ខួរក្បាលនិងប្រព័ន្ធប្រសាទ

ខួរក្បាល​និង​ប្រព័ន្ធ​ប្រសាទ​​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ខួរក្បាល​និង​ប្រព័ន្ធប្រសាទ​​​គ្រប់​គ្នា​មាន ជំងឺប្រកាច់ ​ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់ ​ជំងឺប៉ះពាល់បេះដូងនិងខួរក្បាល ​គ្រោះថ្នាក់សរសៃឈាម ​ឈឺក្បាលនិងឈឺក្បាលប្រកាំង ​ជំងឺ​ខួរ​ក្បាលនិង​ឆ្អឹង​ខ្នង ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ខួរក្បាលនិងប្រព័ន្ធប្រសាទ

Stroke ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតច្រើនលើមនុស្សចាស់ បង្ការបែបណា?

ដឹង​អត់​ថា មាន​មនុស្ស​ប្រមាណ​១៥​លាន​នាក់​ជុំវិញ​ពិភពលោក​ ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​​ក្បាល​ជា​រៀងរាល់​ឆ្នាំ ក្នុង​ចំណោម​នោះ អត្រា​បាត់បង់​ជីវិត​កើន​ដល់​៥លាន​នាក់ និង​៥​លាន​នាក់​ទៀត ត្រូវ​ពិការ​ជា​រៀង​រហូត ដែល​​បាន​​ក្លាយ​ជា​បន្ទុក​ដ៏​ធំ​មួយ​ដល់​​សមាជិក​គ្រួសារ។ ហេតុ​ដូច្នេះ​ហើយ​ ការបង្ការ និង​ការតាមដាន​ស្ថានភាព​សុខភាព​ឱ្យ​បាន​ជាប់លាប់​​ មាន​សារៈសំខាន់​ណាស់​​សម្រាប់​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់​ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់។ គន្លឹះ​ ៣ ​យ៉ាង​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​លើ​មនុស្ស​ចាស់ ១. បញ្ចុះ​សម្ពាធ​ឈាម សម្ពាធ​ឈាម​ខ្ពស់ គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​កើត​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​តាមដាន​កម្រិត​សម្ពាធ​ឈាម និង​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន​ អាច​ពង្រឹង​សុខភាព​បេះដូង ក៏​ដូចជា​បង្ការ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ កម្រិត​សម្ពាធ​ឈាម​សមស្រប​សម្រាប់​មនុស្ស​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ គឺ​ត្រូវ​តិច​ជាង​១៣០/៨០។ ប៉ុន្តែ​ក្នុង​ករណី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ យើង​គួរ​តែ៖ កាត់បន្ថយ​ការ​ញ៉ាំ​ស្ករ ជៀសវាង​អាហារ​មាន​ជាតិ​កូលេស្តេរូល (កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ចរន្ត​ឈាម) ដូចជា​ប៊ឺហ្គឺរ ឈីស និង​ការ៉េម ញ៉ាំ​របប​អាហារ​សុខភាព ដូចជា​បន្លែ ផ្លែឈើ ត្រី​ និង​ទឹកដោះគោ​គ្មាន​ខ្លាញ់ ហាត់​ប្រាណ​រយៈពេល​៣០​នាទី​ក្នុង​១​ថ្ងៃ។ ២. រក្សា​ទម្ងន់​ខ្លួន​ យោង​តាម​អង្គការ ​World Stroke Organization ការ​លើស​ទម្ងន់​ អាច​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដល់​ទៅ​២២% ស្រប​ពេល​ដែល​អ្នក​ធាត់​ជ្រុល​ មាន​ហានិភ័យ​រហូត​ដល់​ទៅ​៦៤%។ យ៉ាង​ណា​មិញ ចំពោះ​មនុស្ស​វ័យ​ចំណាស់​ ដែល​មាន​បញ្ហា​សុខភាព​គួប​ផ្សំ ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ លើស​សម្ពាធ​ឈាម និង​ផ្សេង​ទៀត គឺ​មាន​អត្រា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កាន់​តែ​ខ្ពស់។ ហេតុ​ដូច្នេះ​ហើយ មនុស្ស​វ័យ​ចំណាស់​ គួរ​តែ​ថែរក្សា​ទម្ងន់​ខ្លួន​ឱ្យ​បាន​ល្អ […]

អត្ថបទផ្សេងទៀតពី ខួរក្បាលនិងប្រព័ន្ធប្រសាទ

ស្វែងរក ខួរក្បាលនិងប្រព័ន្ធប្រសាទ

បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ការ​​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ ​អាចគ្រោះថ្នាក់ នេះជារោគសញ្ញា

ជា​ទូ​ទៅ ស្ត្រី​ប្រឈម​នឹង​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ច្រើន​ជាង​បុរស​ ហើយ​ក្នុង​ករណី​មួយ​ចំនួន បញ្ហា​នេះ​​អាច​មិន​​បង្ហាញ​រោគសញ្ញា​អ្វី​ទាំង​អស់​ រហូត​ដល់​​សរសៃ​ឈាម​ធ្លាយ​ ឬ​ដាច់​រហែក​ ដែល​បណ្ដាល​ឲ្យ​ហូរ​ឈាម​​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ និង​​​អាច​នាំ​ឲ្យ​ខូច​ខួរ​ក្បាល​ ក៏​ដូចជា​បាត់បង់​អាយុ​ជីវិត​ ។ ហេតុ​អ្វី​បាន​ជា​សរសៃ​ឈាម​ខួរ​ក្បាល​រីក​ប៉ោង​​? ​​​​​យោង​តាម​វេជ្ជបណ្ឌិត​ Saxena ការ​រីក​សរសៃ​ឈាម​ខួរ​ក្បាល​​ ជា​ការ​​រីក​ ឬ​ប៉ោង​ជញ្ជាំង​សរសៃ​ឈាម​ដែល​ខ្សោយ​នៃ​ខួរ​ក្បាល​ ពីព្រោះ​សរសៃ​ឈាម​នៅ​ជុំវិញ​ខួរ​ក្បាល​​មិន​ត្រូវ​បាន​ទ្រទ្រង់​ដោយ​​រចនាសម្ព័ន្ធ​ជុំវិញ ដូចជា​សាច់ដុំ​ឡើយ​ ហើយ​សរសៃ​ឈាម​ទាំង​នេះ ងាយ​នឹង​បែកព្រម​ទាំង​​បណ្ដាល​ឲ្យ​ហូរ​ឈាម​​ចេញ​ពី​សរសៃ​ឈាម​ធ្ងន់ធ្ងរ​ (haemorrhage)។ រោគសញ្ញា​នៃ​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល ការ​រីក​ប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​​ដែល​មិន​​ធ្លុះធ្លាយ​ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប្រសិនបើ​សរសៃ​ឈាម​ដែល​រីក​មាន​ការ​លូតលាស់​ និង​បណ្ដាល​ឲ្យ​មាន​សម្ពាធ​លើ​រចនា​សម្ព័ន្ធ​ខួរ​ក្បាល​ ។ ឈឺ​ក្បាល​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ​ ឈឺ​ភ្នែក​ និង​មើល​​ឃើញ​រូបភាព​បែក​ៗ វិល​មុខ ការ​ចេញ​ឈាម​តិចតួច​ពី​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​រីក​​​ អាច​បណ្ដាល​ឲ្យ​យើង​​ឈឺ​ក្បាល​ភ្លាម​ៗ​ ប៉ុន្តែ​វា​នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​​ឯង​។ ពិត​ណាស់​ ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​មិន​បែក​​ មិន​មាន​​បង្ហាញ​​ជា​រោគសញ្ញា​​អ្វី​ទាំង​អស់​នៅ​ពេល​ដំបូង​​ ប៉ុន្តែ​​ជា​ធម្មតា​វា​នឹង​លេច​ចេញ​នូវ​​រោគសញ្ញា​ នៅ​ពេល​ដែល​​ទំហំ​កាន់​តែ​ធំ​ឡើង។ រោគ​សញ្ញា​​ព្រមាន​នៃ​ការ​រីក​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​​ធ្លុះធ្លាយ​ និង​ចាំបាច់​ត្រូវការ​​ការ​ព្យាបាល​បន្ទាន់​ មាន​ដូច​ជា​៖ ឈឺ​ក្បាល​​ខ្លាំង និង​ភ្លាម​ៗ បាត់បង់​ស្មារតី​ ក្អួត ឬ​ចង្អោរ​ រឹង​ក​ ព្រិល​ភ្នែក​ ឬ​មើល​ឃើញ​រូបភាព​បែក​ៗ ងងុយ​គេង​ ប្រកាច់​។ មូលហេតុ​មួយ​ចំនួន​នៃ​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ ជក់​បារី​ ក្រិនសរសៃឈាម លើស​សម្ពាធ​ឈាម​រយៈពេល​យូរ និង​មិន​​មាន​ការ​ព្យាបាល​ មាន​ប្រវត្តិ​គ្រួសារ​ដែល​ធ្លាប់​​មាន​អាការៈ​រីក​ប៉ោងសរសៃ​ឈាម​ខួរ​ក្បាល​ ជំងឺ​ជាក់លាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រីក​ប៉ោងសរសៃ​ឈាម​ខួរ​ក្បាល​ មាន​ដូចជា​ជំងឺ​​Marfan’s syndrome ជំងឺ​​គីស​តម្រង​នោម​ច្រើន​កន្លែង និង​ជំងឺ​ehler danlos disease​ជា​ដើម​។


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ពាក់​ម៉ាស​យូរ​ម៉ោង អាច​​ធ្វើ​ឲ្យ​​ឈឺ​​ក្បាល​ ឬ​ថ្គាម​? ​​

ការ​ពាក់​ម៉ាស​​​​មាន​សារសំខាន់​បំផុត​ក្នុង​ការ​បង្ការ​​ ក៏​ដូចជា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩។ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​ពាក់​ម៉ាស​យូរ​ម៉ោង​ វា​ក៏​អាច​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​​ ឬ​ឈឺ​សន្លាក់​ឆ្អឹង​ថ្គាម​(TMJ) ផង​ដែរ​។ ហេតុអ្វី​ឈឺ​ក្បាល​ និង​ឈឺ​សន្លាក់​ឆ្អឹង​ថ្គាម​ ក្រោយ​ពាក់​ម៉ាស​យូរ​ម៉ោង​? ​ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ក្បាល​ ក្រោយ​ពាក់​ម៉ាស​ពេញ​មួយ​ថ្ងៃ វា​អាច​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ទឹក​។ ចំណែក​ឯ​ការ​ឈឺ​ថ្គាម​ អាច​មក​ពី​ការ​​​ដាក់​សម្ពាធ​លើ​​ថ្គាម​ ឬ​សាច់ដុំ​ថ្គាម​​។ ពិត​ណាស់​ ការ​រឹត​បន្តឹង​ថ្គាម​រយៈពេល​យូរ​ម៉ោង អាច​នាំ​ឲ្យ​ថ្គាម​ និង​សាច់ដុំ​ថ្គាម​អស់​កម្លាំង និង​បង្ក​ជា​អាការៈ​ឈឺ​ចាប់​។ មួយ​វិញ​ទៀត​ ស្រ្តេស​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត​កូវីដ-១៩ ក៏​បង្កើន​សម្ពាធ​ពាសពេញ​រាងកាយ​ ​រួម​ទាំង​សន្លាក់​ឆ្អឹង​ថ្គាម​ដូច​គ្នា​​។ តិចនិក​កាត់បន្ថយ​អាការៈ​ឈឺ​ក្បាល​ ឬ​ថ្គាម​ ១. ជ្រើសរើស​ម៉ាស​ត្រឹមត្រូវ ការ​ជ្រើសរើស​ម៉ាស​ត្រឹមត្រូវ ដែល​មិន​តឹង​ពេក​ ឬ​ធូរ​ពេក​ ក៏​អាច​បង្ការ​ ឬ​កាត់បន្ថយ​ការ​ឈឺ​ក្បាល​ ឬ​ឈឺ​ថ្គាម​បាន​មួយ​កម្រិត​ដែរ​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​ពាក់​ម៉ាស​ដែល​មាន​​ខ្សែ​តឹង​ ឬ​រឹប​ត្រចៀក​ពេក​ វា​នឹង​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ត្រចៀក រួម​ទាំង​សន្លាក់​ឆ្អឹង​ថ្គាម​។ ២. ឥរិយាបថ​ល្អ​ ​​​​​គ្នា​យើង​គប្បី​រក្សា​ឥរិយាបថ​ល្អ​ ដោយ​​មិន​ត្រូវ​ច្រត់​ចង្កា ឬ​ថ្គាម​ និង​​ជៀសវាង​ប្រើប្រាស់​សាច់ដុំ​ថ្គាម​​លើស​កម្រិត​ឡើយ​។ បន្ថែម​ពី​នេះ ចូរ​អង្គុយ​ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លួន ជា​ពិសេស​ ព្យាយាម​ដាក់​ក​ឲ្យ​ត្រង់​តាម​ដែល​អាច​ធ្វើ​ទៅ​តាម​។ ៣. ដកដង្ហើម​តាម​ច្រមុះ​ ជា​ជាង​តាម​​​មាត់ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ដក​ដង្ហើម​តាម​មាត់​ ​អាច​បង្ក​​​ជា​ឥរិយាបថ​ឆ្គាំឆ្គង​នៃ​ថ្គាម ​ និង​អាច​បណ្ដាល​ជា​ការ​ឈឺ​ថ្គាម​ សង្កៀត​ធ្មេញ និង​ការ​​ខាំ​មិន​ត្រឹមត្រូវ​ ។ ហេតុ​នេះ​ហើយ​ យើង​គប្បី​​ព្យាយាម​ដកដង្ហើម​​តាម​ច្រមុះ​ទើប​ជា​ការ​ប្រសើរ​។ ៤. បំពេញ​ជាតិ​ទឹក​ ​​​មួយ​វិញ​ទៀត​ […]


ជំងឺប៉ាគីនសិន

មនុស្សវ័យ​ចំណាស់ចេះតែមានអាការៈញ័រដៃ អាចជាអាការៈជំងឺប៉ាគីនសិន

ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទដែលប៉ះពាល់​ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺ​នេះច្រើនកើតលើមនុស្សវ័យចំណាស់​ដែលមានអាយុចាប់ពី ៦០​ឆ្នាំឡើងទៅ និងកើតលើ​បុរសច្រើន​ជាងស្រ្តី។ តើអាការៈជំងឺ​ប៉ាគីនសិនមានអ្វីខ្លះ? អាការៈជំងឺប៉ាគីនសិនមានភាពខុសគ្នាពីមនុស្សវ័យចំណាស់ម្នាក់ទៅមនុស្សវ័យចំណាស់​ម្នាក់ទៀត យ៉ាងណាមិញ​អាការៈជំងឺទូទៅមួយចំនួនមានដូចជា៖ ១. ញ័រ អ្នកជំងឺចាប់ផ្តើមញ័រប្រអប់ដៃ ដៃ ថ្គាម ឬប្រអប់ជើង។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកជំងឺ​ញ័រ​តែ​នៅរាងកាយ ឬអវយវៈម្ខាងប៉ុណ្ណោះ។ នៅ​ពេលដែលជំងឺវិវដ្ដ អ្នកជំងឺនឹងញ័រកាន់តែខ្លាំង ជា​ពិសេស​ពេលអ្នកជំងឺមាន​សភាពធ្ងន់ធ្ងរ​។ ជារឿយៗអ្នកជំងឺនឹងបាត់ញ័រនៅពេលគេង ព្រោះ​អ្នក​ជំងឺ​មិនកម្រើកដៃឬជើង។ ២. មានចលនាយឺត ជំងឺប៉ាគីនសិនអាចធ្វើឱ្យចាស់ៗមានចលនាយឺតយ៉ាវ និងត្រូវចំណាយ​ពេល​ច្រើន​ក្នុងការធ្វើការងារសាមញ្ញៗ។ ចាស់ៗអាចបោះជំហានខ្លីជាងមុនពេលដើរ ពិបាកក្រោកពីកៅអី ឬអាចដើរអូសជើង។ ៣. រឹងសាច់ដុំ ឬអវយវៈ អ្នកជំងឺអាចរឹងសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ ដែលបណ្តាលឱ្យមាន​ការឈឺចាប់ និងមាន​កម្រិត​​ក្នុង​ការធ្វើចលនា។ ៤. រមួលសាច់ដុំ ឬរមួលក្រពើ អ្នកជំងឺអាចរមួលក្រពើ ឬរួញម្រាមជើង។ ៥. បាត់បង់ចលនាស្វ័យប្រវត្តិ អ្នកជំងឹអាចថយ​សមត្ថភាព​ក្នុងការ​ធ្វើចលនា​ដោយមិន​ដឹងខ្លួន​ដូច​ជា ការ​ព្រិចភ្នែក ញញឹម ឬយោលដៃនៅពេលដើរ។ ៦. បាត់បង់លំនឹង អ្នកជំងឺមានទំនោរផ្អៀងទៅម្ខាងដែលជាហេតុធ្វើឱ្យងាយដួលនៅពេល​បុក ឬបះអ្វីមួយ។ នៅពេល​ព្យាយាម​បោះជំហានដើរទៅមុខ អ្នកជំងឺអាច​​មានអារម្មណ៍ថាដូចជាជាប់ជើងនឹងឥដ្ឋ ឬដី។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៧. ផ្លាស់ប្តូរការនិយាយ អ្នកជំងឺអាចនិយាយមិនសូវឮ លឿន ត្រដិត និងស្មើ​ដោយ​គ្មាន​ការលើក​ដាក់​សំឡេង។ ៨. ប្រែប្រួលអក្សរ អ្នកជំងឺមានការពិបាកក្នុងការសរសេរ ហើយអក្សរប្រែតូចជាងមុន និង​ពិបាក​មើល។ អាការៈផ្សេងទៀតរួមមាន៖ មានជំងឺបាក់ទឹកចិត្ត […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ដុំ​គីស​ក្នុង​​ខួរ​ក្បាល​បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការពារបែបណា?

ដុំ​គីស​​ក្នុង​ខួរ​ក្បាល​ ជា​ថង់​តូច​មួយ​ដែល​មិន​មែន​ជា​ដុំ​មហារីក​ ហើយ​​​​ពោរពេញ​ទៅ​ដោយ​ខ្យល់ សារធាតុ​រាវ ឬ​ជាលិកា​ប្រភេទ​ផ្សេង​ទៀត​។ ផល​ប៉ះពាល់របស់​​ដុំ​គីស​ អាស្រ័យ​ទៅ​លើ​ទីតាំង​ដែល​​គីសនេះ​ស្ថិត​​​​ក្នុង​ខួរ​ក្បាល​ និង​មូលហេតុ​បង្ក។ តើ​ដុំ​គីស​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​យើង​ដែរ​ទេ​? ជា​ទូទៅ ដុំ​គីស​មាន​លក្ខណៈ​ស្លូត និង​​មិន​បង្ក​ឲ្យ​មាន​រោគសញ្ញា​ឡើយ​ ហើយ​ដុំ​គីស​ភាគ​ច្រើន​មាន​ទំហំ​មិន​ប្រែប្រួល​ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត David Weintraub នាយក​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​North Shore​នៅ​ទីក្រុង​ញូវយ៉ក។ ទោះ​យ៉ាង​នេះ​ក្ដី ប្រភេទ​ដុំ​គីស​មួយ​ចំនួន​អាច​​​ចាប់​យក​សារធាតុ​រាវ​ចូល​​ទៅ​ក្នុង​ខ្លួន​វា និង​លូតលាស់​ទៅ​តាម​ពេលវេលា​។ ក្នុង​ករណី​នេះ វា​នឹង​បង្ក​ជា​រោគសញ្ញា​ ព្រម​ទាំង​ត្រូវការ​ព្យាបាល​ដោយ​វះកាត់​ផង​ដែរ​។ ដុំ​គីស​ក្នុង​ខួរ​ក្បាលវិវដ្ដលើ​ទារកក្នុង​ផ្ទៃ​ ដុំ​គីសArachnoid ​ជា​ដុំ​គីស​មួយ​ប្រភេទ​ដែល​វិវដ្ដនៅ​ក្នុង​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​​ ហើយ​វា​បង្ក​ឡើង​ដោយ​ការ​បែងចែក​មិន​ប្រក្រតី​នៃ​ភ្នាស​Arachnoid ជា​ស្រទាប់​មួយ​ក្នុង​ចំណោម​ស្រទាប់​ទាំង​បី​ដែល​ការពារ​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង។ ថ្វី​ត្បិត​តែ​ដុំ​គីស​ប្រភេទ​នេះ​​តែងតែ​កើត​មាន​តាំង​ពី​កំណើត​យ៉ាង​ណា​ក្ដី ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​ដោយ​​សារ​តែ​ដុំ​សាច់​ខួរ​ក្បាល​ របួស ការ​ឆ្លង​មេរោគ ឬ​ការ​វះកាត់​ខួរ​ក្បាល​។ ​​​ដុំ​គីស​ក្នុង​ខួរ​ក្បាល​ដទៃ​ទៀត​ ចំណែក​ដុំ​គីស​Colloid កកើត​ឡើង​នៅ​ផ្នែក​កណ្ដាល​នៃ​ខួរ​ក្បាល និង​អាច​នាំ​ឲ្យ​ស្ទះ​សារធាតុ​រាវ​ខួរ​ឆ្អឹង​ខ្នង​។ បើ​យើង​មាន​ដុំ​គីស​នេះ វា​អាច​បង្ក​ឲ្យ​ឈឺ​ក្បាល នៅ​ពេល​ដែល​យើង​​ស្ថិត​ក្នុង​​ឥរិយាបថ​ជាក់លាក់​​មួយ​។ អាការៈ​ឈឺ​ក្បាល​ដែល​បណ្ដាល​មក​ពី​ដុំ​គីស​Colloid​កើត​ឡើង​នៅ​ពេល​​ដែល​យើង​ពេញ​វ័យ​។ ប្រភេទ​ដុំ​គីស​កម្រ​ អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​បាន​ពន្យល់​ថា​ដុំ​គីស​រឹង​តូច​ៗ​នៅ​ក្នុង​ខួរ​ក្បាល​ អាច​បណ្ដាល​​មក​ពី​ប៉ារ៉ាស៊ីត ជា​ពិសេស​ពពួក​តេនញ៉ា​ឈ្មោះ​ថា Taenia Soliumដែល​ចូល​ក្នុង​រាងកាយ​យើង នៅ​ពេល​ដែល​យើង​ញ៉ាំ​សាច់​ជ្រូក​​​​ឆៅ ឬ​មិន​ឆ្អិន​ល្អ​។ បើ​តេនញ៉ា​ចូល​ក្នុង​ខួរ​ក្បាល​ និង​បង្កើត​ជា​គីស​នោះ​ យើង​អាច​ប្រឈម​នឹង​ជំងឺ​Neurocysticercosis។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​ល្អៗ និង​មាន​តុល្យភាព ព្រម​ទាំង​​ជៀសវាង​ញ៉ាំ​សាច់​ជ្រូក​ដែល​​មិន​ឆ្អិន​ល្អ​។


គ្រោះថ្នាក់សរសៃឈាម

សញ្ញា​ព្រមាន​ទាំង​៦ អាចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​មាន​រោគសញ្ញា​​ប្រហាក់ប្រហែល​នឹង​ការ​គាំង​បេះដូង​ដែរ។ ជាក់​ស្ដែង ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កើត​ឡើង​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល​ត្រូវ​បាន​រំខាន​ និង​ធ្វើ​ឲ្យ​រាងកាយ​មិន​អាច​ដំណើរការ​បាន​ប្រក្រតី​។ ផ្នែក​ដែល​ប៉ះពាល់​នៃ​ខួរ​ក្បាល​ ត្រូវ​ការ​ជំនួយ​បន្ទាន់​ ដោយ​សារ​តែ​​ខួរ​ក្បាល​​ត្រូវ​ការ​អុកស៊ីសែន​ដើម្បី​បំពេញ​មុខងារ​របស់​ខ្លួន​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ហេតុ​នេះ​ហើយ​​គ្នា​យើង​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​សញ្ញា​ព្រមាន​ខាង​ក្រោម​នេះ​ឡើយ​។ ១. សម្ពាធ​ឈាម​ខ្ពស់ សម្ពាធ​​ឈាម​ខ្ពស់​អាច​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ដោយ​បំផ្លាញ​សរសៃ​ប្រសាទ​ខួរ​ក្បាល​ ឬ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ចុះ​ខ្សោយ​ និង​បណ្ដាល​ឲ្យ​សរសៃ​ឈាម​ធ្លុះធ្លាយ។ ក្រៅ​ពី​នេះ​ សម្ពាធ​ឈាម​ខ្ពស់​ក៏​​ជា​មូលហេតុ​ដែល​​បង្ក​ជា​កំណក​ឈាម​នៅ​ក្នុង​ចរន្ត​ឈាម​ និង​អាច​​​ធ្វើ​ដំណើរ​ទៅ​កាន់​ខួរ​ក្បាល​ ដែល​​នាំ​ឲ្យ​យើង​កើត​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. បញ្ហា​ភ្នែក​ មួយ​វិញ​ទៀត គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​អាច​នាំ​ឲ្យ​យើង​មើល​ឃើញរូបភាព​​ពីរ​​​ ងងឹត​ភ្នែក​ម្ខាង ឬ​ព្រិល​ភ្នែក​ផង​ដែរ​។ ៣. ស្ពឹក​មួយ​ចំហៀង​ខ្លួន​ មុខ ដៃ​ ឬ​ជើង​ ជា​ទូទៅ អាការៈ​ស្ពឹក​ ឬ​ខ្សោយ​ផ្ទៃ​មុខ ដៃ ឬ​ជើង​ម្ខាង​ ឬ​ទាំង​សង​ខាង​ ក៏​ជា​សញ្ញា​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ដូច​គ្នា។​ នៅ​ក្នុង​ករណី​ខ្លះ វា​ក៏​អាច​​ពិការ​អវយវៈ​​​ផ្នែក​ម្ខាង​ទៀត​​​​នៅ​ត្រង់​ទីតាំង​ដែល​កើត​មាន​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​។ ​​​​៤. វិល​មុខ ឬ​​អស់​កម្លាំង​ដោយ​គ្មាន​មូលហេតុ​ នៅ​ក្នុង​ការ​សិក្សា​​មួយ​បាន​បង្ហាញ​ថា អាការៈ​វិលមុខ ក៏​ជា​កត្តា​ទូទៅ​ក្នុង​ចំណោម​អ្នក​ដែល​កើត​មាន​អាការៈ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ស្ថានភាព​នៃ​ការ​វង្វេង​ស្មារតី​​អាច​ជា​លទ្ធផល​នៃ​ផ្នែក​ខួរ​ក្បាល​ដែល​រង​ផល​ប៉ះពាល់​។ [embed-health-tool-bmi] ៥. ​ឈឺ​ក្បាល​ប្រកាំង​ភ្លាម​ៗ ឬ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ ក្នុង​ពេល​ដែល​កើត​មាន​អាការៈ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ត្រូវ​បាន​រារាំង​ ឬ​កាត់​ផ្ដាច់​ ​ដោយ​សារ​តែ​ការ​រំខាន​ដែល​បណ្ដាល​មក​ពី​ចរន្ត​ឈាម​។ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ដាច់​រហែក​ ឬ​ខូចខាត​សរសៃ​ឈាម​ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​យើង​ចាប់ផ្ដើម​ឈឺ​ក្បាល​ប្រកាំង​ […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ពិបាកទប់លំនឹង ឬពិបាកដើរ អាចមកពី​មានបញ្ហា​ប្រព័ន្ធប្រសាទ

រោគសញ្ញា​Ataxia កើត​ឡើង​នៅ​ពេល​ដែល​កង្វះ​ការ​គ្រប់គ្រង​សាច់ដុំ​ ឬ​​ចលនា​ ដូចជា​ការ​​ដើរ​ ឬ​ការ​កាន់​វត្ថុ​ផ្សេង​ៗ​។ ជាក់​ស្ដែង​ អាការៈ​​នេះ​អាច​ប៉ះពាល់​ដល់ចលនា​ ព្រម​ទាំង​បង្ក​ជា​ការ​លំបាក​នៅ​ពេល​ដែល​យើង​និយាយ​ស្ដី ធ្វើ​ចលនា​ភ្នែក​ និង​លេប​អាហារ​។ ជាទូទៅ វា​​កើត​ឡើង​បណ្ដាល​មក​ពី​ការ​បំផ្លាញ​ផ្នែក​​គ្រប់គ្រង​​ការ​សម្របសម្រួល​សាច់​ដុំ​នៃ​ខួរ​ក្បាល​។ ​សញ្ញា​ព្រមាន​ និង​​រោគ​សញ្ញា​ អាការៈ​Ataxia អាច​វិវត្ត​បន្តិច​ម្ដង​ៗ ឬ​កើត​ឡើង​ភ្លាម​ៗ​ ហើយ​សញ្ញា​នៃ​ជំងឺ​សរសៃ​ប្រសាទ​ មួយ​នេះ​ អាច​បណ្ដាល​ឲ្យ​៖ ពិបាកទប់លំនឹង​ ដើរ​មិន​នឹង ព្រម​ទាំង​ងាយ​ជំពប់​ជើង​ដួល​ ពិបាក​ក្នុង​ការ​ធ្វើ​កិច្ចការ​ដែល​ទាក់ទង​នឹង​សរសៃ​ប្រសាទ ដូចជា​ញ៉ាំ សរសេរ ឬ​បិទ​ឡេវ​អាវ​ ប្រែប្រួល​ការ​និយាយ​ស្ដី​ ភ្នែក​ក្រឡាប់​ចុះ​ឡើង ពិបាក​លេប​អាហារ​ ​មូលហេតុ​អ្វី​បាន​ជា​យើង​កើត​​មាន​អាការៈ​Ataxia? ការ​បំផ្លាញ​ ការ​​ចុះ​ខ្សោយ ឬ​ការ​បាត់បង់​កោសិកា​សរសៃ​ប្រសាទ​នៅ​ក្នុង​ផ្នែក​​គ្រប់គ្រង​ការ​សម្របសម្រួល​សាច់ដុំ​ក្នុង​ខួរ​ក្បាល​ សុទ្ធ​តែ​អាច​បង្ក​​ឲ្យ​កើត​មាន​អាការៈ​Ataxia។ ខួរ​តូច​ របស់​យើង​មាន​ជាលិកា​បត់​ចំនួន​២​ផ្នែក​ ​ស្ថិត​នៅ​មូលដ្ឋាន​នៃ​ខួរ​ក្បាល​​ដែល​នៅ​ជិត​ប្រព័ន្ធ​ខួរ​ក្បាល។ តំបន់​ខួរ​ក្បាល​នេះ​អាច​ជួយ​ដល់​​ចលនា​ភ្នែក ការ​លេប​អាហារ និង​ការ​និយាយ​ស្ដី​មាន​ឲ្យ​មាន​​តុល្យភាព​។ ជំងឺ​ដែល​បំផ្លាញ​ខួរ​ឆ្អឹង​ខ្នង ​សរសៃ​ប្រសាទ​សាច់ដុំ​ និង​កោសិកា​វិញ្ញាណ​ផ្នែក​ខាង​ចុង ​ដែល​ភ្ជាប់​ខួរ​តូច​ទៅ​កាន់​សាច់ដុំ​ក៏​អាច​នាំ​ឲ្យ​កើត​អាការៈ​Ataxia​ផង​ដែរ​។ មូលហេតុ​បង្ក​នៃ​រោគ​សញ្ញា​Ataxia​​នេះ​ រួម​មាន​៖ ការ​ប៉ះទង្គិច​ខួរ​ក្បាល​ ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ពិការ​​ខួរ​ក្បាល​ អំឡុង​ពេល​ដែល​ក្មេង​មាន​ការអភិវឌ្ឍ ឬ​មុន​ អំឡុង​ពេល​ និង​​ក្រោយ​ពេល​ដែល​ក្មេង​កើត​ ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ការ​ឆ្លង​មេរោគ ជំងឺ​Paraneoplastic syndromes ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ខួរ​ក្បាល​ ដូចជា​អាប់សែ មហារីក​ខួរ​ក្បាល​ ដែល​អាច​​បំផ្លាញ​ខួរ​តូច។ ប្រតិកម្ម​នឹង​សារជាតិ​ពុល​ កង្វះ​វីតាមីន​E វីតាមីន​B-12 បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត។


ឈឺក្បាលនិងឈឺក្បាលប្រកាំង

វិធីម៉ាស្សា ២យ៉ាងនេះ អាចជួយសម្រួល​​អាការៈឈឺក្បាល​

វា​ជា​រឿង​ទូទៅ​មួយ​ដែល​​គ្រប់គ្នា​តែង​មាន​អាការៈ​ឈឺក្បាល​ ជា​ពិសេស​ពេល​កើត​ស្រ្តេស អស់​កម្លាំង ឬ​គេង​មិន​គ្រប់​គ្រាន់​ជា​ដើម​។ ​ពេល​ខ្លះ​យើង​អាច​ប្រើ​ថ្នាំ​បំបាត់​អាការៈ​ឈឺ​​ក្បាល ដោយ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ក្រៅពី​ប្រើ​ថ្នាំ​យើង​នៅ​មាន​វិធីសាស្រ្ត​មួយ​ទៀត ហៅ​ថា​ម៉ាស្សា ដែល​អាច​ជួយ​សម្រួល​អាការៈ​បាន​ដែរ​។ ការ​ម៉ាស្សា​ត្រង់​ក្បាល​នេះ​មិន​មែន​មានន័យ​ថា​អាច​ជួយ​សម្រួល​អាការៈ​បាន​គ្រប់​ពេល​នោះ​ទេ បើសិនជា​គ្នា​យើង​មាន​បញ្ហា​ឈឺ​ក្បាល​ខ្លាំង និង​កើត​ឡើង​ញឹក​ញាប់ គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​ ១. គុណ​ប្រយោជន៍​របស់​ម៉ាស្សា ការ​ធ្វើ​ម៉ាស្សា​ដើម្បី​សម្រួល​អាការៈ​ឈឺ​ក្បាល​អាច​ថា​មាន​សុវត្ថិ​ភាព ប៉ុន្តែ​មាន​ប្រ​សិទ្ធ​ភាព​បែប​ណា? តាម​ការ​បញ្ជាក់​របស់​សមាគម​ព្យាបាល​តាម​បែប​ម៉ាស្សា​របស់​អាមេរិក បាន​លើក​ឡើង​ថា​ការ​ម៉ាស្សា​អាច​មាន​ប្រសិទ្ធ​ភាព​ព្យាបាល​អាការៈ​ឈឺ​ក្បាល​ធម្មតា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទេ​ថា​អាច​មាន​ប្រសិទ្ធ​ភាព​លើ​ការ​ឈឺ​ក្បាល​ប្រកាំង​ ឬ​ឈឺក្បាល​ខ្លាំង​នោះ​ទេ​។ ក្រៅ​ពី​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល ការ​ធ្វើ​ម៉ាស្សា​នៅ​ត្រង់​ក្បាល ត្រូវ​គេ​ជឿ​ថា​ជួយ​ធ្វើ​ឲ្យ​សក់​ដុះ​ច្រើន និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ទៀត​ផង​។​​​ ២. ម៉ាស្សា​ស្បែក​ក្បាល​ ការ​ម៉ាស្សា​ស្បែក​ក្បាល ត្រូវ​គេ​ដឹង​ថា​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល​។ ដើម្បី​ម៉ាស្សា​ស្បែក​ក្បាល​យើង​ត្រូវ​អង្គុយ​ឲ្យ​បាន​ស្រួល​បួល និង​មាន​ផាសុកភាព។ បើ​សិន​ជា​យើង​ប្រើ​ប្រេង​ដើម្បី​ម៉ាស្សា​ ចូរ​ដាក់​កន្សែង​​គ្រប់​ស្មា​​កុំ​ឲ្យ​ប្រឡាក់​​។ បន្ទាប់​មក​យើង​អាច​យក​ចុង​ម្រាម​ដៃ​ចុច​លើ​ស្បែក​ក្បាល​របៀប​ម៉ាស្សា​​ដោយ​ប្រើ​កម្លាំង​ពី​ស្រាល​​ទៅ​មធ្យម​។ យើង​ត្រូវ​ម៉ាស្សា​ជា​រាង​រង្វង់​ ដើម្បី​​ឲ្យ​បាន​សព្វ​កន្លែង​នៅ​ត្រង់​ក្បាល និង​អាច​ធ្វើ​ប្រហែល​​ប្រាំ​នាទី មុន​នឹង​លាង​សម្អាត​ប្រេង​ចេញ ក្នុង​ករណី​យើង​ប្រើ​ប្រើ​ប្រេង​។ ៣. ម៉ាស្សា​ត្រង់​ក និង​ស្មា​ វិធី​សាស្រ្ត​មួយ​ទៀត គឺ​យើង​អាច​ម៉ាស្សា​នៅ​ត្រង់​ក និង​ស្មា ដែល​ការ​ធ្វើ​ដូច​នេះ​ក៏​ទំនង​ជា​អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល​ផង​ដែរ​។ ការសិក្សា​មួយ​បាន​​បាន​ធ្វើ​ការ​ពិសោធន៍​លើ​អ្នក​ឈឺ​ក្បាល​រ៉ាំរ៉ៃ ដោយ​ឲ្យ​​មក​ទទួល​យក​ការ​ព្យាបាល​បែប​ម៉ាស្សា​ត្រង់​ក និង​សាច់ដុំ​ស្មា​ ​និង​បាន​ប្រៀប​ធៀប​ពី​រយៈពេល ចំនួន​ដង​នៃ​ការ​ឈឺ​ក្បាល និង​ភាព​ធ្ងន់​ធ្ងរ​នៃ​អាការៈ​នេះ។ ​ជា​លទ្ធ​ផល អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ចំនួន​ដង​នៃ​ការ​ឈឺ​ក្បាល​ដែល​​ធ្លាប់​កើត​មាន​បាន​ធ្លាក់​ចុះ ទោះ​បី​ជា​ការ​ម៉ាស្សា​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​លើ​ការ​បន្ធូរ​អាការៈ​ឈឺ​ក្បាល​ក៏​ពិត​មែន​។ ជា​ការ​សន្និដ្ឋាន​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​ការ​ធ្វើ​ម៉ាស្សា​នៅ​ត្រង់ក និង​សាច់ដុំ​ស្មា អាច​ជួ​យ​កាត់​បន្ថយ​ចំនួន​ដង​នៃ​ការ​កើត​មាន​អាការៈ​ឈឺ​ក្បាល​នេះ​បាន​។ ​យ៉ាងណា គ្នា​យើង​មិន​គួរ​រំលង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នោះ​ទេ បើ​សិន​ជា​អាការៈ​ឈឺក្បាល​នេះ​កើត​ឡើង​ញឹក​ញាប់ និង​ធ្ងន់ធ្ងរ ព្រោះ​ថា​អាការៈ​ទាំងនេះ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខ​ភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។


គ្រោះថ្នាក់សរសៃឈាម

ស្រ្តូក កើតលើមនុស្សវ័យក្មេង អាចមកពីមូលហេតុ​ទាំងនេះ

គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ ឬ​ស្រ្តូក ជា​ទូ​ទៅ​មិន​កើត​លើ​មនុស្ស​វ័យ​ក្មេង​នោះ​ទេ ប៉ុន្តែ​បើ​វា​កើត​មាន​ នោះ​បាន​ន័យ​ថា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ហើយ​។ តើ​បញ្ហា​នេះ​កើត​លើ​មនុស្ស​វ័យ​ក្មេង​បាន​យ៉ាង​ដូច​ម្ដេច និង​ត្រូវ​ដោះ​ស្រាយ​បែប​ណា​?​ ហេតុ​អ្វី​មនុស្ស​វ័យ​ក្មេង​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល?​ ជា​ទូ​ទៅ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ច្រើន​តែ​កើត​លើ​មនុស្ស​វ័យ​ចំណាស់ ឬ​អ្នក​ដែល​មាន​បញ្ហា​សុខ​ភាព។ នេះ​មាន​ន័យ​ថា​មនុស្ស​មាន​វ័យ​កាន់​តែ​ចាស់ ហានិភ័យ​កើត​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​កើន​ឡើង​ដែរ​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ គឺ​មនុស្ស​វ័យ​ក្មេង​នៅ​ពេល​នេះ​ក៏​ចាប់​ផ្ដើម​មាន​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដែរ​។ តាម​ការ​ប៉ាន់​ប្រមាណ ​ក្នុង​ចំណោម​អ្នក​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ចន្លោះ​ពី​៣,៧​ទៅ​១០​ភាគ​រយ ជា​មនុស្ស​មាន​វ័យ​៤៥​ឆ្នាំ ឬ​តិច​ជាង​នេះ​ ហើយ​ថា​ចំនួន​នេះ​បាន​កើន​ឡើង​រាល់​ឆ្នាំ​។​​ តើ​អ្វី​ជា​មូល​ហេតុ​បង្ក​? កត្តា​ប្រឈម​​ដែល​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​កើត​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​លើ​មនុស្ស​​វ័យ​​ចំណាស់​ ក៏​អាច​ជា​កត្តា​ប្រឈម​សម្រាប់​មនុស្ស​វ័យ​ក្មេង​ដែរ​។ កត្តា​ប្រឈម​ទាំង​​នោះ​មាន​ដូច​ជា​ការ​ជក់​បារី ​ធាត់​ លើស​សម្ពាធ​ឈាម ជំងឺ​ទឹក​នោម​ផ្អែម ឡើង​កម្រិត​កូលេស្តេរ៉ូល និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​ជា​ដើម​។​ យ៉ាង​ណា អ្វី​ទាំង​នេះ​មិន​មែន​ជា​មូលហេតុ ឬ​កត្តា​ប្រឈម​​ផ្ដាច់​មុខ​នោះ​ទេ នៅ​មាន​កត្តា​មួយ​ចំនួន​ទៀត​ធ្វើ​ឲ្យ​មនុស្ស​វ័យក្មេង​ជួប​បញ្ហា​គ្រ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ បញ្ហា​បេះ​ដូង​ មនុស្ស​មួយ​ចំនួន​មាន​បញ្ហា​បេះដូង​ពី​កំណើត ដែល​អាច​នាំ​ឲ្យ​មាន​​​ដុំ​កំណក​ឈាម​កើត​ឡើង​នៅ​ក្នុង​បេះ​ដូង និង​អាច​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខួរក្បាល​។​ បញ្ហា​បេះ​ដូង​ផ្សេង​ទៀត គឺ​​បញ្ហា​ថត​បេះដូង​មិន​បិទ​ភ្លាម​ៗ​ក្រោយពេល​កើត​​ តែ​ថា​អ្នក​​មាន​​បញ្ហា​នេះ​ភាគ​ច្រើន​មិន​​បង្ក​ជា​បញ្ហា​សុខភាព​ទេ។ ថ្វី​បើ​យ៉ាង​នេះ​ក្ដី គ្រូពេទ្យ​នៅ​តែ​រក​ឃើញ​ថា​អ្នក​មាន​​ជួប​​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​មួយ​ចំនួន​តូច រងគ្រោះ​ព្រោះ​បញ្ហា​នេះ​ដែរ​។​​​​​​​ ជំងឺ​ឈាម​ គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​ឡើង​ដោយសារ​តែ​មាន​ដុំ​កំណក​ឈាម ដែល​អាច​ទៅ​បិទ​លំហូរ​ឈាម​ចូល​​ទៅ​ខួរ​ក្បាល​។ នៅ​ពេល​មនុស្ស​វ័យ​ក្មេង​​កើត​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ មូល​ហេតុ​ដែល​អាច​បង្ក​ឡើង​បាន​គឺ​ជំងឺ​ឈាម​នេះ​ដែរ​។ ជំងឺ​ឈាម​ជាក់​លាក់​មួយ​ចំនួន អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​នាំ​ឲ្យ​កើត​មាន​​បញ្ហា​ដុំ​កំណក​ឈាម ដែល​នេះ​មាន​ន័យ​ថា​​ដុំ​កំណក​ឈាម​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ខួរ​ក្បាល និង​បង្ក​ជា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​។​ ​​ ជំងឺ​ប៉ោង​សរសៃឈាម​ក្រហម ជំងឺ​ប៉ោង​សរសៃ​ឈម​ក្រហម ជា​បញ្ហា​សុខ​ភាព​មួយ​ដែល​សរសៃ​ឈាម​អាក់ទែ​ចាប់​ផ្ដើម​ចុះ​ខ្សោយ និង​ឡើង​ប៉ោង​។ យូ​រ​ៗ​ទៅ ​សរសៃឈាម​ក្រហម​ដែល​​ប៉ោង នឹង​បែក​ធ្លាយ ហើយ​បង្ក​ជា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​បាន​។​​ មនុស្ស​មួយ​ចំនួន​កើត​មក​មាន​បញ្ហា​នៅ​សរសៃ​ឈាម​អាក់ទែ ដែល​បង្ក​ឲ្យ​អ្នក​​ទាំង​នោះ​ខ្សោយ និង​ងាយ​កើត​ជំងឺ​ប៉ោង​សរសៃ​ឈាម​ក្រហម​។ ជាក់ស្ដែង បើ​សិន​ជា​សមាជិក​គ្រួសារ​យើង​មាន​ជំងឺ​បែប​នេះ យើង​ក៏​មាន​ហានិភ័យ​ដូច​គ្នា​។ រហែក​សរសៃឈាម​អាក់ទែ ការ​រហែក​សរសៃ​ឈាម​អាក់ទែ ដែល​អាច​កើត​មាន​នៅ​ត្រង់​ក​របស់​មនុស្ស​យើង​ ក៏​អាច​បង្ក​ជា​​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​សម្រាប់​មនុស្ស​វ័យ​ក្មេង​ដូច​គ្នា​។​ ឈឺ​ក្បាល​ប្រកាំង​ញឹក​ញាប់ ឈឺក្បាល​ប្រកាំង​ ​លើស​ពី​ការ​ឈឺ​ក្បាល​ធ្ងន់​ធ្ងរ​។ ឈឺ​ក្បាល​ប្រកាំង […]


ឈឺក្បាលនិងឈឺក្បាលប្រកាំង

ជួបបញ្ហារឹង​កឈឺក្បាល សាកដោះស្រាយតាមតិចនិកទាំង ៤នេះ

រឹងក​ឈឺក្បាល ជា​ពាក្យ​ពិពណ៌នា​ដល់​អាការៈ​ឈឺ​ក្បាល​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​រឹង​ក​។ ដើម្បី​ឲ្យ​យល់​ច្បាស់​ពី​ន័យ​នេះ យើង​បន្ត​ស្វែង​យល់​ទាំង​អស់​គ្នា​។​ ​​រឹងក​ អាការៈ​រឹង​ក គឺ​មាន​ការ​ឈឺ​ចាប់​នៅ​កញ្ចឹង​ក ដែល​នាំ​ឲ្យ​យើង​ពិបាក​ងាក​ក្បាល​ទៅ​ឆ្វេង ឬ​ស្ដាំ​។​ ការ​ឈឺ​ចាប់​នេះ ច្រើន​កើន​ឡើង​ព្រោះ​តែ​សាច់​ដុំ​ឡើង​រឹង​​។ មូលហេតុ​ទូទៅ​មួយ​ចំនួន​​បង្ក​ឲ្យ​ឡើង​រឹង​ក មាន​ដូច​ជា៖ គេង​ដាក់​ក្បាល​មិន​ត្រូវ​ទំនង​នាំ​ឲ្យ​ជាប់​ក ជាប់​សរសៃប្រសាទនៅ​ក មាន​របួស​ប៉ះពាល់​ក បញ្ហា​សុខ​ភាព​ដូច​ជា​រលាក​សន្លាក់​ ឈឺ​ក្បាល ឈឺ​ក្បាល ជា​បញ្ហា​ទូទៅ​មួយ ដែល​ភាគ​ច្រើន​កើត​ឡើង​ដោយសារតែ​បញ្ហា​ជា​មួយ​សរសៃឈាម ឬ​សាច់ដុំ​ក្នុង​ក្បាល មុខ ឬ​ក​។ យ៉ាងណា ក៏​មាន​ការ​ពិបាក​​ដែរ ក្នុង​ការ​កំណត់​ពី​មូល​ហេតុ​នាំ​ឲ្យ​ឈឺ​ក្បាល​នេះ ដោយ​អ្នក​ខ្លះ​មាន​អាការៈ​ឈឺ​ក្បាល​ញឹក​ញាប់​ជាង​អ្នក​ផ្សេង​ទៀត​។ មួយ​វិញ​ទៀត ក៏​មាន​ដែរ​​អាការៈ​ឈឺ​ក្បាល​មួយ​ប្រភេទ កើត​ឡើង​ពេល​សាច់ដុំ​នៅ​ក​ឡើង​រឹង ឬ​កន្ត្រាក់ ដូច​ជា​ពេល​រឹង​ក អ៊ីចឹង​ដែរ​។ ចុះ​បើ​មាន​បញ្ហា​ឈឺក្បាល​ដោយ​សារ​រឹង​ក​បែប​នេះ គួរ​ដោះ​ស្រាយ​បែប​ណា? ១. ​ស្អំ​ទឹក​កក ឬ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ ជា​ជំហាន​ដំបូង​ដើម្បី​គ្រប់​គ្រង​បញ្ហា​រឹង​ក​​ឈឺ​ក្បាល​នេះ​បាន យើង​ត្រូវ​ចាប់​អារម្មណ៍​រឿង​រឹង​ក​ជាមុន​សិន​។ ក្នុង​រយៈពេល​៤៨​ទៅ​៧២​ម៉ោង​ដំបូង​នៃ​ការ​ឈឺ​នៅ​ត្រង់​ក យើង​អាច​ប្រើ​ទឹកកក​ស្អំ​នៅ​កន្លែង​ដែល​ឈឺ​ចាប់។ បន្ទាប់​មក​ទៀត​យើង​អាច​សាក​ល្បង​ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ម្ដង​វិញ​។ ពេល​យើង​ប្រើ​ទឹក​កក​ ឬ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ស្អំ​លើ​ ក យើង​ក៏​ត្រូវ​ប្រយ័ត្ន​ដល់​ស្បែក​ដែរ​ ដោយ​មិន​ត្រូវ​ស្អំ​ជាប់​រហូត​ទេ ត្រូវ​ដក​ឃ្លា​ខ្លះ ហើយ​មិន​ត្រូវ​ស្អំ​របស់​ទាំង​នេះ​នៅ​លើ​ ក ទាំង​ដែល​យើង​គេង​លក់​នៅ​ដែរ​។ ២. ​ធ្វើ​ចលនា​ ក និង​ក្បាល​ ការ​ធ្វើ​ចលនា​សាច់​ដុំ​នឹង​អាច​ជួយ​បន្ថយ​អាការៈ​រឹង​នៅ​ក​នេះ​បាន និង​ជួយ​សម្រួល​ដល់​បញ្ហា​ឈឺ​ក្បាល​ដោយ​រឹង​ក​នេះ​ដែរ​។ យ៉ាង​ណា យើង​មិន​ត្រូវ​ងាក​ក ឬ​ឱន​ក្បាល​ចុះ​ឡើង​ខ្លាំង​ៗ​ពេក​ទេ អាច​នាំ​ឲ្យ​ឈឺ​ចាប់​។ គ្នា​យើង​គួរ​ងាក​ក ឬ​បែរ​​ក្បាល​ចុះឡើង​តិចៗ​ពី​ម្ខាង​ទៅ​ម្ខាង ឬ​ឡើង​លើ​ចុះ​ក្រោម ទើប​ជា​ការ​ល្អ​។ វិធី​សាស្រ្ត​មួយ​ចំនួន​ទៀត​ជួយ​បន្ធូរការ​រឹង​សាច់​ដុំ​ក​នេះ មាន​ដូច​ជា៖ បង្វិល​ស្មា​​ទៅ​មុខ​ទៅ​ក្រោយ ធ្វើ​ចលនា​ត្រង់​ស្លាប​ប្រចៀវ​ចុះ​ឡើង ឱន​ដាក់​ត្រចៀក​ឲ្យ​ដល់​ស្មា​ចុះឡើង​ថ្នម​ៗ ដូច​គ្នា​ដែរ […]


បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

រោគ​សញ្ញា​ឈឺ​ក្បាល​ទាំង​នេះ អាចបញ្ជាក់​ថា​មាន​ដុំ​សាច់​ខួរ​ក្បាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោគសញ្ញា​មួយ​​ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​នៃ​ដុំ​សាច់​ខួរក្បាល​ គឺ​​ឈឺ​ក្បាល​ ប៉ុន្តែ​អាការៈ​ឈឺ​ក្បាល​ភាគ​ច្រើន​ក៏​មិនមែន​បណ្ដាល​មក​ពី​ដុំ​សាច់​ទាំង​អស់​ដែរ​។ យ៉ាង​ណា​មិញ គ្នា​យើង​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​រោគ​សញ្ញា​​មួយ​នេះ​។ សម្ពាធ​ក្នុង​ខួរ​ក្បាល​ និង​ដុំ​សាច់​ខួរ​ក្បាល​ ទោះ​បី​ជា​មិន​មែន​​រាល់​ដុំ​សាច់​ខួរក្បាល​ សុទ្ធ​តែ​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ក៏​ពិត​មែន​ ប៉ុន្តែ​​អ្នក​ដែល​មាន​ដុំ​សាច់​ខួរ​ក្បាល​ចំនួន​ជិត​ពាក់​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​មាន​អាការៈ​ឈឺ​ក្បាល​ នេះ​បើ​យោង​តាម​សមាគម​ដុំ​សាច់​ខួរ​ក្បាល​របស់​អាមេរិក។ ​ដុំ​សាច់​ទាំង​នេះ​អាច​ជា​ដុំ​សាច់​មហារីក​ និង​មិន​មែន​ជា​មហារីក​ ហើយ​ពួក​វា​​អាច​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខួរ​ក្បាល​។ រោគសញ្ញា​នៃ​ដុំ​សាច់​ខួរ​ក្បាល​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​ទីតាំង​នៃ​ដុំ​សាច់​។ ការ​ឈឺ​ក្បាល​ និង​អារម្មណ៍​ដទៃ​ទៀត​នៃ​​សម្ពាធ​កើន​ឡើង​ក្នុង​លលាដ៍​ក្បាល អាច​​កើត​ឡើង​ដោយ​សារ​​តែ​ដុំ​សាច់​សង្កត់​លើ​សរសៃ​ប្រសាទ ឬ​ជាលិកា​ ឬ​សារធាតុ​រាវ​ ​នៅ​ជុំវិញ​ខួរ​ក្បាល​។ រោគសញ្ញា​​ព្រមាន​ដែល​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ឈឺ​ក្បាល​នៅ​ពេល​ព្រឹក​ ហើយ​ការ​ឈឺចាប់​នេះ​​អាច​រំខាន​ដល់​ការ​គេង​ ឈឺ​ក្បាល​ ព្រម​ទាំង​មាន​​ក្អួត​ ឈឺ​ក្បាល​កាន់​តែ​ធ្ងន់ធ្ងរ​ នៅ​ពេល​ដែល​ក្អក​ ឬ​ហាត់​ប្រាណ​ ឈឺ​ក្បាល​នៅ​ពេល​គេង​ ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​ទៅ​ៗ​ ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​ អាការៈ​ឈឺ​ក្បាល​នៅ​តែ​បន្ត ទោះ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។​ ​​​​​​​សញ្ញា​ព្រមាន​ផ្សេង​ទៀត​ ជា​ទូទៅ អាការៈ​ឈឺ​ក្បាល​ដោយ​សារ​តែ​ដុំ​សាច់​​ខួរ​ក្បាល​ អាច​​អម​ដោយ​រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​​ផ្សេង​ទៀត​ ដូចជា​ស្ពឹក​ ឬ​ឈឺ​ឆៀប​ៗ  បញ្ហា​ភ្នែកចុះ​ខ្សោយ​ ឬ​ពិការ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ឬ​ពិបាក​យល់​ការ​និយាយ​ជាដើម​ ដែល​​រោគ​សញ្ញា​ទាំង​នេះ​ចាំបាច់​ឲ្យ​យើង​​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ បន្ថែម​ពី​នេះ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​ជាក់លាក់​ដទៃ​ទៀត​ ដូចជា​​គ្រុន​ក្ដៅ កន្ទួល​រមាស់​ រួយ​ក និង​​វង្វេង​ស្មារតី វា​អាច​ជា​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដូចជា​ការ​រលាក​ស្រោម​ខួរ​។ នេះ​បើ​យោង​តាម​មូលនិធិ​ស្រាវជ្រាវ​ជំងឺ​រលាក​ស្រោម​ខួរ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ