ការសិក្សាស្រដៀងគ្នានេះដែរធ្វើឡើងនៅប្រទេសអូស្រ្តាលីក៏បានរកឃើញដែរថាប្រុសៗបញ្ចេញទឹកកាមពី៤,៦ ទៅ៧ ដងក្នុងមួយសប្ដាហ៍ អាចកាត់បន្ថយអត្រាប្រឈមកើតជំងឺមហារីក្រពេញប្រូស្តាតបាន៣៦ភាគរយមុនឈានដល់វ័យ៧០ឆ្នាំ ដែលនេះគឺមានតួលេខល្អជាងប្រុសៗបញ្ចេញទឹកកាមតែ២,៣ដងក្នុងមួយសប្ដាហ៍។
គ្នាយើងគួរដឹងដែរថារហូតមកដល់ពេលនេះ ជំងឺមហារីកក្រពេញប្រូស្តាត គឺនៅមិនទាន់ដឹងថាបង្កឡើងដោយអ្វីជាក់លាក់នៅឡើយទេ។ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថាហ្សែនបានដើរតួរនាទីយ៉ាងសំខាន់ចំពោះជំងឺនេះ ក្រៅពីនេះក៏នៅមានទាក់ទងនឹងរបបអាហារ និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់យើងដូចគ្នា។