ ក្រៅ​ពី​នោះ​ការ​ជិះកង់​​យូរ សម្លៀកបំពាក់​តឹង​​អង្គុយ​នឹង​កែបកង់ជ័រ​យូរ​ពេក​ ធ្វើឲ្យ​កើន​ឡើង​កម្ដៅ​នៅ​ពងស្វាស និង​ជា​ហេតុ​អាច​សម្លាប់​មេ​ជីវិត​ឈ្មោល​របស់​បុរស​បាន​ដែរ ព្រោះ​មេ​ជីវិត​ឈ្មោល​ត្រូវការ​សីតុណ្ហភាព​សម​ល្មម ដើម្បី​រស់​នៅ។ ដូច​នេះ​បុរស​ដែល​ជិះ​កង់​ច្រើន​ម៉ោង គឺ​មាន​គុណភាព​មេ​ជីវិត​ឈ្មោល​ទាប។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- ខោ​តឹង​ៗ សម្រាប់​បុរស​ក៏​ស្លៀក​ខោ​ក្នុង​ជាមុន​សិន ការ​ស្លៀក​ខោទ្រនាប់​រឹប​តឹង​ខ្លាំង​ពេក វា​មិន​ល្អ​សម្រាប់​ស្បែក​របស់​យើង ហើយ​ថែមទាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល​ទៀត ព្រោះ​ខោ​ទ្រនាប់​រឹប​តឹង​ក៏​ធ្វើឲ្យ​មាន​ការ​ឡើង​កម្ដៅ​ពងស្វាស។ ប្រដាប់ភេទបុរស ត្រូវការខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឈ្មោល តែបើសម្លៀកបំពាក់តឹងដាក់សំពាធខ្លាំងពេក វាបណ្តោលឲ្យខ្សោយទៅវិញ ហើយ​បូក​រួម​ទាំង​ស្លៀក​ខោ​ខោវប៊យ​ក្រាស់​ៗ​នាំឲ្យ​បរិវេណ​តំបន់​បន្ត​ពូជ​ហប់ […]


សុខភាពលិង្គ

ពិតអត់ ប្រុសៗមានលិង្គតូចមិនអាចបង្កកំណើត​បាន?​

គ្នា​យើង​ប្រុសៗ​ធ្លាប់​ឮ​អត់​ថា​អ្នក​មាន​លិង្គ​តូច ឬខ្លី​មិន​អាច​បង្ក​កំណើត​បាន? កាលពី​ឆ្នាំ​២០១៨ មាន​ការសិក្សា​មួយ​បាន​អះអាង​ថា​ប្រុសៗដែល​មាន​ប្រវែង​លិង្គ​ខ្លី​មិន​អាច​មាន​កូន​បាន​នោះទេ។ ទោះ​យ៉ាងណា​ ការសិក្សា​នេះ​ត្រូវ​អ្នកជំនាញជា​ច្រើន​បាន​ច្រាន​ចោល ដោយ​ថា​ការ​សិក្សា​នេះ​មិន​មាន​លក្ខណៈ​ពេញ​លេញ​នោះ​ទេ។ កាលពី​ឆ្នាំ​ ២០១៨ សាកលវិទ្យាល័យ Utah នៅសហរដ្ឋអាមេរិក​បាន​សិក្សា​លើ​មនុស្សប្រុស​ចំនួន​៨១៥​នាក់ អាយុ​ចន្លោះពី​១៨ ទៅ​៥៩​ឆ្នាំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧។ ការសិក្សា​នេះ​ថា​បុរស​ដែល​មាន​ប្រវែង​លិង្គ​​ប្រហែលជា​១២,៣​សង់ទីម៉ែត្រ​ គឺ​ពិបាក​នឹង​មាន​កូន បើ​ប្រៀប​​ធៀប​ទៅ​នឹង​បុរសមាន​ប្រវែង​លិង្គ​១៣,៤​សង់ទីម៉ែត្រ។ ទោះយ៉ាងណា​ការសិក្សា​នេះ​មិន​មាន​អ្នក​ត្រួត​ពិនិត្យ​បន្ថែម ហើយ​​ក៏មិន​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​ណា​មួយ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ ស្រីៗ​អាច​មាន​ផ្ទៃពោះ​ទេ បើ​មិន​បាន​រួមភេទ​ផង? ពិតអត់ ប្រុសៗពងទក​មិនអាចបង្កកំណើត​បាន? បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ប៉ះពាល់គុណភាព​មេជីវិត​អត់ ឬអាចអត់កូនទេ? យ៉ាងណា អ្នកជំនាញ​ផ្សេងៗ​ទៀត​បាន​ទាត់​ចោល​កាសិក្សា​នេះ ដោយ​ថា​មាន​ភាព​លម្អៀង សិក្សា​មិន​ពេញ​លេញ ព្រោះ​អ្នក​ចូល​រួម​ក្នុងការ​សិក្សា​គឺអ្នក​ខ្លះ​គ្រាន់​មាន​បញ្ហា​លិង្គមិន​ឡើង​រឹង ឬកំពុង​បារម្ភរឿង​អត់​កូន​។ អ្នកជំនាញ​លើ​បញ្ហា​សុខភាព​បន្តពូជ​ជា​ច្រើន​ទៀត​អះអាង​ថា​ដើម្បី​បង្កកំណើត​បាន​គឺ​សំខាន់​លើ​គុណភាព​មេជីវិត​ មិន​មាន​អាស្រ័យ​លើទំហំ ឬប្រវែង​លិង្គ​នោះទេ។ «​ជា​ទូទៅ​ដើម្បី​ឲ្យ​មាន​ការ​បង្កកំណើត​គឺ​ត្រូវ​មាន​ទឹក​កាម​ចូលទៅ​ក្នុង​ទ្វារ​មាស​ស្រ្តី នៅពេលទឹកកាម​ចូល​ទៅ​ខាង​ក្នុងនោះ​ឱកាស​មាន​ផ្ទៃពោះក៏មាន​ដែរ អ្វី​ដែល​សំខាន់គឺគុណភាព​មេជីវិត​ឈ្មោល មិន​មែន​​ទំហំ ឬប្រវែង​លិង្គ​នោះទេ»។ អ្នកជំនាញ​បញ្ជាក់។​ អ្នក​ឯក​ទេស​ខាង​សុខភាព​បន្ត​ពូជ​ទាំង​នោះ​បាន​និយាយ​ថា​ទោះ​បីជា​មនុស្ស​ប្រុស​មាន​លិង្គ​តូច ឬខ្លី​ មិន​មានហេតុ​ផល​ណា​ថា​បុរសនោះ​មិន​អាច​ធ្វើ​ឲ្យ​ដៃគូ​មាន​​ផ្ទៃពោះនោះទេ ហើយ​​មនុស្ស​ប្រុស​ដែល​មាន​ប្រដាប់ភេទ​វែងក៏​មិន​ប្រាកដ​ថា​មាន​សមត្ថភាព​​ខ្ពស់​ជាង​ក្នុង​ការ​បង្ករ​កំណើត​ដែរ​។​ ក្នុង​ករណី​មួយ​ចំនួន​អ្នក​ជំនាញ​ថា​មនុស្ស​ប្រុស​​មាន​ប្រដាប់​ភេទ​ខ្លី​មិន​អាច​បង្ក​កំណើត​បាន​លុះ​ត្រាតែ​បុរស​នោះ​​មាន​បញ្ហា​អ័រម៉ូន​ពេល​កំពុង​លូតលាស់​​ក្នុង​ផ្ទៃ​ម្ដាយ ដែល​មិន​អាច​មាន​អ័រម៉ូត​តេស្តូតេរ៉ូន (testosterone)​ គ្រប់​គ្រាន់។ ដូច​គ្នា​ដែរ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​បញ្ហាអ័រម៉ូន​មិន​ប្រក្រតី​ក៏​អាច​នាំ​ឲ្យ​មនុស្ស​ប្រុស​ជួប​បញ្ហារឿង​បង្កកំណើត​ដែរ។ ដូចនេះ​ អាច​និយាយ​បាន​ថា​ប្រសិនជាមនុស្ស​ប្រុស​មាន​លិង្គខ្លី ហើយ​ជួប​បញ្ហា​ខាង​លើនេះ ទើប​បុរសនោះ​ពិបាក​ក្នុងការ​បង្ក​កំណើត។​ ជា​រួម​ក្រុម​អ្នក​ជំនាញ​នៅ​តែ​អះអាងថា បញ្ហា​មិន​ប្រក្រ​តី​នៃ​ហ្សែនជា​ច្រើន​អាច​បង្កឲ្យ​មនុស្ស​ប្រុស​​ជួប​បញ្ហាលិង្គខ្លី ឬតូច​នេះ ដែល​នេះ​បង្ក​ឡើង​ដោយ​កង្វះ​អ័រម៉ូត​តេស្តូតេរ៉ូន (testosterone)​​​ពេល​នៅ​ក្នុង​ផ្ទៃ​ក្នុង​ត្រី​មាសទី​១។​ ប៉ុន្តែ​ជា​ទូ​ទៅ​បុរសមាន​លិង្គខ្លី […]


សុខភាពបុរស

ប្រុសៗបន្ថែមគ្រាប់ផ្លែឈើក្នុង​របបអាហារ ជួយ​បង្កើនសមត្ថភាពផ្លូវភេទ

ប្រុសៗ​យើង​ខ្លះ​ទំនង​ជា​ជួប​បញ្ហា​ធ្លាក់​ចុះ​នៃ​សមត្ថភាព​ផ្លូវ​ភេទ ហើយក៏​​ចង់​ឲ្យ​សកម្មភាព​មួយ​នេះ​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ដែរ។ ការសិក្សា​មួយ​ចេញ​ផ្សាយ​ដោយ​ព្រឹត្តិបត្រសុខ​ភាព​មួយ​ឈ្មោះថា Nutrients កាល​ពីខែ​មិថុនា ឆ្នាំ០២១៩ បង្ហាញ​ថាប្រុសៗ​យើង​ចង់​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​​អាច​ញ៉ាំ​គ្រាប់​ផ្លែឈើ​ត្រឹម​៦០​ក្រាម​ក្នុង​មួយ​ថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖  បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី? ជួបរឿង​អាអូន​តូច​មិន​ឡើង​រឹង សាក​អាហារ​សាមញ្ញទាំង​នេះ ​​អាចជួយបាន ការស្រាវជ្រាវ​មួយ​ធ្វើ​លើ​មនុស្ស​ប្រុស​មាន​សុខភាព​ល្អ​ចំនួន​៨៣​នាក់ ដោយ​តាម​ដាន​ទៅ​លើ​របប​អាហារ​របស់​អ្នក​ទាំង​នោះ​ដោយ​មាន និង​គ្មាន​លាយ​គ្រាប់​ផ្លែឈើ ជាមួយ​នឹង​កសមត្ថភាព​ផ្លូវ​ភេទ​របស់​អ្នក​ទាំង​នោះ។​ ក្រោយ​តាមដាន​ចំនួន​១៤​សប្ដាហ៍ក្រុម​អ្នក​ស្រាវ​ជ្រា​វបាន​រក​ឃើញ​ថា​ក្រុម​បុរ​ស​ដែល​ដាក់គ្រាប់​ផ្លែ​ឈើ​ដូចជា ​អាល់ម៉ុន​ hazelnuts  និង walnuts ប្រហែល​៦០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ក្នុង​របប​អាហារ ធ្វើ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​មាន​ការ​ល្អ​ប្រសើរ​ឡើង​ជាង​មុន​​ដូច​ជា​មាន​ចំណង់​ផ្លូវ​ភេទ និង​បាន​ដល់​ចំណុច​កំពូលក៏ល្អ​ជាងមុន ខណៈ​អ្នក​មិន​បាន​ដាក់​គ្រប់​ផ្លែឈើ​ក្នុង​របប​អាហារ​មិន​បាន​ទទួល​ផល​ទាំង​នេះ​ទេ។ ថ្វីត្បិត​អ្នក​ស្រាវ​ជ្រាវ​មិន​បាន​ប្រាកដ​ថា​គ្រាប់​ផ្លែឈើ​បាន​ជួយ​ដល់​សកម្មភាព​ផ្លូវ​ភេទ​របស់​បុរស​យ៉ាង​ណា​នោះក៏​ដោយ តែ​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​មក​ពី​គ្រាប់​ផ្លែ​ឈើ​មាន​ផ្អុក​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជា​កត្តា​ជួយ​ជំរុញ​សកម្មភាព​នេះ។


សុខភាពបុរស

ពិតអត់ ប្រុសៗពងទក​មិនអាចបង្កកំណើត​បាន?

រាល់​ថ្ងៃ​នេះ​បញ្ហា​មិន​អាច​មាន​កូន​ កើត​លើ​មនុស្ស​ប្រុស​ច្រើន​ទៅ​ៗ។ មាន​មនុស្ស​ប្រុស​ជា​ច្រើន​ ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​​បន្តពូជ​ ហើយ​មាន​មូល​ហេតុ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មិន​អាច​មាន​កូន​បានដែរ​។ ​បុរស​មួយ​ចំនួន ខ្លាច​ និង​គិត​ថា​បើ​ខ្លួន​​មាន​គ្រាប់​ពង​តែ​ម្ខាង ​គឺ​មិន​អាច​មាន​កូន​បាន​ទេ។ ដូច​នេះ​តើ​មនុស្ស​ប្រុស ដែល​មាន​ពង​ស្វាស​តែ​មួយ​គ្រាប់ ពិត​ជា​មិន​អាច​មាន​កូន​បាន​មែន​ឬ​យ៉ាង​ណា? ១- តើការបង្កកំណើតមានន័យដូចម្ដេច? បើ​យោង​តាម​អ្នក​ជំនាញ​ មនុស្ស​ប្រុស​អាច​បង្ក​កំណើត​បាន​លុះ​ត្រា​តែ៖ ស្ពែម​មាន​សុខភាព​ល្អ។ យ៉ាង​ហោច​ណាស់​បុរស​ត្រូវ​មាន​ពង​ស្វាស​ម្ខាង ដែល​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ និង​អាច​ផលិត​អ័រម៉ូន​តេស្ដតូតេរ៉ូន និង​អ័រម៉ូន​ផ្សេង​ៗ​ទៀត​បាន ដើម្បី​ជួយ​ជំរុញ​ និង​គ្រប់​គ្រង​ការ​ផលិត​ស្ពែម​បាន​ល្អ។ ស្ពែម ​ត្រូវ​តែ​ដឹក​ចូល​ទៅ​ក្នុង​ទឹក​កាម ក្នុង​ទឹក​កាម​ត្រូវ​តែ​មាន​ស្ពែម​គ្រប់​គ្រាន់។ បើ​ក្នុង​ទឹក​កាម​មាន​ចំនួន​ស្ពែម​តិច​ជាង ភាគ​រយ​ដែល​អាច​មាន​កូន​បាន​ក៏​កាន់​តែ​តិច​ដែរ។ គេ​ចាត់​ទុក​ថា​មនុស្ស​ប្រុស​មាន​ចំនួន​ស្ពែម​តិច គឺ​នៅពេល​​មាន​ស្ពែម​តែ​ ១៥ លាន នៅ​ក្នុង​មួយ​មីលីលីត្រ​របស់​ទឹក​កាម ឬ​មាន​ចំនួន​តិច​ជាង ៣៩ ​លាន​​ រាល់​ពេល​បញ្ចេញ​ទឹក​កាម​ម្ដង។ ស្ពែម​ត្រូវ​តែ​ធ្វើ​ការ​ធម្មតា។ ប្រសិន​បើ​ស្ពែម​ធ្វើ​ការ​មិន​បាន​ នោះ​ស្ពែម​ប្រហែល​ជា​មិនអាច​ធ្វើ​ដំណើរ​ទៅ​ជួប ឬ​ទៅ​បង្ក​កំណើត​ជាមួយ​មេជីវិត​ញី​បាន​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ពិតឬអត់? ប្រុសៗមាន​ទឹកកាមច្រើនឆាប់មានកូន​ជាង​អ្នកមានទឹកកាមតិច​ មានបញ្ហាឆាប់ចេញទឹកកាម ត្រូវព្យាបាលម៉េច? មេជីវិត ទឹកកាមសុខភាពល្អ អាស្រ័យលើអាហារគួរញ៉ាំ និងទម្លាប់រស់នៅទាំងនេះ! មេជីវិត ទឹកកាមសុខភាពល្អ អាស្រ័យលើអាហារគួរញ៉ាំ និងទម្លាប់រស់នៅទាំងនេះ! តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់ ២- មិនថាមានគ្រាប់ពងតែមួយ ឬមានពីរ ចំនួនមិនសំខាន់ទេ មុខ​ងារ​សំខាន់​របស់​ប្រដាប់​​ភេទ​​មនុស្ស​ប្រុស​ក្នុង​ការ​បន្ត​ពូជ​គឺ ដើម្បី​ផលិត ទ្រទ្រង់ និង​ដឹក​នាំ​ស្ពែម។ ការ​សិក្សា​ជា​ច្រើន បាន​លើក​ឡើង​ថា ចំនួន​ស្ពែម​ដែល​ផលិត​ឡើង គឺ​ខុស​គ្នា​អាស្រ័យ​ទៅ​តាម​ទំហំ​របស់​គ្រាប់​ពង ប៉ុន្តែ​ជា​ធម្មតា​គ្រាប់​ពង​ម្ខាង​អាច​ផលិត​ស្ពែម​បាន​ប្រហែល […]


សុខភាពលិង្គ

រួមភេទដល់ចំណុចកំពូលមិនបាញ់ទឹកកាម​ មកពីមូលហេតុអ្វី?

ពាក្យ​ថា ​retrograde ejaculation ឬ​មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ គឺ​ជា​បញ្ហា​មិន​ធម្មតា​កើត​ឡើង​នៅ​ពេល​ទឹក​កាមបែរ​ជា​បាញ់​ចូល​ទៅ​ក្នុង​ប្លោក​នោម មិន​បាញ់​ចេញ​តាម​លិង្គ​ពេល​បុរស​ដល់​ចំណុច​កំពូល។ បញ្ហា​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ស្រើប​ស្រាល​ពី​ការ​រួម​ភេទ​របស់ប្រុសៗ​ទេ គឺ​គ្រាន់​តែ​មិន​អាច​បញ្ចេញ​ទឹក​កាម​មក​​ក្រៅ​បាន​តែ​ប៉ុណ្ណោះ ហើយ​ទឹក​កាម​ដែល​ចូល​ទៅ​ក្នុង​ប្លោក​នោម​​នោះ​នឹង​​ចេញមក​ក្រៅ​វិញ​​តាម​រយៈ​​ទឹក​នោម​​។ ១- អ្វីជាមូលហេតុបណ្ដាលឲ្យកើតបញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ (retrograde ejaculation) ? មាន​មូល​ហេតុ​ជា​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​បាញ់​ទឹក​កាម​ចូល​ក្នុង​ប្លោក​នោម មិន​បាញ់​ចេញ​មក​ក្រៅ​តាម​លិង្គ​របស់ខ្លួន​។ មូលហេតុ​​ទី​មួយ​នោះ​គឺ បណ្ដាល​មក​ពី​ការ​វះ​កាត់​នៅ​តំបន់​ត្រគៀក​ មាន​ដូច​ជា​វះ​កាត់​ក្រពេញ​ប្រូស្តាត ឬ​ការ​វះ​កាត់​ធំ​នៅ​ក្នុង​អាង​ត្រគាក ជាដើម​។ ការ​វះ​កាត់​ក្រពេញ​ប្រូស្តាត គឺ​​​វះ​ដោយ​ប្រើ​វិធី transurethral prostatectomy ដែល​ការ​វះ​កាត់​របៀប​នេះ អាច​ធ្វើ​ឲ្យ​​ប្រុសៗ​​ប្រឈម​មុខ​ជាមួយ​បញ្ហា​មិន​បាញ់​ទឹក​កាម​ពេល​រួម​ភេទប្រហែល ១០ ទៅ ១៥ភាគ​រយ។ ចំណែក​ឯ​ការ​វះ​កាត់​ធំ​ៗ​ក្នុង​អាង​ត្រគាក ដែល​ភាគ​ច្រើន​គេ​ប្រើ​ពេល​វះ​ព្យាបាល​ជំងឺ​មហារីក​ទ្វារ​លាមក ពោះ​វៀន​ធំ ក្រពេញ​ប្រូស្តាត ឬ​ពង​ស្វាស ដែល​ការ​វះ​កាត់​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រឈម​ជាមួយ​បញ្ហា​បាញ់​ទឹក​កាម​ចូល​ទៅ​ក្នុង​ប្លោក​នោម។ មូលហេតុ​ទី​ពីរ​នោះ​គឺ​ បណ្ដាល​មក​ពី​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ ជា​ពិសេស​គឺ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​យូរ​ឆ្នាំ និង​មិន​​សូវ​គ្រប់​គ្រងស្ថានភាព​ជំងឺ​ឲ្យ​​​បាន​ល្អ។ មូល​ហេតុ​ចុង​ក្រោយ​នោះ​គឺ បណ្ដាល​មក​ពី​ផល​រំខាន​របស់​ថ្នាំ​មួយ​ចំនួន។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា ថ្នាំ tamsulosin/ terazosin ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​រីក​ក្រពេញ​ប្រូស្តាត ថ្នាំ fluoxetine/sertraline (ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ) ថ្នាំ chlorpromazine, thioridazine និង risperidone ( ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​វិកលចរិក)។ អត្ថបទពាក់ព័ន្ធ៖ រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ […]


សុខភាពបុរស

មូល​ហេតុ​ចម្បង ៣ ​នេះ​ហើយ​​ អាច​នាំឲ្យ​​ប្រុសៗ​អារ​អត់​កូន

ភាពមិនអាចបង្កកំណើតបានគឺជាបញ្ហាសុខភាពបន្តពូជដ៏សំខាន់បំផុតរបស់បុរស។ ភាគច្រើននៅពេលដែលគូស្វាមីភរិយាមាន​ការលំបាក​ក្នុង​ការ​បង្កកំណើតស្រីៗ​តែងតែត្រូវបានចោទថាជាដើមចម​នៃ​បញ្ហា។ ទោះយ៉ាងណាក៏ដោយមានការសិក្សាជាច្រើន​បានបង្ហាញ​ថាខាង​ប្រុសក៏​ជា​កត្តា​នាំ​ឲ្យ​មិន​អាច​បង្ក​កំណើត​នេះ​ដែរ​ ហើយ​រឿង​នេះ​​ក៏​​កំពុង​​កើតមាន​ច្រើន​ដែរ​។ ចំណុចតូចៗនៃភាពអារអត់កូនរបស់បុរស ភាពអារអត់កូនរបស់បុរសគឺកើតឡើងដោយបញ្ហាជាក់ស្ដែងជាច្រើន។ ស្ថានភាពនេះបានបូកផ្សំជាមួយកត្តាជាច្រើនរួមមានកត្តា​វេជ្ជសាស្ត្រ កត្តាបរិយាកាស និងកត្តានៃបែបផែនរស់នៅ។ ខាងក្រោមនេះគឺជាការបកស្រាយនៃចំណុចទាំងនេះ៖ ១. កត្តាវេជ្ជសាស្ត្រ ជាដំបូងបញ្ហាជាមួយនឹងពងស្វាសដែលអាចបណ្ដាលឲ្យបុរសអារមានដូចជារីកសរសៃវ៉ែន (varicocele ) ឬពងស្វាសមិនធ្លាក់។ការ​រីកសរសៃវ៉ែនអាចធ្វើឲ្យគុណភាពទឹកកាមធ្លាក់ចុះ ស្របពេលដែលពងស្វាសដែលមិនធ្លាក់ចុះ ក៏​បង្កើនឱកាស​នៃ​ភាព​អារ​​លើបុរស។ ភាពមិនអាចបង្កកំណើតបាន​ អាចបណ្ដាលមកពី​ការឆ្លងមេរោគ ឬជំងឺកាមរោគ​ ដូចជាជំងឺប្រមេះទឹកបាយ​ HIV ឬការរលាកស្រទាប់អេពីឌីឌីមីស (epididymitis)ឬរលាកពងស្វាស (orchitis)។ លើសពីនេះទៀតក៏អាចមានលទ្ធភាពដែល​មេជីវិតឈ្មោលត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​ច្រឡំពី​សំណាក់​អង់ទីករ ឬប្រព័ន្ធបន្តពូជបុរសដែលប៉ះពាល់ដោយសារដុំសាច់មហារីក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បន្ថែមពីនេះគឺការខូចទ្រង់ទ្រាយរបស់បំពង់ទឹក​កាមដោយសារការ​រង​របួស​ដោយចៃដន្យ​ពីការវះកាត់ ការឆ្លងមេរោគកាលពីមុន ការប៉ះទង្គិច ឬការលូតលាស់ដែលខុសលក្ខណៈអាចបង្អាក់លំហូរធម្មតានៃទឹកកាមបានផងដែរ។ ជាចុងបញ្ចប់វាក៏អាចមាន​បញ្ហាផ្សេងទៀតកើតឡើងដូចជាការបញ្ចេញទឹកកាម​ដែលមិនចេញក្រៅ អតុល្យភាពអ័​រម៉ូន ដូចជា​អ័រម៉ូនតេស្តូតេរ៉ូនទាប បញ្ហាក្នុងការរួមភេទ និងជំងឺសេលីយ៉ាក់ Celiac Disease (ដែលងាយនឹងឈឺចាប់ដោយសារសារធាតុgluten)។ អត្ថបទពាក់ព័ន្ធ: កូនកើតមកខ្សោយប្រាជ្ញាពីកំណើតមកពីមូលហេតុអី? មានវិធីការពារទេ? ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល ក្រោយ​ពេល​រួមភេទ មេជីវិតឈ្មោល​ធ្វើយ៉ាងណា ទើបអាចបង្កកំណើតបាន? ពិតឬអត់? ប្រុសៗមាន​ទឹកកាមច្រើនឆាប់មានកូន​ជាង​អ្នកមានទឹកកាមតិច​ ២. កត្តាបរិយាកាស បរិយាកាស​ជុំវិញ​ក៏​ជះឥទ្ធិពលយ៉ាងសំខាន់មកលើការបង្កកំណើតរបស់បុរសដែរ​។ ការប៉ះពាល់លើសកំណត់ទៅ​លើ​កត្តាបរិយាកាស​ជាក់លាក់ណាមួយ​នឹង​ធ្វើឲ្យ​មាន​ការប៉ះពាល់អវិជ្ជមាន​លើប្រព័ន្ធបន្តពូជបុរស។ ឧទាហរញ៍​ ការប៉ះពាល់ជាបន្តបន្ទាប់ទៅ​នឹង​សារធាតុ​គីមី​ឧស្សាហកម្ម រួមមានបង់ហ្សែន […]


សុខភាពបុរស

​រលូត​កូន​មិនមែន​សុទ្ធតែមកពីបញ្ហា​សុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ​

ដោយ​ស្រីៗ​ជា​អ្នក​ពពោះ​ ហេតុ​នេះ​ហើយនៅពេល​ស្រីៗ​រលូត​កូន គេ​តែង​សង្ស័យ​ថា​មូលហេតុ​នៃ​ការ​រលូត​កូន​នេះ​អាច​បណ្ដាល​មក​ពីបញ្ហា​ផ្សេងៗ​ទាក់​ទង​នឹង​សុខភាព​មនុស្ស​ស្រី។ ប៉ុន្តែបុរស​ក៏​អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ផងដែរ ដែល​មនុស្ស​ភាគ​ច្រើន​​​តែង​មើល​រំលង។ បច្ចុប្បន្ន​មាន​ការ​សិក្សា​ជា​ច្រើន​បាន​សិក្សា​ជាពិសេស​ទៅ​លើ​បុរស និង​គុណភាព​មេ​ជីវិតឈ្មោល​ទៅ​លើ​ភាព​​ជោគជ័យ​នៃ​ការ​ពពោះ​។ តើ​មេ​ជីវិត​ឈ្មោល​មាន​បញ្ហា​យ៉ាង​ណា​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ការ​រលូត​កូន? ១. បញ្ហា​ក្រូម៉ូសូម មូលហេតុ​ចម្បង​នៃ​ការ​រលូត​កូន​គឺ​បញ្ហា​ក្រូម៉ូសូម។ ក្រូម៉ូសូម​គឺជា​បណ្ដុំ​ DNA ​បំលែង​ព័ត៌មានសេណេទិក​ដែល​ត្រូវ​ការ​អំឡុង​ពេល​លូតលាស់​នៃ​គភ៌។ ដោយ​ក្រូម៉ូសូម​ពាក់កណ្ដាល​នៃ​ការ​លូតលាស់​គភ៌​បាន​ពីឪពុក នេះ​អាច​ទៅ​រួច​ដែល​ឪពុក​បាន​ផ្តល់​នូវ​ក្រូម៉ូសូម​មិន​ប្រក្រតី។ ការ​រលូត​កូន​៣​ក្នុង​ចំណោម​៤ ករណី កើត​ឡើង​អំឡុង​ពេល​ពពោះ​ត្រី​មាស​ទី១​។ ជា​ទូទៅ ប្រសិន​ជា​ស្ត្រី​រលូត​កូន​ក្នុង​​ត្រី​មាស​ទី១ នេះ​អាចមក​ពី​បញ្ហា​ក្រូម៉ូសូម​របស់​កូន។ បញ្ហា​ក្រូម៉ូសូម​អាច​ធ្វើ​ឲ្យ​គភ៌​ទទួល​បាន​ចំនួន​ក្រូម៉ូសូម​មិន​ត្រឹមត្រូវ​ (អាច​តិច ឬ​ច្រើន​ជាង​ធម្មតា)​​ដែល​នេះ​អាចបង្កជា​ការ​រលូត។ យ៉ាងណាមិញ មិន​មែន​គ្រប់​គភ៌​ដែល​មាន​ក្រូម៉ូសូម​មិន​ត្រឹមត្រូវ​សុទ្ធ​តែ​រលូត​ទេ។ ឧទាហរណ៍​ ទារក​ដែល​មាន បញ្ហា​ក្រូម៉ូសូមកើន​ចំនួន​បី​នៅ​គូ​ក្រូម៉ូសូម​ទី ២១ (trisomy 21) ធ្វើ​ឲ្យ​ទារក​កើត​មកមាន​ជំងឺ​ខ្សោយ​បញ្ញា​ពី​កំណើត (Down’s Syndrome) ទៅវិញ​។ ២. ការ​ខូចខាត DNA មេ​ជីវិត​ឈ្មោល ចំណុច​សំខាន់​នៃ​គុណភាព​មេជីវិត​ឈ្មោល​គឺ DNA ដែល​អាច​ទទួល​រង​ការ​ខូចខាត​បាន។ នៅ​ពេល​មាន​ការ​ខូចខាត​កើត​ឡើង គេ​ហៅ​ថា​ការ​ខូចខាត DNA មេ​ជីវិត​ឈ្មោល (Sperm DNA Fragmentation)។ ការ​ខូច​ខាត DNA មេ​ជីវិត​ឈ្មោល​អាច​បង្ក​ឡើង​ដោយ​មូលហេតុ​មួយ​ចំនួន​ដូចជា​ការ​ងាប់​កោសិកា ជាតិ​ពុល​ក្នុង​បរិយាកាស ជំងឺ និង​គ្រុនក្ដៅ។ មេជីវិត​ឈ្មោល​មិន​អាច​ជួស​ជុល​កោសិកា​ដែល​ខូចខាត​ដូច​កោសិកា​ផ្សេង​ទៀត​ក្នុង​រាងកាយ​ទេ​ដែល​នេះ​អាច​បណ្ដាល​ឲ្យ​បុរស​មិន​អាច​បង្ក​កំណើត​បាន។ ការ​ខូចខាត​នេះ​ដែរ​ក៏​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស