backup og meta

បើកើតជំងឺទឹកនោមផ្អែម អាចបង្កជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    បើកើតជំងឺទឹកនោមផ្អែម អាចបង្កជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរអត់?

    ​​​ជំងឺ​​ទឹក​នោម​ផ្អែម​ ​កើត​ឡើង​នៅ​ពេល​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​​ខ្ពស់​ ដែល​អាច​បង្ក​ជា​ផលវិបាក​ផ្សេង​ៗ ប្រសិន​បើ​យើង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​មិន​បាន​ល្អ។ ប៉ុន្តែ​ យើង​ដឹង​អត់​ថា ជំងឺ​ទឹកនោម​ផ្អែម​ក៏​អាច​បណ្ដាល​ឲ្យ​​​កើត​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា។ តើ​​ជំងឺ​ទឹក​នោម​ផ្អែម​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ម៉េច​ខ្លះ?

    ​ជំងឺ​ទឹក​នោម​ផ្អែម

    ​​ជា​ទូទៅ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​បញ្ហា​អាំងស៊ុយលីន​ ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​គ្លុយកូស​ចូល​ក្នុង​កោសិកា។ មិន​ថា​​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​២​នោះ​ទេ គឺ​សុទ្ធ​តែ​នាំ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ដែល​បណ្ដាល​ឲ្យ​មាន​អាការៈ​ដូចជា​នោម​ញឹកញាប់ ស្រេក​ទឹក​ របួស​ក្រ​ជា​សះស្បើយ​ និង​អស់​កម្លាំង។ ប្រសិនបើ​យើង​មិន​​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន​ល្អ​ទេ​នោះ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ជា​ផលវិបាក​ដូចជា​ជំងឺ​ទឹកនោម​ផ្អែម​ធ្វើ​ឲ្យ​ដំបៅ​ជើង​ ខូច​សរសៃ​ប្រសាទ និង​ពិការ​ភ្នែក។

    ទឹកនោមផ្អែម

    គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​

    ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល កើត​ឡើង​នៅ​ពេល​ដែល​មុខងារ​ខួរក្បាល​​​លែង​ដំណើរការ​ ដោយ​សារ​តែ​ការ​រាំងស្ទះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល។ ជា​លទ្ធផល​ ផ្នែក​មួយ​នៃ​ខួរ​ក្បាល​​មិន​ទទួល​បាន​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ ដែល​នាំ​ឲ្យ​កោសិកា​ខួរ​ក្បាល​ខូច​តែ​ម្ដង។​ ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ភ្នែក និង​ការ​និយាយ​ស្ដី ពិបាក​ធ្វើ​ចលនា ឬ​មិន​អាច​គ្រប់គ្រង​ការ​​បន្ទោបង់​ និង​ជុះ​​នោម​បាន​។

    ​​​តើ​​ជំងឺ​ទឹក​នោម​ផ្អែម​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ម៉េច​ខ្លះ?

    យោង​តាម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ជំងឺ​ទឹក​នោម​ផ្អែម​បង្កើន​ហានិភ័យ​​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ដោយ​សារ​តែ​ជំងឺ​នេះ​ប៉ះពាល់​ដល់​សរសៃ​ឈាម។ ជាក់ស្ដែង ​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​សរសៃ​ឈាម​ អាច​ប្រមូលផ្ដុំ​ស្រទាប់​ខ្លាញ់ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​អាច​បង្ក​ឲ្យ​មាន​កំណក​ឈាម​ផង​ដែរ។ ស្រទាប់​ខ្លាញ់​ ឬ​កំណក​ឈាម​ទាំង​នេះ​ សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​​​កើត​​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

    អត្ថបទគួរអាន៖

    កត្តា​ហានិភ័យ​ស្រដៀង​គ្នា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

    • ធាត់​ជ្រុល
    • មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម
    • សម្ពាធ​ឈាម​ខ្ពស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម