ការបង្កកំណើតជាពេលដែលមេជីវិតញីនិងមេជីវិតឈ្មោលជួបគ្នា។វាត្រូវការពេលពី៤៥នាទី ទៅ ១២ ម៉ោងដើម្បីឱ្យមេជីវិតឈ្មោលទៅជិតបំពង់ដៃស្បូន ជាទីដែលការបង្កកំណើតកើតមានឡើង។ ទោះជាយ៉ាងនេះក្ដី មេជីវិតឈ្មោលអាចរស់នៅក្នុងរាងកាយរបស់មនុស្សស្រីបានរហូតដល់ទៅ៧ថ្ងៃ។ ដូចនេះហើយ ការបង្កកំណើតអាចកើតមាន គ្រប់ពេលក្នុងមួយសប្ដាហ៍បន្ទាប់ពីរួមភេទរួច ប្រសិនបើខាងស្រីធ្លាក់មេជីវិតញី។ សូមស្វែងយល់បន្ថែមអំពីដំណើរដ៏អស្ចារ្យនេះនិងរបៀបដែលជីវិត កកើតឡើង!
១- មានអ្វីកើតឡើងពេលអ្នកកំពុងរួមភេទ
បន្ថែមលើការរំភើប រាងកាយរបស់យើងនឹងបង្កើតសម្ពាធ ដែលយើងតែចង់បានចុងក្រោយនោះគឺឈានដល់ចំណុចកំពូល (Orgasm)។ ការឈានដល់ចំណុចកំពូលគឺសំខាន់សម្រាប់មុខងារសរីរាង្គ។ ចំពោះមនុស្សប្រុស ពេលឈានដល់ចំណុចកំពូល ទឹកកាមដែលសំបូរទៅដោយមេជីវិតឈ្មោលរុញខ្លាំងចូលទៅក្នុងទ្វារមាស ឡើងទៅក្នុងស្បូន ក្នុងល្បឿន១៦ គីឡូម៉ែត្រក្នុងមួយម៉ោង។
កម្លាំងបាញ់បញ្ចេញទឹកកាម ធ្វើឲ្យមេជីវិតឈ្មោលចាប់ផ្ដើមបានល្អក្នុងដំណើរទៅជួបមេជីវិតញី។ ស្ត្រីមិនចាំបាច់ត្រូវការឈានដល់ចំណុចកំពូលនោះទេ ដើម្បីឲ្យមានការបង្កកំណើត។ ការកន្ត្រាក់ស្បូនតែបន្តិចអាចជួយឲ្យមេជីវិតឈ្មោលបានហើយ ប៉ុន្តែសកម្មភាពកន្ត្រាក់នេះកើតឡើងដោយគ្មានការឈានដល់ចំណុចកំពូលឡើយ។
គូស្វាមីភរិយាជាច្រើនឆ្ងល់ថាទីតាំងរួមភេទណាមួយល្អបំផុតដើម្បីមានផ្ទៃពោះ។ គ្មាននរណាដឹងប្រាកដឡើយ។ អ្វីសំខាន់បំផុតអំពី «សិច» គឺដៃគូមានពេលវេលាមួយដ៏ល្អ ហើយអនុវត្តវាឲ្យបានញឹកញាប់គ្រប់គ្រាន់។ ដើម្បីឲ្យមានកូន មេជីវិតឈ្មោលដែលនៅរស់ត្រូវតែនៅក្នុងបំពង់ដែលផ្ទុកអូវ៉ុល។ មិនមែនមនុស្សស្រីទាំងអស់មានមេជីវិតញី នៅពាក់កណ្ដាលវដ្តរដូវ ឬក្នុងពេលវដ្តរដូវរបស់ពួកគេរហូតនោះទេ។ ដើម្បីបង្កើនឱកាសមានកូន សូមរួមភេទរៀងរាល់២ថ្ងៃម្ដង ឬអំឡុងពេលនៃវដ្តរដូវ។
២-ពេលយើងសម្រាកមេជីវិតឈ្មោលទើបនឹងចាប់ផ្ដើមធ្វើការទេ
ដល់ដំណាក់កាលនេះ យើងកំពុងបន់ស្រន់ចង់បានកូន ហើយខណៈនេះយើងនឹងដៃគូកំពុងគេងឱបគ្នាសម្រាក ប៉ុន្តែនៅក្នុងរាងកាយរបស់យើងមានរឿងជាច្រើនកើតឡើង។ មេជីវិតឈ្មោលរាប់លានចាប់ផ្ដើមស្វែងរកមេជីវិតញី ហើយដំណើរស្វែងរកនេះមិនមែនជារឿងងាយទេ។ របាំងទីមួយអាចបណ្ដាលមកពីទឹករំអិលនៅក្នុងស្បូនខាងស្រី ដែលដូចជាសំណាញ់មិនអាចជ្រាបចូលបាន នៅថ្ងៃដែលស្ត្រីមិនមានមេជីវិតញី។ នៅថ្ងៃដែលស្ត្រីអាចបង្កកំណើតខ្លាំង ទឹករំអិលទាំងនោះនឹងចាប់ផ្ដើមស្ដើងទៅៗ ហើយមេជីវិតឈ្មោលដែលហែលខ្លាំងជាងគេនឹងឆ្លងកាត់បាន។
មេជីវិតឈ្មោលដែលនៅរស់ និងត្រូវធ្វើដំណើរឆ្ងាយទៅមុខទៀត។ វាត្រូវធ្វើដំណើរប្រហែល១៨ សង់ទីម៉ែត្រទៀតពីមាត់ស្បូន ឆ្លងកាត់ស្បូនទៅ បំពង់ដៃស្បូន។ មេជីវិតដែលហែលលឿនជាងគេ អាចត្រូវការពេល៤៥នាទី ដើម្បីទៅដល់មេជីវិតញី ហើយមេជីវិតដែលហែលយឺត ត្រូវការពេលដល់ទៅ១២ម៉ោងដើម្បីដល់។ ប្រសិនបើមេជីវិតឈ្មោលរកមិនឃើញមេជីវិតញីទេ វានឹងនៅក្នុងទ្វាមាសមនុស្សស្រីរហូតដល់ប្រាំពីរថ្ងៃ។ នេះមានន័យថា ប្រសិនបើមនុស្សស្រីធ្លាក់មេជីវិតញីនៅចន្លោះពេលនេះ អ្នកអាចនឹងបង្កកំណើតបាន។
អត្រាស្លាប់របស់មេជីវិតឈ្មោលមានកម្រិតខ្ពស់ ហើយមានតែចំនួនតូចប៉ុណ្ណោះដែលអាចទៅដល់ជិតមេជីវិតញី។ ហើយចំនួនតិចតួចទាំងនោះ នឹងត្រូវប្រជែងគ្នា ទៀតដើម្បីធ្វើការបន្ត ហើយមេជីវិតនិមួយៗត្រូវតែធ្វើយ៉ាងណាដើម្បីអាចចូលក្នុងមេជីវិតញីបានមុនគេ។ ពងមេជីវិតញីដែលបានបង្កកំណើតត្រូវការពេល ២៤ម៉ោងដើម្បីបញ្ចេញ។ ពេលដែលមេជីវិតឈ្មោលដែលខ្លាំងជាងគេចូលបាន មេជីវិតញីនឹងផ្លាស់ប្ដូរមួយរំពេច ដោយចៀសមិនរវល់ជាមួយមេជីវិតឈ្មោលផ្សេងទៀតឡើយ។
៣-ជីវិតថ្មីត្រូវបានបង្កើតឡើង
បន្ទាប់ពីបង្កកំណើតរួច មេជីវិតឈ្មោលនិងមេជីវិតញី រួមបញ្ចូលព័ត៌មានសេនេទិកគ្នា បង្កើតបានជាកោសិកាថ្មីមួយ ដែលបំបែកយ៉ាងលឿន។ បណ្ដុំកោសិកាថ្មីនេះមានឈ្មោះថា blastocyst ហើយបានបន្តដំណើរចុះតាមបំពង់ដៃស្បូនឆ្ពោះទៅស្បូនចំណាយពេលរហូតដល់បីថ្ងៃឬយូរជាងនេះ។ ពេលដែលកោសិកាblastocyst ភ្ជាប់ទៅនឹងជញ្ជាំងនៃស្បូន ស្រ្តីនឹងមានផ្ទៃពោះ ហើយកោសិកានោះនឹងវិវត្តទៅជាអំប្រ៊ីយ៉ុងនិងសុក។ ពេលខ្លះ កោសិកា Blastomacys ភ្ជាប់ទៅនឹងកន្លែងផ្សេងទៀតក្រៅពីស្បូន (ជាទូទៅច្រើននៅបំពង់ដៃស្បូន) វាធ្វើឲ្យក្លាយជាបញ្ហាមួយហៅថាកូនដៃស្បូន (Ectopic pregnancy) ដែលទាមទារឲ្យមានការព្យាបាលបន្ទាន់ភ្លាមៗ។ អំប្រ៊ីយ៉ុងដែលនៅដៃស្បូននោះនឹងមិនអាចរស់បានឡើយ ហើយត្រូវយកចេញភ្លាមដើម្បីការពារកុំឲ្យខូចដៃស្បូន។
អត្ថបទពាក់ព័ន្ធ៖