ហេតុអ្វីមានដុំសាច់ខួរក្បាល ឬដុំសាច់ឆ្អឹងខ្នង?
ប្រភេទដុំសាច់មានច្រើនប្រភេទ អាចផ្ដើមកើតមាននៅខួរក្បាល ឬខួរឆ្អឹងខ្នង។ ប្រភេទដុំសាច់ផ្សេងៗទាំងនេះ មិនមែនសុទ្ធតែបង្កឡើងដោយមូលហេតុដូចៗគ្នានោះទេ តែអាចមានមូលហេតុរួមខ្លះដែរ។ មូលហេតុបង្កឲ្យមានដុំសាច់ខួរក្បាល និងដុំសាច់ឆ្អឹងខ្នង នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើងទេ ហើយកត្តាប្រឈមនាំឲ្យមានដុំសាច់នេះក៏គេដឹងបានតិចតួចដែរ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញការប្រែប្រួលខ្លះៗ ដែលកើតមានលើកោសិកាខួរក្បាលធម្មតា អាចនាំឲ្យមានការកកើតជាដុំសាច់ខួរក្បាល។ កោសិកាធម្មតារបស់មនុស្សលូតលាស់ និងដំណើរការបានដោយផ្អែកជាសំខាន់លើព័ត៌មានDNAរបស់កោសិកា។ ដុំសាច់ខួរក្បាល និងដុំសាច់ឆ្អឹងខ្នង ក៏ដូចជាដុំសាច់ផ្សេងទៀតដែរ គឺកើតឡើងពីការប្រែប្រួលDNAនៅក្នុងកោសិកា។ DNA ជាសារធាតុគីមីដែលបង្កើតហ្សែនរបស់យើង ជួយគ្រប់គ្រងរបៀនដំណើរការរបស់កោសិកា។ ដូចយើងបានឃើញហើយ ថាកូនៗអាចមានមុខមាត់ប្រហាក់ប្រហែលនឹងឪពុកម្ដាយ ដែលនេះក៏ព្រោះតែពួកគាត់ជាប្រភពនៃDNA របស់យើង។ ប៉ុន្តែDNA ក៏អាចមានឥទ្ធិពលច្រើនជាងភាពប្រហាក់ប្រហែលគ្នារវាងម្ដាយឪពុក និងកូនៗ ទៅទៀត។ មហារីកអាចកើតឡើងដោយការប្រែប្រួលDNA។ ចំណែកការប្រែប្រួលហ្សែន អាចជាដំណពូជពីឪពុកម្ដាយ ប៉ុន្តែភាគច្រើនការប្រែប្រួលនេះកើតឡើងក្នុងអាយុកាលរបស់យើងតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. ហ្សែនប្រែប្រួលដោយសារដំណពូជ អ្នកស្រាវជ្រាវបានរកឃើញថាការប្រែប្រួលហ្សែនដែលបង្កឲ្យមានជំងឺដំណពូជ អាចបង្កើនហានិភ័យឲ្យមានការវិវដ្ដជាដុំសាច់ខួរក្បាល ឬដុំសាច់ឆ្អឹងខ្នង។ ឧទាហរណ៍ដូចជាជំងឺ Li-Fraumeni គឺបង្កឡើងដោយការប្រែប្រួលរបស់ហ្សែនគ្រប់គ្រងដុំសាច់TP53។ ជាធម្មតាហ្សែននេះ ជួយការពារកោសិកាមានDNA ខូចមិនឲ្យលូតលាស់។ ការប្រែប្រួលក្នុងហ្សែននេះ បង្កើនហានិភ័យកើតមានដុំសាច់ ក៏ដូចជាជំងឺមហារីកផ្សេងៗទៀត។ ២. ការប្រែប្រួលហ្សែនក្នុងដំណាក់កាលជីវិត ជាករណីទូទៅ មិនទាន់មានការដឹងច្បាស់ទេថាហេតុអ្វីមនុស្សគ្មានជំងឺដំណពូជអាចកើតមានដុំសាច់ខួរក្បាល ឬដុំសាច់ឆ្អឹងខ្នងនោះ។ អ្នកប៉ះពាល់ច្រើនទៅនឹងសារធាតុគីមីក្នុងផ្សេងបារី អាចធ្វើឲ្យខូចDNA។ ប៉ុន្តែខួរក្បាល ជានិច្ចកាលអាចការពារសារធាតុគីមីបង្កជំងឺមហារីកពីការស្រូបតាមខ្យល់ដង្ហើម […]