backup og meta

ដកសក់មិនអាចជួយបំបាត់អាការៈឈឺក្បាលទេ តែបែរជាបង្កគ្រោះថ្នាក់ទៅវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 04, 2023

    ដកសក់មិនអាចជួយបំបាត់អាការៈឈឺក្បាលទេ តែបែរជាបង្កគ្រោះថ្នាក់ទៅវិញ

    ការដកសក់គឺជាវិធីបុរាណដែលចាស់ៗតែងតែនិយមធ្វើ ពេលមានអាការៈ​ឈឺក្បាល។ ចុះអ្នក​ជំនាញ​ថាម៉េចវិញចំពោះការដកសក់នេះ?​ តើការដកសក់អាចកាត់បន្ថយអាការៈឈឺក្បាលទេ? ហើយតើអាចមាន​ផល​ប៉ះពាល់ដែរឬទេ?

    ការដកសក់គឺជាការចាប់គួចសក់ដែលនៅជិតគល់សក់ចំនួនបន្តិច (មិនច្រើន ឬមិនតិចពេក) នឹង​ម្រាម​ដៃ រួចទាញសក់ក្នុងទិសដៅត្រង់។ លើសពីនេះទៅទៀត ពេលដកសក់ យើងនឹងឮសំឡេងក្រឹកៗ។

    តាមពិតការដកសក់មិនអាចកាត់បន្ថយអាការៈឈឺក្បាលទេ ប៉ុន្តែការដកសក់អាចបង្វែរ​អារម្មណ៍​យើង​ពី​ការ​ឈឺ​ក្បាល។ ការឈឺចាប់ដែលបណ្តាល​មកពីសារការដកសក់អាច​ធ្វើឱ្យយើងធូរស្រាល​ពី​អាការៈ​ឈឺក្បាល ព្រោះ​ខួរ​ក្បាល​យើងកំពុង​ទទួល​សញ្ញា​នៃការ​ឈឺ​ចាប់​ផ្សេង​​ដែល​ខ្លាំងជាងការ​ឈឺក្បាល។

    លោកវេជ្ជបណ្ឌិត Anthony S. Youn ឯកទេសវះកាត់កែសម្ផស្សនៅទីក្រុង Troy រដ្ឋ Michigan សហរដ្ឋ​អាមេរិកបានលើកឡើងថា នៅពេលយើងដកសក់ យើងក៏ទាញស្រទាប់ភ្នាស​ក្រោម​ស្បែក​ក្បាល (galea) ចេញ​ពីលលាដ៍ក្បាលដែរ ហើយនៅពេលស្រទាប់ភ្នាសក្រោមស្បែកក្បាល​ត្រលប់​ទៅ​បុកប៉ះនឹងលលាដ៍ក្បាលវិញ យើងនឹងមាន​ឮសំឡេងផង​។

    សំឡេងដកសក់អាចធ្វើឱ្យយើងអាចពេញចិត្ត ឬស្កប់ចិត្ត ប៉ុន្តែការដក​សក់​អាចបណ្តាលឱ្យ៖

    – រលាក​ស្បែក​ក្បាល៖ ការប្រើកម្លាំងដកសក់អាចបណ្តាល​ឱ្យស្បែកក្បាលយើង​រលាក​ដែល​ធ្វើឱ្យ​យើង​ឈឺ និងស្រគាលស្បែកក្បាល

    រ​ហែក​ស្បែក​ក្បាល៖ ស្បែក​ក្បាលយើងអាចដាច់រហែក នៅពេលយើង​ទាញ​ដកសក់​ដែល​បណ្តាល​ឱ្យយើង​មាន​ការ​ឈឺចាប់ និង​ឆ្លង​មេរោគ

    រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល៖ ការដកសក់ក៏អាចធ្វើឱ្យស្រទាប់​ភ្នាសក្រោម​ស្បែកក្បាល​ដាច់រហែកចេញពីលលាដ៍ក្បាល និងបណ្តាល​ឱ្យមានការហូរឈាមក្រោមស្បែកក្បាលដែរ។

    ខូចឫសសក់៖ ការប្រើកម្លាំងទាញសក់អាចធ្វើឱ្យឫសសក់ខូច ហើយធ្វើ​ឱ្យយើងជ្រុះសក់

    ជ្រុះសក់

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    លោក Jon Musgrave អ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណនៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា ពេលយើងឈឺក្បាល យើងអាចម៉ាស្សាក្បាលដោយប្រើចុងម្រាមដៃទាំង ១០ ដាក់​លើ​ក្បាល រួចម៉ាស្សាជាចលនារង្វង់តូចៗឱ្យសព្វពេញក្បាល។ ប​ន្ទាប់​មកម៉ាស្សា​សៀតផ្កា​ជាមួយ​ចុង​ម្រាម​ដៃចង្អុល និងម្រាមដៃកណ្តាលក្នុងចលនារង្វង់ៗ។

    សរុបទៅការដកសក់មិនមែនជាមធ្យោបាយដ៏ល្អក្នុងការបំបាត់អាការៈ​ឈឺ​ក្បាលទេ។ ផ្ទុយទៅវិញ​អាច​បង្កផលវិបាកជាច្រើន។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ការដកសក់អាចបណ្តាលឱ្យមានផលវិបាកដូចជា៖
    • រលាក​ស្បែក​ក្បាល
    • រ​ហែក​ស្បែក​ក្បាល
    • រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល
    • ខូចឫសសក់
    • ខូចសរសៃឈាម និងចុងសរសៃប្រសាទ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម