backup og meta

ហេតុ​អ្វី​មាន​ដុំ​សាច់​​ខួរក្បាល ឬដុំសាច់​ឆ្អឹង​ខ្នង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 04, 2022

    ហេតុ​អ្វី​មាន​ដុំ​សាច់​​ខួរក្បាល ឬដុំសាច់​ឆ្អឹង​ខ្នង?

    ប្រភេទ​ដុំ​សាច់​មាន​ច្រើន​ប្រភេទ អាច​​ផ្ដើម​កើត​មាន​នៅ​ខួរ​ក្បាល ឬ​ខួរឆ្អឹង​ខ្នង​។ ប្រភេទ​ដុំ​សាច់​ផ្សេងៗ​ទាំង​នេះ​ មិន​មែន​សុទ្ធ​តែ​បង្ក​ឡើង​ដោយ​មូល​ហេតុ​ដូច​ៗ​គ្នា​នោះ​ទេ តែ​អាច​មាន​មូល​ហេតុ​រួម​ខ្លះ​ដែរ​។

    មូល​ហេតុ​បង្ក​ឲ្យ​មាន​ដុំ​សាច់​​ខួរ​ក្បាល និង​ដុំ​សាច់​ឆ្អឹង​ខ្នង នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើង​ទេ​ ហើយ​កត្តា​ប្រឈម​នាំឲ្យ​មាន​ដុំ​សាច់​នេះ​ក៏​គេ​ដឹង​បាន​តិច​តួច​ដែរ​។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ការ​ប្រែ​ប្រួល​ខ្លះ​ៗ ដែល​កើត​មាន​លើ​កោសិកា​ខួរ​ក្បាល​ធម្មតា អាច​នាំ​ឲ្យ​មាន​ការ​កកើត​ជា​ដុំ​សាច់​ខួរ​ក្បាល​។​

    កោសិកា​ធម្មតា​របស់​មនុស្ស​លូតលាស់ និង​ដំណើរ​ការ​បាន​ដោយ​ផ្អែក​ជា​សំខាន់​លើ​ព័ត៌មាន​DNAរបស់​កោសិកា​។ ដុំ​សាច់​ខួរ​ក្បាល និង​ដុំ​សាច់​ឆ្អឹង​ខ្នង​ ក៏​ដូច​ជា​ដុំ​សាច់​ផ្សេង​ទៀត​ដែរ គឺ​កើត​ឡើង​ពី​ការ​ប្រែ​ប្រួល​DNA​នៅ​ក្នុង​កោសិកា​។ DNA ជា​សារធាតុគីមី​ដែល​បង្កើត​ហ្សែន​របស់​យើង ជួយ​គ្រប់​គ្រង​របៀន​ដំណើរ​ការ​របស់​កោសិកា។ ដូច​យើង​បាន​ឃើញ​ហើយ ថា​កូន​ៗ​អាច​មាន​មុខ​មាត់​ប្រហាក់​ប្រហែល​នឹង​ឪពុកម្ដាយ ដែល​នេះ​ក៏​ព្រោះ​តែ​​ពួកគាត់​ជា​ប្រភព​នៃ​DNA របស់​យើង​។ ប៉ុន្តែ​DNA ក៏​អាច​មាន​ឥទ្ធិ​ពល​ច្រើន​​ជាង​ភាព​ប្រហាក់​ប្រហែល​គ្នា​រវាង​ម្ដាយ​ឪពុក និង​កូន​ៗ ទៅទៀត​។

    មហារីក​អាច​កើត​ឡើង​ដោយ​ការ​ប្រែ​ប្រួលDNA។ ចំណែក​ការ​ប្រែ​ប្រួល​ហ្សែន អាច​ជា​ដំណ​ពូជ​ពី​ឪពុក​ម្ដាយ ប៉ុន្តែ​ភាគ​ច្រើន​ការ​ប្រែ​ប្រួល​នេះ​កើត​ឡើង​ក្នុង​អាយុកាល​របស់​យើង​តែម្ដង​។​

    ដុំសាច់ខួរក្បាល និង​ឆ្អឹងខ្នងចង់គណនា BMR ចុចទីនេះ!

    ១. ហ្សែន​ប្រែប្រួល​ដោយសារ​ដំណ​ពូជ

    អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ប្រែ​ប្រួល​ហ្សែន​​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដំណ​ពូជ អាច​បង្កើន​ហានិភ័យ​​ឲ្យ​មាន​ការ​វិវដ្ដ​ជា​ដុំ​សាច់​ខួរ​ក្បាល ឬ​ដុំ​សាច់​ឆ្អឹង​ខ្នង​។ ឧទាហរណ៍​ដូច​ជា​ជំងឺ Li-Fraumeni គឺ​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​របស់​ហ្សែន​គ្រប់​គ្រង​ដុំ​សាច់TP53។ ជា​ធម្មតា​ហ្សែន​នេះ ជួយ​ការពារ​កោសិកា​មាន​DNA ខូច​មិន​ឲ្យ​លូត​លាស់​។ ការ​ប្រែ​ប្រួល​ក្នុង​ហ្សែន​នេះ បង្កើន​ហានិភ័យ​កើត​មាន​ដុំ​សាច់​ ក៏​ដូច​ជា​ជំងឺ​មហារីក​ផ្សេង​ៗ​ទៀត​។

    ការឈឺក្បាលប្រកាំង

    ២. ការ​ប្រែ​ប្រួល​ហ្សែន​ក្នុង​ដំណាក់​កាល​ជីវិត​

    ជា​ករណី​ទូទៅ មិន​ទាន់​មាន​ការ​ដឹង​ច្បាស់​ទេ​ថា​ហេតុ​អ្វី​មនុស្ស​គ្មាន​ជំងឺ​ដំណ​ពូជ​អាច​កើត​មាន​ដុំ​សាច់​ខួរ​ក្បាល ឬដុំ​សាច់​​ឆ្អឹង​ខ្នង​នោះ​។ អ្នក​ប៉ះ​ពាល់​ច្រើន​ទៅ​នឹង​សារធាតុ​គីមី​ក្នុង​ផ្សេង​បារី អាច​ធ្វើ​ឲ្យ​ខូច​DNA។ ប៉ុន្តែ​ខួរ​ក្បាល ជានិច្ចកាល​អាច​ការពារ​សារធាតុ​គីមី​បង្ក​ជំងឺ​មហារីក​ពី​ការ​ស្រូប​តាម​ខ្យល់​ដង្ហើម​ និង​អាហារ​បាន ដូច​នេះ​ហើយ​កត្តា​ការ​ប៉ះពាល់​នឹង​ផ្សេង​បារី ដូច​ជា​មិន​ទំនង​ជា​មូលហេតុ​ចម្បង​​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដុំ​សាច់​នេះ​ដែរ​។

    ការ​ប្រែ​ប្រួល​ហ្សែន​ផ្សេងៗ​គ្នា​មួយ​ចំនួន​​ជា​ទៅ​កើត​មាន​នៅ​ក្នុង​ហ្សែន​ធម្មតា មុន​ក្លាយ​ជា​ដុំ​សាច់​មហារីក​។ ដុំ​សាច់​ខួរ​ក្បាល​មាន​ច្រើន​ប្រភេទ ហើយ​ប្រភេទ​មួយ​ៗ​អាច​មាន​ការ​ប្រែ​ប្រួល​ហ្សែន​ខុស​ៗ​គ្នា​ដែរ​។​ ចំនួន​នៃ​ការ​ប្រែ​ប្រួល​ហ្សែន​ជា​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ដុំ​សាច់​ខួរ​ក្បាល​ផ្សេងៗ​គ្នា ប៉ុន្តែ​គេ​ជឿ​ថា​អាច​នៅ​មាន​ការ​ប្រែ​ប្រួល​ជា​ច្រើន​ទៀត ដែល​មិន​បាន​រក​ឃើញ​។​

    អត្ថបទគួរអាន៖

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​បច្ចុប្បន្ន​បាន​យល់​ដឹង​ពី​ការ​ប្រែ​ប្រួល​ហ្សែន ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​សាច់​ខួរ​ក្បាល ប៉ុន្តែ​អ្នក​ទាំង​នោះ​នៅ​មិន​ទាន់​ច្បាស់​ថា​អ្វី​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ការ​ប្រែ​ប្រួល​នេះ​។​ ការ​ប្រែ​ប្រួល​ហ្សែន​មួយ​ចំនួន​អាច​មកពី​ដំណ​ពូជ ប៉ុន្តែ​ដុំ​សាច់​ខួរក្បាល និង​ដុំ​សាច់​ឆ្អឹង​ខ្នង​ខ្លះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​ដំណ​ពូជ​នោះ​ទេ​។​ ក្រៅពី​ការ​ប៉ះ​ពាល់​នឹង​សារធាតុ​វិទ្យុ​សកម្ម អ្នក​ស្រាវ​ជ្រាវ​​នៅ​មិន​ទាន់​ដឹង​ថា​បរិស្ថាន​យើ​ងរស់​នៅ ឬ​បែប​បទ​នៃ​ការ​រស់​នៅ​ អាច​ជា​កត្តា​ប្រឈម​ពិត​ប្រាកដ​នៃ​ជំងឺ​ដុំ​សាច់​នេះ​ឬ​យ៉ាងណា​។ ការ​ប្រែ​ប្រួល​ហ្សែន​ភាគ​ច្រើន​អាច​​កើត​ឡើង​ដោយ​ចៃដន្យ ដែល​ពេល​ខ្លះ​កើត​ឡើង​នៅ​ក្នុង​កោសិកា ដោយ​មិន​មាន​កើត​ពី​កត្តា​មជ្ឈដ្ឋាន​ខាង​ក្រៅ​នោះ​ទេ​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម