backup og meta

​សញ្ញាព្រមានមួយចំនួន មុននឹងប្រឈមគ្រោះថ្នាក់សរសៃឈាមខួរក្បាល គ្នាយើងគួរដឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 04, 2023

    ​សញ្ញាព្រមានមួយចំនួន មុននឹងប្រឈមគ្រោះថ្នាក់សរសៃឈាមខួរក្បាល គ្នាយើងគួរដឹង!

    គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ (Stroke) ​ជា​ជំងឺ​មួយ​ដ៏​សាហាវ​ ដែល​អាច​នាំ​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ពិការ ​ឬ​​​បាត់បង់​ជីវិត។ ហេតុ​នេះ​ហើយ​ ដើម្បី​ឆ្លង​ផុត​ពី​​គ្រោះថ្នាក់​ដោយ​សារ​ជំងឺ​នេះ យើង​ចាំបាច់​ត្រូវ​សម្គាល់​រោគសញ្ញា​ឲ្យ​បាន​ឆាប់​រហ័ស​ ហើយ​ក្នុង​ករណី​ស្រាល​ ការ​សង្គ្រោះ​បឋម​គឺ​មិន​អាច​ខ្វះ​បាន​ឡើយ​។

    អ្វី​ទៅ​ជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល​?

    ​​​​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល កើត​ឡើង​នៅ​ពេល​ដែល​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ត្រូវ​បាន​រាំងស្ទះ។ បញ្ហា​នេះ​ អាច​បណ្ដាល​មក​ពី​កង្វះ​អុកស៊ីសែន​ ឬ​ដោយ​សារ​​ការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល។ ជាក់​ស្ដែង ដោយ​សារ​តែ​ខួរ​ក្បាល​ជា​សរីរាង្គ​ងាយ​​ខូចខាត ដូច្នេះ​ហើយ​ សូម្បី​តែ​នៅ​ពេល​ខ្វះ​អុកស៊ីសែន ឬ​សារធាតុ​ចិញ្ចឹម​ក៏​អាច​បណ្ដាល​ឲ្យ​ខូចខាត​ដល់​កោសិកា​​ខួរ​ក្បាល​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ កោសិកា​ខួរ​ក្បាល​មិន​អាច​បង្កើត​ឡើង​វិញ​ដោយ​ងាយ​ស្រួល​ ដូច​កោសិកា​ស្បែក​ ឬ​សាច់ដុំ​ឡើយ។

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អាច​​ចាត់​ថ្នាក់​ដោយ​ផ្អែក​លើ​សភាព​ជំងឺ​​ ចាប់​ពី​កម្រិត​ស្រាល​ មធ្យម​ ឬ​ធ្ងន់ធ្ងរ។ ក្នុង​ករណី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល​ រោគសញ្ញា​អាច​​ងាយ​ស្រួល​​ព្យាបាល​ជាង​កម្រិត​មធ្យម​ និង​កម្រិត​ធ្ងន់។

    ​គន្លឹះ​សង្គ្រោះ​បឋម​សម្រាប់​ករណី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល​

    ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ​ឲ្យ​ទាន់​ពេលវេលា យើង​គួរ​តែ​សង្កេត​មើល​សញ្ញា​ និង​​រោគសញ្ញា​​​មួយ​ចំនួន​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល ដូច​ខាង​ក្រោម​៖

    • ពិបាក​ទប់​លំនឹង
    • ​​ព្រឹល​ភ្នែក ឬ​​មើល​មិន​ឃើញ​
    • វៀច​មុខ
    • បើ​ដៃ​ម្ខាង​របស់​អ្នក​ជំងឺ​មាន​សភាព​ខ្សោយ​​ជាង​ដៃ​ម្ខាង​ទៀត ​មាន​ន័យ​ថា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​ឡើង​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ខួរ​ក្បាល
    • បញ្ហា​ការ​និយាយ​ស្ដី
    • សម្គាល់​ពី​រយៈពេល​ដែល​អ្នកជំងឺ​​មាន​រោគសញ្ញា​ ក៏​ដូចជា​នាំ​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់​កាន់​តែ​ប្រសើរ។

    ការ​សង្គ្រោះ​បឋម​សម្រាប់​ករណី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កម្រិត​ស្រាល ក៏​ដូច​គ្នា​ទៅ​នឹង​កម្រិត​ធ្ងន់ធ្ងរ​ដែរ។ ទោះ​បី​ជា​រោគសញ្ញា​​​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង ឬ​មិន​សូវ​ធ្ងន់ធ្ងរ​ យើង​ចាំបាច់​ត្រូវ​នាំ​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ ទើប​ជា​ការ​ប្រសើរ។

    ចំណុច​ដែល​មិន​គួរ​ធ្វើ

    អ្នក​ជំងឺ​មួយ​ចំនួន​ជឿ​ថា ខ្លួន​អាច​លេប​ថ្នាំ​ អំឡុង​ពេល​ ឬ​ក្រោយ​ពេល​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ប៉ុន្តែ​នេះ​ជា​ការ​យល់​ខុស​​ប៉ុណ្ណោះ។ ថ្វី​ត្បិត​តែ​ថ្នាំ​ទាំងនោះ​​ អាច​ជួយ​ពង្រាវ​ឈាម​ ​តែ​ក៏​មិន​ស័ក្ដិសម​នឹង​ការ​ព្យាបាល​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នោះ​ដែរ។ ដូច្នេះ​ហើយ​ ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ អំឡុង​ពេល​មាន​រោគសញ្ញា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គឺ​ជា​រឿង​ដ៏​សំខាន់​​បំផុត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម