រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅនៃដុំសាច់ខួរក្បាល គឺឈឺក្បាល ប៉ុន្តែអាការៈឈឺក្បាលភាគច្រើនក៏មិនមែនបណ្ដាលមកពីដុំសាច់ទាំងអស់ដែរ។ យ៉ាងណាមិញ គ្នាយើងគប្បីតាមដានឲ្យបានដិតដល់ចំពោះរោគសញ្ញាមួយនេះ។
រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅនៃដុំសាច់ខួរក្បាល គឺឈឺក្បាល ប៉ុន្តែអាការៈឈឺក្បាលភាគច្រើនក៏មិនមែនបណ្ដាលមកពីដុំសាច់ទាំងអស់ដែរ។ យ៉ាងណាមិញ គ្នាយើងគប្បីតាមដានឲ្យបានដិតដល់ចំពោះរោគសញ្ញាមួយនេះ។

ទោះបីជាមិនមែនរាល់ដុំសាច់ខួរក្បាល សុទ្ធតែបណ្ដាលឲ្យយើងឈឺក្បាលក៏ពិតមែន ប៉ុន្តែអ្នកដែលមានដុំសាច់ខួរក្បាលចំនួនជិតពាក់កណ្ដាលបានឲ្យដឹងថា ពួកគេមានអាការៈឈឺក្បាល នេះបើយោងតាមសមាគមដុំសាច់ខួរក្បាលរបស់អាមេរិក។ ដុំសាច់ទាំងនេះអាចជាដុំសាច់មហារីក និងមិនមែនជាមហារីក ហើយពួកវាអាចកើតឡើងស្ទើរតែគ្រប់ទីកន្លែងនៅក្នុងខួរក្បាល។
រោគសញ្ញានៃដុំសាច់ខួរក្បាលមានភាពខុសគ្នា អាស្រ័យលើទីតាំងនៃដុំសាច់។ ការឈឺក្បាល និងអារម្មណ៍ដទៃទៀតនៃសម្ពាធកើនឡើងក្នុងលលាដ៍ក្បាល អាចកើតឡើងដោយសារតែដុំសាច់សង្កត់លើសរសៃប្រសាទ ឬជាលិកា ឬសារធាតុរាវ នៅជុំវិញខួរក្បាល។

ជាទូទៅ អាការៈឈឺក្បាលដោយសារតែដុំសាច់ខួរក្បាល អាចអមដោយរោគសញ្ញាប្រព័ន្ធប្រសាទផ្សេងទៀត ដូចជាស្ពឹក ឬឈឺឆៀបៗ បញ្ហាភ្នែកចុះខ្សោយ ឬពិការផ្នែកណាមួយនៃរាងកាយ ឬពិបាកយល់ការនិយាយជាដើម ដែលរោគសញ្ញាទាំងនេះចាំបាច់ឲ្យយើងត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
បន្ថែមពីនេះ ប្រសិនបើយើងមានអាការៈឈឺក្បាលធ្ងន់ធ្ងរ និងមានរោគសញ្ញាជាក់លាក់ដទៃទៀត ដូចជាគ្រុនក្ដៅ កន្ទួលរមាស់ រួយក និងវង្វេងស្មារតី វាអាចជារោគសញ្ញានៃការឆ្លងមេរោគធ្ងន់ធ្ងរដូចជាការរលាកស្រោមខួរ។ នេះបើយោងតាមមូលនិធិស្រាវជ្រាវជំងឺរលាកស្រោមខួរ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Headache Symptoms of Brain Tumors
https://www.livestrong.com/article/4564904-headache-symptoms-of-brain-tumors/
Headache: Could It Be a Brain Tumor?
https://www.hopkinsmedicine.org/health/conditions-and-diseases/headache/headache-could-it-be-a-brain-tumor
Brain Tumor: Symptoms and Signs
https://www.cancer.net/cancer-types/brain-tumor/symptoms-and-signs
កំណែប្រែបច្ចុប្បន្ន
01/09/2021
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ