Stroke ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតច្រើនលើមនុស្សចាស់ បង្ការបែបណា?
ដឹងអត់ថា មានមនុស្សប្រមាណ១៥លាននាក់ជុំវិញពិភពលោក ប្រឈមនឹងបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលជារៀងរាល់ឆ្នាំ ក្នុងចំណោមនោះ អត្រាបាត់បង់ជីវិតកើនដល់៥លាននាក់ និង៥លាននាក់ទៀត ត្រូវពិការជារៀងរហូត ដែលបានក្លាយជាបន្ទុកដ៏ធំមួយដល់សមាជិកគ្រួសារ។ ហេតុដូច្នេះហើយ ការបង្ការ និងការតាមដានស្ថានភាពសុខភាពឱ្យបានជាប់លាប់ មានសារៈសំខាន់ណាស់សម្រាប់អ្នកមានបញ្ហាសុខភាពស្រាប់ ជាពិសេសមនុស្សវ័យចំណាស់។ គន្លឹះ ៣ យ៉ាងបង្ការគ្រោះថ្នាក់សរសៃឈាមលើមនុស្សចាស់ ១. បញ្ចុះសម្ពាធឈាម សម្ពាធឈាមខ្ពស់ គឺជាមូលហេតុចម្បងដែលនាំឱ្យកើតគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការតាមដានកម្រិតសម្ពាធឈាម និងចាត់វិធានការចាំបាច់មួយចំនួន អាចពង្រឹងសុខភាពបេះដូង ក៏ដូចជាបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ កម្រិតសម្ពាធឈាមសមស្របសម្រាប់មនុស្សអាយុ៦៥ឆ្នាំឡើងទៅ គឺត្រូវតិចជាង១៣០/៨០។ ប៉ុន្តែក្នុងករណីសម្ពាធឈាមឡើងខ្ពស់ យើងគួរតែ៖ កាត់បន្ថយការញ៉ាំស្ករ ជៀសវាងអាហារមានជាតិកូលេស្តេរូល (កម្រិតជាតិខ្លាញ់ក្នុងចរន្តឈាម) ដូចជាប៊ឺហ្គឺរ ឈីស និងការ៉េម ញ៉ាំរបបអាហារសុខភាព ដូចជាបន្លែ ផ្លែឈើ ត្រី និងទឹកដោះគោគ្មានខ្លាញ់ ហាត់ប្រាណរយៈពេល៣០នាទីក្នុង១ថ្ងៃ។ ២. រក្សាទម្ងន់ខ្លួន យោងតាមអង្គការ World Stroke Organization ការលើសទម្ងន់ អាចបង្កើនហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលដល់ទៅ២២% ស្របពេលដែលអ្នកធាត់ជ្រុល មានហានិភ័យរហូតដល់ទៅ៦៤%។ យ៉ាងណាមិញ ចំពោះមនុស្សវ័យចំណាស់ ដែលមានបញ្ហាសុខភាពគួបផ្សំ ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ២ លើសសម្ពាធឈាម និងផ្សេងទៀត គឺមានអត្រាគ្រោះថ្នាក់សរសៃឈាមខួរក្បាលកាន់តែខ្ពស់។ ហេតុដូច្នេះហើយ មនុស្សវ័យចំណាស់ គួរតែថែរក្សាទម្ងន់ខ្លួនឱ្យបានល្អ […]