បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មានជំងឺ ឬ​បញ្ហាខួរក្បាលនិងប្រព័ន្ធ​ប្រសាទផ្សេងទៀត ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត

ស្រីៗលើសទម្ងន់នៅវ័យក្មេង មានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

​ស្រីៗ​ដែល​លើស​ទម្ងន់​ នៅ​​វ័យ​ក្មេង ឬ​វ័យ​ជំទង់​ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​វ័យ​កណ្តាល​ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​បាន​តាមដាន​លើ​អ្នក​ចូលរួម​ចំនួន​ ១០ ០០០ នាក់​ដែល​មាន​វ័យ​ចន្លោះ​ពី​១៤​ឆ្នាំ ដល់​៣១​ឆ្នាំ​ អស់​រយៈពេល​៤០​ឆ្នាំ ដោយ​វាយ​តម្លៃ​លើ​សន្ទស្សន៍​ម៉ាស​រាងកាយ ថា​តើ​អ្នក​ដែល​ធាត់​ជ្រុល អាច​មាន​ហានិភ័យ​​​ប្រឈម​នឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​នៅ​មុន​វ័យ​៥៥​ឆ្នាំ​ដែរ​ឬ​ទេ? ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! អំឡុង​ការ​សិក្សា​នេះ​ដែរ អ្នក​ចូលរួម​ចំនួន​៤៥២​នាក់​ បាន​ជួប​ប្រទះ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​ករណី​ភាគ​ច្រើន​ គឺ​ជា​ការ​ស្ទះ​សរសៃ​ឈាម​ (ischemic strokes) នៅ​ពេល​ដែល​​កំណក​ឈាម​រាំងស្ទះ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​តិចតួច (ministrokes) នៅ​ពេល​ដែល​កំណក​ឈាម​បញ្ឈប់​លំហូរ​ឈាម​ត្រឹម​រយៈពេល​ពីរ​បី​នាទី មុន​ពេល​ដែល​ស្ថានភាព​នេះ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ​​ស្រ្តី​ដែល​ធាត់​ជ្រុល​នៅ​វ័យ​១៤​ឆ្នាំ ទំនង​ជា​អាច​មាន​ហានិភ័យ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ចំនួន​៨៧% ស្របពេល​ដែល​ហានិភ័យ​នេះ​កើន​ឡើង​ដល់​ទៅ​១៦៧% ចំពោះ​ស្រ្តី​ដែល​ធាត់​ជ្រុល​នៅ​វ័យ​៣១​ឆ្នាំ។ ហេតុអ្វី​បាន​ជាង​ស្រ្តី​ដែល​លើស​ទម្ងន់​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល? អ្នក​ស្រាវជ្រាវ​ឈ្មោះ Ursula Mikkola មក​ពី​សាកលវិទ្យាល័យ​Oulu នៅ​ប្រទេស​ហ្វាំង​ឡង់​​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​យើង​លើស​ទម្ងន់​ នោះ​អាច​នឹង​កើត​មាន​ការ​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​រាងកាយ​ ដែល​អាច​បំផ្លាញ​សរសៃ​ឈាម​របស់​យើង​បាន ហើយ​ការ​បំផ្លាញ​នេះ នឹង​ប្រមូលផ្តុំ​បន្តិច​ម្តង​ៗ ដែល​នាំ​ឲ្យ​កើត​បញ្ហា​សុខភាព​នៅ​ពេល​ក្រោយ។ ទោះ​បី​ជា​ការ​សិក្សា​មិន​បាន​កំណត់​ថា​តើ​បញ្ហា​លើស​ទម្ងន់ អាច​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដោយ​ផ្ទាល់​ ឬ​ហានិភ័យ​មាន​ការ​ខុស​គ្នា​រវាង​ភេទ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ភាព​ខុស​គ្នា​នៃ​អរម៉ូន​ដែល​ស្រ្តី​ជួប​ប្រទះ​អំឡុង​ពេល​ពេញ​វ័យ​ មាន​ផ្ទៃពោះ​ និង​អស់​រដូវ អាច​ជា​ដើមចង​ដ៏​សំខាន់​មួយ។ [embed-health-tool-heart-rate] ​​យើង​អាច​បង្ការ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដោយ​វិធី​ណា? ប្រការ​សំខាន់​មួយ​ក្នុង​ការ​បង្ការ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គឺ​ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម​ ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ ញ៉ាំ​របប​អាហារ​សុខភាព ជៀសវាង​ជក់​បារី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ