backup og meta

រួមភេទដល់ចំណុចកំពូលមិនបាញ់ទឹកកាម​ មកពីមូលហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 19, 2023

    រួមភេទដល់ចំណុចកំពូលមិនបាញ់ទឹកកាម​ មកពីមូលហេតុអ្វី?

    ពាក្យ​ថា ​retrograde ejaculation ឬ​មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ គឺ​ជា​បញ្ហា​មិន​ធម្មតា​កើត​ឡើង​នៅ​ពេល​ទឹក​កាមបែរ​ជា​បាញ់​ចូល​ទៅ​ក្នុង​ប្លោក​នោម មិន​បាញ់​ចេញ​តាម​លិង្គ​ពេល​បុរស​ដល់​ចំណុច​កំពូល។ បញ្ហា​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​ស្រើប​ស្រាល​ពី​ការ​រួម​ភេទ​របស់ប្រុសៗ​ទេ គឺ​គ្រាន់​តែ​មិន​អាច​បញ្ចេញ​ទឹក​កាម​មក​​ក្រៅ​បាន​តែ​ប៉ុណ្ណោះ ហើយ​ទឹក​កាម​ដែល​ចូល​ទៅ​ក្នុង​ប្លោក​នោម​​នោះ​នឹង​​ចេញមក​ក្រៅ​វិញ​​តាម​រយៈ​​ទឹក​នោម​​។

    ១- អ្វីជាមូលហេតុបណ្ដាលឲ្យកើតបញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ (retrograde ejaculation) ?

    មាន​មូល​ហេតុ​ជា​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​បាញ់​ទឹក​កាម​ចូល​ក្នុង​ប្លោក​នោម មិន​បាញ់​ចេញ​មក​ក្រៅ​តាម​លិង្គ​របស់ខ្លួន​។ មូលហេតុ​​ទី​មួយ​នោះ​គឺ បណ្ដាល​មក​ពី​ការ​វះ​កាត់​នៅ​តំបន់​ត្រគៀក​ មាន​ដូច​ជា​វះ​កាត់​ក្រពេញ​ប្រូស្តាត ឬ​ការ​វះ​កាត់​ធំ​នៅ​ក្នុង​អាង​ត្រគាក ជាដើម​។ ការ​វះ​កាត់​ក្រពេញ​ប្រូស្តាត គឺ​​​វះ​ដោយ​ប្រើ​វិធី transurethral prostatectomy ដែល​ការ​វះ​កាត់​របៀប​នេះ អាច​ធ្វើ​ឲ្យ​​ប្រុសៗ​​ប្រឈម​មុខ​ជាមួយ​បញ្ហា​មិន​បាញ់​ទឹក​កាម​ពេល​រួម​ភេទប្រហែល ១០ ទៅ ១៥ភាគ​រយ។ ចំណែក​ឯ​ការ​វះ​កាត់​ធំ​ៗ​ក្នុង​អាង​ត្រគាក ដែល​ភាគ​ច្រើន​គេ​ប្រើ​ពេល​វះ​ព្យាបាល​ជំងឺ​មហារីក​ទ្វារ​លាមក ពោះ​វៀន​ធំ ក្រពេញ​ប្រូស្តាត ឬ​ពង​ស្វាស ដែល​ការ​វះ​កាត់​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រឈម​ជាមួយ​បញ្ហា​បាញ់​ទឹក​កាម​ចូល​ទៅ​ក្នុង​ប្លោក​នោម។

    មូលហេតុ​ទី​ពីរ​នោះ​គឺ​ បណ្ដាល​មក​ពី​ជំងឺ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ ជា​ពិសេស​គឺ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​យូរ​ឆ្នាំ និង​មិន​​សូវ​គ្រប់​គ្រងស្ថានភាព​ជំងឺ​ឲ្យ​​​បាន​ល្អ។

    មូល​ហេតុ​ចុង​ក្រោយ​នោះ​គឺ បណ្ដាល​មក​ពី​ផល​រំខាន​របស់​ថ្នាំ​មួយ​ចំនួន។ ថ្នាំ​ទាំង​នោះ​មាន​ដូច​ជា ថ្នាំ tamsulosin/ terazosin ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​រីក​ក្រពេញ​ប្រូស្តាត ថ្នាំ fluoxetine/sertraline (ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ) ថ្នាំ chlorpromazine, thioridazine និង risperidone ( ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​វិកលចរិក)។

    លិង្គបាក់

    អត្ថបទពាក់ព័ន្ធ៖

    ២- តើព្យាបាលបញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅដោយរបៀបណា?

    ការ​ព្យាបាល​គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​បញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ ហើយ​​ការ​ព្យាបាល​គឺ​មាន​វិធី​ខុស​ៗ​គ្នា។ ប្រសិន​​បើ​មូល​ហេតុ​​បណ្ដាល​មក​ពី​ផល​រំខាន​របស់​ថ្នាំ គ្រូពេទ្យ​នឹង​ណែ​នាំ​ឲ្យ​យើង​​ប្រើ​ថ្នាំ​ប្រភេទ​ផ្សេង​ជំនួស​វិញ​​។

    ក្នុង​ករណី​អ្នក​មាន​ជំងឺ​នេះ​កើត​ឡើង​ក្រោយ​ការ​វះ​កាត់ គ្រូពេទ្យ​ត្រូវ​ប្រើ​ថ្នាំ​ពិសេស​មួយ​ចំនួន  ដូចជា​ pseudoephedrine ឬ imipramine ដើម្បី​ពង្រឹង​សាច់​ដុំ​នៅ​មាត់​ប្លោក​នោម។

    លើស​ពី​នេះទៀត ក្នុង​ករណី​អ្នក​ជំងឺ មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ(retrograde ejaculation) ដែល​ចង់​បាន​កូន គ្រូពេទ្យ​ឯក​ទេស​ផ្នែក​បន្ត​ពូជ នឹង​យក​ទឹក​កាម​​របស់​គាត់ មក​ប្រើ​​សម្រាប់​ជំនួយ​ក្នុង​ដំណើរ​ការ​នៃ​ការ​បង្ក​កំណើត។ ការ​ដាក់​ស្ពែម​ចូល​ក្នុង​ស្បូន (Intrauterine insemination) និង វិធី in-vitro fertilization (IVF) គឺ​ជា​វិធី​ដែល​គេ​ប្រើ​ច្រើន​ជាង​គេ។

    ៣- តើអាចការពារបញ្ហាមិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ​បានដោយរបៀបណាខ្លះ?

    ការ​វះ​កាត់​បញ្ហា​រីក​ក្រពេញ​ប្រូស្តាត​ដោយ​ប្រើ​វិធី​ចោះ​តូច គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជាមួយ​បញ្ហា មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ​បាន។ វិធី​ចុង​ក្រោយ​គឺ​មាន​ដូចជា  transurethral needle ablation of the prostate និង transurethral microwave thermotherapy តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី វិធី​ទាំង​នេះ គឺ​មិន​អាច​ប្រើ​បាន​លើ​គ្រប់​អ្នក​ជំងឺបាន​ឡើយ។ គ្រូពេទ្យ​ចាំ​បាច់​​ត្រូវ​ធ្វើ​តេស្ដ និង​ពិនិត្យ​លើ​អ្នក​ជំងឺ​ឲ្យ​បាន​ហ្មត់​ចត់​ជាមុន​សិន​មុន​សម្រេច​ចិត្ដ​ប្រើ​វិធី​នីមួយ​ៗ។

    ប្រសិន​បើ​យើង​គិត​ថា ខ្លួន​ឯង​មាន​បញ្ហា មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ពិនិត្យ និង​ជ្រើស​រើស​វិធី​ព្យាបាល​សម​ស្រប។ ការ​ព្យាបាល​បញ្ហា មិន​មាន​ទឹក​កាម​បាញ់​ចេញ​មក​ក្រៅ គឺ​គេ​ព្យាបាល​តាម​មូល​ហេតុ​របស់​វា។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Sep 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម