backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្បែកគ្របលិង្គវែង មិនព្រលាត់ បើអត់កាត់ចេញ មានបញ្ហាទេ?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2019

ស្បែកគ្របលិង្គវែង មិនព្រលាត់ បើអត់កាត់ចេញ មានបញ្ហាទេ?​

ប្រុសៗ​ដែល​មិន​បាន​កាត់​ស្បែក​លិង្គ ឬ​រលាក​ក្បាល​លិង្គ​ញឹក​ញាប់ ងាយ​នឹង​មាន​បញ្ហា​ស្បែក​លិង្គ​គ្រប​វែង ឬ​មិន​ព្រលាត់។ ករណី​ស្បែក​លិង្គ​រឹត​តឹង មិន​អាច​ព្រលាត់​មក​ក្រោយ​បាន តើ​អាច​មាន​ផល​រំខាន ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​ទេ?

បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ប្រុសៗ​ដែល​ជួប​បញ្ហា​ស្បែក​លិង្គ​រួម​ត្បៀត មិន​អាច​ព្រលាត់​ចេញ​មក​ក្រោយ​បាន ដោយ​ស្បែក​លិង្គ​នៅ​ជាប់​នឹង​ក្បាល​លិង្គ អាច​នឹង​មាន​ផល​រំខាន​ផង អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ទៀត។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន៖

– ពិបាក​សម្អាត​លិង្គ

– ងាយ​បង្ក​រោគ

– ងាយ​ឆ្លង​ជំងឺ​កាមរោគ

– ពិបាក​នោម

– អាច​ធ្វើ​ឲ្យ​លិង្គ​ឈឺ ហើម ពេល​រួម​ភេទ

– អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ចុង​លិង្គ។

អត្ថបទពាក់ព័ន្ធ៖ 

ដំណោះ​​ស្រាយ​ចំពោះ​បញ្ហា​ស្បែក​លិង្គ​មិន​ព្រលាត់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​ប្រុសៗ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​វះកាត់​ស្បែក​គ្រប​លិង្គ​ចេញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម