− ក្រោយការប៉ះទង្គិចក្បាល មានហូរឈាមក្នុងខួរក្បាល ឬមានដុះដុំសាច់ក្នុងខួរក្បាល
− បណ្តាលមកពីការប្រើថ្នាំ ដូចជាថ្នាំព្យាបាលជំងឺមហារីកជាដើម។
បើតាមលោកវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះ ជំងឺរលាកស្រោមខួរក្បាលបណ្តាលមកពីបាក់តេរីខ្លះអាចការពារបាន ដោយការចាក់វ៉ាក់សាំងការពារ ដែលមានក្នុងកម្មវិធីជាតិចាក់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល មានវ៉ាក់សាំងការពារពីមេរោគភ្នើម៉ូកូក(Streptococcus pneumoniae និង មេរោគអេម៉ូហ្វីលីស (Hib) ដែលត្រូវចាក់នៅពេលទារកអាយុ ១ខែកន្លះ ២ខែកន្លះ និង៣ខែកន្លះ។
ក្នុងចំណោមជំងឺរលាកស្រោមខួរក្បាលទាំង៥ ប្រភេទនេះ លោកវេជ្ជបណ្ឌិតថា ជំងឺរលាកស្រោមខួរក្បាលបង្កដោយពពួកវីរុស មិនសូវធ្ងន់ធ្ងរដូចបាក់តេរីទេ។ ចំពោះប្រសិទ្ធភាពនៃការព្យាបាល អាស្រ័យទៅលើភាពកាចសាហាវរបស់មេរោគ ភាពខ្លាំងនៃប្រព័ន្ធការពារខ្លួនរបស់កុមារ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា។ ជំងឺរលាកស្រោមខួរក្បាលអាចព្យាបាលជា ហើយបញ្ញាស្មារតីក្មេងអាចលូតលាស់ដូច ឬយឺតជាងក្មេងធម្មតា។
ចំពោះផលវិបាក កុមារអាចប្រកាច់ញឹកញាប់ សន្លប់ លែងដកដង្ហើម ករណីខ្លះទៀតកខ្ទុះទៅជាបូសក្នុងខួរក្បាលកុមារអាចមានពិការភាព (ទន់ ឬរឹង ដៃជើង ងងឹតភ្នែក ថ្លង់) លែងចេះនិយាយ ស្ទះការបង្ហូរទឹកខួរឆ្អឹងខ្នង ធ្វើឲ្យដក់ទឹកក្នុងខួរក្បាល នាំឲ្យក្បាលរីកធំ។ ចំពោះការវិវត្តន៍នៃបញ្ញាស្មារតី អាចថយចុះ ឬយឺតជាងក្មេងធម្មតា ហើយអាចមានជំងឺស្កន់ (Epilepsy) ទៅថ្ងៃក្រោយ។