ខួរក្បាលនិងប្រព័ន្ធប្រសាទ

ខួរក្បាល​និង​ប្រព័ន្ធ​ប្រសាទ​​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ខួរក្បាល​និង​ប្រព័ន្ធប្រសាទ​​​គ្រប់​គ្នា​មាន ជំងឺប្រកាច់ ​ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់ ​ជំងឺប៉ះពាល់បេះដូងនិងខួរក្បាល ​គ្រោះថ្នាក់សរសៃឈាម ​ឈឺក្បាលនិងឈឺក្បាលប្រកាំង ​ជំងឺ​ខួរ​ក្បាលនិង​ឆ្អឹង​ខ្នង ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ខួរក្បាលនិងប្រព័ន្ធប្រសាទ

Stroke ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតច្រើនលើមនុស្សចាស់ បង្ការបែបណា?

ដឹង​អត់​ថា មាន​មនុស្ស​ប្រមាណ​១៥​លាន​នាក់​ជុំវិញ​ពិភពលោក​ ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​​ក្បាល​ជា​រៀងរាល់​ឆ្នាំ ក្នុង​ចំណោម​នោះ អត្រា​បាត់បង់​ជីវិត​កើន​ដល់​៥លាន​នាក់ និង​៥​លាន​នាក់​ទៀត ត្រូវ​ពិការ​ជា​រៀង​រហូត ដែល​​បាន​​ក្លាយ​ជា​បន្ទុក​ដ៏​ធំ​មួយ​ដល់​​សមាជិក​គ្រួសារ។ ហេតុ​ដូច្នេះ​ហើយ​ ការបង្ការ និង​ការតាមដាន​ស្ថានភាព​សុខភាព​ឱ្យ​បាន​ជាប់លាប់​​ មាន​សារៈសំខាន់​ណាស់​​សម្រាប់​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់​ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់។ គន្លឹះ​ ៣ ​យ៉ាង​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​លើ​មនុស្ស​ចាស់ ១. បញ្ចុះ​សម្ពាធ​ឈាម សម្ពាធ​ឈាម​ខ្ពស់ គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើត​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​តាមដាន​កម្រិត​សម្ពាធ​ឈាម និង​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន​ អាច​ពង្រឹង​សុខភាព​បេះដូង ក៏​ដូចជា​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ កម្រិត​សម្ពាធ​ឈាម​សមស្រប​សម្រាប់​មនុស្ស​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ គឺ​ត្រូវ​តិច​ជាង​១៣០/៨០។ ប៉ុន្តែ​ក្នុង​ករណី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ យើង​គួរ​តែ៖ កាត់បន្ថយ​ការ​ញ៉ាំ​ស្ករ ជៀសវាង​អាហារ​មាន​ជាតិ​កូលេស្តេរូល (កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្ត​ឈាម) ដូចជា​ប៊ឺហ្គឺរ ឈីស និង​ការ៉េម ញ៉ាំ​របប​អាហារ​សុខភាព ដូចជា​បន្លែ ផ្លែឈើ ត្រី​ និង​ទឹកដោះគោ​គ្មាន​ខ្លាញ់ ហាត់​ប្រាណ​រយៈពេល​៣០​នាទី​ក្នុង​១​ថ្ងៃ។ ២. រក្សា​ទម្ងន់​ខ្លួន​ យោង​តាម​អង្គការ ​World Stroke Organization ការ​លើស​ទម្ងន់​ អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដល់​ទៅ​២២% ស្រប​ពេល​ដែល​អ្នក​ធាត់​ជ្រុល​ មាន​ហានិភ័យ​រហូត​ដល់​ទៅ​៦៤%។ យ៉ាង​ណា​មិញ ចំពោះ​មនុស្ស​វ័យ​ចំណាស់​ ដែល​មាន​បញ្ហា​សុខភាព​គួប​ផ្សំ ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ លើស​សម្ពាធ​ឈាម និង​ផ្សេង​ទៀត គឺ​មាន​អត្រា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កាន់​តែ​ខ្ពស់។ ហេតុ​ដូច្នេះ​ហើយ មនុស្ស​វ័យ​ចំណាស់​ គួរ​តែ​ថែរក្សា​ទម្ងន់​ខ្លួន​ឱ្យ​បាន​ល្អ […]

អត្ថបទផ្សេងទៀតពី ខួរក្បាលនិងប្រព័ន្ធប្រសាទ

ស្វែងរក ខួរក្បាលនិងប្រព័ន្ធប្រសាទ

គ្រោះថ្នាក់សរសៃឈាម

កត្តា​៨យ៉ាង បង្ក​ហានិភ័យ​ខ្ពស់​កើត​​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល

ខណៈ​ពេល​ដែល​យើង​មិន​អាច​ដឹង​​ច្បាស់​​ថា​ យើង​អាច​​​​ប្រឈម​នឹង​ការ​កើត​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​ពេល​អនាគត​ឬ​អត់​នោះ​ ​សញ្ញា​មួយ​ចំនួន​​​​នឹង​បញ្ជាក់​អំពី​​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​នេះ​​ ដែល​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​​បាន​ដិតដល់។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ធ្វើ​ការ​​ការពារ​បាន​ទាន់​ពេលវេលា​ចំពោះ​សញ្ញា​គ្រោះថ្នាក់​នីមួយ​ៗ​ យើង​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​ទាំង​នោះ​បាន​មួយ​កម្រិត​ដែរ​។​​ តើ​សញ្ញា​ទាំងនោះ​មាន​អ្វី​ខ្លះ​? ១. សម្ពាធ​ឈាម​ខ្ពស់​ ពិត​ណាស់​ សម្ពាធ​ឈាម​ខ្ពស់​ជា​ប្រចាំ​ គឺ​ជា​កត្តា​គ្រោះថ្នាក់​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​។​ ប៉ុន្តែ​​បញ្ហា​នេះ​ ​អាច​គ្រប់គ្រង​បាន​ដោយ​ការ​ប្រើ​ថ្នាំ​ របប​អាហារ​​ត្រឹមត្រូវ​ និង​ការ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ ដូចជា​កាត់​បន្ថយ​ស្ត្រេស​ និង​មិន​ជក់​បារី​ជាដើម​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​​ធ្វើការ​វិភាគ​អំពី​អាការៈ​សម្ពាធ​ឈាម​ខ្ពស់​​ដែល​យើង​កំពុង​តែ​ជួប​ប្រទះ​​ឲ្យ​បាន​ច្បាស់លាស់​ និង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទម្លាប់​មិន​ល្អ​​ឲ្យ​បាន​ទាន់​ពេលវេលា​។ ២. ជក់បារី ​​ការ​ផ្ដាច់​បារី​ គឺ​ជា​រឿង​ដ៏​លំបាក​មួយ​​ក៏​ពិតមែន​ ប៉ុន្តែ​​វា​មាន​សារសំខាន់​ណាស់​ ​ក្នុង​ការ​ការពារ​យើង​​ពី​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​​ ​ពីព្រោះ​​ការ​ជក់បារី​បង្កើន​ហានិភ័យ​ដល់​សុខភាព​យើង​យ៉ាង​ធ្ងន់ធ្ងរ។ ​ដូចនេះ​ ដើម្បី​បញ្ចៀស​​ផល​ប៉ះពាល់​ដល់​សុខភាព​ ទាំង​ចំពោះ​ខ្លួន​ឯង​ ក៏​ដូចជា​អ្នក​ដទៃ​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​បារី​។ ៣. ​មិន​សូវ​ហាត់​ប្រាណ​​​ ​ការ​ហាត់ប្រាណ​មាន​គុណប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​ រួម​ទាំង​កាត់បន្ថយ​ហានិភ័យ​​ជំងឺ​សរសៃ​ឈាម​ខួរក្បាល​​ផង​ដែរ​។​ ទោះបី​ជា​យើង​មាន​សុខភាព​ល្អ​ ឬ​មាន​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ធ្ងន់ធ្ងរ​យ៉ាងណា​ក្ដី​ ការ​ហាត់ប្រាណ​​ងាយៗ​ នឹង​​ធ្វើ​ឲ្យ​យើង​មាន​រាងកាយ​មាំមួន​ ​ក៏​ដូចជា​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​​បាន​ផង​ដែរ​។ ៤. ញ៉ាំ​ស្រា​ច្រើន​ជ្រុល​ ​​​សម្រាប់​មនុស្ស​ស្រី​ ការ​ញ៉ាំ​ស្រា​មួយ​កំប៉ុង​ រីឯ​សម្រាប់​មនុស្ស​ប្រុស​ ការ​ញ៉ាំ​ស្រា​ពីរ​កំប៉ុង​ ក្នុង​​មួយ​ថ្ងៃ​ ​ត្រូវ​បាន​ចាត់​ទុក​ថា​​សម​ល្មម​។​ ប៉ុន្តែ​ ប្រសិនបើ​​​យើង​ញ៉ាំ​ស្រា​ច្រើន​ជាង​នេះ​ វា​អាច​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​​និង​ទ្រីគ្លីសេរីដ (Triglycerides) របស់​យើង​កើន​ឡើង​។​ កត្តា​នេះ​នឹង​ធ្វើ​​​ឲ្យ​សរសៃ​ឈាម​​ឡើង​តឹង​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។ ៧. ធាត់​ជ្រុល ​ការ​ធាត់​ជ្រុល​ ​នឹង​ធ្វើ​ឲ្យ​យើង​​ប្រឈម​នឹង​​ហានិភ័យ​សុខភាព​ជាច្រើន​​ រួម​មាន​ ​កូលេ​ស្តេរ៉ូល​ខ្ពស់​ សម្ពាធ​ឈាម​ខ្ពស់​ […]


ជំងឺប្រកាច់

ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?

វីរុស​ឆ្កែឆ្កួត ជា​វីរុស​គ្រោះ​ថ្នាក់​មួយ​ដែល​អាច​​ចម្លង​ទៅ​មនុស្ស​យើង​ដោយ​សារ​ទឹក​មាត់​របស់​សត្វ​ដែល​ផ្ទុក​វីរុស​នេះ ហើយ​ជា​ទូទៅ វា​ឆ្លង​បន្ទាប់​ពី​ត្រូវ​សត្វ​ខាំ ឬ​ខ្វាច​យើង។ សម្រាប់​ជំងឺ​ឆ្កែ​ឆ្កួត​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​ស្លាប់​បាន ក្រោយ​ពេល​វីរុស​រាល​ដាល​ពី​កន្លែង​ខាំ​ទៅ​ដល់​ខួរក្បាល​។ ចុះ​ក្រោយ​ពី​ពេល​ត្រូវ​សត្វ​មាន​វីរុស​ឆ្កែឆ្កួត​ខាំ ប៉ុន្មាន​ថ្ងៃ​ទើប​វា​អាច​រាលដាល​ទៅ​ដល់​ខួរ​ក្បាល​យើង? តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បាន​ឲ្យ​ដឹង​ថា វីរុស​ឆ្កែ​ឆ្កួត​អាច​មាន​សមត្ថភាព​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬ​ប្រមាណ​ជា ​៨​សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុង​ដំណើរ​របស់​វីរុស​ឆ្កែឆ្កួត​នេះ គឺ​វា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខួរក្បាល​របស់​យើង។ បើ​កន្លែង​ដែល​ត្រូវ​ខាំ​នៅ​ឆ្ងាយ​ពី​ខួរក្បាល ការ​ធ្វើ​ដំណើរ​របស់​មេរោគ​នេះ​រាង​យូរ​បន្តិច​ទើប​អាច​ទៅ​ដល់​ខួរក្បាល​អ្នក​ជំងឺ​បាន។ ឧទាហរណ៍៖ បើ​យើង​ត្រូវ​ឆ្កែឆ្កួត​ខាំ​នៅ​ត្រង់​ជើង វា​នៅ​ឆ្ងាយ​ពី​ខួរក្បាល ដូច​នេះ​វីរុស​ឆ្កែឆ្កួត​ត្រូវ​ការ​ពេល​យូរ​ល្មម​ទម្រាំ​បាន​ទៅ​ដល់​ខួរក្បាល។ លោក​បន្ត​ថា អ្នក​ជំងឺ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​ដែល​វីរុស​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ខួរក្បាល ហើយ​វា​អាច​ហួស​ពេល​ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺ ពោល​គឺ​ថា នៅ​ពេល​ដែល​វា​រាល​ដាល​ទៅ​ដល់​ខួរក្បាល​បណ្ដាល​ឲ្យ​ចេញ​រោគ​សញ្ញា​ហើយ គ្មាន​ថ្នាំ ឬ​គ្រូពេទ្យ​ណា​អាច​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទេ ហើយ​អ្នក​ជំងឺ​នឹង​ស្លាប់​ក្នុង​រយៈ​ពេល ៧-១០​ថ្ងៃ​ក្រោយ​ចេញ​រោគ​សញ្ញា។ រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ដែល​លេច​ឡើង​ក្រោយ​ឆ្លង​រាល​ដាល​ទៅ​ដល់​ខួរក្បាល​ហើយ​មាន​ដូច​ជា៖ មិន​ស្រេក​ទឹក ស្រៀវ​ស្រាញ​ពេល​ត្រូវ​ខ្យល់ ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម ខាក​ស្ដោះ​ញឹក​ញាប់ ហៀរ​ទឹកមាត់ ជាដើម។ យ៉ាង​ណា​មិញ ក្រោយ​ពេល​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​នេះ ខាំ ខ្វាច ឬ​ក្រញៅ យើង​អាច​បង្ការ​វីរុស​បាន​ដោយ​ធ្វើ​តាម​ចំណុច​បន្ទាន់​ខាង​ក្រោម​នេះ​ដូចជា៖ ១. លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី ២. ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬ​បេតាឌីន […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

នៅក្មេងបើធ្វើបែបនេះញឹកញាប់ ប៉ពាល់ខួរក្បាល និងរាងកាយ

ពេលយើងនៅក្មេង សុខភាពរឹងមាំ នៅមានកម្លាំងធ្វើនេះធ្វើនោះបានតាមចិត្ត ដូចនេះយើងមិនសូវខ្វល់ខ្វាយនឹងបញ្ហាសុខភាពប៉ុន្មានទេ។ ភាគច្រើន ក្មេងៗចូលចិត្តតែរបស់ឆ្ងាញ់ និងធ្វើសកម្មភាពដែលមិនល្អដល់រាងកាយ និងសុខភាព តែបើបន្តធ្វើរឿងអាក្រក់ក្នុងការរស់នៅប្រចាំញឹកពេក ចាស់មិនទាន់ទេ រាងកាយចាំផ្ដើមខ្សោយ ខួរក្បាលក៏ដំណើរការលែងល្អទៀតដែរ។ ១. មិនញ៉ាំអាហារពេលព្រឹក យើងដឹងហើយថា អាហារពេលព្រឹកជាអាហារសំខាន់បំផុតក្នុងមួយថ្ងៃ ព្រោះវាជួយបង្កើនថាមពលដល់យើងសម្រាប់ចាប់ផ្ដើមថ្ងៃថ្មី។ បើយើងមានទម្លាប់មិនញ៉ាំអាហារពេលព្រឹក វាអាចបង្កផលប៉ះពាល់ច្រើនដល់សុខភាពដូច ទម្ងន់ សុខភាព អ័រម៉ូន ការចងចាំ ដំណើរការខួរក្បាល និងអារម្មណ៍របស់យើង។ ២. គេងមិនឲ្យឆ្អែតភ្នែក ការគេងមិនត្រឹមតែជួយឲ្យយើងសម្រាករាងកាយទេ វាមានសារៈសំខាន់ណាស់ចំពោះសុខភាពរបស់យើងម្នាក់ៗ ជួយបង្កើនថាមពល និងកាត់បន្ថយស្ត្រេស។ កាលណាដែលយើងគេងមិនគ្រប់គ្រាន់ វាអាចប៉ះពាល់ទៅដល់កោសិកាខួរក្បាល និងធ្វើឲ្យខួរក្បាលដំណើរការមិនបានល្អ ពិបាកផ្ចង់អារម្មណ៍ ឬភ្លេចភ្លាំងច្រើន។ ៣. ផឹកភេជ្ជៈផ្អែមៗ និងគ្រឿងស្រវឹងច្រើន យើងផឹកគ្រឿងស្រវឹងអាចបណ្ដាលឲ្យរាងកាយ និងអារម្មណ៍ផ្លាស់ប្ដូរ ដែលអាចបង្កហានិភ័យដល់យើង។ ផលប៉ះពាល់ក្នុងរយៈពេលយូរដល់សុខភាពយើងមានច្រើនមែនទែនដូចជា ប៉ះពាល់ថ្លើម បង្កើនហានិភ័យជំងឺបាក់ទឹកចិត្ត ប៉ះពាល់ដល់ដំណើរការខួរក្បាល បង្កឲ្យមានបញ្ហាបេះដូង និងបង្កើនភាគរយក្នុងការឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។ ៤. ជក់បារី គ្រាន់តែជក់បារីបង្កើនហានិភ័យ ៣០% នៃការស្លាប់ដោយសារជំងឺបេះដូង ៣០% ទៀតនៃការស្លាប់ដោយសារជំងឺមហារីក ហើយ ៨០-៩០%ទៀតនៃការស្លាប់ដោយសារជំងឺមហារីកសួត។ មិនតែប៉ុណ្ណោះ ការជក់បារីក៏បង្កើនហានិភ័យក្នុងការកើតមហារីកមាត់ បំពង់ក និងប្លោកនោមទៀតផង។ ៥. ស្ត្រេសខ្លាំង បើយើងមានរបៀបរស់នៅដែលពោរពេញដោយស្ត្រេស រាងកាយនឹងបញ្ចេញអ័រម៉ូនម៉្យាងដែលបង្កើនសម្ពាធឈាម […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

មូលហេតុធម្មតា និងគ្រោះថ្នាក់ បណ្ដាលឲ្យឈឺក្បាលញឹកញាប់

អាការៈ​ឈឺ​ក្បាល គ្នា​យើង​ណា​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នោះ ខ្លះ​មាន​បញ្ហា​ឈឺ​ក្បាល​ស្ទើរ​តែ​រាល់​ថ្ងៃ រក​គិត​អ្វីមិន​ចេញ​ទេ។ គ្នា​យើង​មួយ​ចំនួន​គិត​ថា ការ​ឈឺ​ក្បាល​នេះ​ជា​បញ្ហា​សុខភាព​មនុស្ស​ទូទៅ​ជួប​ប្រទះ​ច្រើន លេប​ថ្នាំ​បន្តិច​ក៏​បាត់​ទៅ​វិញ ប៉ុន្តែ​មាន​មូល​ហេតុ​ខ្លះ​ទៀត​ដែល​បង្ក​ឲ្យ​យើង​ឈឺ​ក្បាល ក៏​ជា​សញ្ញា​នៃ​ជំងឺ​កាចៗ​កំពុង​កើត​ឡើង​លើ​យើង​ដែរ។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត អាការៈ​ឈឺ​ក្បាល​មួយ​ចំនួន​បណ្ដាល​មក​ពី​កត្តា​មិន​ធ្ងន់ធ្ងរ តែ​វា​អាច​ឲ្យ​ឈឺ​ក្បាល​រ៉ាំរ៉ៃ​ និង​រំខាន​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ចំណែក​ការ​ឈឺ​ក្បាល​ខ្លះ​ទៀត​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់ និង​លឿន​បំផុត។ ១.អាការៈ​ឈឺ​ក្បាល​មិន​ធ្ងន់ធ្ងរ ការ​ឈឺ​ក្បាល​ប្រកាំង ការ​ឈឺ​សរសៃ​មុខ និង​ក្បាល ការ​រលាក​ឆ្អឹង​ច្រមុះ ឬ​ដុះ​សាច់​ច្រមុះ ការ​ធុញ​ថប់ និង​ការ​ថប់​បារម្ភ ឬ​ស្ត្រេស។ល។ ២.អាការៈ​ឈឺ​ក្បាល​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ជំងឺ​រលាក​ស្រោម​ខួរក្បាល ការ​ហូរ​ឈាម​ក្នុង​ស្រោម​ខួរក្បាល ការ​ត្បៀត ឬ​បែក​សរសៃ​ឈាម​ខួរក្បាល ដុំ​សាច់​ក្នុង​ខួរ​ក្បាល ឬ​ខ្ទុះ​ក្នុង​ក្បាល​ជា​ដើម។ ចំពោះ​ការ​ព្យាបាល​របស់​អាការៈ​ឈឺ​ក្បាល​មាន​ច្រើន​មធ្យោបាយ និង​ខុសៗ​គ្នា​ទៅ​តាម​មូល​ហេតុ​នៃ​អាការៈ​នោះ។ មួយ​វិញ​ទៀត រាល់​ពេល​ឈឺ​ក្បាលគ្នា​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ផ្សំ​ថ្នាំ​លេប​នៅ​តាម​ឱសថស្ថាន​ផ្សេងៗ ដោយ​មិន​បាន​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ការ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ការ​យឺត​យ៉ាវ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​យថាហេតុ។


ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់

ឧស្សាហ៍​ភ្លេចភ្លាំង តិចនិក​ធម្មជាតិ ​៥ យ៉ាង​នេះ​ អាច​ជួយ​បាន

ការ​ភ្លេចភ្លាំង​គឺ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​យើង​គ្រប់​រូប នៅ​ពេល​ដែល​​ជីវិត​ប្រចាំ​ថ្ងៃ​កាន់​តែ​មាន​ភាព​មមាញឹក​ច្រើន។​ ប៉ុន្តែ​​ប្រសិន​បើ​អាការៈ​នេះ​កើត​ឡើង​ញឹក​ញាប់​ពេក​ ​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​យើង​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន។​​ ការ​ភ្លេចភ្លាំង​អាច​កើតឡើង​ ដោយសារ​តែ​តំណពូជ​ និង​កត្តា​ជា​ច្រើន​ទៀត​។​​​ យ៉ាងណាមិញ​ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ របប​អាហារ​ និង​បែប​បទ​ក្នុង​ការ​រស់នៅ ​ក៏​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ចងចាំ​​​ផង​ដែរ​។​ ហេតុដូច្នេះ​ហើយ​ ដើម្បី​បង្កើន​​ការ​ចងចាំ​ឲ្យ​​កាន់​តែ​​ប្រសើរ​​ឡើង​​ ​យើង​​អាច​សាកល្បង​​​អនុវត្ត​វិធីសាស្ត្រ​ងាយ​ៗ​​ទាំង​៥​យ៉ាង​នេះ​។ ១. ញ៉ាំ​ស្ករ​តិចតួច​ ​​​​​​​ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​ ​នឹង​ធ្វើ​ឲ្យ​យើង​​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ និង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន។​ មិន​តែ​ប៉ុណ្ណោះ​​ វា​ក៏​ជំរុញ​ឲ្យ​ការ​ចងចាំ​យើង​ចុះ​ខ្សោយ​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​មួយ​ទៅ​លើ​មនុស្ស​ចំនួន​៤ពាន់​នាក់ ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ ​នឹង​ធ្វើ​ឲ្យ​ថាមពល​ខួរក្បាល​ថយ​ចុះ​ ក៏​ដូច​ជា​​ការ​ចងចាំ​ចុះ​ខ្សោយ។ ២. ខ្លាញ់​ត្រី ​​ខ្លាញ់​ត្រី​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ អាស៊ីដ​អ៊ីកូសាផេនតេនិច​ (EPA) និង​អាស៊ីដ​ដូកូសាហេហ្សៀនិច (DHA)។​ ជាតិ​ខ្លាញ់​ទាំងនេះ​ មាន​សារប្រយោជន៍​ដល់​សុខភាព​រាងកាយ​​យ៉ាង​ខ្លាំង ដែល​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង​ កាត់បន្ថយ​ការ​រលាក​ ស្ត្រេស​ និង​ការ​ថប់​បារម្ភ​ជាដើម​។ ៣. ធ្វើ​សមាធិ ​​​​​ការ​ធ្វើ​សមាធិ​ផ្ដល់​ផល​​វិជ្ជមាន​​ដល់​សុខភាព​យើង​ដ៏​សម្បើម​​។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​ស្ងប់​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​​ជួយ​កាត់​បន្ថយ​ស្ត្រេស​ ការ​ឈឺ​ចាប់ ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ទាប​ ព្រម​ទាំង​ជួយ​បង្កើន​ការ​ចងចាំ​ផង​ដែរ។ ៤. រក្សា​ទម្ងន់​ខ្លួន​សមស្រប ទម្ងន់​ខ្លួន​សមស្រប​ មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខុមាលភាព​ ហើយក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​​ថែទាំ​រូបរាងកាយ​​ ក៏ដូចជា​ចិត្តគំនិត​ឲ្យ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​កំពូល​ផង​ដែរ​។ តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​​ថា ការ​ធាត់​ជ្រុល គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ថយ​ចុះ​នៃ​ការ​ចងចាំ។ ៥. គេង​គ្រប់​គ្រាន់ នៅ​ពេល​ដែល​យើង​គេង​មិន​​​បាន​គ្រប់គ្រាន់ ការ​ចងចាំ​របស់​យើង​ក៏​ចាប់​ផ្ដើម​​ចុះ​ខ្សោយ​​ជា​លំដាប់ ដែល​ធ្វើ​ឲ្យ​យើង​ឆាប់​ភ្លេចភ្លាំង​ ទោះបី​ជា​រឿងរ៉ាវ​នោះ​ទើប​នឹង​កើត​ឡើង​ក៏ដោយ​។ បើ​មិន​ចង់​ឲ្យ​បញ្ហា​នេះ […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព

និយាយ​ទាក់​ទង​នឹង​បញ្ហា​ឈឺ​ក្បាល ច្បាស់​ជា​យើង​ម្នាក់ៗ ឆ្លង​កាត់​ហើយ។ អាការៈ​ឈឺ​ក្បាល មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ពេល​ខ្លះ វា​អាច​ឲ្យ​យើង​ឈឺ​ក្បាល​ទាំង​មូល ខ្លះ​ឈឺ​តែ​ម្ខាង ហើយ​គ្នា​យើង​ខ្លះ​មាន​អារម្មណ៍​ស្ពឹក​ៗ​ខួរក្បាល​តែ​ម្ដង។ ចុះ​រាល់​ពេល​ដែល​ឈឺ​ក្បាល​ម្ដងៗ យើង​ចេះ​តែ​លេប​ថ្នាំ​គ្រប់​ពេល វា​អាច​ប៉ះពាល់​ដល់​សុខភាព​អត់? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល ជា​បញ្ហា​ទូទៅ​មួយ​ដែល​មនុស្ស​ភាគ​ច្រើនជួបប្រទះញឹក​ញាប់​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ក្នុង​នោះ​ដែរ មាន​មនុស្ស​មួយចំនួនចូល​ចិត្ត​ញ៉ាំ​ថ្នាំ​បំបាត់​ភាព​ឈឺ​ចាប់​ ខ្លះ​ឲ្យ​តែ​ឈឺ​ក្បាល​លេប​ថ្នាំៗ​ហើយ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​មធ្យោបាយ​ល្អ​ទេ ត្បិត​វា​អាច​ធ្វើ​ឲ្យ​បាត់​ឈឺ​ក្បាល តែ​បើ​លេប​ច្រើន​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​វិញ​ទេ។ អាការៈ​ឈឺ​ក្បាល អាច​កើត​ឡើង​បណ្ដាល​មក​ពី​កត្តា​ច្រើន​រួម​មាន៖ កត្តា​អារម្មណ៍៖ ស្ត្រេស បាក់​ទឹក​ចិត្ត ថប់​បារម្ភ... កត្តាជំងឺ៖ អាការៈ​ឈឺ​ក្បាល​ប្រកាំង ជំងឺ​លើស​ឈាម ជំងឺត្រចៀក ច្រមុះ​ បំពង់ក ជំងឺដុំសាច់ខួរក្បាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ។ល។ កត្តា​អាកាសធាតុ៖ មេឃ​ក្ដៅ​ខ្លាំង... កត្តា​រាងកាយ៖ របួស​ត្រូវ​ក្បាល ឃ្លានខ្លាំង ផ្តាច់សារធាតុញៀន ។ល។ លោក​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ក្បាល​ញឹក​ញាប់​ស្ទើរ​រាល់​ថ្ងៃ យក​ល្អ​យើង​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ជួន​កាល វា​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​ណាមួយ​ដែល​យើង​មិន​ដែល​ចាប់​អារម្មណ៍។ លើស​ពី​នេះ ជំនួស​ដោយ​ការ​លេប​ថ្នាំ យើង​អាច​សាក​ល្បង​មធ្យោបាយ​ផ្សេង​បាន​ដូច​ជា៖ - កាត់​បន្ថយ​ស្ត្រេស - គេង​ឲ្យ​បាន​គ្រប់​គ្រាន់ - ហាត់​ប្រាណ​ទៀង​ទាត់ - ញ៉ាំ​អាហារ​ល្អៗ […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

តើការឈឺក្បាលប្រកាំងអាចធ្វើឲ្យអ្នកជំងឺពិការបានអត់?

មាន​តែ​គ្នា​យើង​ធ្លាប់ឆ្លង​កាត់ ឬ​កំពុង​តែ​ឈឺ​ក្បាល​ប្រកាំង​ទេ ទើប​ដឹង​ថា​ការ​ឈឺ​ក្បាល​មួយ​នេះ​ឈឺ​ខ្លាំង​កម្រិត​ណា។ ដោយ​សារ​តែ​អ្នក​ជំងឺ​មិន​សូវ​ចាប់​អារម្មណ៍​អំពី​រោគ​សញ្ញា លក្ខណៈ​នៃ​ការ​ឈឺ ក៏​ដូច​ជា​ផល​វិបាក​បណ្ដាល​មក​ពី​ការ​ឈឺ​ក្បាល​ប្រកាំង ដូច​នេះ​ហើយ​ទើប​បាន​ជា​មាន​អ្នក​ជំងឺ​ជា​ច្រើន មិន​អាច​ចែក​គ្នា​ដាច់​រវាង​ការ​ឈឺ​ក្បាល​ធម្មតា ជាមួយ​ការ​ឈឺក្បាល​ប្រកាំង​បាន។ ១-បែកចែកការ​ឈឺក្បាលធម្មតាជាមួយឈឺក្បាលប្រកាំង – ឈឺក្បាលធម្មតា ឈឺ​ក្បាល​គឺ​ជា​ពាក្យ​មួយ​ម៉ាត់​ដែល​ប្រើ ដើម្បី​រៀប​រាប់​អំពី​អាការៈ​ឈឺ​ចាប់​ក្នុង​ក្បាល លើ​មុខ និង​នៅ​ក។ ឈឺ​ក្បាល​ធម្មតា​គឺ​ខុស​គ្នា​ពី​ឈឺ​ក្បាល​ប្រកាំង ដែល​ឈឺ​ក្បាល​ភាគ​ច្រើន​បណ្ដាល​មក​ពី​កត្តា​បរិយាកាស​ជុំ​វិញ និង​កត្តា​អ្វី​មួយ​ផ្សេង ដែល​អាច​មាន​ដូច​ជា៖ មាន​អារម្មណ៍​ឧស្សាហ៍​​តឹង​ៗ​តាម​ថ្គាម មាន​អារម្មណ៍​ឃ្លាន​ក្នុង​រយៈ​ពេល​យូរ បាក់​ទឹក​ចិត្ដ ឬ​អារម្មណ៍​មិន​ស្ងប់ គេង​មិន​គ្រប់ អង្គុយ​ ឬ​ឈ​រ​មិន​ត្រូវ​ជាមួយ​ដង​ខ្លួន ការ​ឆ្លង​មេរោគ ស្ត្រេស ដោយ​សារ​លេប​ថ្នាំ​មួយ​ចំនួន អត្ថបទពាក់ព័ន្ធ៖ អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង តិចនិកមួយចំនួនជួយឲ្យមានអាយុវែង និងមានសុខភាពល្អ ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស ប្រភេទ​ឈឺ​ក្បាល​ដែល​ឧស្សាហ៍​កើត​ឡើង​មាន​ដូច​ជា៖ – ឈឺក្បាល​ប្រភេទ​តឹង​ណែន (Tension-type headaches)៖ នេះជា​ប្រភេទ​ឈឺ​ក្បាល​ដែល​ឧស្សាហ៍​កើត​ឡើង​ច្រើន​ជាង​គេ។ អារម្មណ៍​ឈឺ​មាន​លក្ខណៈ​ជា​សម្ពាធ​យ៉ាង​តឹង​នៅ​ក្នុង​ក្បាល​របស់​យើង ហើយ​ការ​ឈឺ​ចាប់​ប្រភេទ​មួយ​នេះ ភាគ​ច្រើន​ឈឺ​នៅ​ជុំ​វិញ​ក្បាល​ ឈឺ​តាម​កន្លែង​មួក​ដែល​យើង​ពាក់ ឬ​ឈឺ​នៅ​កន្លែង​ដែលយើង​​ចង​សក់។ – ឈឺក្បាល​តែ​មួយ​ចំហៀង​ក្បាល (Cluster-type headaches) ៖ ការ​ឈឺ​ក្បាល​ប្រភេទ​នេះ គឺ​ឈឺ​នៅ​តែ​ផ្នែក​ម្ខាង​ណា​មួយ​របស់​ក្បាល ហើយ​តាម​កន្លែង​ដែល​ឈឺ​នោះយើង​​​អាច​មាន​សញ្ញា​ផ្សេង​ដូច​ជា ហូរ​ទឹក​ភ្នែក ឬ​ក្រហម​ភ្នែក​ជា​ដើម។ ភាគ​ច្រើន​ឈឺក្បាលបែបនេះ​ចាប់​ផ្ដើម​ឈឺ​​ចេញ​ពី​ជុំ​វិញ​ភ្នែក ហើយ​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​ក និង​ក្បាល។ គេ​ហៅ​អាការៈ​នេះ​ថា​ជា​ការ​ឈឺ​ក្បាល​បែប​ចង្កោម ដោយ​សារតែ​ពេល​វា​​ធ្វើ​ទុក្ខ​ជា​លក្ខណៈ​ចង្កោម ហើយ​​អាច​ឈឺ​ពី […]


គ្រោះថ្នាក់សរសៃឈាម

គ្រោះថ្នាក់ទាំងនេះ​អាចកើតមាន បើ​ចូលគេង​ភ្លាមៗក្រោយបាយ

ទោះបីជាមានមតិមួយចំនួនបានលើកឡើងថា ការចូលគេងបន្ទាប់ពីទទួលទានអាហាររួចអាចធ្វើឲ្យយើង​មានអារម្មណ៍ស្កប់ស្កល់ ហាក់ដូចជាធូរស្រាលក៏ដោយ ក៏មានហេតុផលខ្លះបានលើកឡើងយើង​មិនឲ្យធ្វើបែបនេះឡើយ។ នៅពេលយើង​កំពុងដេក​នៅលើគ្រែ រាងកាយនឹងមានការលំបាកក្នុងការធ្វើការលើអាហារដែលយើង​ទើបញ៉ាំ ដែលអាចបង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​​ជា​ច្រើន​ដោយ​រាប់​ចាប់​ពី​បញ្ហា​ក្នុងការរំលាយអាហារ រហូតដល់មានជំងឺដាច់សរសៃឈាមខួរក្បាល​។ ១– គ្រោះថ្នាក់ដល់សុខភាពពេល​ចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំបាយ​រួច ក្រហាយទ្រូង ការក្រហាយទ្រូងគឺជាអារម្មណ៍ក្រហាយដែលចាប់ផ្តើមនៅតំបន់ចុងដង្ហើមហើយរាលដាលដល់ទ្រូង និង​បំពង់ក​របស់យើង​។ អាការៈ​​នេះ​​បណ្តាល​មក​ពី​កម្រិត​អាស៊ីដ​ក្រពះ​មាន​ច្រើន​​ពេក ជា​លទ្ធផល​​ដែល​បណ្តាល​មក​ពីការ​គេងភ្លាមៗ​​បន្ទាប់​​ពី​យើង​ញ៉ាំ​​អា​ហារ​រួច​។ អត្ថបទពាក់ព័ន្ធ៖ អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ ការច្រាលទឹកអាស៊ីដក្រពះ ការច្រាលទឹកអាស៊ីដក្រពះ កើតឡើងនៅពេលដែលសន្ទះចន្លោះក្រពះ និងបំពង់អាហារមិនអាចបិទបើក​បាន​ល្អ ដែល​អាច​ឲ្យ​អាស៊ីដ​ក្រពះហូរត្រឡប់​មក​បំពង់ក​វិញ​បាន​។ ការដេកបន្ទាប់ពីញ៉ាំបាយ​រួចគឺអាចបង្កឲ្យ​យើង​មានជំងឺនេះបាន។ ប្រ​សិន​បើការ​ចាល់អាស៊ីដ​បន្តកើតមាន នោះភ្នាសរំអិលក្នុងក្រពះយើង​នឹងអាចមានការខូចខាតបាន។ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) ការស្រាវជ្រាវបង្ហាញថា ការគេងភ្លាមៗ​បន្ទាប់ពីញ៉ាំបាយ​រួច​​អាចបង្កើន​ហានិភ័យនៃជំងឺគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។ ក្រុម​អ្នកស្រាវ​ជ្រាវបាន​សិក្សា​ទៅលើមនុស្សដែលមានសុខ​ភាព​ល្អ​ចំនួន ៥០០ នាក់ ដែល​ពាក់​កណ្តាល​មាន​ជំងឺគ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល​ និងពាក់​កណ្តាល​ទៀត​មាន​រោគសញ្ញា​នៃជំងឺដាច់​សរសៃ​ឈាម​ខួរក្បាល​ស្រួចស្រាល់​។ អ្នក​ដែល​ទុកបន្លោះ​ពេល​យូរ​ក្នុង​ការ​ដេក​បន្ទាប់​ពីការញ៉ាំអាហារ នឹងមានហានិភ័យទាបនៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ទោះបីជាការស្រាវជ្រាវ​មិន​អាចផ្តល់ហេតុផលពិត​ប្រាកដសម្រាប់​សមាគមក៏ដោយ ក៏អ្នកស្រាវជ្រាវ​ជឿជាក់​ថា​វា​អាចមាន​ការទាក់​ទងនឹង​ការ​ច្រាល់អាស៊ីដ​ពីក្នុង​ក្រពះ​ផង​ដែរ។ ការចាល់អាស៊ីដ​ក្រពះអាចបណ្តាល​ឲ្យយើង​គេងមិន​ដក​ដង្ហើម​ដែល​នេះ​ជា​បញ្ហា​មួយ​ក្នុង​ការផ្សារ​ភ្ជាប់​​នឹងជំងឺដាច់សរសៃឈាម​ខួរ​ក្បាល។​ ម៉្យាងទៀតដំណើរនៃ​ការ​រំលាយ​អាហារ​ក៏​អាច​មានឥទ្ធិពល​​លើ​សម្ពាធ​ឈាម​ កម្រិត​ជាតិ​ស្ករក្នុង​ឈាម និង​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល ដែលទាំងអស់​នេះ​អាច​នាំឲ្យមាន​ហានិ​ភ័យនៃ​ជំងឺគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។ អត្ថបទពាក់ព័ន្ធ​៖ គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​ លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ២– តើត្រូវរង់ចាំដល់ពេលណា? ប្រព័ន្ធរំលាយអាហាររបស់យើង ប្រហែល​ជាត្រូវការ​ពេល​វេលារ​ហូតដល់៣​ម៉ោងដើម្បី​ដំណើរ​ការ​ក្នុង​ការរំលាយ​អាហារ​បានពេញ​លេញ​។ ដូច្នេះ ​យើង​ត្រូវព្យាយាម​កុំដេក​ឲ្យបានយ៉ាងហោចណាស់​ពីរម៉ោង​បន្ទាប់​ពី​ញ៉ាំអាហារ​រួច។ បន្ទាប់​ពី​​អាហារ​ក្នុង​ពោះ​យើង​​បានបែកចែក​ពីក្រពះ​ហើយ វានឹងធ្វើឲ្យយើង​គេងលក់​បាន​ស្រួល​ជាង​មុន​។ ៣– អ្វីដែលយើង​មិនគួរធ្វើបន្ទាប់ពីញ៉ាំ​បាយ​រួច ជក់បារី ការសិក្សាបានបង្ហាញថា​ការ​ជក់បារី​បន្ទាប់​ពីញ៉ាំ​អាហាររួច អាចបង្កហានិភ័យខ្ពស់​ជាង​មុន ១០ ដង ដោយសារ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត​។ ងូតទឹក ការងូតទឹកបន្ទាប់ពីញ៉ាំ​អាហាររួចត្រូវ​បាន​គេបង្ហាញថា អាចបណ្តាលឲ្យមាន​បញ្ហា​រំលាយអាហារ​បាន។ នៅ​ពេល​យើង​ងូតទឹក​ចលនា​ឈាម​ត្រូវ​បាន​ទាញ​ទៅ​ក្នុង​ខ្លួន […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ពេលប៉ះទង្គិចក្បាល! អាចបណ្ដាលជាកក​ឈាម​ស្រួច​ស្រាល់​ចន្លោះ​ស្រោម​ខួរ

ជំងឺ​កក​ឈាម​ស្រួច​ស្រាវ​ចន្លោះ​ស្រោម​ខួរ (Acute Subdural Hematoma) គឺ​ជា​ការ​កក​ឈាម​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​រហូត​ដល់​រយៈ​ពេល​មួយ​សប្ដាហ៍ ហើយ​ក៏​ជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ចំណោម​ជំងឺ​កក​ឈាម​ចន្លោះ​ស្រោម​ខួរ​ទាំង​អស់ (Subdural Hematoma)។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ជា​ទូទៅ វា​កើត​ឡើង​បន្ទាប់​ពី​របួស​ក្បាល​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ប៉ះទង្គិច​ត្រង់​ក្បាល​ខ្លាំង​ដូច​ជា​ការ​រអិល​ដួល​បោក​ក្បាល ការ​ធ្លាក់​ពី​លើ​ទី​ខ្ពស់ ឬ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម ហើយ​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​មនុស្ស​ខូច​ដោយសារ​មូល​ហេតុ​ចំនួន​៣គឺ៖ ១. បណ្ដាល​មក​ពី​ការ​បែក​សរសៃ​វែន ដែល​ជា​សរសៃ​នាំ​ឈាម​ចេញ​ពី​ខួរក្បាល​ទៅ​បេះ​ដូង និង​សួត ២. បណ្ដាល​មក​ពី​ការ​បែក​សរសៃ​អាកទែ ដែល​ជា​អ្នក​នាំ​ឈាម​ពី​បេះ​ដូង​ទៅ​កាន់​ខួរ​ក្បាល ៣. ការ​ខូច​ខាត​ដល់​ជាលិកា​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល។   លើស​ពី​នេះ ការ​សង្កត់​របស់​ដុំ​ឈាម​ទៅ​លើ​ខួរក្បាល​បាន​បន្ថយ និង​បង្អាក់​នូវ​លំហូរ​របស់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​ជា​លទ្ធផល វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ហើម និង​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​ខួរ​ក្បាល ដែល​ជា​មជ្ឈ​មណ្ឌល​បញ្ជា​វិញ្ញាណ​របស់​យើង​ម្នាក់ៗ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ប៉ះ​ទង្គិច​ក្បាល រោគ​សញ្ញា​របស់​ជំងឺ​កក​ឈាម​ស្រួច​ស្រាវ​នៅ​ក្នុង​ស្រទាប់​ខួរ​ក្បាល ASH ​នឹង​លេច​ចេញ​បន្ទាប់​ពី​រង​គ្រោះ​ហើយ​ដូច​ជា ឈឺ​ក្បាល​ខ្លាំង ឬតិច វង្វេង ក្អួត​ចង្អោរ ពិបាក​និយាយ ឬ​និយាយ​មិន​ចេញ បាត់​បង់​ស្មារតី ឬ​សន្លប់​។ល។​ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​កក​ឈាម​ប្រភេទ​នេះ មាន​ហានិភ័យ​ខ្ពស់​រហូត​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​ និង​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ជា​បន្ទាន់ ហើយ​មួយ​ភាគ​ធំ​នៃ​អ្នក​ជំងឺ​អាច​ឈាន​ទៅ​ដល់​ការ​វះ​កាត់​យក​ឈាម​កក​ចេញ។


គ្រោះថ្នាក់សរសៃឈាម

បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

ជា​ទូទៅ ក្នុង​ពេល​សម្រាក ចង្វាក់​បេះ​ដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់​ពី​ ៦០-១០០​ដង/នាទី។ បើ​បេះ​ដូង​មាន​អត្រា​នៃ​ការ​លោត​ច្រើន​ជាង ​១០០​ដង/នាទី ​នៅ​ពេល​សម្រាក មានន័យ​ថា បេះ​ដូង​យើង​លោត​ញាប់​ខុស​ប្រក្រតី​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី។ ក្នុង​ករណី​បេះ​ដូង​ដើរ​ញាប់ អាច​នាំ​ឲ្យ​រំខាន​ដល់​មុខ​ងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង​ស្លាប់​បាន តែ​នៅ​ពេល​ខ្លះ បេះ​ដូង​ដើរ​ញាប់​មិន​បង្ក​ជា​រោគ​សញ្ញា ឬ​ផល​វិបាក​អ្វី​ឡើយ ហើយ​ការ​ដែល​បេះ​លោត​ញាប់​អាច​បណ្ដាល​មក​ពី៖ -​ ជំងឺ​បេះ​ដូង - ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន - ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន - ប្រើ​ប្រាស់​ថ្នាំ -​ មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា ស្ត្រេស ឬ​ថប់​បារម្មណ៍ - កង្វះ​គ្រាប់​ឈាម - អាយុ ឬ​គ្រួសារ​មាន​ប្រវត្តិ​មាន​បញ្ហា​បេះ​ដូង​ដើរ​ញាប់៕ លើស​ពី​នេះ នៅ​មាន​បញ្ហា​ច្រើន​ទៀត ដែល​ដាក់​សម្ពាធ​លើ​បេះ​ដូង ឬ​ការ​ខូច​ជាលិកា​បេះ​ដូង ជា​ហេតុ​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា បេះ​ដូង​លោត​ញាប់ អាច​កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្វី​មួយ​ខុស​ធម្មតា​ក្នុង​បេះ​ដូង ដែល​នាំ​ឲ្យ​ចរន្ត​អគ្គិសនី​រត់​លឿន​ពេក (បញ្ជាក់៖ ចង្វាក់​បេះដូង ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ចរន្ត​អគ្គិសនី​ជា​ច្រើន​រត់​នៅ​ក្នុង​ជាលិកា​បេះ​ដូង)។ ដូច​នេះ​ហើយ មាន​តែ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ឬ​កា​ទទួល​បាន​ការ​​ព្យាបាល​ជំងឺ ទើប​អាច​កាត់​បន្ថយ និង​គ្រប់​គ្រង​បញ្ហា​បេះ​ដូង​ដើរ​ញាប់ ឬ​គ្រប់​គ្រង​ជំងឺ​ដែល​បណ្ដាល​ឲ្យ​បេះ​ដូង​លោត​ញាប់​នេះ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ