១- ផ្នែកតូចៗនៃរចនាសម្ព័ន្ធលិង្គ
លិង្គ អាចជាសរីរាងសំខាន់មួយរបស់ប្រុសៗ ប៉ុន្តែបើនិយាយសម្រាយឲ្យអស់ លិង្គកើតឡើងតាមរយៈការតភ្ជាប់រចនាសម្ព័ន្ធសរីរាង្គជាច្រើន ខណៈរចនាសម្ព័ន្ធសំខាន់ៗរបស់លិង្គមានដូចជា៖
– ក្បាលលិង្គ (Glans)៖ ចំពោះប្រុសៗមិនទាន់កាត់ចុងលិង្គ ក្បាលលិង្គ នឹងមានគ្របដណ្តប់ដោយស្រទាប់កោសិកាភ្នាសសើម ពណ៌ផ្កាឈូកហៅថា Mucosa។ ចំពោះប្រុសៗ បានកាត់ស្បែកចុងលិង្គរួចរាល់ (ស្បែកគ្របចុងលិង្គត្រូវបានគេវះកាត់យកចេញ) នឹងធ្វើឲ្យស្រទាប់ភ្នាស Mucosa ប្រែទៅជាស្ងួត។
– Corpus cavernosum៖ ជាម៉ាស នៃជាលិកាផ្នែកខាងលើចំនួនពីរ រត់តាមដងខ្លួនលិង្គ ហើយឈាមបំពេញក្នុងតំបន់ទាំងពីរ នេះ នឹងធ្វើឲ្យលិង្គឡើងរឹងបាន។
– Corpus spongiosum៖ ជាម៉ាសនៃជាលិកាស្ពោតមួយរត់តាមបណ្ដោយលិង្គ រហូតទៅបញ្ចប់ត្រង់ក្បាលលិង្គ។ ពេលវាត្រូវបានបំពេញដោយឈាម ហើយលិង្គឡើងរឹង នឹងធ្វើឲ្យបំពង់បង្ហូរនោមរត់ក្បែរនោះចំហ។
– រន្ធបង្ហូរនោម៖ ជារន្ធដែលរត់តាមបណ្ដោយជាលិកា Corpus spongiosum មាននាទី ដឹកនាំទឹកនោម ចេញពីក្នុងខ្លួនយើង។
កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ