ដកសក់មិនអាចជួយបំបាត់អាការៈឈឺក្បាលទេ តែបែរជាបង្កគ្រោះថ្នាក់ទៅវិញ
ការដកសក់គឺជាវិធីបុរាណដែលចាស់ៗតែងតែនិយមធ្វើ ពេលមានអាការៈឈឺក្បាល។ ចុះអ្នកជំនាញថាម៉េចវិញចំពោះការដកសក់នេះ? តើការដកសក់អាចកាត់បន្ថយអាការៈឈឺក្បាលទេ? ហើយតើអាចមានផលប៉ះពាល់ដែរឬទេ? ការដកសក់គឺជាការចាប់គួចសក់ដែលនៅជិតគល់សក់ចំនួនបន្តិច (មិនច្រើន ឬមិនតិចពេក) នឹងម្រាមដៃ រួចទាញសក់ក្នុងទិសដៅត្រង់។ លើសពីនេះទៅទៀត ពេលដកសក់ យើងនឹងឮសំឡេងក្រឹកៗ។ តាមពិតការដកសក់មិនអាចកាត់បន្ថយអាការៈឈឺក្បាលទេ ប៉ុន្តែការដកសក់អាចបង្វែរអារម្មណ៍យើងពីការឈឺក្បាល។ ការឈឺចាប់ដែលបណ្តាលមកពីសារការដកសក់អាចធ្វើឱ្យយើងធូរស្រាលពីអាការៈឈឺក្បាល ព្រោះខួរក្បាលយើងកំពុងទទួលសញ្ញានៃការឈឺចាប់ផ្សេងដែលខ្លាំងជាងការឈឺក្បាល។ [embed-health-tool-bmi] លោកវេជ្ជបណ្ឌិត Anthony S. Youn ឯកទេសវះកាត់កែសម្ផស្សនៅទីក្រុង Troy រដ្ឋ Michigan សហរដ្ឋអាមេរិកបានលើកឡើងថា នៅពេលយើងដកសក់ យើងក៏ទាញស្រទាប់ភ្នាសក្រោមស្បែកក្បាល (galea) ចេញពីលលាដ៍ក្បាលដែរ ហើយនៅពេលស្រទាប់ភ្នាសក្រោមស្បែកក្បាលត្រលប់ទៅបុកប៉ះនឹងលលាដ៍ក្បាលវិញ យើងនឹងមានឮសំឡេងផង។ សំឡេងដកសក់អាចធ្វើឱ្យយើងអាចពេញចិត្ត ឬស្កប់ចិត្ត ប៉ុន្តែការដកសក់អាចបណ្តាលឱ្យ៖ - រលាកស្បែកក្បាល៖ ការប្រើកម្លាំងដកសក់អាចបណ្តាលឱ្យស្បែកក្បាលយើងរលាកដែលធ្វើឱ្យយើងឈឺ និងស្រគាលស្បែកក្បាល - រហែកស្បែកក្បាល៖ ស្បែកក្បាលយើងអាចដាច់រហែក នៅពេលយើងទាញដកសក់ដែលបណ្តាលឱ្យយើងមានការឈឺចាប់ និងឆ្លងមេរោគ - រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល៖ ការដកសក់ក៏អាចធ្វើឱ្យស្រទាប់ភ្នាសក្រោមស្បែកក្បាលដាច់រហែកចេញពីលលាដ៍ក្បាល និងបណ្តាលឱ្យមានការហូរឈាមក្រោមស្បែកក្បាលដែរ។ - ខូចឫសសក់៖ ការប្រើកម្លាំងទាញសក់អាចធ្វើឱ្យឫសសក់ខូច ហើយធ្វើឱ្យយើងជ្រុះសក់ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោក Jon Musgrave អ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានណែនាំថា ពេលយើងឈឺក្បាល […]