backup og meta

មិនមែនតែចាស់ទេ ក្មេងក៏អាចគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2022

    មិនមែនតែចាស់ទេ ក្មេងក៏អាចគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរ

    ​ជា​ទូទៅ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ច្រើន​តែ​កើត​លើ​មនុស្ស​ចាស់​ ឬ​អ្នក​ដែល​មាន​​ជំងឺ​​ប្រចាំ​កាយ​។ យ៉ាង​ណា​មិញ អ្នក​ដែល​មាន​វ័យ​ក្មេង​មួយ​ចំនួន​ ក៏​ជួប​ប្រទះ​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នេះ​ដែរ។ ពិត​ណាស់​ បើតាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រហែល​ជា​៣,៧% ទៅ​១០% នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​កើត​លើ​អ្នក​ដែល​មាន​វ័យ​៤៥​ឆ្នាំ ឬ​ក្មេង​ជាង​នេះ ហើយ​ជា​រៀង​រាល់​ឆ្នាំ ចំនួន​អ្នក​កើត​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

    ហេតុអ្វី​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​លើ​មនុស្ស​វ័យ​ក្មេង?

    កត្តា​ហានិភ័យ​មួយ​ចំនួន​លើ​មនុស្ស​​ចាស់​ ក៏​អាច​​បណ្ដាល​ឲ្យ​គ្នា​យើង​វ័យ​ក្មេង​ប្រឈម​នឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា ដែល​រួម​មាន​ ជក់​បារី ធាត់​ជ្រុល​ លើស​សម្ពាធ​ឈាម​ ទឹក​នោម​ផ្អែម​ កម្រិត​ជាតិ​កូលេស្តេរ៉ូល​ខ្ពស់​ និង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល។

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ១. ជំងឺ​បេះដូង

    អ្នក​មាន​ជំងឺ​បេះដូង​ពី​កំណើត​ អាច​​កើត​មាន​កំណក​ឈាម​នៅ​ក្នុង​បេះដូង និង​ផ្លាស់ទី​ទៅ​កាន់​ខួរ​ក្បាល។ ជំងឺបេះដូង​មួយ​ទៀត​​ គឺ​Patent foramen ovale (បេះដូងចំហ) ជា​ស្ថានភាព​ដែល​ថត​បេះដូង​មិន​បិទ​ភ្លាម​ៗ​ក្រោយ​ពេល​កើត​។ ជំងឺ​មួយ​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

    ២. ​វិបត្តិ​ឈាម​

    វិបត្តិ​ឈាម​ជាក់លាក់​មួយ​ចំនួន​ ក៏​រួម​ចំណែក​ដល់​ការ​​ប្រឈម​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ចំពោះ​មនុស្ស​វ័យ​ក្មេង​ផង​ដែរ។ ជា​ពិសេស វិបត្តិ​ឈាម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ឈាម​កក​យ៉ាង​ងាយ​ ដែល​នាំ​ធ្វើ​ឲ្យ​កើត​មាន​កំណក​ឈាម​ផ្លាស់ទី​ទៅ​កាន់​ខួរ​ក្បាល ជា​ហេតុ​នាំ​ឲ្យ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

    អត្ថបទគួរអាន៖

    ​៣. ដាច់​សរសៃ​ឈាម​

    ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​ដាច់​សរសៃ​ឈាម​នៅ​​ក ក៏​អាច​ជា​មូលហេតុ​នាំ​ឲ្យ​កើត​បញ្ហា​គ្រោះថ្នាក់​សរសៃ​ខួរ​ក្បាល​ដូច​គ្នា។

    ៤. ឈឺ​ក្បាល​ប្រកាំង​ញឹកញាប់

    ចំណែក​អ្នក​ដែល​ឧស្សាហ៍​ឈឺ​ក្បាល​ប្រកាំង​ ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ហើយ​នៅ​ពេល​ដែល​យើង​មាន​​វ័យ​​កាន់​តែ​ច្រើន​ ហានិភ័យ​នឹង​​កើត​ឡើង​​កាន់​តែ​ខ្លាំង​ដូច​គ្នា។

    គ្រោះថ្នាក់សរសៃឈាមខួរក្បាល

    ៥. ការ​ប្រើប្រាស់​ថ្នាំ​ញៀន​

    ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ ក៏​អាច​ប៉ះពាល់​ដល់​រាងកាយ ព្រម​ទាំង​រួម​ចំណែក​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង។

    គន្លឹះ​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

    • ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ
    • ញ៉ាំ​អាហារ​សុខភាព​ ជា​ពិសេស​បន្លែ និង​ផ្លែឈើ
    • ពិនិត្យ​សុខភាព​ជា​ទៀងទាត់។

    ចំណុចសំខាន់

    ពេល​ខ្លះ គ្នា​យើង​តែង​គិត​ថា គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​តែ​លើ​មនុស្ស​ចាស់​ទេ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ បញ្ហា​សុខភាព​មួយ​នេះ មិន​រើស​វ័យ​ឡើយ​ ដែល​សូម្បី​តែ​គ្នា​យើង​វ័យ​ក្មេង​ក៏​អាច​កើត​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដែរ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​ ឬ​អ្នក​ដែល​ស្ថិត​ក្នុង​កត្តា​ប្រឈម​​ខាង​ក្រោម៖
    • មាន​ជំងឺ​បេះដូង
    • វិបត្តិឈាម
    • ដា់​សរសៃ​ឈាម
    • ឈឺ​ក្បាល​ប្រកាំង​ញឹកញាប់
    • ប្រើប្រាស់​​ថ្នាំ​​ញៀន​ខុសច្បាប់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម