ខួរក្បាលនិងប្រព័ន្ធប្រសាទ

ខួរក្បាល​និង​ប្រព័ន្ធ​ប្រសាទ​​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ខួរក្បាល​និង​ប្រព័ន្ធប្រសាទ​​​គ្រប់​គ្នា​មាន ជំងឺប្រកាច់ ​ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់ ​ជំងឺប៉ះពាល់បេះដូងនិងខួរក្បាល ​គ្រោះថ្នាក់សរសៃឈាម ​ឈឺក្បាលនិងឈឺក្បាលប្រកាំង ​ជំងឺ​ខួរ​ក្បាលនិង​ឆ្អឹង​ខ្នង ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ខួរក្បាលនិងប្រព័ន្ធប្រសាទ

ស្រីៗលើសទម្ងន់នៅវ័យក្មេង មានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

​ស្រីៗ​ដែល​លើស​ទម្ងន់​ នៅ​​វ័យ​ក្មេង ឬ​វ័យ​ជំទង់​ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​វ័យ​កណ្តាល​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​បាន​តាមដាន​លើ​អ្នក​ចូលរួម​ចំនួន​ ១០ ០០០ នាក់​ដែល​មាន​វ័យ​ចន្លោះ​ពី​១៤​ឆ្នាំ ដល់​៣១​ឆ្នាំ​ អស់​រយៈពេល​៤០​ឆ្នាំ ដោយ​វាយ​តម្លៃ​លើ​សន្ទស្សន៍​ម៉ាស​រាងកាយ ថា​តើ​អ្នក​ដែល​ធាត់​ជ្រុល អាច​មាន​ហានិភ័យ​​​ប្រឈម​នឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​មុន​វ័យ​៥៥​ឆ្នាំ​ដែរ​ឬ​ទេ? ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! អំឡុង​ការ​សិក្សា​នេះ​ដែរ អ្នក​ចូលរួម​ចំនួន​៤៥២​នាក់​ បាន​ជួប​ប្រទះ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​ករណី​ភាគ​ច្រើន​ គឺ​ជា​ការ​ស្ទះ​សរសៃ​ឈាម​ (ischemic strokes) នៅ​ពេល​ដែល​​កំណក​ឈាម​រាំងស្ទះ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​តិចតួច (ministrokes) នៅ​ពេល​ដែល​កំណក​ឈាម​បញ្ឈប់​លំហូរ​ឈាម​ត្រឹម​រយៈពេល​ពីរ​បី​នាទី មុន​ពេល​ដែល​ស្ថានភាព​នេះ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ​​ស្រ្តី​ដែល​ធាត់​ជ្រុល​នៅ​វ័យ​១៤​ឆ្នាំ ទំនង​ជា​អាច​មាន​ហានិភ័យ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ចំនួន​៨៧% ស្របពេល​ដែល​ហានិភ័យ​នេះ​កើន​ឡើង​ដល់​ទៅ​១៦៧% ចំពោះ​ស្រ្តី​ដែល​ធាត់​ជ្រុល​នៅ​វ័យ​៣១​ឆ្នាំ។ ហេតុអ្វី​បាន​ជាង​ស្រ្តី​ដែល​លើស​ទម្ងន់​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល? អ្នក​ស្រាវជ្រាវ​ឈ្មោះ Ursula Mikkola មក​ពី​សាកលវិទ្យាល័យ​Oulu នៅ​ប្រទេស​ហ្វាំង​ឡង់​​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​យើង​លើស​ទម្ងន់​ នោះ​អាច​នឹង​កើត​មាន​ការ​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​រាងកាយ​ ដែល​អាច​បំផ្លាញ​សរសៃ​ឈាម​របស់​យើង​បាន ហើយ​ការ​បំផ្លាញ​នេះ នឹង​ប្រមូលផ្តុំ​បន្តិច​ម្តង​ៗ ដែល​នាំ​ឲ្យ​កើត​បញ្ហា​សុខភាព​នៅ​ពេល​ក្រោយ។ ទោះ​បី​ជា​ការ​សិក្សា​មិន​បាន​កំណត់​ថា​តើ​បញ្ហា​លើស​ទម្ងន់ អាច​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដោយ​ផ្ទាល់​ ឬ​ហានិភ័យ​មាន​ការ​ខុស​គ្នា​រវាង​ភេទ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ភាព​ខុស​គ្នា​នៃ​អរម៉ូន​ដែល​ស្រ្តី​ជួប​ប្រទះ​អំឡុង​ពេល​ពេញ​វ័យ​ មាន​ផ្ទៃពោះ​ និង​អស់​រដូវ អាច​ជា​ដើមចង​ដ៏​សំខាន់​មួយ។ [embed-health-tool-heart-rate] ​​យើង​អាច​បង្ការ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដោយ​វិធី​ណា? ប្រការ​សំខាន់​មួយ​ក្នុង​ការ​បង្ការ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គឺ​ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម​ ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ ញ៉ាំ​របប​អាហារ​សុខភាព ជៀសវាង​ជក់​បារី […]

អត្ថបទផ្សេងទៀតពី ខួរក្បាលនិងប្រព័ន្ធប្រសាទ

ជំងឺប្រព័ន្ធប្រសាទ

ស្វែងរក ខួរក្បាលនិងប្រព័ន្ធប្រសាទ

គ្រោះថ្នាក់សរសៃឈាម

មិនមែនតែចាស់ទេ ក្មេងក៏អាចគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរ

​ជា​ទូទៅ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ច្រើន​តែ​កើត​លើ​មនុស្ស​ចាស់​ ឬ​អ្នក​ដែល​មាន​​ជំងឺ​​ប្រចាំ​កាយ​។ យ៉ាង​ណា​មិញ អ្នក​ដែល​មាន​វ័យ​ក្មេង​មួយ​ចំនួន​ ក៏​ជួប​ប្រទះ​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នេះ​ដែរ។ ពិត​ណាស់​ បើតាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រហែល​ជា​៣,៧% ទៅ​១០% នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​កើត​លើ​អ្នក​ដែល​មាន​វ័យ​៤៥​ឆ្នាំ ឬ​ក្មេង​ជាង​នេះ ហើយ​ជា​រៀង​រាល់​ឆ្នាំ ចំនួន​អ្នក​កើត​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ហេតុអ្វី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​លើ​មនុស្ស​វ័យ​ក្មេង? កត្តា​ហានិភ័យ​មួយ​ចំនួន​លើ​មនុស្ស​​ចាស់​ ក៏​អាច​​បណ្ដាល​ឲ្យ​គ្នា​យើង​វ័យ​ក្មេង​ប្រឈម​នឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា ដែល​រួម​មាន​ ជក់​បារី ធាត់​ជ្រុល​ លើស​សម្ពាធ​ឈាម​ ទឹក​នោម​ផ្អែម​ កម្រិត​ជាតិ​កូលេស្តេរ៉ូល​ខ្ពស់​ និង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១. ជំងឺ​បេះដូង អ្នក​មាន​ជំងឺ​បេះដូង​ពី​កំណើត​ អាច​​កើត​មាន​កំណក​ឈាម​នៅ​ក្នុង​បេះដូង និង​ផ្លាស់ទី​ទៅ​កាន់​ខួរ​ក្បាល។ ជំងឺបេះដូង​មួយ​ទៀត​​ គឺ​Patent foramen ovale (បេះដូងចំហ) ជា​ស្ថានភាព​ដែល​ថត​បេះដូង​មិន​បិទ​ភ្លាម​ៗ​ក្រោយ​ពេល​កើត​។ ជំងឺ​មួយ​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ២. ​វិបត្តិ​ឈាម​ វិបត្តិ​ឈាម​ជាក់លាក់​មួយ​ចំនួន​ ក៏​រួម​ចំណែក​ដល់​ការ​​ប្រឈម​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ចំពោះ​មនុស្ស​វ័យ​ក្មេង​ផង​ដែរ។ ជា​ពិសេស វិបត្តិ​ឈាម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ឈាម​កក​យ៉ាង​ងាយ​ ដែល​នាំ​ធ្វើ​ឲ្យ​កើត​មាន​កំណក​ឈាម​ផ្លាស់ទី​ទៅ​កាន់​ខួរ​ក្បាល ជា​ហេតុ​នាំ​ឲ្យ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ អត្ថបទគួរអាន៖ ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ ទម្លាប់​៥យ៉ាង នាំឲ្យ​ក្រោក​ពីគេង​មាន​បញ្ហា​ឈឺក្បាល អាហារ […]


គ្រោះថ្នាក់សរសៃឈាម

ជំងឺទឹកនោមផ្អែម អាចនាំឲ្យប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរអត់?

​​​ជំងឺ​​ទឹក​នោម​ផ្អែម​ ​កើត​ឡើង​នៅ​ពេល​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​​ខ្ពស់​ ដែល​អាច​បង្ក​ជា​ផលវិបាក​ផ្សេង​ៗ ប្រសិន​បើ​យើង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​មិន​បាន​ល្អ។ ប៉ុន្តែ​ យើង​ដឹង​អត់​ថា ជំងឺ​ទឹកនោម​ផ្អែម​ក៏​អាច​បណ្ដាល​ឲ្យ​​​កើត​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា។ តើ​​ជំងឺ​ទឹក​នោម​ផ្អែម​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ម៉េច​ខ្លះ? ​ជំងឺ​ទឹក​នោម​ផ្អែម ​​ជា​ទូទៅ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​បញ្ហា​អាំងស៊ុយលីន​ ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​គ្លុយកូស​ចូល​ក្នុង​កោសិកា។ មិន​ថា​​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​២​នោះ​ទេ គឺ​សុទ្ធ​តែ​នាំ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​ដូចជា​នោម​ញឹកញាប់ ស្រេក​ទឹក​ របួស​ក្រ​ជា​សះស្បើយ​ និង​អស់​កម្លាំង។ ប្រសិនបើ​យើង​មិន​​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន​ល្អ​ទេ​នោះ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ជា​ផលវិបាក​ដូចជា​ជំងឺ​ទឹកនោម​ផ្អែម​ធ្វើ​ឲ្យ​ដំបៅ​ជើង​ ខូច​សរសៃ​ប្រសាទ និង​ពិការ​ភ្នែក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល កើត​ឡើង​នៅ​ពេល​ដែល​មុខងារ​ខួរក្បាល​​​លែង​ដំណើរការ​ ដោយ​សារ​តែ​ការ​រាំងស្ទះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល។ ជា​លទ្ធផល​ ផ្នែក​មួយ​នៃ​ខួរ​ក្បាល​​មិន​ទទួល​បាន​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ ដែល​នាំ​ឲ្យ​កោសិកា​ខួរ​ក្បាល​ខូច​តែ​ម្ដង។​ ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ភ្នែក និង​ការ​និយាយ​ស្ដី ពិបាក​ធ្វើ​ចលនា ឬ​មិន​អាច​គ្រប់គ្រង​ការ​​បន្ទោបង់​ និង​ជុះ​​នោម​បាន​។ [embed-health-tool-heart-rate] ​​​តើ​​ជំងឺ​ទឹក​នោម​ផ្អែម​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ម៉េច​ខ្លះ? យោង​តាម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ជំងឺ​ទឹក​នោម​ផ្អែម​បង្កើន​ហានិភ័យ​​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ដោយ​សារ​តែ​ជំងឺ​នេះ​ប៉ះពាល់​ដល់​សរសៃ​ឈាម។ ជាក់ស្ដែង ​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​សរសៃ​ឈាម​ អាច​ប្រមូលផ្ដុំ​ស្រទាប់​ខ្លាញ់ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​អាច​បង្ក​ឲ្យ​មាន​កំណក​ឈាម​ផង​ដែរ។ ស្រទាប់​ខ្លាញ់​ ឬ​កំណក​ឈាម​ទាំង​នេះ​ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​​​កើត​​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ អត្ថបទគួរអាន៖ ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព ប្រយ័ត្ន! […]


គ្រោះថ្នាក់សរសៃឈាម

គ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចប៉ះពាល់ផ្លូវចិត្តយ៉ាងម៉េចខ្លះ?

បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អាច​បង្ក​ផល​ប៉ះពាល់​រយៈពេល​យូរ ហើយ​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​គ្រួសារ និង​សាច់ញាតិ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ដែរ។ ​តើ​បញ្ហា​សុខភាព​មួយ​នេះ អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ម៉េច​ខ្លះ? ពិត​ណាស់​ កង្វះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​អ្នកជំងឺ​ពិការ​ខួរ​ក្បាល​មួយ​ចំហៀង​។ យ៉ាង​ណា​មិញ អាកប្បកិរិយា​ចម្លែក​ៗ​ក្រោយ​ជួប​​បញ្ហា​គ្រោះថ្នាក់​សរសៃ​​ឈាម​ខួរ​ក្បាល​​អាច​កើត​មាន​ឡើង ដូចជា​ឆេវឆាវ និង​ឆាប់​ខឹង ឬ​មាន​អាកប្បកិរិយា​ដូច​កូន​ក្មេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការ​ប្រែប្រួល​អត្តចរិត​ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ​បណ្ដាល​មក​ពី​ការ​ស្ទះ ឬ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ដែល​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ចាំបាច់​សម្រាប់​ខួរ​ក្បាល​ ដោយ​មិន​អាច​​បញ្ជូន​សញ្ញា​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​​។ កត្តា​នេះ​ហើយ​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកប្បកិរិយា​ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ អត្ថបទគួរអាន៖ ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ ទម្លាប់​៥យ៉ាង នាំឲ្យ​ក្រោក​ពីគេង​មាន​បញ្ហា​ឈឺក្បាល អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង វិធី ៥ យ៉ាង ជួយ​គ្នា​យើង​អាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន សម្គាល់ម៉េច ទើបដឹងថាឈឺ​ក្បាល​ធម្មតា ឬឈឺ​ក្បាល​ប្រកាំង? តើ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ប៉ះពាល់​អាកប្បកិរិយា​យ៉ាង​ម៉េច​ខ្លះ? អ្នក​ជំងឺ​ក្លាយ​ទៅ​ជា​ស្ងប់ស្ងាត់ និង​ស្រពាប់ស្រពោន ឆាប់​ខឹង​ភ្លាម​ៗ លែង​ចាប់អារម្មណ៍​លើ​សកម្មភាព​ដែល​ធ្លាប់​ចូលចិត្ត​ពី​មុន ប្រែប្រួល​អារម្មណ៍​ផ្លូវ​ភេទ និង​ចំណង់​អាហារ​ និយាយ​មិន​ចេញ​ភ្លាម​ៗ ធ្វើការ​សម្រេច​ចិត្ត​​រហ័ស ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់ កាត់បន្ថយ​ទំនាក់ទំនង​ក្នុង​សង្គម។​​ ​​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​​ធ្លាប់​តែ​មាន​សុខភាព​ល្អ ក្លាយ​ទៅ​ជា​អសមត្ថភាព​ […]


គ្រោះថ្នាក់សរសៃឈាម

ក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ធ្វើម៉េចទើបអាចជាឆាប់រហ័ស?

​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ពិការ ឬ​បាត់បង់​អាយុ​ជីវិត​។ ចំណែក​ឯ​ដំណាក់កាល​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​គ្នា គឺ​អាស្រ័យ​​លើកត្តា​​សុខភាព​ ជំងឺ​ប្រចាំ​កាយ និង​​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​តែ​ម្ដង។ យ៉ាង​ណា​មិញ អ្នក​ជំងឺ​ក៏​អាច​អនុវត្ត​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​ ដើម្បី​ជួយ​​ឲ្យ​ឆាប់​ជា​សះស្បើយ ទោះ​បី​ជា​មិន​បាន​១០០%​ ក៏​អាច​ជួយ​ពង្រឹង​កម្លាំង ចលនា និង​សុខភាព​របស់​អ្នក​ជំងឺ​បាន​មួយ​កម្រិត​ដែរ។ ​គន្លឹះ​ជួយ​ឲ្យ​ជា​សះស្បើយ​​ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ១. ញ៉ាំ​អាហារ​សុខភាព​ អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ​ មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​នឹង​សុខភាព​រាងកាយ​ទាំង​មូល។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​​ផ្លាស់ប្ដូរ​របប​អាហារ​ ក្រោយ​​ជួប​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ដូចជា​កាត់បន្ថយ​អាហារ​​មាន​ជាតិ​ខ្លាញ់ អាហារ​កែច្នៃ​ និង​គ្រឿង​ផ្អែម ព្រម​ទាំង​ជំនួស​មក​នូវ​បន្លែ និង​ផ្លែឈើ​ស្រស់​ៗ។ ទម្លាប់​ញ៉ាំ​អាហារ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​​ឲ្យ​ឆាប់​ជា​សះស្បើយ​នោះ​ទេ ថែម​ទាំង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ម្ដង​ទៀត​ផង​ដែរ​។ ២. ធ្វើ​លំហាត់​កាយសម្បទា យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា រយៈពេល​ពីរ​បី​​ខែ​​ដំបូងក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ មាន​សារសំខាន់​ណាស់​ក្នុង​ដំណើរ​ការ​ជា​សះស្បើយ។ ហេតុ​នេះ​ហើយ​ អ្នក​ជំងឺ​​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​កាយសម្បទា​អំឡុង​ពេល​នេះ។ ​ជា​ទូទៅ លំហាត់​ប្រាណ​កាយសម្បទា​ផ្ដោត​ទៅ​លើ​ជំនាញ​សរសៃ​ប្រសាទ ចលនា និង​លំដាប់​នៃ​ចលនា។ [embed-health-tool-heart-rate] ៣. ​លំហាត់​ប្រាណ ​ទន្ទឹម​នឹង​នេះ​ដែរ លំហាត់​ប្រាណ​អាច​ជួយ​បង្កើន​កម្លាំង ចលនា និង​ជួយ​សម្រួល​លំហូរ​ឈាម​ពេញ​រាងកាយ​។ លើស​ពី​នេះ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​នា​ពេល​អនាគត​ព្រម​ទាំង​​ជួយ​ដល់​​ស្ថានភាព​ជំងឺ​ប្រចាំ​កាយ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤. ប្រើ​ប្រាស់​ថ្នាំ​ ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អ្នក​ជំងឺ​​ត្រូវ​គ្រូពេទ្យ​​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ជាច្រើន​ប្រភេទ ដើម្បី​ជួយ​ឲ្យ​ឆាប់​ជា​សះស្បើយ​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​ពេល​អនាគត។ ដូចនេះ​ហើយ​ […]


គ្រោះថ្នាក់សរសៃឈាម

​សញ្ញាព្រមានមួយចំនួន មុននឹងប្រឈមគ្រោះថ្នាក់សរសៃឈាមខួរក្បាល គ្នាយើងគួរដឹង!

គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ (Stroke) ​ជា​ជំងឺ​មួយ​ដ៏​សាហាវ​ ដែល​អាច​នាំ​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ពិការ ​ឬ​​​បាត់បង់​ជីវិត។ ហេតុ​នេះ​ហើយ​ ដើម្បី​ឆ្លង​ផុត​ពី​​គ្រោះថ្នាក់​ដោយ​សារ​ជំងឺ​នេះ យើង​ចាំបាច់​ត្រូវ​សម្គាល់​រោគសញ្ញា​ឲ្យ​បាន​ឆាប់​រហ័ស​ ហើយ​ក្នុង​ករណី​ស្រាល​ ការ​សង្គ្រោះ​បឋម​គឺ​មិន​អាច​ខ្វះ​បាន​ឡើយ​។ អ្វី​ទៅ​ជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល​? ​​​​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល កើត​ឡើង​នៅ​ពេល​ដែល​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ត្រូវ​បាន​រាំងស្ទះ។ បញ្ហា​នេះ​ អាច​បណ្ដាល​មក​ពី​កង្វះ​អុកស៊ីសែន​ ឬ​ដោយ​សារ​​ការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល។ ជាក់​ស្ដែង ដោយ​សារ​តែ​ខួរ​ក្បាល​ជា​សរីរាង្គ​ងាយ​​ខូចខាត ដូច្នេះ​ហើយ​ សូម្បី​តែ​នៅ​ពេល​ខ្វះ​អុកស៊ីសែន ឬ​សារធាតុ​ចិញ្ចឹម​ក៏​អាច​បណ្ដាល​ឲ្យ​ខូចខាត​ដល់​កោសិកា​​ខួរ​ក្បាល​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ កោសិកា​ខួរ​ក្បាល​មិន​អាច​បង្កើត​ឡើង​វិញ​ដោយ​ងាយ​ស្រួល​ ដូច​កោសិកា​ស្បែក​ ឬ​សាច់ដុំ​ឡើយ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អាច​​ចាត់​ថ្នាក់​ដោយ​ផ្អែក​លើ​សភាព​ជំងឺ​​ ចាប់​ពី​កម្រិត​ស្រាល​ មធ្យម​ ឬ​ធ្ងន់ធ្ងរ។ ក្នុង​ករណី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល​ រោគសញ្ញា​អាច​​ងាយ​ស្រួល​​ព្យាបាល​ជាង​កម្រិត​មធ្យម​ និង​កម្រិត​ធ្ងន់។ ​គន្លឹះ​សង្គ្រោះ​បឋម​សម្រាប់​ករណី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល​ ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ​ឲ្យ​ទាន់​ពេលវេលា យើង​គួរ​តែ​សង្កេត​មើល​សញ្ញា​ និង​​រោគសញ្ញា​​​មួយ​ចំនួន​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល ដូច​ខាង​ក្រោម​៖ ពិបាក​ទប់​លំនឹង ​​ព្រឹល​ភ្នែក ឬ​​មើល​មិន​ឃើញ​ វៀច​មុខ បើ​ដៃ​ម្ខាង​របស់​អ្នក​ជំងឺ​មាន​សភាព​ខ្សោយ​​ជាង​ដៃ​ម្ខាង​ទៀត ​មាន​ន័យ​ថា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​ឡើង​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ខួរ​ក្បាល បញ្ហា​ការ​និយាយ​ស្ដី សម្គាល់​ពី​រយៈពេល​ដែល​អ្នកជំងឺ​​មាន​រោគសញ្ញា​ ក៏​ដូចជា​នាំ​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់​កាន់​តែ​ប្រសើរ។ ការ​សង្គ្រោះ​បឋម​សម្រាប់​ករណី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល ក៏​ដូច​គ្នា​ទៅ​នឹង​កម្រិត​ធ្ងន់ធ្ងរ​ដែរ។ ទោះ​បី​ជា​រោគសញ្ញា​​​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង ឬ​មិន​សូវ​ធ្ងន់ធ្ងរ​ យើង​ចាំបាច់​ត្រូវ​នាំ​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ […]


គ្រោះថ្នាក់សរសៃឈាម

កុំប្រហែស! ទាំងនេះជាសញ្ញាព្រមាននៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល

គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ជា​មូលហេតុ​ចម្បង​ដែល​បង្ក​គ្រោះថ្នាក់​ដ៏​អាយុ​ជីវិត​ និង​ពិការភាព​នៅ​ទូទាំង​ពិភព​លោក។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​មួយ​នៃ​ខួរ​ក្បាល​ត្រូវ​បាន​រាំងស្ទះ ឬ​​នៅ​ពេល​​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​បែក​ធ្លាយ ដែល​ជា​លទ្ធផល​ វា​អាច​បណ្ដាល​ឲ្យ​ផ្នែក​នៃ​ខួរក្បាល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ ​មុខងារ​រាងកាយ​ចុះ​ខ្សោយ​ ពិការភាព និង​អាច​បាត់បង់​ជីវិត​​ផង​ដែរ។ អង្គការ​គ្រប់គ្រង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ពិភពលោក​ (World Stroke Organization) បាន​ឲ្យ​ដឹង​ថា​ នៅ​ទូទាំង​ពិភពលោក​ មនុស្ស​ប្រមាណ​ ១៣,៧​លាន​នាក់​ អាច​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២២ ហើយ​ប្រហែល ​៥,៥​លាន​នាក់​ អាច​បាត់បង់​ជីវិត​​ដោយ​សារ​ស្ថានភាព​សុខភាព​មួយ​នេះ។ បន្ថែម​ពី​នេះ ប្រសិនបើ​ពុំ​មាន​វិធានការ​សមស្រប​ទេ​នោះ ចំនួន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​អាច​កើន​ឡើង​ដល់​ ៦,៧លាន​នាក់​​ឯ​ណោះ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! សញ្ញា​ព្រមាន​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ បញ្ហា​ត្រៀម​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​ Pre-Stroke ​អាច​កើត​ឡើង​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ត្រូវ​បាន​ផ្អាក​មួយ​ភ្លែត​ និង​បន្ត​ឡើង​វិញ។ អាការៈ​នេះ​ មាន​សភាព​ស្រដៀង​ទៅ​នឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​ពិត​មែន​ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ ២៤​ម៉ោង ហើយ​មិន​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ឡើយ។ សញ្ញា​ព្រមាន​មួយ​ចំនួន​ នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល រួម​មាន​៖​ ស្ពឹក​/ខ្សោយ​ផ្ទៃ​មុខ ដៃ ឬ​ជើង​ ព្រិល​ភ្នែក​ម្ខាង​ ឬ​ទាំង​សង​ខាង​ វិល​មុខ ពិបាក​និយាយ​ស្ដី បាត់បង់​លំនឹង ។ អត្ថបទគួរអាន៖ ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ដកសក់មិនអាចជួយបំបាត់អាការៈឈឺក្បាលទេ តែបែរជាបង្កគ្រោះថ្នាក់ទៅវិញ

ការដកសក់គឺជាវិធីបុរាណដែលចាស់ៗតែងតែនិយមធ្វើ ពេលមានអាការៈ​ឈឺក្បាល។ ចុះអ្នក​ជំនាញ​ថាម៉េចវិញចំពោះការដកសក់នេះ?​ តើការដកសក់អាចកាត់បន្ថយអាការៈឈឺក្បាលទេ? ហើយតើអាចមាន​ផល​ប៉ះពាល់ដែរឬទេ? ការដកសក់គឺជាការចាប់គួចសក់ដែលនៅជិតគល់សក់ចំនួនបន្តិច (មិនច្រើន ឬមិនតិចពេក) នឹង​ម្រាម​ដៃ រួចទាញសក់ក្នុងទិសដៅត្រង់។ លើសពីនេះទៅទៀត ពេលដកសក់ យើងនឹងឮសំឡេងក្រឹកៗ។ តាមពិតការដកសក់មិនអាចកាត់បន្ថយអាការៈឈឺក្បាលទេ ប៉ុន្តែការដកសក់អាចបង្វែរ​អារម្មណ៍​យើង​ពី​ការ​ឈឺ​ក្បាល។ ការឈឺចាប់ដែលបណ្តាល​មកពីសារការដកសក់អាច​ធ្វើឱ្យយើងធូរស្រាល​ពី​អាការៈ​ឈឺក្បាល ព្រោះ​ខួរ​ក្បាល​យើងកំពុង​ទទួល​សញ្ញា​នៃការ​ឈឺ​ចាប់​ផ្សេង​​ដែល​ខ្លាំងជាងការ​ឈឺក្បាល។ [embed-health-tool-bmi] លោកវេជ្ជបណ្ឌិត Anthony S. Youn ឯកទេសវះកាត់កែសម្ផស្សនៅទីក្រុង Troy រដ្ឋ Michigan សហរដ្ឋ​អាមេរិកបានលើកឡើងថា នៅពេលយើងដកសក់ យើងក៏ទាញស្រទាប់ភ្នាស​ក្រោម​ស្បែក​ក្បាល (galea) ចេញ​ពីលលាដ៍ក្បាលដែរ ហើយនៅពេលស្រទាប់ភ្នាសក្រោមស្បែកក្បាល​ត្រលប់​ទៅ​បុកប៉ះនឹងលលាដ៍ក្បាលវិញ យើងនឹងមាន​ឮសំឡេងផង​។ សំឡេងដកសក់អាចធ្វើឱ្យយើងអាចពេញចិត្ត ឬស្កប់ចិត្ត ប៉ុន្តែការដក​សក់​អាចបណ្តាលឱ្យ៖ - រលាក​ស្បែក​ក្បាល៖ ការប្រើកម្លាំងដកសក់អាចបណ្តាល​ឱ្យស្បែកក្បាលយើង​រលាក​ដែល​ធ្វើឱ្យ​យើង​ឈឺ និងស្រគាលស្បែកក្បាល - រ​ហែក​ស្បែក​ក្បាល៖ ស្បែក​ក្បាលយើងអាចដាច់រហែក នៅពេលយើង​ទាញ​ដកសក់​ដែល​បណ្តាល​ឱ្យយើង​មាន​ការ​ឈឺចាប់ និង​ឆ្លង​មេរោគ - រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល៖ ការដកសក់ក៏អាចធ្វើឱ្យស្រទាប់​ភ្នាសក្រោម​ស្បែកក្បាល​ដាច់រហែកចេញពីលលាដ៍ក្បាល និងបណ្តាល​ឱ្យមានការហូរឈាមក្រោមស្បែកក្បាលដែរ។ - ខូចឫសសក់៖ ការប្រើកម្លាំងទាញសក់អាចធ្វើឱ្យឫសសក់ខូច ហើយធ្វើ​ឱ្យយើងជ្រុះសក់ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោក Jon Musgrave អ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណនៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា ពេលយើងឈឺក្បាល […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ការ​​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ ​អាចគ្រោះថ្នាក់ នេះជារោគសញ្ញា

ជា​ទូ​ទៅ ស្ត្រី​ប្រឈម​នឹង​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ច្រើន​ជាង​បុរស​ ហើយ​ក្នុង​ករណី​មួយ​ចំនួន បញ្ហា​នេះ​​អាច​មិន​​បង្ហាញ​រោគសញ្ញា​អ្វី​ទាំង​អស់​ រហូត​ដល់​​សរសៃ​ឈាម​ធ្លាយ​ ឬ​ដាច់​រហែក​ ដែល​បណ្ដាល​ឲ្យ​ហូរ​ឈាម​​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ និង​​​អាច​នាំ​ឲ្យ​ខូច​ខួរ​ក្បាល​ ក៏​ដូចជា​បាត់បង់​អាយុ​ជីវិត​ ។ ហេតុ​អ្វី​បាន​ជា​សរសៃ​ឈាម​ខួរ​ក្បាល​រីក​ប៉ោង​​? ​​​​​យោង​តាម​វេជ្ជបណ្ឌិត​ Saxena ការ​រីក​សរសៃ​ឈាម​ខួរ​ក្បាល​​ ជា​ការ​​រីក​ ឬ​ប៉ោង​ជញ្ជាំង​សរសៃ​ឈាម​ដែល​ខ្សោយ​នៃ​ខួរ​ក្បាល​ ពីព្រោះ​សរសៃ​ឈាម​នៅ​ជុំវិញ​ខួរ​ក្បាល​​មិន​ត្រូវ​បាន​ទ្រទ្រង់​ដោយ​​រចនាសម្ព័ន្ធ​ជុំវិញ ដូចជា​សាច់ដុំ​ឡើយ​ ហើយ​សរសៃ​ឈាម​ទាំង​នេះ ងាយ​នឹង​បែកព្រម​ទាំង​​បណ្ដាល​ឲ្យ​ហូរ​ឈាម​​ចេញ​ពី​សរសៃ​ឈាម​ធ្ងន់ធ្ងរ​ (haemorrhage)។ រោគសញ្ញា​នៃ​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល ការ​រីក​ប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​​ដែល​មិន​​ធ្លុះធ្លាយ​ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប្រសិនបើ​សរសៃ​ឈាម​ដែល​រីក​មាន​ការ​លូតលាស់​ និង​បណ្ដាល​ឲ្យ​មាន​សម្ពាធ​លើ​រចនា​សម្ព័ន្ធ​ខួរ​ក្បាល​ ។ ឈឺ​ក្បាល​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ​ ឈឺ​ភ្នែក​ និង​មើល​​ឃើញ​រូបភាព​បែក​ៗ វិល​មុខ ការ​ចេញ​ឈាម​តិចតួច​ពី​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​រីក​​​ អាច​បណ្ដាល​ឲ្យ​យើង​​ឈឺ​ក្បាល​ភ្លាម​ៗ​ ប៉ុន្តែ​វា​នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​​ឯង​។ ពិត​ណាស់​ ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​មិន​បែក​​ មិន​មាន​​បង្ហាញ​​ជា​រោគសញ្ញា​​អ្វី​ទាំង​អស់​នៅ​ពេល​ដំបូង​​ ប៉ុន្តែ​​ជា​ធម្មតា​វា​នឹង​លេច​ចេញ​នូវ​​រោគសញ្ញា​ នៅ​ពេល​ដែល​​ទំហំ​កាន់​តែ​ធំ​ឡើង។ រោគ​សញ្ញា​​ព្រមាន​នៃ​ការ​រីក​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​​ធ្លុះធ្លាយ​ និង​ចាំបាច់​ត្រូវការ​​ការ​ព្យាបាល​បន្ទាន់​ មាន​ដូច​ជា​៖ ឈឺ​ក្បាល​​ខ្លាំង និង​ភ្លាម​ៗ បាត់បង់​ស្មារតី​ ក្អួត ឬ​ចង្អោរ​ រឹង​ក​ ព្រិល​ភ្នែក​ ឬ​មើល​ឃើញ​រូបភាព​បែក​ៗ ងងុយ​គេង​ ប្រកាច់​។ មូលហេតុ​មួយ​ចំនួន​នៃ​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ ជក់​បារី​ ក្រិនសរសៃឈាម លើស​សម្ពាធ​ឈាម​រយៈពេល​យូរ និង​មិន​​មាន​ការ​ព្យាបាល​ មាន​ប្រវត្តិ​គ្រួសារ​ដែល​ធ្លាប់​​មាន​អាការៈ​រីក​ប៉ោងសរសៃ​ឈាម​ខួរ​ក្បាល​ ជំងឺ​ជាក់លាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រីក​ប៉ោងសរសៃ​ឈាម​ខួរ​ក្បាល​ មាន​ដូចជា​ជំងឺ​​Marfan’s syndrome ជំងឺ​​គីស​តម្រង​នោម​ច្រើន​កន្លែង និង​ជំងឺ​ehler danlos disease​ជា​ដើម​។


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ពាក់​ម៉ាស​យូរ​ម៉ោង អាច​​ធ្វើ​ឲ្យ​​ឈឺ​​ក្បាល​ ឬ​ថ្គាម​? ​​

ការ​ពាក់​ម៉ាស​​​​មាន​សារសំខាន់​បំផុត​ក្នុង​ការ​បង្ការ​​ ក៏​ដូចជា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩។ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​ពាក់​ម៉ាស​យូរ​ម៉ោង​ វា​ក៏​អាច​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​​ ឬ​ឈឺ​សន្លាក់​ឆ្អឹង​ថ្គាម​(TMJ) ផង​ដែរ​។ ហេតុអ្វី​ឈឺ​ក្បាល​ និង​ឈឺ​សន្លាក់​ឆ្អឹង​ថ្គាម​ ក្រោយ​ពាក់​ម៉ាស​យូរ​ម៉ោង​? ​ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ក្បាល​ ក្រោយ​ពាក់​ម៉ាស​ពេញ​មួយ​ថ្ងៃ វា​អាច​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ទឹក​។ ចំណែក​ឯ​ការ​ឈឺ​ថ្គាម​ អាច​មក​ពី​ការ​​​ដាក់​សម្ពាធ​លើ​​ថ្គាម​ ឬ​សាច់ដុំ​ថ្គាម​​។ ពិត​ណាស់​ ការ​រឹត​បន្តឹង​ថ្គាម​រយៈពេល​យូរ​ម៉ោង អាច​នាំ​ឲ្យ​ថ្គាម​ និង​សាច់ដុំ​ថ្គាម​អស់​កម្លាំង និង​បង្ក​ជា​អាការៈ​ឈឺ​ចាប់​។ មួយ​វិញ​ទៀត​ ស្រ្តេស​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត​កូវីដ-១៩ ក៏​បង្កើន​សម្ពាធ​ពាសពេញ​រាងកាយ​ ​រួម​ទាំង​សន្លាក់​ឆ្អឹង​ថ្គាម​ដូច​គ្នា​​។ តិចនិក​កាត់បន្ថយ​អាការៈ​ឈឺ​ក្បាល​ ឬ​ថ្គាម​ ១. ជ្រើសរើស​ម៉ាស​ត្រឹមត្រូវ ការ​ជ្រើសរើស​ម៉ាស​ត្រឹមត្រូវ ដែល​មិន​តឹង​ពេក​ ឬ​ធូរ​ពេក​ ក៏​អាច​បង្ការ​ ឬ​កាត់បន្ថយ​ការ​ឈឺ​ក្បាល​ ឬ​ឈឺ​ថ្គាម​បាន​មួយ​កម្រិត​ដែរ​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​ពាក់​ម៉ាស​ដែល​មាន​​ខ្សែ​តឹង​ ឬ​រឹប​ត្រចៀក​ពេក​ វា​នឹង​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ត្រចៀក រួម​ទាំង​សន្លាក់​ឆ្អឹង​ថ្គាម​។ ២. ឥរិយាបថ​ល្អ​ ​​​​​គ្នា​យើង​គប្បី​រក្សា​ឥរិយាបថ​ល្អ​ ដោយ​​មិន​ត្រូវ​ច្រត់​ចង្កា ឬ​ថ្គាម​ និង​​ជៀសវាង​ប្រើប្រាស់​សាច់ដុំ​ថ្គាម​​លើស​កម្រិត​ឡើយ​។ បន្ថែម​ពី​នេះ ចូរ​អង្គុយ​ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លួន ជា​ពិសេស​ ព្យាយាម​ដាក់​ក​ឲ្យ​ត្រង់​តាម​ដែល​អាច​ធ្វើ​ទៅ​តាម​។ ៣. ដកដង្ហើម​តាម​ច្រមុះ​ ជា​ជាង​តាម​​​មាត់ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ដក​ដង្ហើម​តាម​មាត់​ ​អាច​បង្ក​​​ជា​ឥរិយាបថ​ឆ្គាំឆ្គង​នៃ​ថ្គាម ​ និង​អាច​បណ្ដាល​ជា​ការ​ឈឺ​ថ្គាម​ សង្កៀត​ធ្មេញ និង​ការ​​ខាំ​មិន​ត្រឹមត្រូវ​ ។ ហេតុ​នេះ​ហើយ​ យើង​គប្បី​​ព្យាយាម​ដកដង្ហើម​​តាម​ច្រមុះ​ទើប​ជា​ការ​ប្រសើរ​។ ៤. បំពេញ​ជាតិ​ទឹក​ ​​​មួយ​វិញ​ទៀត​ […]


ជំងឺប៉ាគីនសិន

មនុស្សវ័យ​ចំណាស់ចេះតែមានអាការៈញ័រដៃ អាចជាអាការៈជំងឺប៉ាគីនសិន

ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទដែលប៉ះពាល់​ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺ​នេះច្រើនកើតលើមនុស្សវ័យចំណាស់​ដែលមានអាយុចាប់ពី ៦០​ឆ្នាំឡើងទៅ និងកើតលើ​បុរសច្រើន​ជាងស្រ្តី។ តើអាការៈជំងឺ​ប៉ាគីនសិនមានអ្វីខ្លះ? អាការៈជំងឺប៉ាគីនសិនមានភាពខុសគ្នាពីមនុស្សវ័យចំណាស់ម្នាក់ទៅមនុស្សវ័យចំណាស់​ម្នាក់ទៀត យ៉ាងណាមិញ​អាការៈជំងឺទូទៅមួយចំនួនមានដូចជា៖ ១. ញ័រ អ្នកជំងឺចាប់ផ្តើមញ័រប្រអប់ដៃ ដៃ ថ្គាម ឬប្រអប់ជើង។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកជំងឺ​ញ័រ​តែ​នៅរាងកាយ ឬអវយវៈម្ខាងប៉ុណ្ណោះ។ នៅ​ពេលដែលជំងឺវិវដ្ដ អ្នកជំងឺនឹងញ័រកាន់តែខ្លាំង ជា​ពិសេស​ពេលអ្នកជំងឺមាន​សភាពធ្ងន់ធ្ងរ​។ ជារឿយៗអ្នកជំងឺនឹងបាត់ញ័រនៅពេលគេង ព្រោះ​អ្នក​ជំងឺ​មិនកម្រើកដៃឬជើង។ ២. មានចលនាយឺត ជំងឺប៉ាគីនសិនអាចធ្វើឱ្យចាស់ៗមានចលនាយឺតយ៉ាវ និងត្រូវចំណាយ​ពេល​ច្រើន​ក្នុងការធ្វើការងារសាមញ្ញៗ។ ចាស់ៗអាចបោះជំហានខ្លីជាងមុនពេលដើរ ពិបាកក្រោកពីកៅអី ឬអាចដើរអូសជើង។ ៣. រឹងសាច់ដុំ ឬអវយវៈ អ្នកជំងឺអាចរឹងសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ ដែលបណ្តាលឱ្យមាន​ការឈឺចាប់ និងមាន​កម្រិត​​ក្នុង​ការធ្វើចលនា។ ៤. រមួលសាច់ដុំ ឬរមួលក្រពើ អ្នកជំងឺអាចរមួលក្រពើ ឬរួញម្រាមជើង។ ៥. បាត់បង់ចលនាស្វ័យប្រវត្តិ អ្នកជំងឹអាចថយ​សមត្ថភាព​ក្នុងការ​ធ្វើចលនា​ដោយមិន​ដឹងខ្លួន​ដូច​ជា ការ​ព្រិចភ្នែក ញញឹម ឬយោលដៃនៅពេលដើរ។ ៦. បាត់បង់លំនឹង អ្នកជំងឺមានទំនោរផ្អៀងទៅម្ខាងដែលជាហេតុធ្វើឱ្យងាយដួលនៅពេល​បុក ឬបះអ្វីមួយ។ នៅពេល​ព្យាយាម​បោះជំហានដើរទៅមុខ អ្នកជំងឺអាច​​មានអារម្មណ៍ថាដូចជាជាប់ជើងនឹងឥដ្ឋ ឬដី។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៧. ផ្លាស់ប្តូរការនិយាយ អ្នកជំងឺអាចនិយាយមិនសូវឮ លឿន ត្រដិត និងស្មើ​ដោយ​គ្មាន​ការលើក​ដាក់​សំឡេង។ ៨. ប្រែប្រួលអក្សរ អ្នកជំងឺមានការពិបាកក្នុងការសរសេរ ហើយអក្សរប្រែតូចជាងមុន និង​ពិបាក​មើល។ អាការៈផ្សេងទៀតរួមមាន៖ មានជំងឺបាក់ទឹកចិត្ត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ