ដុំមហារីកខួរក្បាល

មហារីក​​ខួរក្បាល​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ខួរក្បាល​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ដុំមហារីកខួរក្បាល

ហេតុ​អ្វី​មាន​ដុំ​សាច់​​ខួរក្បាល ឬដុំសាច់​ឆ្អឹង​ខ្នង?

ប្រភេទ​ដុំ​សាច់​មាន​ច្រើន​ប្រភេទ អាច​​ផ្ដើម​កើត​មាន​នៅ​ខួរ​ក្បាល ឬ​ខួរឆ្អឹង​ខ្នង​។ ប្រភេទ​ដុំ​សាច់​ផ្សេងៗ​ទាំង​នេះ​ មិន​មែន​សុទ្ធ​តែ​បង្ក​ឡើង​ដោយ​មូល​ហេតុ​ដូច​ៗ​គ្នា​នោះ​ទេ តែ​អាច​មាន​មូល​ហេតុ​រួម​ខ្លះ​ដែរ​។ មូល​ហេតុ​បង្ក​ឲ្យ​មាន​ដុំ​សាច់​​ខួរ​ក្បាល និង​ដុំ​សាច់​ឆ្អឹង​ខ្នង នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើង​ទេ​ ហើយ​កត្តា​ប្រឈម​នាំឲ្យ​មាន​ដុំ​សាច់​នេះ​ក៏​គេ​ដឹង​បាន​តិច​តួច​ដែរ​។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ការ​ប្រែ​ប្រួល​ខ្លះ​ៗ ដែល​កើត​មាន​លើ​កោសិកា​ខួរ​ក្បាល​ធម្មតា អាច​នាំ​ឲ្យ​មាន​ការ​កកើត​ជា​ដុំ​សាច់​ខួរ​ក្បាល​។​ កោសិកា​ធម្មតា​របស់​មនុស្ស​លូតលាស់ និង​ដំណើរ​ការ​បាន​ដោយ​ផ្អែក​ជា​សំខាន់​លើ​ព័ត៌មាន​DNAរបស់​កោសិកា​។ ដុំ​សាច់​ខួរ​ក្បាល និង​ដុំ​សាច់​ឆ្អឹង​ខ្នង​ ក៏​ដូច​ជា​ដុំ​សាច់​ផ្សេង​ទៀត​ដែរ គឺ​កើត​ឡើង​ពី​ការ​ប្រែ​ប្រួល​DNA​នៅ​ក្នុង​កោសិកា​។ DNA ជា​សារធាតុគីមី​ដែល​បង្កើត​ហ្សែន​របស់​យើង ជួយ​គ្រប់​គ្រង​របៀន​ដំណើរ​ការ​របស់​កោសិកា។ ដូច​យើង​បាន​ឃើញ​ហើយ ថា​កូន​ៗ​អាច​មាន​មុខ​មាត់​ប្រហាក់​ប្រហែល​នឹង​ឪពុកម្ដាយ ដែល​នេះ​ក៏​ព្រោះ​តែ​​ពួកគាត់​ជា​ប្រភព​នៃ​DNA របស់​យើង​។ ប៉ុន្តែ​DNA ក៏​អាច​មាន​ឥទ្ធិ​ពល​ច្រើន​​ជាង​ភាព​ប្រហាក់​ប្រហែល​គ្នា​រវាង​ម្ដាយ​ឪពុក និង​កូន​ៗ ទៅទៀត​។ មហារីក​អាច​កើត​ឡើង​ដោយ​ការ​ប្រែ​ប្រួលDNA។ ចំណែក​ការ​ប្រែ​ប្រួល​ហ្សែន អាច​ជា​ដំណ​ពូជ​ពី​ឪពុក​ម្ដាយ ប៉ុន្តែ​ភាគ​ច្រើន​ការ​ប្រែ​ប្រួល​នេះ​កើត​ឡើង​ក្នុង​អាយុកាល​របស់​យើង​តែម្ដង​។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១. ហ្សែន​ប្រែប្រួល​ដោយសារ​ដំណ​ពូជ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​ប្រែ​ប្រួល​ហ្សែន​​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ដំណ​ពូជ អាច​បង្កើន​ហានិភ័យ​​ឲ្យ​មាន​ការ​វិវដ្ដ​ជា​ដុំ​សាច់​ខួរ​ក្បាល ឬ​ដុំ​សាច់​ឆ្អឹង​ខ្នង​។ ឧទាហរណ៍​ដូច​ជា​ជំងឺ Li-Fraumeni គឺ​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​របស់​ហ្សែន​គ្រប់​គ្រង​ដុំ​សាច់TP53។ ជា​ធម្មតា​ហ្សែន​នេះ ជួយ​ការពារ​កោសិកា​មាន​DNA ខូច​មិន​ឲ្យ​លូត​លាស់​។ ការ​ប្រែ​ប្រួល​ក្នុង​ហ្សែន​នេះ បង្កើន​ហានិភ័យ​កើត​មាន​ដុំ​សាច់​ ក៏​ដូច​ជា​ជំងឺ​មហារីក​ផ្សេង​ៗ​ទៀត​។ ២. ការ​ប្រែ​ប្រួល​ហ្សែន​ក្នុង​ដំណាក់​កាល​ជីវិត​ ជា​ករណី​ទូទៅ មិន​ទាន់​មាន​ការ​ដឹង​ច្បាស់​ទេ​ថា​ហេតុ​អ្វី​មនុស្ស​គ្មាន​ជំងឺ​ដំណ​ពូជ​អាច​កើត​មាន​ដុំ​សាច់​ខួរ​ក្បាល ឬដុំ​សាច់​​ឆ្អឹង​ខ្នង​នោះ​។ អ្នក​ប៉ះ​ពាល់​ច្រើន​ទៅ​នឹង​សារធាតុ​គីមី​ក្នុង​ផ្សេង​បារី អាច​ធ្វើ​ឲ្យ​ខូច​DNA។ ប៉ុន្តែ​ខួរ​ក្បាល ជានិច្ចកាល​អាច​ការពារ​សារធាតុ​គីមី​បង្ក​ជំងឺ​មហារីក​ពី​ការ​ស្រូប​តាម​ខ្យល់​ដង្ហើម​ […]

ស្វែងរក ដុំមហារីកខួរក្បាល

ដុំមហារីកខួរក្បាល

ដុះសាច់​ក្នុង​ខួរ​ក្បាល គ្រោះថ្នាក់ដល់​ជីវិត​អត់?

ដូច​ដឹង​ស្រាប់ ខួរ​ក្បាល​ជា​ផ្នែក​មួយ​សំខាន់​បំផុត ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រព័ន្ធ​ប្រសាទ បញ្ជា​គ្រប់​សរីរាង្គ​ក្នុង​រាងកាយ បើ​ខួរ​ក្បាល​មាន​បញ្ហា​អ្វី​មួយ ភាព​ប្រក្រតី​នឹង​កើត​ឡើង​ចំពោះ​យើង​ដូច​គ្នា។ ធ្លាប់​ឮដុះ​សាច់​ក្នុង​ខួរ​ក្បាល​អត់? គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ហើយ គ្រាន់​តែ​មិន​ដឹង​ថា វា​គ្រោះ​ថ្នាក់​ប៉ុនណា អាច​ស្លាប់​ដែរ​អត់? ម្យ៉ាង​ជំងឺ​នេះ​កើត​មិន​រើស​វ័យ រើស​ភេទ​ទេ អាច​កើត​មាន​គ្រប់​ពេល។ អ៊ីចឹង គួរ​ស្វែង​យល់​ទាំង​អស់​គ្នា។ ១- ប្រភេទ​ដុំសាច់​ដុះ​ក្នុង​ខួរ​ក្បាល ដុះ​សាច់​ក្នុង​ខួរក្បាល មិនមែនសុទ្ធ​តែ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​អស់​នោះ​ទេ ដោយ​សាច់​ដុះ​ក្នុង​ខួរក្បាល​ត្រូវ​ចែក​ជា ៤​កម្រិត ហើយ​ដុំ​សាច់​កម្រិត​ទី ១ និង​ទី ២ មាន​ភាគរយ​តិច​តួច​វិវត្ត​ទៅ​ជា​មហារីក។ ប៉ុន្តែ​ដុំ​សាច់​ខួរក្បាល​មាន​គ្រោះថ្នាក់​បំផុត (សាច់​កាច) គឺ​ស្ថិត​ក្នុង​កម្រិត​ទី ៣ ឬ​ទី ៤ អាច​វិវត្ត​ជា​មហារីក។ ដុំ​សាច់​កាច​ភាគ​ច្រើន គឺ​រាល​ដាល​មក​ពី​តំបន់​ផ្សេង​ក្នុង​រាងកាយ និង​បន្ត​ទៅ​ដល់​ខួរក្បាល។ ២- ធ្វើ​ម៉េច​អាច​ដឹង​ថា​មាន​ដុំ​សាច់​គ្រោះ​ថ្នាក់​ដល់​ស្លាប់? អាស្រ័យ​ទៅ​លើ​ទីតាំង និង​ទំហំ​របស់​ដុំសាច់ ខណៈ​រោគ​សញ្ញា​ផ្សេងៗ​ពាក់​ព័ន្ធ​ករណី​ដុះ​សាច់​ក្នុង​ខួរ​ក្បាល ​រួម​មាន ឧស្សាហ៍​ឈឺ​ក្បាលរ៉ាំរ៉ៃ ប្រកាច់ ក្អួតចង្អោររ៉ាំរ៉ៃ និង​ងងុយ​គេង។ គ្នា​យើង​ដែល​មាន​បញ្ហា​ដុំ​សាច់ ក្នុង​កម្រិត​អាច​ឈាន​ដល់​ស្លាប់ តែង​រង​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ផ្នែក​ចងចាំ​ ប្រែប្រួល​បុគ្គលិក​លក្ខណៈ កាយ​សម្បាទា​ទន់ខ្សោយ ឬ​ពិការ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ ភ្នែក​មើល​មិន​ឃើញ និង​និយាយ​មិន​ចេញ​ជាដើម។ បើ​សម្គាល់​មានរោគ​សញ្ញា​ទាំងនេះ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើទោះ​មិនមែន​ជា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ក៏ដោយ​ តែ​អាច​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ទាម​ទារ​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ អត្ថបទ​ពាក់​ព័ន្ធ៖ ម្ង៉ៃៗ ខួរក្បាលនឿយណាស់ […]


ដុំមហារីកខួរក្បាល

Meningioma (ដុះដុំសាច់លើស្រោមខួរ)

និយមន័យ១- អ្វី​​ជា​ជំងឺ​ដុះដុំ​សាច់​លើ​ស្រោម​ខួរ? ជំងឺ​ដុះ​ដុំសាច់​លើ​​ស្រោម​ខួរ សំដៅ​លើ​ដុំ​សាច់​លេច​ចេញ​ឡើង​ពី​ស្រោមខួរ ដែល​ជា​ស្រទាប់​គ្រប​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ ភាគ​ច្រើន​ដុំសាច់​នេះ ​កម្រ​វិវត្តទៅ​ជា​ដុំ​មហារីកណាស់។ ស្ថានភាព​ជំងឺ​នេះ ត្រូវ​កំណត់​ផ្អែក​លើ​ការប្រែប្រួល និង​ប្រភេទ​ដុំសាច់ជា​ដុំ​ស្លូត ឬ​ដុំកាច។ ដុះ​សាច់​លើ​ស្រោមខួរ ​ភាគ​ច្រើន​កើត​លើ​ស្រ្តី​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​លើ​ប្រុសៗ​គ្រប់​វ័យ រួម​នឹង​ក្មេងៗ​ផងដែរ។ ជា​ទូទៅ​មិន​ត្រូវ​ការ​​ព្យាបាល​ភ្លាមៗ​ទេ នៅ​ពេល​ដុំ​សាច់​មិនទាន់​មាន​សញ្ញា ឬ​រោគ​សញ្ញា​អ្វី​​​ពិសេស​នោះ គ្រាប់​តែ​ត្រូវ​តាម​ដាន​រៀង​រាល់​ពេល​ប៉ុណ្ណោះ។ ២-​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? អាច​កើត​លើ​មនុស្ស​គ្រប់​អាយុ ​តែនៅ​អាច​កាត់​បន្ថយ​ហានិភ័យ។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? រោគ​សញ្ញា​កើតមាន​ជាញឹក​ញាប់​ដូច​ជា៖ – ប៉ះ​​ពាល់​ទៅលើ​គំហើញ (ខ្សោយ​ភ្នែក) មើល​មិន​សូវច្បាស់​ ​ឃើញ​រូបភាព​ជាន់គ្នា – ឈឺ​ក្បាល – ស្ដាប់​មិន​សូវ​ឮ – បាត់​ការ​ចងចាំ​ – មិន​សូវ​ដឹង​ក្លិន – ប្រកាច់ – ខ្សោយ​ដៃ​ជើង រោគ​សញ្ញា​ដុំសាច់លើ​ស្រោមខួរ​ជាធម្មតា​វា​ចាប់ផ្ដើម​វិវត្តបណ្ដើរៗ ​និង​អាច​ប្រែប្រួល​នៅ​ពេល​ដំបូង អាស្រ័យ​លើ​កន្លែង​ដែល​កើត​ពិសេស​ខួរក្បាល ហើយ​កម្រ​កើត​នៅលើ​ខួរ​ឆ្អឹង​ខ្នង​ណាស់។ តែ​អាច​នៅ​មាន​រោគ​សញ្ញា​ខ្លះ មិន​បាន​រៀប​រាប់​ខាង​លើ ដូច្នេះ​បើមាន​ចម្ងល់​ ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? បើមាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​មាន​ចម្ងល់ សូម​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ល្អបំផុតត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ស្វែងរក​កន្លែង​សង្គ្រោះ​បន្ទាន់​ក្នុង​ករណី៖ – ប្រកាច់​ភ្លាមៗ – ការ​ចងចាំ និង​គំហើញ​ចាប់​ផ្តើម​ប្រែ​ប្រួល ណាត់ជួប​គ្រូពេទ្យ​ បើមាន​រោគសញ្ញា​ប៉ះពាល់​ ដូចជា​កាន់តែ​ឈឺ​ក្បាល​ឡើងៗ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​មានអ្វីខ្លះ? មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រូពេទ្យ​គ្រាន់ដឹងថា ជំងឺនេះបង្កឡើង​ ក្រោយ​កោសិកា​ខ្លះ​ក្នុង​ស្រោមខួរ​មាន​ការ​ប្រែប្រួល ធ្វើ​ឲ្យ​ភ្នាស​ការពារ​ជុំវិញ​ខួរក្បាល​ និង​ខួរឆ្អឹង​ខ្នង​មិនអាច​បញ្ជាបាន​ ជាហេតុធ្វើ​ឲ្យ​ដុះ​ដុំសាច់​។ ប៉ុន្តែ​​ក៏អាច​កើត​ឡើង​ដោយសារកត្តា​ហ្សែន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស