បើរវល់ និងហត់ពេញមួយសប្ដាហ៍ ហើយដល់ថ្ងៃសម្រាក សៅរិ៍-អាទិត្យ ខ្ជិលបញ្ចេញកម្លាំងហាត់ប្រាណទៀត យើងអាចទៅសូណាក៏បាន ព្រោះវាមានអត្ថប្រយោជន៍ចំពោះបេះដូង និងសម្ពាធឈាមដូចគ្នា។
បើរវល់ និងហត់ពេញមួយសប្ដាហ៍ ហើយដល់ថ្ងៃសម្រាក សៅរិ៍-អាទិត្យ ខ្ជិលបញ្ចេញកម្លាំងហាត់ប្រាណទៀត យើងអាចទៅសូណាក៏បាន ព្រោះវាមានអត្ថប្រយោជន៍ចំពោះបេះដូង និងសម្ពាធឈាមដូចគ្នា។

ការរកឃើញនេះ គឺតាមរយៈការសិក្សារបស់សាកលវិទ្យាល័យ Martin-Luther-University Halle-Wittenberg របស់អាល្លឺម៉ង់។ ការសិក្សានេះមានពីរផ្នែក ដោយផ្នែកទី១ មានការចូលរួមពីមនុស្ស ១៩ នាក់ អង្គុយសូណា ២៥ នាទី បន្ទាប់មក ពិនិត្យលើអត្រាបេះដូង និងសម្ពាធឈាមរបស់ពួកគេ។ លទ្ធផលបញ្ជាក់ថា អត្រាសម្ពាធឈាម និងបេះដូងរបស់ពួកគេ កើនឡើង។
ផ្នែកទី២ ការសិក្សាធ្វើឡើងលើអ្នកចូលរួមហាត់ប្រាណ ដោយម៉ាស៊ីនទាញខ្សែ (Rowing Machine) បន្ទាប់មក ពិនិត្យលើអត្រាបេះដូង និងសម្ពាធឈាមរបស់ពួកគេ។ លទ្ធផលបង្ហាញថា អត្រាសម្ពាធឈាម និងបេះដូងរបស់អ្នកចូលរួមហាត់ប្រាណ មានកម្រិតដូចគ្នានឹងអ្នកអង្គុយសូណាដែរ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ការអង្គុយសូណា ២៥ នាទី និងហាត់ប្រាណដោយម៉ាស៊ីនទាញខ្សែ បញ្ចេញថាមពល ១០០ វ៉ាត់ដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
ទោះយ៉ាងណា អ្នកស្រាវជ្រាវបញ្ជាក់ថា ការបញ្ចេញញើសពេលអង្គុយសូណា មិនជួយឲ្យស្រកទម្ងន់ ដូចការហាត់ប្រាណនោះទេ ដោយសារវាពុំមានសកម្មភាពសាច់ដុំនោះទេ។
ក្នុងករណីមានណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-7137639/Saunas-exhausting-workout.html
កំណែប្រែបច្ចុប្បន្ន
16/06/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ