១. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារ គឺជារូបមន្តធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកក្បាលប្រេង។ អាស៊ីដធម្មជាតិនៃក្រូចឆ្មារអាចជួយកម្ចាត់បាក់តេរី ជាតិប្រេងលើសលប់ពីស្បែកក្បាល ព្រមទាំងកាត់បន្ថយអង្គែថែមទៀតផង។
វិធីធ្វើ៖ ចូរកិនស្លឹកជីអង្កាមមួយក្ដាប់ដៃ និងលាយជាមួយនឹងទឹកក្រូចឆ្មារ២ស្លាបព្រាបាយ និងទឹកដោះគោជូរ១ស្លាបព្រាបាយ រួចយកមកលាបនៅលើស្បែកក្បាល និងសរសៃសក់ ព្រមទាំងម៉ាស្សាឲ្យបានសព្វល្អ ទើបទុកចោលរយៈពេល១៥នាទី។ ចុងក្រោយ ចូរលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។
២. ល្បាយស៊ុតផ្នែកពណ៌ស
ពិតណាស់ ស៊ុតផ្នែកពណ៌សសំបូរទៅដោយប្រូតេអ៊ីន និងស្ពាន់ធ័រ ដែលអាចជួយដោះស្រាយបញ្ហាសក់ឡើងប្រេង និងអង្គែ។ លើសពីនេះ វាក៏អាចជួយបំប៉ន និងបន្ទន់សក់របស់យើងផងដែរ។