ឈឺក្បាលនិងឈឺក្បាលប្រកាំង

ឈឺក្បាលនិងឈឺក្បាលប្រកាំង​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានការ​ឈឺក្បាលនិងឈឺក្បាលប្រកាំង​​​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ឈឺក្បាលនិងឈឺក្បាលប្រកាំង

ដកសក់មិនអាចជួយបំបាត់អាការៈឈឺក្បាលទេ តែបែរជាបង្កគ្រោះថ្នាក់ទៅវិញ

ការដកសក់គឺជាវិធីបុរាណដែលចាស់ៗតែងតែនិយមធ្វើ ពេលមានអាការៈ​ឈឺក្បាល។ ចុះអ្នក​ជំនាញ​ថាម៉េចវិញចំពោះការដកសក់នេះ?​ តើការដកសក់អាចកាត់បន្ថយអាការៈឈឺក្បាលទេ? ហើយតើអាចមាន​ផល​ប៉ះពាល់ដែរឬទេ? ការដកសក់គឺជាការចាប់គួចសក់ដែលនៅជិតគល់សក់ចំនួនបន្តិច (មិនច្រើន ឬមិនតិចពេក) នឹង​ម្រាម​ដៃ រួចទាញសក់ក្នុងទិសដៅត្រង់។ លើសពីនេះទៅទៀត ពេលដកសក់ យើងនឹងឮសំឡេងក្រឹកៗ។ តាមពិតការដកសក់មិនអាចកាត់បន្ថយអាការៈឈឺក្បាលទេ ប៉ុន្តែការដកសក់អាចបង្វែរ​អារម្មណ៍​យើង​ពី​ការ​ឈឺ​ក្បាល។ ការឈឺចាប់ដែលបណ្តាល​មកពីសារការដកសក់អាច​ធ្វើឱ្យយើងធូរស្រាល​ពី​អាការៈ​ឈឺក្បាល ព្រោះ​ខួរ​ក្បាល​យើងកំពុង​ទទួល​សញ្ញា​នៃការ​ឈឺ​ចាប់​ផ្សេង​​ដែល​ខ្លាំងជាងការ​ឈឺក្បាល។ [embed-health-tool-bmi] លោកវេជ្ជបណ្ឌិត Anthony S. Youn ឯកទេសវះកាត់កែសម្ផស្សនៅទីក្រុង Troy រដ្ឋ Michigan សហរដ្ឋ​អាមេរិកបានលើកឡើងថា នៅពេលយើងដកសក់ យើងក៏ទាញស្រទាប់ភ្នាស​ក្រោម​ស្បែក​ក្បាល (galea) ចេញ​ពីលលាដ៍ក្បាលដែរ ហើយនៅពេលស្រទាប់ភ្នាសក្រោមស្បែកក្បាល​ត្រលប់​ទៅ​បុកប៉ះនឹងលលាដ៍ក្បាលវិញ យើងនឹងមាន​ឮសំឡេងផង​។ សំឡេងដកសក់អាចធ្វើឱ្យយើងអាចពេញចិត្ត ឬស្កប់ចិត្ត ប៉ុន្តែការដក​សក់​អាចបណ្តាលឱ្យ៖ - រលាក​ស្បែក​ក្បាល៖ ការប្រើកម្លាំងដកសក់អាចបណ្តាល​ឱ្យស្បែកក្បាលយើង​រលាក​ដែល​ធ្វើឱ្យ​យើង​ឈឺ និងស្រគាលស្បែកក្បាល - រ​ហែក​ស្បែក​ក្បាល៖ ស្បែក​ក្បាលយើងអាចដាច់រហែក នៅពេលយើង​ទាញ​ដកសក់​ដែល​បណ្តាល​ឱ្យយើង​មាន​ការ​ឈឺចាប់ និង​ឆ្លង​មេរោគ - រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល៖ ការដកសក់ក៏អាចធ្វើឱ្យស្រទាប់​ភ្នាសក្រោម​ស្បែកក្បាល​ដាច់រហែកចេញពីលលាដ៍ក្បាល និងបណ្តាល​ឱ្យមានការហូរឈាមក្រោមស្បែកក្បាលដែរ។ - ខូចឫសសក់៖ ការប្រើកម្លាំងទាញសក់អាចធ្វើឱ្យឫសសក់ខូច ហើយធ្វើ​ឱ្យយើងជ្រុះសក់ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោក Jon Musgrave អ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណនៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា ពេលយើងឈឺក្បាល […]

ស្វែងរក ឈឺក្បាលនិងឈឺក្បាលប្រកាំង

ឈឺក្បាលនិងឈឺក្បាលប្រកាំង

មិនចង់ឲ្យអាការៈឈឺក្បាលរំខាន ដោះស្រាយតាមប៉ុន្មានចំណុចងាយៗនេះ

អាការៈឈឺក្បាល ជាបញ្ហាទូទៅមួយដែលអាចក្លាយជាផលរំខានដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការបំពេញការងាររបស់យើងម្នាក់ៗ។ កត្តាផ្សេងៗទៀតដែលអាចបណ្ដាលឲ្យយើងឈឺក្បាលមានស្ត្រេស កង្វះជាតិទឹក យប់ជ្រៅទើបចូលគេង។ល។ ប៉ុន្តែ បើយើងសាកល្បងប៉ុន្មានចំណុច ធានាអាការៈឈឺក្បាលនឹងលែងជាផលរំខានប្រចាំថ្ងៃទៀត។ ១.សម្រាក (ពិសេសនៅកន្លែងងងឹត) ស្ត្រេសជាបញ្ហាមួយបង្កឲ្យឈឺក្បាល។ កាត់បន្ថយភាពតានតឹងសាច់ដុំ អាចសម្រួលដល់អាការៈឈឺក្បាល ដោយយើងអាចសម្រាកនៅក្នុងបន្ទប់ដែលមានភ្លើងព្រាកៗ និងស្ងប់ល្អ ហើយព្យាយាមបន្ធូរខ្នង ក និងស្មា។ ២.បន្ធូរអារម្មណ៍ លំហាត់ដកដង្ហើមវែងៗ ឬការតាំងសមាធិ អាចជួយកាត់បន្ថយស្ត្រេស និងសម្រួលដល់បញ្ហាឈឺក្បាល។ ដកដង្ហើមចូលវែងៗ រួចដកដង្ហើមចេញមួយៗ បន្ធូររាល់ចំណុចលើរាងកាយដែលមានភាពតានតឹង។ ដាក់ក្បាលចុះក្រោម រួចងាកក្បាលបន្តិចម្ដងៗ ជាកន្លះរង្វង់ពីម្ខាងទៅម្ខាង។ ៣.ម៉ាស្សាក្បាល ការម៉ាស្សាក្បាលអាចសម្រួលដល់ភាពតឹងណែនរបស់សាច់ដុំ និងជួយយើងបន្ធូរអារម្មណ៍។ មួយវិញទៀត វិធីនេះក៏ជួយកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ និងសម្រួលភាពតានតឹងសាច់ដុំបណ្ដាលឲ្យឈឺក្បាលនោះ។ បើយើងមិនចង់ចំណាយលុយច្រើនទៅកន្លែងម៉ាស្សាទេនោះ អាចរកអ្នកណាម្នាក់ ឬធ្វើដោយខ្លួនឯង ដោយញីថ្នមៗទៅលើផ្នែកក្បាល ក និងសាច់ដុំស្មា រយៈពេល ៣-៤នាទី ឬតាមចំណង់ចំណូលចិត្ត។ ៤.ស្អំទឹកកក ឬទឹកក្ដៅ ការស្អំទឹកកកអាចជាមធ្យោបាយសាមញ្ញដោះស្រាយបញ្ហាសាមញ្ញមួយដែលគ្នាយើងមួយចំនួននិយមប្រើ។ ការស្អំទឹកកក ឬវត្ថុត្រជាក់ៗ ទៅលើក្បាល ឬក អាចជួយពង្រួមសរសៃឈាម និងកាត់បន្ថយការរលាកនៅតំបន់ឈឺនោះ។ មធ្យោបាយនេះ អាចរំដោះភាពឈឺចាប់បណ្ដាលមកពីឈឺក្បាលបានមួយរយៈ។ ចំណែកករណីខ្លះវិញ នៅពេលដែលយើងឈឺក្បាលខ្លាំង មានអារម្មណ៍ថាតឹងក្បាល ការស្អំទឹកក្ដៅអាចជួយសម្រួលសាច់ដុំតឹងនោះ និងជួយបំបាត់ការឈឺចាប់បាន។ តែនៅពេលដែលប្រើវិធីស្អំទឹកកក ឬទឹកក្ដៅ […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

មូលហេតុធម្មតា និងគ្រោះថ្នាក់ បណ្ដាលឲ្យឈឺក្បាលញឹកញាប់

អាការៈ​ឈឺ​ក្បាល គ្នា​យើង​ណា​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នោះ ខ្លះ​មាន​បញ្ហា​ឈឺ​ក្បាល​ស្ទើរ​តែ​រាល់​ថ្ងៃ រក​គិត​អ្វីមិន​ចេញ​ទេ។ គ្នា​យើង​មួយ​ចំនួន​គិត​ថា ការ​ឈឺ​ក្បាល​នេះ​ជា​បញ្ហា​សុខភាព​មនុស្ស​ទូទៅ​ជួប​ប្រទះ​ច្រើន លេប​ថ្នាំ​បន្តិច​ក៏​បាត់​ទៅ​វិញ ប៉ុន្តែ​មាន​មូល​ហេតុ​ខ្លះ​ទៀត​ដែល​បង្ក​ឲ្យ​យើង​ឈឺ​ក្បាល ក៏​ជា​សញ្ញា​នៃ​ជំងឺ​កាចៗ​កំពុង​កើត​ឡើង​លើ​យើង​ដែរ។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត អាការៈ​ឈឺ​ក្បាល​មួយ​ចំនួន​បណ្ដាល​មក​ពី​កត្តា​មិន​ធ្ងន់ធ្ងរ តែ​វា​អាច​ឲ្យ​ឈឺ​ក្បាល​រ៉ាំរ៉ៃ​ និង​រំខាន​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ចំណែក​ការ​ឈឺ​ក្បាល​ខ្លះ​ទៀត​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់ និង​លឿន​បំផុត។ ១.អាការៈ​ឈឺ​ក្បាល​មិន​ធ្ងន់ធ្ងរ ការ​ឈឺ​ក្បាល​ប្រកាំង ការ​ឈឺ​សរសៃ​មុខ និង​ក្បាល ការ​រលាក​ឆ្អឹង​ច្រមុះ ឬ​ដុះ​សាច់​ច្រមុះ ការ​ធុញ​ថប់ និង​ការ​ថប់​បារម្ភ ឬ​ស្ត្រេស។ល។ ២.អាការៈ​ឈឺ​ក្បាល​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ជំងឺ​រលាក​ស្រោម​ខួរក្បាល ការ​ហូរ​ឈាម​ក្នុង​ស្រោម​ខួរក្បាល ការ​ត្បៀត ឬ​បែក​សរសៃ​ឈាម​ខួរក្បាល ដុំ​សាច់​ក្នុង​ខួរ​ក្បាល ឬ​ខ្ទុះ​ក្នុង​ក្បាល​ជា​ដើម។ ចំពោះ​ការ​ព្យាបាល​របស់​អាការៈ​ឈឺ​ក្បាល​មាន​ច្រើន​មធ្យោបាយ និង​ខុសៗ​គ្នា​ទៅ​តាម​មូល​ហេតុ​នៃ​អាការៈ​នោះ។ មួយ​វិញ​ទៀត រាល់​ពេល​ឈឺ​ក្បាលគ្នា​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ផ្សំ​ថ្នាំ​លេប​នៅ​តាម​ឱសថស្ថាន​ផ្សេងៗ ដោយ​មិន​បាន​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ការ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ការ​យឺត​យ៉ាវ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​យថាហេតុ។


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព

និយាយ​ទាក់​ទង​នឹង​បញ្ហា​ឈឺ​ក្បាល ច្បាស់​ជា​យើង​ម្នាក់ៗ ឆ្លង​កាត់​ហើយ។ អាការៈ​ឈឺ​ក្បាល មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ពេល​ខ្លះ វា​អាច​ឲ្យ​យើង​ឈឺ​ក្បាល​ទាំង​មូល ខ្លះ​ឈឺ​តែ​ម្ខាង ហើយ​គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​ស្ពឹក​ៗ​ខួរក្បាល​តែ​ម្ដង។ ចុះ​រាល់​ពេល​ដែល​ឈឺ​ក្បាល​ម្ដងៗ យើង​ចេះ​តែ​លេប​ថ្នាំ​គ្រប់​ពេល វា​អាច​ប៉ះពាល់​ដល់​សុខភាព​អត់? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​ភាគ​ច្រើនជួបប្រទះញឹក​ញាប់​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្នុង​នោះ​ដែរ មាន​មនុស្ស​មួយចំនួនចូល​ចិត្ត​ញ៉ាំ​ថ្នាំ​បំបាត់​ភាព​ឈឺ​ចាប់​ ខ្លះ​ឲ្យ​តែ​ឈឺ​ក្បាល​លេប​ថ្នាំៗ​ហើយ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​មធ្យោបាយ​ល្អ​ទេ ត្បិត​វា​អាច​ធ្វើ​ឲ្យ​បាត់​ឈឺ​ក្បាល តែ​បើ​លេប​ច្រើន​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​វិញ​ទេ។ អាការៈ​ឈឺ​ក្បាល អាច​កើត​ឡើង​បណ្ដាល​មក​ពី​កត្តា​ច្រើន​រួម​មាន៖ កត្តា​អារម្មណ៍៖ ស្ត្រេស បាក់​ទឹក​ចិត្ត ថប់​បារម្ភ... កត្តាជំងឺ៖ អាការៈ​ឈឺ​ក្បាល​ប្រកាំង ជំងឺ​លើស​ឈាម ជំងឺត្រចៀក ច្រមុះ​ បំពង់ក ជំងឺដុំសាច់ខួរក្បាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ។ល។ កត្តា​អាកាសធាតុ៖ មេឃ​ក្ដៅ​ខ្លាំង... កត្តា​រាងកាយ៖ របួស​ត្រូវ​ក្បាល ឃ្លានខ្លាំង ផ្តាច់សារធាតុញៀន ។ល។ លោក​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ក្បាល​ញឹក​ញាប់​ស្ទើរ​រាល់​ថ្ងៃ យក​ល្អ​យើង​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ជួន​កាល វា​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​ណាមួយ​ដែល​យើង​មិន​ដែល​ចាប់​អារម្មណ៍។ លើស​ពី​នេះ ជំនួស​ដោយ​ការ​លេប​ថ្នាំ យើង​អាច​សាក​ល្បង​មធ្យោបាយ​ផ្សេង​បាន​ដូច​ជា៖ - កាត់​បន្ថយ​ស្ត្រេស - គេង​ឲ្យ​បាន​គ្រប់​គ្រាន់ - ហាត់​ប្រាណ​ទៀង​ទាត់ - ញ៉ាំ​អាហារ​ល្អៗ […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

តើការឈឺក្បាលប្រកាំងអាចធ្វើឲ្យអ្នកជំងឺពិការបានអត់?

មាន​តែ​គ្នា​យើង​ធ្លាប់ឆ្លង​កាត់ ឬ​កំពុង​តែ​ឈឺ​ក្បាល​ប្រកាំង​ទេ ទើប​ដឹង​ថា​ការ​ឈឺ​ក្បាល​មួយ​នេះ​ឈឺ​ខ្លាំង​កម្រិត​ណា។ ដោយ​សារ​តែ​អ្នក​ជំងឺ​មិន​សូវ​ចាប់​អារម្មណ៍​អំពី​រោគ​សញ្ញា លក្ខណៈ​នៃ​ការ​ឈឺ ក៏​ដូច​ជា​ផល​វិបាក​បណ្ដាល​មក​ពី​ការ​ឈឺ​ក្បាល​ប្រកាំង ដូច​នេះ​ហើយ​ទើប​បាន​ជា​មាន​អ្នក​ជំងឺ​ជា​ច្រើន មិន​អាច​ចែក​គ្នា​ដាច់​រវាង​ការ​ឈឺ​ក្បាល​ធម្មតា ជាមួយ​ការ​ឈឺក្បាល​ប្រកាំង​បាន។ ១-បែកចែកការ​ឈឺក្បាលធម្មតាជាមួយឈឺក្បាលប្រកាំង – ឈឺក្បាលធម្មតា ឈឺ​ក្បាល​គឺ​ជា​ពាក្យ​មួយ​ម៉ាត់​ដែល​ប្រើ ដើម្បី​រៀប​រាប់​អំពី​អាការៈ​ឈឺ​ចាប់​ក្នុង​ក្បាល លើ​មុខ និង​នៅ​ក។ ឈឺ​ក្បាល​ធម្មតា​គឺ​ខុស​គ្នា​ពី​ឈឺ​ក្បាល​ប្រកាំង ដែល​ឈឺ​ក្បាល​ភាគ​ច្រើន​បណ្ដាល​មក​ពី​កត្តា​បរិយាកាស​ជុំ​វិញ និង​កត្តា​អ្វី​មួយ​ផ្សេង ដែល​អាច​មាន​ដូច​ជា៖ មាន​អារម្មណ៍​ឧស្សាហ៍​​តឹង​ៗ​តាម​ថ្គាម មាន​អារម្មណ៍​ឃ្លាន​ក្នុង​រយៈ​ពេល​យូរ បាក់​ទឹក​ចិត្ដ ឬ​អារម្មណ៍​មិន​ស្ងប់ គេង​មិន​គ្រប់ អង្គុយ​ ឬ​ឈ​រ​មិន​ត្រូវ​ជាមួយ​ដង​ខ្លួន ការ​ឆ្លង​មេរោគ ស្ត្រេស ដោយ​សារ​លេប​ថ្នាំ​មួយ​ចំនួន អត្ថបទពាក់ព័ន្ធ៖ អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង តិចនិកមួយចំនួនជួយឲ្យមានអាយុវែង និងមានសុខភាពល្អ ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស ប្រភេទ​ឈឺ​ក្បាល​ដែល​ឧស្សាហ៍​កើត​ឡើង​មាន​ដូច​ជា៖ – ឈឺក្បាល​ប្រភេទ​តឹង​ណែន (Tension-type headaches)៖ នេះជា​ប្រភេទ​ឈឺ​ក្បាល​ដែល​ឧស្សាហ៍​កើត​ឡើង​ច្រើន​ជាង​គេ។ អារម្មណ៍​ឈឺ​មាន​លក្ខណៈ​ជា​សម្ពាធ​យ៉ាង​តឹង​នៅ​ក្នុង​ក្បាល​របស់​យើង ហើយ​ការ​ឈឺ​ចាប់​ប្រភេទ​មួយ​នេះ ភាគ​ច្រើន​ឈឺ​នៅ​ជុំ​វិញ​ក្បាល​ ឈឺ​តាម​កន្លែង​មួក​ដែល​យើង​ពាក់ ឬ​ឈឺ​នៅ​កន្លែង​ដែលយើង​​ចង​សក់។ – ឈឺក្បាល​តែ​មួយ​ចំហៀង​ក្បាល (Cluster-type headaches) ៖ ការ​ឈឺ​ក្បាល​ប្រភេទ​នេះ គឺ​ឈឺ​នៅ​តែ​ផ្នែក​ម្ខាង​ណា​មួយ​របស់​ក្បាល ហើយ​តាម​កន្លែង​ដែល​ឈឺ​នោះយើង​​​អាច​មាន​សញ្ញា​ផ្សេង​ដូច​ជា ហូរ​ទឹក​ភ្នែក ឬ​ក្រហម​ភ្នែក​ជា​ដើម។ ភាគ​ច្រើន​ឈឺក្បាលបែបនេះ​ចាប់​ផ្ដើម​ឈឺ​​ចេញ​ពី​ជុំ​វិញ​ភ្នែក ហើយ​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​ក និង​ក្បាល។ គេ​ហៅ​អាការៈ​នេះ​ថា​ជា​ការ​ឈឺ​ក្បាល​បែប​ចង្កោម ដោយ​សារតែ​ពេល​វា​​ធ្វើ​ទុក្ខ​ជា​លក្ខណៈ​ចង្កោម ហើយ​​អាច​ឈឺ​ពី […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ពេលឈឺក្បាល កោសខ្យល់នៅកញ្ចឹងក អាចគ្រោះថ្នាក់ធ្ងន់

សម្រាប់​ប្រជាជន​ខ្មែរ​យើង ជា​ពិសេស​ចាស់ៗ ចូលចិត្ត​ណាស់ ​វិធី​កោស​ខ្យល់​នៅ​ខ្នង ហើយ​លើ​ទ្រូង ដើម្បី​បំបាត់​អាការៈ​អត់​ស្រួល​ខ្លួន​មួយ​ចំនួន​ដោយ​មិន​ចាំបាច់​ចាយ​លុយ​ទិញ​ថ្នាំ។ មាន​ចាស់ៗ​មួយ​ចំនួន និយម​កោស​ខ្យល់​នៅ​កញ្ចឹងក ពេល​ដែល​ឈឺ​ក្បាល តើ​វិធី​បំបាត់​ការ​ឈឺ​ក្បាល​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​អត់? ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​ បាន​ពន្យល់​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ជា​សញ្ញា​មួយ​ដែល​ទាក់​ទង​នឹង​ជំងឺ​ជា​ច្រើន​ ដូច​ជា លើស​ឈាម​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​ជាមុន​សិន។ ការ​ដែល​ចាស់ៗ​មួយ​ចំនួន​និយម​កោស​ខ្យល់​នៅ​កញ្ចឹង​ក ពេល​ឈឺ​ក្បាល គឺ​អាច​ធ្វើ​ឲ្យ​គាត់​បាត់​ការ​ឈឺ​ចាប់​ក៏​ពិត​មែន តែ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ​ដូច​ជា ​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រសិន​បើ​គាត់​មិន​បាន​តាម​ដាន​សម្ពាធ​ឈាម​ត្រឹម​ត្រូវ។ តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ឈឺ​អី​តិច​តួច​គឺ​និយម​កោស​ខ្យល់​នេះ។ "តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ​ឈឺ​អី​ក៏​ដោយ យើង​គួរ​តែ​ទៅ​រក​ពេទ្យ​ពិនិត្យ​ត្រឹម​ត្រូវ និងលេបថ្នាំ​​តាម​មុខ​ជំងឺ​ ទើប​ជា​ការ​ល្អ"។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯក​ទេស​ផ្នែក​ទូទៅ ការ​កោស​ខ្យល់​មិន​មែន​ជា​វិធី​ល្អ​ទេ បូក​រួម​ទាំងវត្ថុ​ធាតុ​ដើម​ដែល​ប្រើ​រួម​មាន​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ហើយ​ការ​កោស​ខ្យល់​មិន​មែន​ចេះ​តែ​កោស​ៗ​ទេ អ្នក​ដែល​មាន​ជំងឺ​ ដូច​ជា ទឹក​នោម​ផ្អែម លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ មិន​គួរ​កោស​ខ្យល់​ឲ្យ​ទេ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​លើស​ដើម។


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ

ការ​ដុះដុំ​សាច់​ខួរ​ក្បាល គឺ​ជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស​ម្នាក់ៗ ហើយ​បើ​ឮ​ថា​កើត​ជំងឺ​មួយ​នេះ ដឹង​តែ​ពិបាក​ចិត្ត គេង​មិន​សុខ ញ៉ាំ​មិន​ឆ្ងាញ់​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ឈឺ​ចុក​ចាប់​ក្បាល អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន​ដែល​យើង​មិន​អាច​សន្មត​ផ្ដេសផ្ដាស​ទេ​ថា វាមានបញ្ហា​ដុះ​ដុំ​សាច់​ខួរ​ក្បាល​តែ​មួយ​មុខ​បាន​ទេ។ ជួន​កាល ការ​ឈឺ​ក្បាល​អាច​គ្រាន់​តែ​បណ្ដាល​មក​ពីការ​គិត​ច្រើន កើត​ស្រ្តេស គេង​មិន​គ្រប់​គ្រាន់ ។ល។ ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិតបន្ត​ថា ការ​ឈឺ​ក្បាល​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​ដុះ​ដុំ​សាច់​ខួរ​ក្បាល​ដែរ ហើយ​វា​អាច​មាន​លាយ​ឡំ​ជាមួយ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា៖ – ក្អួត – វិលមុខ ស្រវាំង​ភ្នែក – ប្រកាច់ – វង្វេងវង្វាន់ – ផ្លាស់​ប្ដូរ​នូវ​សមត្ថភាព​ស្ដាប់ ដឹង​រសជាតិ និង​ក្លិន – បាត់បង់​លំនឹង – ស្ពឹក​មួយ​ចំហៀង​ខ្លួន ជាដើម។ ក្នុង​ករណី​ដែល​ឈឺ​ក្បាល​ផង (ឈឺ​ក្បាល​ស្ទើរ​រាល់​ថ្ងៃ) បូក​រួម​ជាមួយ​រោគ​សញ្ញា​ទាំង​នេះ លោក​វេជ្ជបណ្ឌិត បាន​ណែនាំឲ្យ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ មុន​នឹង​ដុំ​សាច់​នោះ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ខួរក្បាល ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​​ជីវិត។ ​ អត្ថបទពាក់ព័ន្ធ៖ គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង បើមានអាការៈឈឺក្បាល សាកល្បងតិចនិកងាយៗនេះ អាច​កាត់​បន្ថយការឈឺចាប់បាន ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស ទាំងក្មេងទាំងចាស់ ប៉ុន្តែបើបែងចែកភេទ ស្រីៗអាចប្រឈមជំងឺភ្លេចភ្លាំង បាត់ការចងចាំជាងប្រុសៗ ល្បីយូរហើយ​តើ​ពិតអត់ […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ឧស្សាហ៍ឈឺក្បាលប្រកាំង សាកដោះស្រាយតាមតិចនិក ៥ យ៉ាងនេះ

មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​បាន​ជួប​បញ្ហាឈឺ​ក្បាល​ប្រកាំង​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​យើង​ធ្លាប់​មាន​អាការៈ​ឈឺ​ក្បាល​ប្រកាំង​នោះយើង​​ប្រាកដ​ជា​​ត្រូវ​​ដឹង​ថា​រោគ​សញ្ញា​នេះ​នឹង​មាន​ការ​ថយ​ចុះ​នៅ​ពេល​ណា​មិន​ខាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ងាយៗ​ទាំង ៥ ដើម្បី​ជួយ​គ្នាយើង​ពី​បញ្ហា​នៃ​ការ​ឈឺ​ក្បាល​ប្រកាំង​បាន។ ១- កត់ត្រាសកម្មភាពប្រចាំថ្ងៃរបស់យើង គ្មាន​នរណា​ម្នាក់​ស្គាល់ខ្លួនយើង​​ច្រើន​ជាង​យើង​នោះ​ទេ។ ការ​កត់ត្រា​នូវ​សកម្មភាព​របស់​យើង​​ប្រចាំ​ថ្ងៃ​អាច​ជួយ​យើង​ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈឺ​ក្បាល​ប្រកាំង​បាន។ យើង​​ត្រូវ​ចាប់​ផ្តើម​កំណត់​ពី​ភាព​ញឹកញាប់​នៃ​ការ​ឈឺ​ក្បាល​ដែលយើងបាន​ជួប និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឈឺ​ម្តងៗ ដោយ​កំណត់ចំណាំមូលហេតុផង។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​ជួយយើង​ទប់​ស្កាត់​ការ​ឈឺចាប់​ និង​​អាច​ជួយយើង​​ក្នុង​ការ​ជៀសវាង​ការ​ឈឺ​នៅ​ពេល​ក្រោយ។​ បន្ទាប់​មក​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ និង​ភេសជ្ជៈ​ដែលយើង​បាន​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ជា​ទូទៅ​អាហារ និង​ភេសជ្ជៈ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ក្បាល​មាន​កាហ្វេអ៊ីន ស្រា សូកូឡា ឈីស ​សាច់ និង​ប៊ីចេង (MSG) ។ ការ​កាត់​បន្ថយ​នូវ​អាហារ​ទាំង​នោះ​អាច​បន្ថយ​ការ​ឈឺ​ក្បាល​របស់យើងបាន និង​ធ្វើ​ឲ្យ​អាហារយើងកាន់​តែ​មាន​សុខភាព។ ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង ឬ​ស្ថានភាព​ជំងឺ​ផ្សេង​ទៀត​បាន​ដែរ។ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដែល​រួម​មាន​រោគសញ្ញា​ប្រកាំង និង​ការ​ឈឺក្បាល។ យើង​​គួរ​ពិក្សា​ជាមួយ​វេជ្ជបណ្ឌិត​ពី​ការ​ជំនួស​ថ្នាំ​ដែលយើង​បាន​ប្រើប្រាស់ បើ​ជួប​ករណីនេះ​។ អត្ថបទពាក់ព័ន្ធ៖  បើមានអាការៈឈឺក្បាល សាកល្បងតិចនិកងាយៗនេះ អាច​កាត់​បន្ថយការឈឺចាប់បាន ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា ២- ប្រុង​ប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​អ័រម៉ូន ចំពោះ​​ស្ត្រី​ អ័រម៉ូន​​ដើរ​តួនាទី​សំខាន់​លើ​ការ​ឈឺ​ក្បាល​បែប​ប្រកាំង។ ​ស្ត្រី​ភាគ​ច្រើន​ការ​ឈឺ​ក្បាល​បែប​ប្រកាំង​ជាទូទៅ​គឺ​កើត​មាន​ក្នុងអំឡុង​ពេល ឬមុន​ពេល​មក​រដូវ។ ដូច្នេះ​ជាការសំខាន់​ណាស់​ដែល​ស្ត្រី​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​វដ្ត​រដូវ​របស់​ខ្លួន​ ដើម្បី​ជួយ​ដល់​ការ​គ្រប់គ្រង​អាការៈនេះ​ឲ្យ​មាន​ប្រសិទ្ធភាព។លើស​​ពី​នេះ​​ទៀត​​ស្ត្រី​គួរ​តែ​ប្រុង​ប្រយ័ត្នជា​ពិសេស​ទៅ​លើ​របប​អាហារ និង​ទម្លាប់​ហាត់​ប្រាណ​របស់​ខ្លួន​​ក្នុង​អំឡុង​ពេល​មក​រដូវ។ ការ​បរិភោគ​អាហារ និង​ភេសជ្ជៈ​ដែល​ត្រឹម​ត្រូវ​អាច​ជួយ​ការពារ​ស្រីៗយើង​​ពី​ការ​ឈឺ​ក្បាល​ប្រកាំង​បាន។ ក្រៅ​ពី​នេះ ការ​លេប​ថ្នាំ​ពន្យា​រ​កំណើត និង​ការ​ព្យាបាល​តាម​អ័រម៉ូន​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ក្បាល​ប្រកាំង និង​មាន​​ភាព​ធ្ងន់​ធ្ងរ​​ផង​​ដែរ​។ ៣- បរិភោគ និងគេងបានត្រឹមត្រូវ រយៈពេល​នៃ​ការ​គេង​របស់យើង​គឺ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ការ​ឈឺ​ក្បាល​ប្រកាំង។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​យើង​ក្នុង​រយៈពេល​វែង។ គ្រោះ​ថ្នាក់​ទាំង​នោះ​មាន​ការ​ប៉ះពាល់​ដល់​មុខងារ​រាងកាយ វិបត្តិ​ក្នុង​ការ​ផ្តោតអារម្មណ៍ និង​កាត់​បន្ថយ​នូវ​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​ធ្វើ​សម្មភាព​ប្រចាំ​ថ្ងៃ។​ ដូច​គ្នា​ផង​ដែរ​ការ​គេង​លើស​ពី […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

វិធី ៥ យ៉ាង ជួយ​គ្នា​យើង​អាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន​

អាការៈឈឺក្បាល​ប្រ​កាំង(អាការៈឈឺក្បាលខ្ទោកៗខ្លាំង)​ ពិបាក​រកមូល​ហេតុ​ណាស់ ដោយ​ហេតុ​ថា​អាការៈនេះ​អាច​កើត​មាន​ដោយសារ​ការ​បញ្ជូល​គ្នា​នៃកត្តាជាច្រើន។​ គ្នា​យើង​ដែលជួប​បញ្ហាឈឺក្បាល​ប្រ​កាំង​ អាច​មាន​អារម្មណ៍ថា​អាការៈនេះ​ពិបាក​គ្រប់​គ្រង។ យ៉ាងណាមិញ​ យើង​ក៏មាន​ដែរ​វិធីសាស្រ្ត​មួយចំនួន​ដើម្បី​អាច​គ្រប់គ្រង​អាការៈ​មួយ​នេះ។​ ១- កក់ត្រារាល់ការឈឺក្បាលប្រកាំងរបស់យើង​ ជំហាន​ដំបូង​ក្នុង​ការ​គ្រប់​គ្រង​ការ​ឈឺក្បាល​ប្រកាំង​គឺ​យើង​​ត្រូវ​​​កក់ត្រា​​នូវ​អាការៈឈឺ​ក្បាល​នេះ​។ កំណត់​ត្រានៃ​ការ​ឈឺក្បាល​គឺ​ជា​វិធីសាស្រ្ត​ដ៏​ល្អ​មួយ​ដើម្បី​កំណត់​ពី​រោគ​សញ្ញា​នៃ​ការ​ឈឺក្បាល​។ កំណត់​ត្រា​នេះ​ក៏​អាច​ជួយ​យើង​ក្នុង​ការ​កំណត់​នូវ​កម្រិត​​នៃ​ការឈឺ និង​ថ្នាំ​ដែល​យើង​​ត្រូវ​ជៀស​វាង។ លើស​ពី​នេះ​ទៀត​កំណត់​ត្រា​អាច​ជួយ​វេជ្ជបណ្ឌិត​ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​​ប្រើប្រាស់បាន​ត្រឹម​ត្រូវ។ យើងអាចកត់ត្រា​ពី​​ថ្នាំ​ឈឺ​ក្បាល ឬ​ថ្នាំ​ព្យាបាល​រោគ​សញ្ញា​ផ្សេង​ៗ​ដូច​ជា​ចង្អោរ និង​ក្អួត ដែលយើងបាន​ប្រើ​ប្រាស់។ ក្រៅពីនេះ​ក៏អាច​មាន​ថ្នាំផ្សេងៗទៀត​ ប្រសិនជាយើងបាន​ប្រើប្រាស់ ទាក់ទងនឹង​​ជំងឺបាក់ទឹក​ចិត្ត ឬ​លើស​ឈាមជា​ដើម​។ អត្ថបទពាក់ព័ន្ធ៖  បើមានអាការៈឈឺក្បាល សាកល្បងតិចនិកងាយៗនេះ អាច​កាត់​បន្ថយការឈឺចាប់បាន អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ ២- រក្សាអនាម័យឲ្យបានស្អាត ការ​គ្រប់​គ្រង​ការ​គេង​ឲ្យ​បាន​ល្អ​គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង។ ការគេង​បាន​គ្រប់គ្រាន់​អាច​ជួយ​​យើង​ឲ្យ​មាន​សុខ​ភាព​ល្អ​ទាំង​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ការ​ឈឺក្បាល​ប្រកាំង​អាច​បណ្តាល​មក​ពី​ការ​គេង​មិន​លក់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ក្បាល​កើត​មានឡើងញឹកញាប់​។ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំង​នេះ​ អ្នកជំនាញណែនាំឲ្យ​យើង​កែប្រែទម្លាប់មួយចំនួន ដូចជា​ត្រូវចូល​គេង​ទៀង​ទាត់​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​នឹង​ការ​គេង​ឲ្យ​បាន​តិច​បំផុត ៨ ម៉ោង  ជៀសវាងប្រើទូរសព្ទមុនពេលចូលគេង កុំគេងថ្ងៃ ញ៉ាំអាហារ​ឲ្យ​បាន​៤ម៉ោង​មុនចូលគេង និង​កុំញ៉ាំភេសជ្ជៈ​ផ្សេងៗ​ក្នុង​រយៈពេល២ម៉ោង​មុនចូលគេង។​ យើងអាច​ជ្រើស​រើស​ប្រើ​វិធី​ព្យាបាល cognitive behavioral therapy (CBTI) ប្រសិន​បើ​យើង​​ចង់​បាន​ការ​ព្យាបាល​តាម​បែប​សណ្ដំ ដោយ​មាន​ប្រសិទ្ធភាព។ CBTI ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជម្រើស​ទី​មួយ​នៃ​បច្ចេក​ទេស​ក្នុង​ការ​សណ្តំ ហើយ​វិធីនេះ​មាន​ការ​រួម​ផ្សំច្រើន​របៀប​ដែល​មាន​ដូច​ជា​ការ​យល់​ដឹង​ពីររបៀប​​គេង ការតាំងអារម្មណ៍ និង​របៀបបន្ធូរអារម្មណ៍ ជាដើម។ ៣- ហាត់ប្រាណអាចជួយឲ្យជីវិតកាន់តែប្រសើរ ជា​ទូទៅ​ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​មាន​ទំនាក់​ទំនង​គ្នាយ៉ាង​ស្មុគ​ស្មាញ​ជាមួយ​នឹង​ការ​ឈឺក្បាល​ប្រកាំងនេះ​។ សម្រាប់​​មនុស្ស​មួយ​ចំនួន​ការ​ហាត់​ប្រាណ​អាច​ជួយ​កាត់​បន្ថយ​នូវ​រោគ​សញ្ញា​ឈឺក្បាលប្រកាំង​បាន ប៉ុន្តែ​សម្រាប់មនុស្ស​យើង​​មួយ​ចំនួន​ផ្សេង​ទៀត​ការហាត់ប្រាណ​​បែរ​ជា​ធ្វើ​ឲ្យ​បញ្ហា​​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅវិញ​។ សរុប​មក ការ​ធ្វើ​លំហាត់​ប្រាណ​កម្រិត​​ទាប ឬស្រាល ​ពិត​ជា​មាន​ឥទ្ធិពល​ទៅ​លើ​កម្រិត​​នៃ​ការ​ឈឺ​ក្បាល​មែន។ ការ​ធ្វើ​លំហាត់​ប្រាណ​បែប […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

បើមានអាការៈឈឺក្បាល សាកល្បងដោះស្រាយតាមតិចនិកនេះ

ឈឺក្បាល​ក៏​ជា​អាការៈ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ ជាពិសេស​ឈឺក្បាល​ប្រកាំងដែល​ផ្តល់​ការ​លំបាក​ជាច្រើន​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូចជា​ការ​បើកបរ ធ្វើការងារ ឬ​សូម្បីតែ​ការ​សន្ទនា​ធម្មតា។ ដូចនេះ​អត្ថបទនេះ​នឹង​បង្ហាញ​ពីតិននិក​ងាយៗ​​ដើម្បី​កាត់បន្ថយ​ការឈឺចាប់។ សម្រាក៖ នេះ​ជា​វិធី​ព្យាបាល​អាការៈ​ឈឺ​ក្បាលប្រកាំង​ដ៏​មាន​ប្រសិទ្ធភាព និង​អាច​បន្ថយ​ការ​ឈឺចាប់​បណ្ដាល​មកពី​អាការៈឈឺក្បាល​ផ្សេងៗ។ យើង​អាច​រក​កន្លែង​ស្ងាត់​ ឬ​ងងឹត​ដើម្បី​បិទភ្នែក​សម្រាក ព្រោះ​ការគេង​អាច​ជួយ​បំបាត់​ការឈឺចាប់​បាន។ ម៉ាស្សាសៀតផ្កា និងក៖ យក​ដៃឈ្លី ក និង​សៀតផ្កាដើម្បី​ឲ្យ​ចរន្តឈាម​មាន​លំហូរ​ស្រួល និង​ជួយ​បន្ថយ​អាការៈឈឺក្បាល​ដែល​បណ្ដាល​មកពី​សម្ពាធដែរ។​ រក្សា​កម្ដៅ​នៅនឹងក៖ យក​កន្សែង​ក្ដៅឧណ្ហៗ ឬ​បន្ទះ​កម្ដៅ​ដាក់​នៅ​ជុំវិញ​ក និង​​នៅកញ្ចឹងក​ដើម្បី​បន្ថយ​អាការៈ​ឈឺក្បាល។ ប្រសិន​ធ្វើបែបនេះ អាការៈ​មិន​មាន​ភាព​ប្រសើរ​ឡើង​ អាច​យក​ទឹកកក​មក​ជំនួសវិញ។ បន្ធូរអារម្មណ៍៖ ការ​ធ្វើ​សមាធិ ឬ​ដកដង្ហើមវែងៗ និង​ស្រមៃ​មើល​រូបភាព​ដែល​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​ក៏​អាច​ជួយ​បាន​ដែរ។ វិធី​បន្ធូរ​អារម្មណ៍​ផ្សេងទៀត​ក៏​អាចយើង​មាន​អាការៈ​ឈឺចាប់​ខ្ទោកៗបាន​ដែរ។ កាត់បន្ថយ​ស្ត្រេស៖ ប្រសិនជា​មាន​អាការៈ​ឈឺក្បាល​ខ្លាំង ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​ស្ត្រេស​ដូចជា​ចៀសឆ្ងាយ​ពី​បរិយាកាស​ដែល​អ៊ូអរ​ខ្លាំង ចេញ​ធ្វើ​ការ​លឿន​បន្តិច​ប្រសិន​ជា​អាច ឬ​ឲ្យ​សមាជិក​គ្រួសារ​ជួយ​កិច្ចការក្នុង​ផ្ទះ​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស ចុចទីតាំង​ទាំង ១៤ ​លើរាងកាយ​នេះ អាច​បំបាត់​អាការៈឈឺចាប់​នានា របបអាហារ៖ របប​អាហារ​មាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅ​លើ​អាការៈ​ឈឺក្បាល។ យកល្អគួរ​កាត់បន្ថយ​កាហ្វេអ៊ីន គ្រឿងស្រវឹង និង​ឈប់ជក់បារី។ ជាពិសេស​យក​ចិត្តទុកដាក់​ទៅលើ​ការញ៉ាំ​អាហារ​ឲ្យ​បាន​ទៀងទាត់។ សម្រាប់​អ្នក​ឈឺក្បាល​ដោយសារ​កម្រិតជាតិស្ករ​ក្នុង​ឈាមទាប គួរ​ចៀសវាង​ការ​អត់​ញ៉ាំ​អាហារ ជាពិសេស​អាហារ​ពេលព្រឹក។ អត្ថបទពាក់ព័ន្ធ៖ អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស