brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ពិតអត់? ពេលងូតទឹក ស្រោចទឹកលើក្បាលមុនគេ អាចធ្វើឲ្យគ្រោះថ្នាក់សរសៃឈាមខួរក្បាល?

មាន​ការ​លើក​ឡើង​ថា ការ​ស្រោច​ទឹក​ពី​លើ​ក្បាល​ និង​សក់​មុន​គេ​ នៅ​ពេល​ចូល​ងូត​ទឹក​ អាច​នាំ​ឲ្យ​យើង​មាន​ហានិភ័យ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ខ្ពស់​? តើ​ការ​លើក​ឡើង​បែប​នេះ ត្រឹមត្រូវ​ដែរ​ទេ?

ពិតអត់? ពេលងូតទឹក ស្រោចទឹកលើក្បាលមុនគេ អាចធ្វើឲ្យគ្រោះថ្នាក់សរសៃឈាមខួរក្បាល?

គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្វី​មួយ​រាំងស្ទះ​ការ​ផ្គត់ផ្គង់​ឈាម​​ទៅ​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល ឬ​នៅ​ពេល​ដែល​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​បែកធ្លាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខួរ​ក្បាល​ត្រូវ​បាន​បំផ្លាញ ឬ​ស្លាប់​។ អ្នក​ដែល​កើត​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល អាច​ប្រឈម​នឹង​ពិការភាព និង​បាត់បង់​ជីវិត​ផង​ក៏​មាន។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

យ៉ាង​ណា​មិញ ចំពោះ​បញ្ហា​ដែល​ថា យើង​គួរ​តែ​ស្រោច​ទឹក​លើ​ជើង​មុន​គេ​ នៅ​ពេល​ងូត​ទឹក ដោយមិនត្រូវស្រោច​ទឹក​លើ​ក្បាល​ និង​សក់​មុន​គេ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នេះ គឺ​ជា​ការ​យល់​ខុស​ប៉ុណ្ណោះ។

គ្រោះថ្នាក់សរសៃឈាមខួរក្បាល

យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ មាន​ការ​កើន​ឡើង​ខ្ពស់​នៅ​ពេល​ដែល​យើង​ធ្លាប់​កើត​បញ្ហា​នេះ​ពី​មុន​មក​ ហើយ​ចំណែក​ឯ​ការ​បាត់បង់​ជីវិត​វិញ​ទៀតសោត​ គឺ​អាស្រ័យ​លើ​ទៅ​ប្រភេទ​នៃ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ហើយ​ក៏​មិន​សូវ​ឃើញ​កើត​ឡើង​ញឹកញាប់​ចំពោះ​អ្នក​អាយុ​ក្រោម​៤០​ឆ្នាំ​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ មូល​ហេតុ​ចម្បង​​នៃ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គឺ​បណ្តាល​មក​ពី​​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​កូលេស្តេរ៉ូល​ខ្ពស់ និង​ការ​ធាត់​ជ្រុល។ ក្នុង​ករណី​ដែល​យើង​ធ្វេសប្រហែស​ មិន​បាន​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ នោះ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​ខ្ពស់​ផង​ដែរ។

ការ​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

យើង​អាច​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​តាម​វិធី​ខាងក្រោម​នេះ

  • គ្រប់គ្រង​ទម្ងន់
  • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់
  • កុំ​ជក់​បារី
  • កាត់បន្ថយ​គ្រឿង​ស្រវឹង
  • គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម
  • តាមដាន​កម្រិត​កូលេស្តេរ៉ូល និង​សម្ពាធ​ឈាម​ជា​ប្រចាំ។

ចំណុចសំខាន់

គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្វី​មួយ​រាំងស្ទះ​ការ​ផ្គត់ផ្គង់​ឈាម​​ទៅ​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល ឬ​នៅ​ពេល​ដែល​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​បែកធ្លាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខួរ​ក្បាល​ត្រូវ​បាន​បំផ្លាញ ឬ​ស្លាប់​។ អ្នក​ដែល​កើត​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល អាច​ប្រឈម​នឹង​ពិការភាព និង​បាត់បង់​ជីវិត​ផង​ក៏​មាន។
យ៉ាង​ណា​មិញ ចំពោះ​បញ្ហា​ដែល​ថា យើង​គួរ​តែ​ស្រោច​ទឹក​លើ​ជើង​មុន​គេ​ នៅ​ពេល​ងូត​ទឹក ដោយមិនត្រូវស្រោច​ទឹក​លើ​ក្បាល​ និង​សក់​មុន​គេ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នេះ គឺ​ជា​ការ​យល់​ខុស​ប៉ុណ្ណោះ។

អត្ថបទគួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 25/10/2024